ឡូវែលធ្វើបាតុកម្មគាំទ្រសន្និសិទក្រុងប៉ារីស១៩៩១

ខ្មែរផុសស.រ.អា

មនុស្សប្រមាណជា៤-៥០០នាក់ បានមករួមប្រជុំនៅមុខរូបសំណាកជនភៀសខ្លួនខ្មែរ នាទីលានសាលាក្រុងឡូវែល ដើម្បីប្រារព្ធខួបទី២៦នៃសន្និសិទ្ធក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ស្តីអំពីសន្តិភាពនៅកម្ពុជា ដឹកនាំដោយប្រជាពលរដ្ឋនឹងក្រុមយុវជនសង្គ្រោះជាតិ កាលពីរសៀលថ្ងៃអាទិត្យទី២២តុលានេះ។

គេបានកត់សំគាល់មនុស្សសំខាន់ៗ ជាច្រើនមានលោក រឺទ្ធី អ៊ុង នឹងលោក ឆាន ទូច ជាប្រធានសាខាសង្គ្រោះជាតិនៅអាមេរីក មានលោក វាស្នា នួន បេក្ខជនសមាជិកក្រុមប្រឹក្សាក្រុង លោក រ៉តនី អេលីយ៉ុត បច្ចប្បន្នសមាជិកក្រុមប្រឹក្សាក្រុង ជាពិសេស នារីអនុប្រធាន(ទេព វ៉ាន់នីជាប្រធាន-កំពុងជាប់គុករបស់ហ៊ុនសែន)សហគមន៍បឹងកក់ ក៏បានមកចូលរួមពិធីបាតុកម្មនេះដែរ។ មានសមាជិកសភាខ្មែរ២រូប គឺលោកកែវ សម្បត្ត នឹងលោក ង៉ោគឹមឈៀង នឹងប្រធានទូរទស្សន៍ដ៏ល្បីនៅស្រុកខ្មែរគឺលោក ប៉ា ងួនទៀង នាសម្លេង‹វីអូធី›ក៏មានវត្តមានដែរ។

ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ បានថ្លែងក្នុងឱកាសនោះដែរនៅចំពោះបាតុករថា‹មាត្រ៤ជំពុក៥ នៃលក្ខិន្តិករបស់កិច្ចព្រមព្រាងនិយាយថា ក្នុងករណីមានការរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្ស ភាគីទាំងអស់អាចប្តឹងទៅអង្គការសហប្រជាជាតិជាអ្នកដោះស្រាយឱ្យបាន…›បានសេចក្តីថាកិច្ចព្រមព្រងនៅមានសុពលភាពពេញទំហ៊ឹងនៅឡើយ…។

លោក វាស្នា នួន ឡើងមកសម្តែងការគាំទ្រយ៉ាងមាំនូវអត្តន័យនៃ‹សន្និសិទក្រុងប៉ារីស›ដោយនិយាយថាសន្និសិទនោះហើយគឺជាគ្រឹះនៃដំណោះស្រាយបច្ចុប្បន្ននៅកម្ពុជា ហើយបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលដែលចង់រំលាយគណបក្សប្រឆាំង ហើយថែមទាំងទាមទារឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាតិពន្ធនាគារ ដោយពុំមានទៅសកំហុសអ្វីឡើយផង។

លោក រ៉តនី អេលីយ៉ុត បានឡើងមកនិយាយថា លោកគាំទ្រប្រជាពលរដ្ឋខ្មែរទាំងស្រុង ដែលបានចេញមកសម្តែងការតវ៉ាដើម្បីសេរីភាពនឹងប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា –  លោកអ្វីដែលកំពុងកើតឡើងនៅកម្ពុជា មិនបានប្រព្រឹត្តីទៅដូចនៅទីនេះទេ លោកទាមទារឱ្យកម្ពុជាដោះលែងអ្នកទោសនយោបាយ ឱ្យមានសេរីភាព ឱ្យមានការបោះឆ្នោតដោយសេរីនឹងយុត្តិធម៌ទៀតផង…

នាង បៅ សោភា ជាសកម្មជននៃសហគមន៍បឹងកក់ បានត្រូវអញ្ជើញឱ្យឡើងថ្លែងនាពេលនោះដែរ នាងថា ហត្ថលេខីនៃកិច្ចព្រមព្រាងក្រុងប៉ារីស ជាអ្នកទទួលខុសត្រូវចំពោះវិបត្តដែលកើតឡើងនៅកម្ពុជា ត្រូវដោះលែងអ្នកស្រី ទេព វ៉ាន់នី ពីគុក … ខ្ញុំមកដល់ទីនេះ ខ្ញុំដឹងនឹងឃើញ‹ថាបងប្អូនពុកម៉ែមិនបានភ្លេចពួកយើងទេ!›

សកម្មជនសិទ្ធមនុស្សច្រើនទៀត ដែលមិនបាននិយាយក្តី ក៏សម្តែងការមិនពេញចិត្តនឹងរដ្ឋាភិបាលបច្ចប្បន្នដែលមិនត្រឹមតែមិនគោរព ទេថែមទាំងរំលោភទាំងកម្រោល លើសន្ទិសញ្ញាដែលត្រូវផ្តល់សន្តិភាពឱ្យកម្ពុជាទៀតងង លោក អ៊ុង រឺទ្ធី បានរៀបរាប់អំពីអំពើរំលោភ ដែលមានជាអាទិ ការចាប់ខ្លួនអ្នណាដែលប្រឆាំងនឹងខ្លួន ចាប់ខ្លួនសមាជិកសភាគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនក្រុមការពារសិទ្ទិមនុស្ស សម្លាប់សកម្មជនប្រឆាំងដោយរកអ្នកសម្លាប់មិនដែលឃើញ… សកម្មជនដែលជាបាតុករ បានឆ្លើយព្រមៗគ្នា ឆ្លើយតបព្រៗគ្នានឹងសំណួរបញ្ជាក់យ៉ាងច្បាស់ ពីអ្វីដែលកំពុងកើតឡើងយ៉ាងព្រៃផ្សៃនៅកម្ពុជាដោយគ្មានច្រឡំឡើយ។

លោក វណ្ណ ម៉ែន ជាពិធីករ នឹងលោក សុខផល ប៉ែន ជាអ្នកបកប្រែភាសា បានដឹកនាំកម្មវីធីបាតុកម្មយ៉ាងរលូន ធ្វើឱ្យបងប្អូនបាតុករអាចសម្តែងមតីតាមគ្រប់របៀបបានដោយសេរី នឹងដោយមោទនភាព រាប់ទាំងអ្នកំកពិទីឆ្ងាយ មានអ្នកស្រីលីម គិម មកពីញូយ៉ក ក្រុមលោក … មកពីវ៉ួស្ទ័រ ក្រុមលោក …មកពី រ៉ូដអាយឡិន ក្រុមលោក សាម មកមពីលីន នឹងឬីវែ …។ល។ ព្រមទាំងបេក្ខជននានា មានអាមេរីកាំង នឹងមានខ្មែរ មានលោក សុខារីឆាវក៏បានទៅចូលរួមលើកបដារផងដែរ។