ឪកាសការងារមាននៅអជ្ញាធរដឹកជញ្ជូនថ្នាក់តំបន់ក្រុងឡូវែល (LRTA)៖ នេះគឺជាវិធីដើម្បីក្លាយជាអ្នកបើកបរឡានក្រុង 

By Soben Pin

LRTA Jobs
George Anastas, General Manager, Soben Pin, Co-founder/Publisher of the KhmerPost USA; Dawn Marvin, Operation Manager; David Westcott, Dispatcher/Supervisor.

 

ដោយសុបិន ពិន

វិធីងាយស្រួលមានដំណាក់កាល 1, 2,​ 3 ដើម្បីទទួលបានប័ណ្ណបើកបរប្រភេទរថយន្តអាជីវកម្ម (រថយន្តធំ)  CDL-B ដែលលោកអ្នកអាចមានឳកាសធ្វើការងារជាមួយនឹងអជ្ញាធរដឹកជញ្ជូនថ្នាក់តំបន់ក្រុងឡូវែល​ (LRTA) ដែលមានទីស្នាក់ការកណ្តាលនៅផ្លូវ 100 Hale St ក្រុងឡូវែល រដ្ឋម៉ាសាជូសែក។

ឳកាស់ការងារគឺតែងតែកំរិតខ្ពស់ជានិច្ចដោយសារតែអត្រាអត់ការងារទាប់។ លោក ដេវីត វេសស្កត់ ដែលតួនាទីជាអ្នកគ្រប់គ្រង និងជាអ្នកប្រតិបត្តការឡានក្រុង បានមានប្រសាសន៍ថា “យើងធ្លាប់ប្រើប្រាស់កម្មវិធីនៃការដាក់ពាក្សជាលំដាប់ ហើយបេក្ខជននៅតែរងចាំខាងក្រៅដើម្បីធ្វើការដាក់ពាក្សច្រើន។ ឥឡូវនេះលែងមានទៀតហើយ៕”

ឳកាសការងារនៅ LRTA ផ្តល់នូវអត្ថប្រយោជន៍ដែលមានការប្រគួតប្រជែង និងមានប្រាក់ខែជាប្រចាំឆ្នាំគឺ 51k បន្ទាប់ពីបំរើការងារយៈពេល 2 ឆ្នាំ ហើយដំឡើងទៅជាបុគ្គលិកដែលមានអត្រាប្រាក់ឈ្នួលពេញម៉ោង។ អត្ថប្រយោជន៍ រួមមានការ​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​, វិស្សមកាល ហើង 401k។

ការងារបើកបរឡានក្រុង ចាប់ផ្តើមជាមួយនឹងការធ្វើតេស្តផ្នែករាងកាយ ដោយវេជ្ជបណ្ឌិតរបស់ក្រសួងដឹងជញ្ជូន ដោយពិនិត្យទៅលើរាយកាយរបស់លោកអ្នកសមស្របក្នុងការបើកបរដែររឺទេ បន្ទាប់មកលោកអ្នកអាចនឹងបន្តទៅ RMV រឺ online តាមរយៈវ៉ិបសាយ rmv.com ដែលលោកអ្នកនឹងសិក្សាដើម្បីទទួលបាននូវលិខិតបញ្ជាក់ពីរ 1). learner permit test  2). រួមមាន Passenger +​ air endorsement ដែលមាននៅក្នុងសៀវភៅបើកបរ GDL ដែលមាន 180 ទំព័រ គ្រប់ដណ្តប់ទៅលើឡានតូច, ឡានធំ, និង ឡានក្រុង។ លោកអ្នកនឹងសិក្សាតែផ្នែកឡានក្រុងប៉ុណ្ណោះ។

តេស្ត គឺមានសំនួរត្រូវធ្វើការជ្រើសរើសចំលើយ ពិត រឺ មិនពិត (true or false)។ បន្ទាប់ពីជាប់តេស្តហើយ លោកអ្នកអាចចាប់ផ្តើមធ្វើការបណ្តុះបណ្តាលរយៈពេល 80 ម៉ោងនៅ LRTA ដោយលោក ដេវីត វេសស្កត់ដែលជាអ្នកគ្រប់គ្រប់។ ដំណាក់កាលទាំងអស់នេះ គឺងាយស្រួល ។  លោក ចច អាណាតាស ប្រធានចាត់ការទូទៅនៅ LRTA បានមានប្រសាសន៍ថា “មានអ្នកបើកបរមួយចំនួននិយាយភាសាខ្មែរ បានធ្វើការងារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយពួកគេគឺជាអ្នកបើកបរដ៍ល្អបំផុតដែលយើងមាន។ យើងចង់បានមនុស្សជាច្រើនទៀតដើម្បីឲ្យមកដាក់ពាក្ស”។

លោកបានបន្តថា “យើងមានរថយន្ត 50 គ្រឿងដែលបំរើសេវាឡានក្រុងចំនួ​ន 20 ខ្សែរនៅក្នុងតំបនង់ ហើយមានរថយន្តថ្មីបំផុតចំនួន 15៕​ យើងប្រើប្រាស់នូវប្រភេទប្រេងម៉ាស៊ីនដែលមិនបំពុលបរិដ្ឋាន, ឡានក្រុងមួយចំនួនគឺប្រើប្រាស់ទាំងសាំង និងអាគុយ​( hybrid) ហើយនឹងរថយន្តប្រើប្រាស់អគ្គីសនីផងដែរ”។

ផ្លូវចរាចរណ៍ឡានក្រុងនៅក្នុងសហគមន៍របស់អជ្ញាធរដឹកជញ្ជូនថ្នាក់តំបន់ក្រុងឡូវែល (LRTA) គឺមាននៅ Lowell, Chelmsford, Tyngsboro, Dracut, Tewksbury, Burlington, Billerica, Westford និង Andover ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.lrta.com