អង្គការ‹ធ្វើ-វា-ដោយខ្លួនឯង›របស់ទីក្រុងឡូវែលនឹងធ្វើរាត្រីភីស្សា

IMG_3112
ក្រុមការងារ DIY

ប្រែសម្រួលដោយ តារាយុទ្ធ ហង្ស

អង្គការ‹ធ្វើ-វា-ដោយខ្លួនឯង›របស់ទីក្រុងឡូវែល(Do-it-Yourself Lowell) គឺពិតជារវល់ណាស់ក្នុងរយះពេលជាច្រើនឆ្នាំកន្លងមកនេះ នឹងខ្លួនគ្រោងនឹងរៀបចំប្រារព្ធពីធីជាមួយ ហៅថារាត្រីភីស្សា(Pizza Night។) ដែលជាព្រឹត្តិការណ៍សាធារណះមួយ រួមបញ្ចូលទៅដោយ ភីស្សា តន្រ្តី នឹងការបង្ហាញអំពីគំរោងបច្ចុប្បន្ន នឹង គំរោងនៅថ្ងៃអនាគតរបស់ខ្លួន។ គោលបំណងរបស់អង្គការនេះគឺកំពុងតែព្យាយាមធ្វើឲ្យគំនិត គំរោង នឹង ព្រឹត្តិការណ៍ទាំងអស់នោះ ពិតជាកើតមានឡើងនៅក្នុងទីក្រុងឡូវែល។

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅថ្ងៃទី២ ខែមិនា នារាត្រីម៉ោងប្រាំពីរយប់ នៅឯ អាន់អាធិត ងាលឺរី (UnchARTed Gallery) ហើយគេនឹងចាត់ទុកកម្មេវិធីនោះជាកម្មវីធីធំរបស់ខ្លួនប្រចាំរដូវ នារឆ្នាំ២០១៦។

អូរូរា អេរិកសុន(Aurora Erickson) បានមានប្រសាន៍ថា «ពួកយើងពិតជាអរគុណចំពោះសហគមន៍ នឹង ជាពិសេសក្រុមស្ម័គ្រចិត្តរបស់ពួកយើងដែលបានជួយគាំទ្រ» «ពួកយើងចង់អួតនូវអ្វីដែលពួកគេបានធ្វើ នឹង អ្វីដែលពួកយើងបានធ្វើរួមគ្នា នឹង នេះគឺជាលេសដ៍ល្អមួយក្នុងការចែករំលែកភីស្សាដ៍ឆ្ងាញ់នៅក្នុងកណ្តាលក្រុង(downtown)!”

ក្រុម DIY Lowell បានរៀបចំរួចរាល់ជាស្រេច់បាច់ នូវកម្មវីធីទេសភាពបៃតង នៅឯអាងស្តុកទឹក គ្រីស្តានហៀល(Christian Hill) ហើយខ្លួនបានរៃអង្គាសលុយ បានរាប់ពាន់ដុល្លារ នឹង ចាប់ផ្តើមរៀបចំនូវកង់សិល្បះ បង្ហាញ នឹង អនុម័តនៅកន្លែងសុវត្តិភាពផ្លូវប្រវត្តិសាស្រ្ត ដែលធ្វើឡើងបណ្តោះអាសន្ន នឹងបង្ហាញនូវអត្តសញ្ញាណនៃប្រភពដើមឈើ ដែលមានផ្លែ ដើម្បីឲយកទៅបណ្តុះនៅឯតំបន់សាធារណះ ហើយនឹងចាប់ផ្តើមពិភាក្សាដើម្បីបញ្ចូលទូដាក់ឥវ៉ាន់ ក្នុងគោលបំណងចែករំលែកនូវសៀវភៅដោយមិនគិតថ្លៃនៅឯចំណតឡានក្រុង។

ប្រធានរបស់ DIY Lowell ក៍បានរៀបចំគំរោងមួយដើម្បីសហប្រតិបត្តិការជាមួយនឹងអាជីវកម្មតូច នឹង ម្ចាស់ទ្រព្បសម្បត្តិផ្សេងៗដើម្បីរៀបចំតុបតែង នៅពីផ្នែកខាងមុខហាងទាំងអស់ នៃទីក្រុងដោនថោនកាលពីខែវិច្ចិកា។ក្រុម DIY Lowell កឺជាក្រុមស្ម័គ្រចិត្តមេដឹកនាំ ដែលបានទទួលការបណ្តុះបណ្តាលមកពីស្ថាប័នក្នុងតំបន់ សហគមន៍ប្រធាន នឹង រៀនពីគ្នាទៅវិញទៅមក

ប្រណាំងកង់ នៅ ទីប្រជុំជន Lowell
ប្រណាំងកង់ នៅ ទីប្រជុំជន Lowell


អេរិកសុនបានបន្ថែមទៀតថា «ពួកយើងពិតជាមោទនះភាពណាស់ចំពោះក្រុមស្ម័គ្រចិត្តទាំងនោះពីព្រោះពួកគេមិនដែលធ្វើរឿងបែបនេះពីមុនមកទេ ដូចជា ការៃអង្គាស ការបង្កើតនូវកិច្ចប្រជុំ រឺការធានាឲ្យបានការអនុម័ត ហើយអ្វីទាំងអស់នេះ បានធ្វើឲពួកគេកំពុងតែមានអារម្មណ៍ពុសកញ្ជ្រោល ក្នុងការសំរេចនូវការងារផ្សេងៗបន្ថែមទៀត នាពេលអនាគត។»

បន្ថែមពីនេះទៀតព្រឹត្តិការណ៍នេះបើកជូនក្រុមអ្នកស្ម័គ្រចិត្តរបស់ DIY Lowellដោយមិនគិតថ្លៃ ប៉ុន្តែសំរាប់ប្រជាជនទូទៅគឺគិតតំលៃ៥ដុល្លារ។ ហើយជាពិសេសនោះ គំរូភីស្សា របារប្រាក់ នឹង កន្លែងដាច់ដោយឡែកពីអ្នកកាសែត ក៍ត្រូវគេបានដាក់រួមបញ្ចូលក្នុងកម្មវីធីនេះដែរ។ មិនថាចាស់ រឺក៍ក្មេងពួកគេរីករាយនឹងទទួលស្វាគមន៍ជានិច្ច។

ការធ្វើការងារ សហគមន៍ នៅ សួនច្បារ
ការធ្វើការងារ សហគមន៍ នៅ សួនច្បារ

អំពីDIY Lowell : ធ្វើ-វា-ដោយខ្លួនឯង របស់ទីក្រុងឡូវែល

គឺជាអង្គការប្រជាជនមិនជាផ្លូវការមួយ ដែលតែងតែព្យាយាមជួយអ្នកជិតខាង ដើម្បីបង្កើតនូវព្រឹត្តិការណ៍ ឬក៍គំរោងជាលក្ខណះទ្រង់ទ្រាយតូច ឲ្យកើតឡើងនៅពេលតែមួយ។ អង្គការនេះទទួលការគាំទ្រពីក្រុមប្រឹក្សាវប្បធម៌ក្រុងឡូវែល ហើយនឹងភ្នាក់ងារក្នុងតំបន់ ដែលភ្នាក់ងារនេះក៍ទទួលបានគាំទ្របន្តពីភ្នាក់ងាររដ្ជក្រុមប្រឹក្សាវប្បធម៌របស់ម៉ាសាឈូសេត។ ខ្លួនក៍កំពុងប្រមូលនូវគំនិតថ្មី នៅលើគេហទំព័ររបស់ខ្លួន និងបើសិនជាចង់បញ្ចេញគំនិត ឬក៍ស្វែងយល់បន្ថែមទៀត ពីអង្គការនេះ សូមចូលទៅគេហទំព័រ DIYLowell.org.
ទំនាក់ទំនង សហស្ថាបនិក អូរូរា អេរិកសុន((Aurora Erickson) នឹង ក្រីស ហេយ (Chris Hayes)
លេខទូរស័ព្ទ ២១៧ ៤៩៣ ៥២៩៣ រឺ ២១៧ ៧២២ ៩៥១៦
អ៊ីមែល info@dilylowell.org

 

Click here for the English version