ឡូវែលសម្ភោធរូបសំណាកខ្មែរតាំងនៅមុខសាលាក្រុង(ត)

ខ្មែរផុសស.រ.អា.

រូបសំណាកសម្ភោធ‹ខ្មែរភៀសខ្លួន›ដំណាងឱ្យប្រជាពលរដ្ឋខ្មែរ ដែលបានមករស់នៅជាភូមិកំណើតទី២ នាទីក្រុងឡូវែល បានត្រូវដំឡើងនឹងសម្ភោធយ៉ាងឧឡាឬក នៅមុខសាលាក្រុងកាលពីថ្ងៃអាទិត្យទី២៤កញ្ញា២០១៧កន្លងទៅ ក្រោមការដឹកនាំដ៏ខ្នះខ្នែងរបស់លោក រ៉តនី អេលីយ៉ុត អតីតអភិបាលក្រុង បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល នឺងស្ថាបនាដោយវិចិត្រករ យ៉ារី លីវ៉ាន ជាអតីតសិល្បករមហាវិទ្យាល៌យវិចិត្រសិល្បៈជំនាញចំនួនតិតួច សល់ពីវាលពិឃាតខ្មែរក្រហម។

គណកម្មការពិគ្រោះយោបល់មានគ្នាប្រមាណ៣០នាក់ មកពិគ្រប់មជ្ឈដ្ឋាន នឹងមានគណកម្មការអចិន្ត្រៃយ៍មាន៦នាក់ ដែលជួយលោក រ៉តនី អេលីយ៉ុត រហូតដល់បានសម្រេចលទ្ធផលបានប្រសើរ ដែលជាអាទិមានៈ

ចំណាយមានគ្រោង៤ម៉ឺនដុល្លា ដែលមានអ្នកចូលរួមថវិការធំៗមាន

Attached is the lost of sponsors from $5000 to $300

Lowell five cents Savings Bank$5,000 – Glory Buddist Temple $5,000 – Nancy Donahue Foundation $2,500 – Lowell General Hospital $2,500 – Wheelabrator Technologies $2,500 – Khmer Post USA $1,000 – Jeanne d’Arc Credit Union $1,000 – Entreprise Bank $1,000 – Vanna & Greg Howard $1,000 – Paul RathaYem $ 1,000 – Trinity EMS $1,000 Hong Kong Market $500 – Bayon Market $500 – Ten Men Inc. $500 – Ramos Package Store $500 – Woodard & Curran $500 – Madison Security $500 – Seng a Eg $500 – Lowell Aestthetic& Nail Academy $500 – Jeanne & Alan Lightman $500 – Gallagher &Cavanaugh LLC $500 – Attorney Louis Haskell $500 – Cambodian Mutual assistance Association $300 – Kazanjian Entreprise $300 – KK Insurance $300 – Middlesex Physical Therapy $300 – One World Phamacy $300 – United Health Care $300 – Citizens Bank $300

There are many,many more sponsor from $250 to $50.

រូបសំណាកជនភៀសខ្លួនខ្មែរ ដែលមួយផ្ទាំងឈរមួយកំពស់មនុស្ស ក្រាលដោយឥដ្ឋពណ៌ក្រហម មានឆ្លាក់ឈ្មោះសប្បុរសជនជាអមតៈលើនោះ, ឥឡូវនេះបានក្លាយជាតំណាងឱ្យប្រជាពលរដ្ឋដែលមានប្រវត្តិជូរចត់កាលពីនៅប្រទេសដើមរបស់ខ្លួន, ធ្វើឱ្យរក្សាការចង់ចាំពីប្រវត្តិរបស់ខ្លួន ទុកជូនកូនចៅជំនាន់ក្រោយ ឱ្យដឺងថា‹តើពូជសាសន៍ខ្លួនដែលរស់នៅតំបន់ឡូវែលនេះ មកពីណា?› រូបចម្លាក់នេះ បានទទួលការសសើរច្រើនជាងការរិះគន់ ដោយទទួលបានការបោះឆ្នោតយល់ព្រមពីប្រជាពលរដ្ឋខ្មែរ នៅឡូវែលនេះ ហើយក៏មានការប្រកួតប្រជែងជាមួយសិល្បៈករ ចម្លាក់ពីររូបទៀត កាលពី២ឆ្នាំមុន នៅវត្តពន្លឺពុទ្ទចក្រ ។

នៅជិតគ្នានេះដែរ ក៏មានរូបសំណាកសាសន៍ផ្សេងៗទៀត ដូចជាសាសន៍‹អាកមេនី›ជាដើម ដែលធ្លាប់បានរងគ្រោះដោយសាររបបប្រល័យពូជសាសន៍‹ហ៊ីត្លែ›នៃប្រទេសអាល្លឺម៉ង់ ក៏មាននៅទីនោះ តាំងពីមុនមកដែរ៕