អុំទូកនៅឡូវែលនឹងមកដល់ថ្ងៃសៅរ៍ ទី២០ សីហា

ដោយ ខ្មែរផុសស.រ.អា

សហគមន័​​ ខ្មែរ ឡាវ នឹងថៃ នៅឡូវែល រួមគ្នាជាសមាគម Lowell Southest Asian Water festivalកំពុងរៀបចំប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ២០១៦ នៅលើទន្លេ‹មែរីម៉ាក›ថ្ងៃសៅរ៍ទី២០ខែសីហា ខាងមុខនេះ។

IMG_0371

គឺជាឱកាសដ៏សំខាន់បំផុតមួយ ដែលជនជាតិអាស៊ីនឹងបានមកជួបជុំប្រារព្ធពិធីរួមគ្នាមួយ គឺពិធីបុណ្យអុំទូក ដែលបានក្លាយទៅជាវប្បធម៌ដើមរបស់ជនជាតិអាស៊ីអគ្នេយ៍ទាំងមូលទៅហើយ។ រៀងរាល់ឆ្នាំពិធីនេះ បានធ្វើឱ្យទេសចររាប់ម៉ឺននាក់មកចូលរួម រីករាយនឹងការប្រណាំងទូកងផង ថែមទាំងមានបង្ហាញស្នាដៃសិល្បៈបូរាណ ដែលជាវប្បធម៌របស់ប្រទេសនិមួយៗផង ថែមទាំងលក់ម្ហូបចំណីអាស៊ី មានទាំងលក់ផ្ទាំងគំនូរ ចម្លាក់ នឹងស្នាដៃផ្សេងៗរាប់មិនអស់។

ទេសចរដែលមកពីទីឆ្ងាយ មិនត្រឹមតែបានឃើញ ព្រឹត្តិការណ៍ដ៏រីករាយនៅមាត់ទន្លេ‹មែរីម៉ាក›ទេប៉ុណ្ណោះទេ គេក៏អាចទៅទស្សនាទីក្រុងដ៏ស្រស់បំព្រង ប្រកបដោយប្រវត្តិសាស្រ្ត គឺទីនោះហើយដែលសហគមន៌ខ្មែរដ៏ធំបង្អស់នាឆ្នេរខាងកើតមួយរស់នៅដូច្នេះគេនឹងដឹងថា គេអាចទៅភ្លក់ម្ហូបអាហារខ្មែរដ៏ល្បីឈ្មោះក្នុងតំបន់ គេក៏អាចទៅទិញម្ហូបអាហារដែលគេពិបាករកនៅទីផ្សេង គឺរកឃើញនៅទីនេះ។គេក៏អាចឃើញខ្មែរ-អាមេរីកាំង នឹងអាមេរីកាំងមកបង្ហាញខ្លួន ជាបេក្ខជនធ្វើការឃោសនារកសន្លឹកឆ្នោត ដែលជាលក្ខណៈប្លែកពីតំបន់ដទៃផងដែរ។

កាលពីឆ្នាំមុន នៅតាមតូបប្រមាណ១០០ ដែលរៀបដង្ហែរប្រមាណ១គ.ម.តាមបណ្តោយដងទន្លេ គ៏មានទីតាំងរបស់វត្តអារាមទាំងវត្តខ្មែរ-វត្តឡាវ-វត្តឥណ្ឌា ហើយក៏មានតំណាងខាងវិហ៊ាសាសនាតីស៊ូគ្រឹស្ត្រ នាថ្ងៃនោះដែរ។ គេក៏នឹងបានឃើញវត្តមានមន្ត្រីសាលាក្រុង តំណាងសមាគមខ្មែរធំៗ នឹងអង្គការដែរទាំសុខភាព ឬអង្គការអប់រំ គេមកបង្ហាញផលិតផលរបស់គេរៀងៗខ្នួន។

20140816_161224

ពិធីបុណ្យអុំទូកនេះ ជាសម្មិទ្ធិផលដ៏ថ្លៃថ្លាបំផុតរបស់សហគមន៏ឡូវែល អ្នកដែលមិនបានមកឃើញឱ្យបានយ៉ាងហោចណាស់ម្តង មុខជាស្តាយក្រោយជាមិនខាន។