អតីតអង្គរក្សលោក ហ៊ុន សែន ចាកចោលជួរទៅចូលគណបក្សសង្គ្រោះជាតិ

ដោយខ្មែរផុស ស.រ.អា.

យុវជនចម្លែកម្នាក់ មកពីក្រុងប៉ារីស ឈ្មោះ ញែម ផល្លា ហៅ ‹DJ ខ្លា› … មានសម្លេងពីរោះ កំពុងច្រៀងបទស្នេហាជាតិ នឹងបទរំលឹកស្នាដៃលោក គីម ឡី នៅគេហដ្ឋានប្រធានយុវជនសង្គ្រោះជាតិ នៅឡូវែល សុខផល ប៉ែន កាលពីថ្ងៃទី១៩មិនាកន្លងទៅ, រឺតតែចម្លែកទៀតនៅពេលគេដឹងថា យុវជននោះជាអតីតអង្គរក្សលោកនាយករដ្ឋមន្ត្រីគ្រប់ជំនាន់គឺ ហ៊ុន សែន, … ទើបនឹងសុំសិទ្ធជ្រកកោនបាន នៅប្រទេសបារាំង។ យើងបានជួបយុវជននោះ ហើយធ្វើបទសម្ភាសន៌ បន្ទាប់ពីដឹងថា យុវជននោះធ្លាប់បានផ្តល់បទសម្ភាសន៍មួយឱ្យវិទ្យុអាស៊ីសេរី ពីប្រវត្តិខ្លួននៅក្នុងជួរនៃកងឯកភាពអង្គរក្សដ៏ល្បីល្បាញ ខាងប្រើដៃក្តៅជាមួយពលរដ្ឋខ្លួនឯងមានទាំងប្រើហឹង្សាលើសមាជិកសភាជាតិទៀតផង តែក៏បានត្រូវអង្គភាពអង្គរក្សនោះ ឆ្លើយបដិសេដថា‹មិនដែលមានឈ្មោះ ញ៉ែម ផល្លា នេះ នៅក្នុងអង្គភាពគេទេ›…។

ខ្មែរផុសស.រ.អា-អ្នកចូលក្នុងអង្គភាពអង្គរក្សលោក ហ៊ុន សែន តើនៅក្រោមបញ្ជាការលោកឧត្តមសេនីយ ហ៊ីង ប៊ុនហ៊ាង មែនទេ?

ញ៉ែម ផល្លាៈ– បាទ!
ខ្មែរផុសស.រ.អា-ចុះអង្គភាពនោះមានកងកម្លាំងប៉ុន្មាននាក់?

ញ៉ែម ផល្លាៈ- បាទមាន៥,០០០នាក់ នេះបើតាមសម្តីលោកប្រធានកងពល ខ្ញុំមិនដែលបានឃើញលើក្រដាសទេ!

Layout No.221(24P).qxp

ខ្មែរផុសស.រ.អា- តើលោកចូលបំរើអង្គភាពនោះរបៀបណា?

ញ៉ែម ផល្លាៈ– ខ្ញុំជាសិល្បករចម្រៀង នៅប្រចាំក្រុមភ្លេងមួយ, ថ្ងៃមួយខ្ញុំបានទៅសម្តែងនៅពិធីមួយនាខែត្រឧត្តរមានជ័យ ក្រុមនាយទាហ៊ានបានឃើញខ្ញុំច្រៀងបានល្អ ក៏ចង់បានខ្ញុំឱ្យចូលក្នុងកងអង្គរក្សសម្តេច ហ៊ុន សែន, ដល់ពេលមកភ្នំពេញវិញ ខ្ញុំក៏ដាក់ពាក្យសុំដូចដែលគេបានណែនាំខ្ញុំ គេក៏ឱ្យខ្ញុំចូលទៅក្នុងក្រុមសម្រាប់ធ្វើការឃោសនា..ចាប់តាំងពីឆ្នាំ២០១០មកម្លេះ…

ខ្មែរផុស- ស.រ.អា- តើការសុំចូលនោះមានការលំបាកអ្វីដែរទេ? គេមានឆែកប្រវត្តិរូបអីតឹងតែងទេ?

ញ៉ែម ផល្លាៈ- បានឥតលំបាកអីទេ! ហើយក៏គ្មានការឆែកឆេប្រវត្តិរូបអ្វីទេ…!

ខ្មែរផុសស.រ.អា- តើលោកមានតួរនាទីអ្វីនៅក្នុងអង្គភាពអង្គរក្សនោះ? តើធ្វើអ្វីខ្លះទៅ?
ញ៉ែម ផល្លាៈ ខ្ញុំចូលទៅធ្វើការក្នុងក្រុមអង្គរក្សនៅឆ្នាំ២០១០ ខ្ញុំមានឋានន្តសក្តិជាសក្តិ៣ នៅក្នុងអង្គភាពពត៌មាន នឹងឃោសនា ខ្ញុំតែងដើរទៅច្រៀងនៅគ្រប់កន្លែងណា ដែលមានការឃោសនាឱ្យគណបក្សប្រជាជនម្តងៗ ដើម្បីកំដរនឹងកំសាន្តប្រជាពលរដ្ឋ ព្រមទាំងពលទាហ៊ានក្នុងពិធីនានា…ធ្វើការរហូតដល់ឆ្នាំ២០១៣ទើបខ្ញុំសុំលាលែង…អង្គភាពអង្គរក្សនោះ មានចែកជាច្រើនក្រុម ក្រុមយើងជាអ្នកប្រគុំតន្ត្រីសម្រាប់តែធ្វើការឃោសនា តែប៉ុណ្ណោះ…

ខ្មែរផុសស.រ.អា- តើលោកមានដែលទទួលបញ្ជាឱ្យទៅបង្ក្រាបបាតុករណាម្តងទេ?

ញ៉ែម ផល្លាៈ– អត់ដែលទេ!

ខ្មែរផុសស.រ.អា- ចុះមានដែលដឹងថាក្នុងអង្គភាពអង្គរក្សលោក ហ៊ុន សែន មានអង្គភាពមួយ ជាអ្នកដៃដល់ មិនត្រឹមតែកាពារសុវត្ថិភាពលោកនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះទេ តែសម្រាប់គេប្រើទៅបង្ក្រាបបាតុករណា ដែលប្រឆាំងរដ្ឋាភិបាលទៀត មានដែរឬទេ?

ញ៉ែម ផល្លាៈ- ខ្ញុំមិនបានដឹងដល់រឿងយ៉ាងនេះទេ

ខ្មែផុសស..រ.អា- បើដូច្នោះមានស្គាល់មុខ សមាជិកកងអង្គរក្សប៉ុន្មាននាក់ ដែលអ្នកកាសែតបានបង្ហាញមុខថាបានវាយតប់ប៉ាតុករ ឬ ក៏វាយតប់លើអ្នកតំណាងរាស្ត្រ ដែរឬទេ?

ញ៉ែម ផល្លាៈ– បាទមិនស្គាល់ទេ គ្រាន់តែប្រហែលមុខ… តែបើពេលគេបង្ហាញក្នុងឯកសណ្ឋានទាហ៊ាន នោះគឺជាឯកសណ្ឋានកងអង្គរក្សនោះហើយ!

ខ្មែរផុសស.រ.អា- តើគេមានឱ្យលោក ធ្វើសច្ចាប្រណិធានឱ្យស្មោះត្រង់ នឹងមានភក្តីភាពប្តូរផ្តាច់ ចំពោះលោកនាយករដ្ឋមន្តីហ៊ុន សែន ដែរឬទេ?

ញ៉ែម ផល្លាៈ– បាទ ឥតមានទេ!
តើខ្មែរផុសស.រ.អា-ហេតុអ្វីបានជាលោកចាកចេញពី អង្គភាពអង្គរក្សលោកហ៊ុន សែន?

ញ៉ែម ផល្លាៈបាទខ្ញុំដឹងថាកងអង្គរក្សដែលខ្ញុំធ្វើការជាមួយ បានធ្វើអំពើអយុត្តិធម៌មួយចំនួនលើប្រជាពលរដ្ឋ, តែក៏បានធ្វើមកលើគ្រួសារខ្ញុំដែរ ដែលខ្ញុំចង់រកយុត្តិធម៌ឱ្យគ្រួសារខ្ញុំតាមតុលាការ តែអង្គភាពខ្ញុំមិនព្រមឱ្យខ្ញុំធ្វើទេ ពិព្រោះវានាំឱ្យខូចឈ្មោះ អាសោចន៍ដល់អង្គភាព, ខ្ញុំក៏សុំលាលែងចេញពីអង្គភាព តែគ្មាននរណាអនុញ្ញាត្តិឱ្យខ្ញុំចេញបានទេ, ខ្ញុំបានឡើងទៅដល់លោកឧត្តមសេនីយឯក ហ៊ីង ប៊ុនហ៊ាង តែលោករុញឱ្យទៅឱ្យអ្នបន្ទាប់ជាអ្នកដោះស្រាយ រីឯអ្នកបន្ទាប់ក៏រុញបន្តរទៅអ្នកផ្សេង អស់ពេលច្រើនខែ ទើបបានជួបឧត្តមសេនិយត្រីម្នាក់យល់ព្រម‹ស៊ីញេ›ទទួលពាក្យសុំលារបស់ខ្ញុំ ៗក៏ចាកចេញពីអង្គភាពតែម្តង!

ខ្មែរផុសស.រ.អា- តើចេញពិអង្គភាពមួយនេះ អាចមានគ្រោះថ្នាក់ដល់ខ្លួនដែរឬទេ?

ញ៉ែម ផល្លាៈ – ដោយសារតែសភាពការគ្រោះថ្នាក់នេះហើយ ទើបខ្ញុំគេចខ្លួន! មិនជាការស្រួលទេ មានគេតាមរកខ្ញុំដល់ផ្ទះ តែខ្ញុំបានគេចខ្លួន ពីព្រោះដឹងខ្លួនថានឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយក៏គ្មាននរណាអាចជួយកាពារខ្ញុំបានទេ!

ខ្មែរផុសស.រ.អា-ហើយធ្វើដូចម្តេចទើបបានចេញទៅដល់ស្រុកបារាំង?

ញ៉ែម ផល្លាៈ – បាទបានក្រុមកាពារសិទ្ធមនុស្ស គេដឹងរឿង ក៏ជួយរកផ្លូវឱ្យខ្ញុំចេញមកគ្រៅ ហើយខាងបារាំងគេទទួលយកខ្ញុំចេញមកភ្លាម

ខ្មែរផុសស.រ.អា– ឥឡូវបានសុខហើយ តើមាននាំគ្រួសារមកទាំងអស់គ្នាទេ?

ញ៉ែម ផល្លាៈ– មិនទាន់ចប់សព្វគ្រប់ទេ ពីព្រោះគេតាមរករឿងប្រពន្នខ្ញុំទៀត, ប្រពន្ធខ្ញុំកំពុងរស់នៅក្នុងសភាពលាក់ខ្លួន… ឥឡូវគេចចេញបានមកដល់ប្រទេសក្រៅហើយ តែខ្ញុំមិនអាចនិយាយថានៅទីណាបាននៅឡើយទេ ពីព្រោះគេអាចមានគ្នាទៅចាប់នាំមកស្រុកខ្មែរវិញបាន…

ខ្មែរផុសស.រ.អា.- លោកចេញមកដោយស្ងៀមស្ងាត់ទេ តែគ្រោះថ្នាក់នៅតែមាន, តើអ្វីទៅដែលធ្វើឱ្យអង្គភាពអង្គរក្សនោះនៅតែតាមរករឿងលោក?

ញ៉ែម ផល្លាៈ– ប្រហែលជាគេមិនសប្បាយចិត្តនឹងខ្ញុំនិយាយនៅ‹អាស៊ីសេរី› ហើយគេដឹងថាខ្ញុំនៅជាមួយគណបក្សសង្គ្រោះជាតិទៀត… តាមពិតទៅខ្ញុំមានការពេញចិត្តនឹងគណបក្សសង្គ្រោះជាតិនេះយូរហើយ…

ខ្មែរផុសស.រ.អា- តើនៅក្នុងអង្គភាពអង្គរក្សលោក ហ៊ុន សែន នោះមានអ្នកចូលចិត្តគណបក្សសង្គ្រោះជាតិច្រើនទេ?

ញ៉ែម ផល្លាៈ – បាទខ្ញុំមិនបានដឹងទេ ពីព្រោះមិនដែលនរណាហ៊ាននិយាយចេញមកទេ!

ខ្មែរផុសស.រ.អា.- លោកនៅស្រុកបារាំង តើនៅម្តុំកន្លែងណា?

ញ៉ែម ផល្លាៈ- បាទនៅ‹ប៉ារីស›តែម្តងនៅតំបន់លេខ៧៧

ខ្មែរផុសស.រ.អា. តើនៅសហរដ្ឋនេះបានប៉ុន្មានថ្ងៃ?

ញ៉ែម ផល្លាៈ បាទ! នៅរហូតចូលឆ្នាំហើយ

ខ្មែរផុសស.រ.អា.- សូមអរគុណ!