ហុង ណេត ជាប់ឆ្នោតជាគណក្រុមប្រឹក្សាក្រុងសាជាថ្មី Hong Net Re-elected

ហុង ណេត ជាប់ឆ្នោតជាគណក្រុមប្រឹក្សាក្រុងសាជាថ្មី

Hong Net Re-elected

Lynn.MA :បេក្ខជនខ្មែរអាមេរិកាំង២នាក់ បានឈរឈ្មោះជៅគណក្រុមប្រឹក្សាក្រុង លីន សម្រាប់ថ្ងៃបោះឆ្នោតទី ៥ វិច្ឆិកា កន្លងទៅ គឺ លោក ហុង ណេត បេក្ខជន Councilor at Large និងលោក ចេក កែវ ឈរនៅ Ward 5 ។

ប្រជាពលរដ្ឋ៣១% បានចេញទៅបោះឆ្នោត ត្រូវជាចំនួនប្រមាណ១៥៦០០នាក់ក្នុងនោះមាន ជនជាតិអាស៊ីជាពិសេសខ្មែរប្រមាណ១ពាន់នាក់ ។ លោក ហុង ណេត បានជាប់ឆ្នោតក្នុងលំដាប់ថ្នាក់ លេខ៣ ដោយទទួលការគាំទ្រ៦០៤៥សម្លេង -រីឯលោក ចេក កែវ ពុំបានជាប់ឆ្នោតទេ ។

លោក ហុង ណេត បានជាប់ឆ្នោតក្នុង អាណត្តិទី២ ម្តងទៀតនេះ លោកនិយាយថា ដោយសារ ៖

១-ប្រជាពលរដ្ឋយល់ថា លោកធ្វើការជូន សហគមន៍បានល្អ ហើយចង់ឱ្យបន្តការងារនោះ តទៅទៀត ។

២-លោកឆ្លើយតបបានរហ័សគ្រប់សេចក្តី ត្រូវការបស់ពលរដ្ឋ ។

៣-មិននិយាយអាក្រក់ពីបេក្ខជនផ្សេងឯ ទៀត

៤-ធ្វើការឃោសនាស្មើភាពគ្នារវាងគ្រប់ជាតិ សាសន៍ដែលរស់នៅលីន

៥-គម្រោងដែលអ្នកបោះឆ្នោតពេញចិត្ត ច្រើន គឺបំណងតម្លើងប៉ូលិសឱ្យដល់២២៥នាក់ និងការចង់កែទម្រង់ការងារសាធរណ

៦-មិនថាតែខ្មែរទេដែលជួយធ្វើការឃោសនា ឱ្យលោក ហុង ណេត សូម្បីតែសាសន៍ដទៃក៏ជួយ ធ្វើការឃោសនាឱ្យលោក ហុង ណេត ដែរ ។ ហើយសហគមន៍ជាច្រើនបានគាំទ្របេក្ខភាពលោក ទាំងក្រុមៗដល់រូបលោក ។

លោក ហុង ណេត និយាយថា ៖ ៥ខែដែល លោកបំពេញការឃោសនានៅលីនលោកធ្វើការ ច្រើនដើរគោះទ្វារតាមផ្ទះទាក់ទងតាមដែលអាចធ្វើបានតែចំណាយថវិការអស់មិនដល់១ម៉ឺនដុល្លារ ទេ ដោយសារនៅសម្ភារៈពីមុនមកច្រើន ។