ឱកាសបណ្តុះបណ្តាលផ្នែកផលិតកម្មជាន់ខ្ពស់ បើកចុះឈ្មោះដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមុខរបរឡូវ៉ែល

ការសិក្សាចាប់ផ្តើមនៅថ្ងៃទី៣០ ខែតុលា

ដោយ សុបិន ពិន

អាជីពធ្វើការនៅក្នុងការផលិតតាមបែបទំនើប គឺមានភាពខុសគ្នាច្រើនជាងការងារកាលពីសម័យមុន។ លោក Shannon Norton នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលមុខរបរ ឡូវែលបានមានប្រសាសន៍ថា “វាមិនមែនជាការងារដែលធុញទ្រាន់ និងនៅ កន្លែងដែលសម្លេងខ្លាំងៗដែលធ្លាប់មានពីមុននោះទេ ប៉ុន្តែអ្វីៗទាំងអស់ គឺត្រូវបានគេប្រើប្រព័ន្ធកុំព្យូទ័រហើយវាមានលក្ខណៈ ទំនើប និងទាន់សម័យតែស្មុគស្មាញ”។

ដោយសារបច្ចេកវិជ្ជាទំនើប, បច្ចេកទេស ក្នុងការផលិតបានផ្លាស់ប្តូរយ៉ាងច្រើនដែលកម្មករត្រូវចេះវិធីក្នុងការអានកូដកុំព្យូទ័រ និងលេខពិសេស ដើម្បីអាចធ្វើការនៅក្នុងរោងចក្រមិនគ្រាន់តែធ្វើការដោយប្រើដៃនៅលើខ្សែរចង្វាក់ដំឡើងប៉ុណ្ណោះទេ។

ដោយមានការផ្លាស់ប្តូរបច្ចេកវិជ្ជានេះហើយ វាបានប្រែក្លាយជាឧបសគ្គមួយសម្រាប់ពលករក្នុងការធ្វើការងារ។ ក្រសួងការងារ បានផ្តល់ថវិកាដល់វគ្គបណ្តុះបណ្តាលផ្នែកផលិតកម្មជាន់ខ្ពស់ដែលផ្តល់ឱកាសសម្រាប់អ្នកដែលគ្មានការងារ និងអ្នកកំពុងតែមាន ការងារធ្វើរួចហើយដែលមានឧបសគ្គក្នុងការស្វែងរកការងារដើម្បីទទួលបាន វិញ្ញាបនប័ត្រខាងផ្នែកមូលដ្ឋានគ្រឹៈគ្រឿងម៉ាស៊ីន ឬមូលដ្ឋានគ្រឹៈគ្រឿងអេឡិចត្រូនិច។ វគ្គបណ្តុះបណ្តាលនេះ គឺមានរយៈពេល៦ខែ។ បន្ទាប់ពី បញ្ចប់ការសិក្សាបេក្ខជននឹងមាន ឱកាសធ្វើការក្នុងវិស័យដូចជា ធ្វើយន្តហោះ, គ្រឿងសពាវុធ, ឧបករណ៍ពេទ្យ, កុំព្យូទ័រ និងអេឡិចត្រូ, ឱសថ និងបរិក្ខាពេទ្យ។ លោក Shannon Norton បានមានប្រសាសន៍ថា “ពួកគេអាចចាប់ផ្តើមធ្វើការងារក្នុងកម្រិតដំបូងសិន ហើយអាចបន្តដល់កម្រិត ជាវិស្វករបាន”។

ប្រាក់ឈ្នួល គឺចាប់ពី $16-$30 ក្នុងមួយម៉ោងរួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។

លោក Nancy Gagnon ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលមុខរបរឡូវែលបាននិយាយថា “ការពិតអាជីពធ្វើការនៅ ក្នុងការផលិតតាមបែបទំនើបនៅក្នុងនិងជុំវិញទីក្រុងឡូវែល គឺកំពុងតែមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននេះ ដែលក្រុមហ៊ុន ជាច្រើន គឺតែងតែជួបប្រទះនឹងកង្វះអ្នកបំរើការងារ”។

យោងទៅតាមការវិភាគកាលពីឆ្នាំមុននៅតំបន់ Greater Lowell មានឱកាសការងារចំនួនជាង៥៨០នាក់សម្រាប់អ្នក បច្ចេកទេស និងវិស្វករ និង១៩០មុខតំណែងដែលត្រូវការអ្នកដែលមានកម្រិតជំនាញដំបូងក្នុងការផលិតនៅតាមក្រុមហ៊ុន ផលិតនានាជាច្រើន។ ក្រុមហ៊ុនទាំងនេះរួមមានក្រុមហ៊ុនផលិតឱសថ, ថ្នាំពេទ្យ, គ្រឿងបរិក្ខាពេទ្យ, គ្រឿងប្រើប្រើសក្នុងផ្ទះ បាយ, ឧបករណ៍សម្រាប់ប្រើនឹងដៃ, ឧបករណ៍ Semiconductor, ឧបករណ៍អេឡិចត្រូនិច និងគ្រឿងបង្គំអេឡិចត្រូនិក។

ក្រុមហ៊ុនផលិតនៅទូទាំងតំបន់ឡូវែលបានស្រូបកំលាំងពលកម្មប្រមាណ១៦,០០០នាក់ ដែលមានមុខតំណែងពាក់ព័ន្ធនឹងការផលិតកម្ម ផ្សេងៗជាច្រើន។ ក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនទាំងនេះរួម មានZell Medical, MA / COM, Nova Biomedical, Four in One, PaceIndustry, Thermo Fisher, Raytheon, Enterprise, Lantheus Medical, Analog Devices, Cabot Corporation nigUnited Technologies

លក្ខណដែលអាចចុះឈ្មោះក្នុងកម្មវិធីនេះ បេក្ខជនត្រូវតែមានអាយុចន្លោះពី១៨២៩ឆ្នាំ, មានសញ្ញាបត្រ HS, GED HiSET;  ពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ និងមានសិទ្ធិស្របច្បាប់ក្នុងការធ្វើការនៅសហរដ្ឋអាមេរិក, ហើយត្រូវប្រឡង តេស្តកម្រិតថ្នាក់ទី៨ ផ្នែកគណិតវិទ្យា និងការអានជាភាសាអង់គ្លេសឬមានជំនាញភាសាអង់គ្លេស និងមានបទពិសោធន៍ការងារខាងលើ។

ទាក់ទងមកកាន់ Nancy Gagnon តាមរយៈលេខទូរស័ព្ទ 978-805-4734 nancy.Gagnon@cclowell.org ដើម្បីចុះ ឈ្មោះសម្រាប់ចូលរៀននៅថ្ងៃទី៣០ ខែតុលាខាងមុខ។