Category Archives: KhmerPost USA
Congresswoman Trahan, Local Officials Condemn Arrests of Youth Activists in Cambodia
September 24, 2020 By Khmer Post USA | Facebook/twitter@KhmerPostUSA LOWELL, MA – Today, Congresswoman Lori Trahan (MA-03) was joined by State Representative-Elect Vanna Howard (D- 17th Middlesex) and Lowell City Councilor Vesna Nuon in condemning the recent arrests of more than
2019 LOWELL KINETIC SCULPTURE RACE IS SET FOR SATURDAY, SEPT 21
Lowell, MA — Lowell’s Kinetic Sculpture Race — is an all day day-long free event and one of the “must see” events in Lowell. It is the 4th Annual that attracts thousands
Lowell Pollard Memorial Library Offers Discount Passes to Museums and Parks
Lowell Pollard Memorial Library offers discount passes to museums and parks in Lowell and Boston area. From the lowelllibrary.org, KhmerPost USA learned the discounts can be as much as $15 off from
Learn How To Weave During Lowell Kids Week
Lowell Kids Week is an annual festival of free family fun that takes place during February 18 -24 school vacation week. The week features dozens of free activities for children and families
A Review of Miss Bennet: Christmas at Pemberley, A Play at the Merrimack Repertory Theatre
This holiday season, I would like to applaud the Merrimack Repertory Theater its current play, Miss Bennet: Christmas at Pemberley which is an adaptation of Jane Austen’s Pride and Prejudice. Set in
រដ្ឋម៉ាសាឈូសិតទទួលស្គាល់ការប្រើ‹កញ្ឆា›មិនខុសច្បាប់ទៀតទេ
ខ្មែរផុស ស.រ.អា. (តពីលេខមុន) ប្រជាពលរដ្ឋនៃរដ្ឋម៉ាសាឈូសិត បានបោះឆ្នោតប្រជាមតិ អនុញ្ញាត្តិឱ្យប្រើ‹កញ្ឆា›សម្រាប់ជក់កំសាន្ត នឹង សម្រាប់ប្រើជាថ្នាំបានដោយមិនបំពានច្បាប់រដ្ឋទៀតទេ។ បោះប្រជាមតិថ្ងៃទី៨វិច្ឆិកា អនុម័តចូលជាច្បាប់នៅសភាថ្ងៃទី១៥ធ្នូ បានត្រូវលោកអភិបាលក្រុង បេគឺ ចុះហត្ថលេខានៅថ្ងៃសុក្រមុនចូលឆ្នាំថ្មីរួចហើយ ។ ចូលជាច្បាប់ទៅហើយក្តី ក៏អភិបាលក្រុងនៅមិនបានចេញអាជ្ញាប័ណ្ណ អនុញ្ញាត្តិឱ្យលក់រាយនៅឡើយ ធ្វើឱ្យក្រុមអ្នកណែនាំឱ្យបានអនុម័ទច្បាប់នេះ ខឹងសម្បារនឹងការយឺតយ៉ាវរបស់លោក បេគឺ ពន្យាពេលរហូតដល់ទៅ៦ខែ មុននឹងច្បាប់អាជ្ញាប័ណ្ណនោះចេញឱ្យប្រើជាធរមានបាន។ ក្រុមអ្នកតវ៉ានៅមុខវិមានរដ្ឋាភិបាលបូស្តុន កាលពីថ្ងៃសុក្រនោះនិយាយថា‹ការធ្វើរបៀបនេះនាំឱ្យខាតបង់ប្រាក់ពន្ធរដ្ឋ ដោយការមិនបានលក់ចែកចាយស្របច្បាប់ វានឹងបង្កើនទីផ្សារងងិត ពុំអាញយកពន្ធពីការលក់កញ្ឆានោះបានទេ›។ គួរបញ្ជាក់ថា ច្បាប់ឱ្យប្រើកញ្ឆានេះ នៅជាច្បាប់របស់រដ្ឋនិមួយៗនៅឡើយទេ ‹មិនទាន់ចូលបានជាច្បាប់សហព័ន្ធ›នៅឡើយទេ, ពីព្រោះមានរដ្ឋខ្លះ
As Health Connector Deadline for January Plans Looms, Members and New Applicants Take Steps for Enrollment
BOSTON – December 14, 2016 – With the Dec. 23 deadline approaching for plans starting Jan. 1, 2017, more than 28,000 current Massachusetts Health Connector members have picked a new plan and
Greater Lowell Community Foundation Scholarship EndowmentHelps Students at Lowell High School with the Cost of College
December 9, 2016 Lowell, MA-The goal of the Greater Lowell Community Foundation is to improve the quality of people’s lives in Greater Lowell and the Merrimack Valley. The Community Foundation builds a
ការផលិតនឹងប្រើប្រាស់កញ្ឆាឥឡូវបានក្លាយជាស្របច្បាប់ម៉ាសាឈូសិត Marijuanalegalized in Mssachusetts
ដោយ ខ្មែរផុសស.រ.អា. ឡូវែលទើបនឹងបោះឆ្នោត អនុញ្ញាត្តិឱ្យប្រើកញ្ឆានៅរដ្ឋម៉ាសាឈូសិតបាន ច្បាប់នេះនឹងចូលជាធរមាន នៅខែមករាឆ្នាំ២០១៧ខាងមុខនៅរដ្ឋម៉ាសាឈូសិត នេះហើយ។ គេតែងតែនិយាយពីគុណវិបត្តនៃ‹កញ្ឆា›, ប៉ូលិសប្រដេញចាប់អ្នកជក់ អ្នកលក់ អ្នកទីញ នឹងអ្នកដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេង ស្រាប់តែ‹ប្រជាមតិ› បានបញ្ជាឱ្យកែរប្រែទម្លាប់ចាស់នេះទៅវិញ តើបានន័យយ៉ាងណា? រួមសេចក្តីមកថាៈ កញ្ឆាស្របច្បាប់ ១-ប្រើជាលក្ខណៈកំសាន្ត អនុញ្ញាត្តិឱ្យប្រើដល់មនុស្សអាយុពី២១ឆ្នាំឡើងទៅ ២-នៅផ្ទះអាចរក្សាបាន១០‹អោន›ដាក់ក្នុងដប ឬកំប៉ុង ៣-ទៅក្រៅផ្ទះអាចយកតែ១‹អោន›ទៅជាប់នឹងខ្លួនបាន ៤-អាចដាំនៅផ្ទះបាន៦ដើម បើផ្ទះនៅម្នាក់ឯង – បើផ្ទះមានគ្នាច្រើនអាចដាំបាន១២ដើម ៥-ធ្វើអំណោយទៅអ្នកដ៏ទៃ ធ្វើបាន តែតិចជាង១‹អោន› ៦-លក់ដូរកញ្ឆាៈ នៅតេខុសច្បាប់នៅឡើយ
បវរកញ្ញាម៉ាសាឈូសិត នឹងយុវៈវ័យម៉ាសាឈូសិតឆ្នាំ២០១៧
ខ្មែរផុសស.រ.អា. ឡូវែលៈ‹បវកញ្ញាជំទង់›ដ៏មានសម្រស់កំពូលស្អាត២០រូប នឹង‹នារីយុវៈវ័យ›២០រូបផ្សេងទៀត ក្នុងសំពត់ពណ៌នឹងម៉ូតប្លែកៗអស្ចារ្យ បានចេញមកសម្តែង បង្ហាញខ្លួនដើម្បីប្រកួតសម្ផស្សគ្នា ដើម្បីដណ្តើមកិត្តយសជាបវរកញ្ញាម៉ាសាឈូសិត កាលពីថ្ងៃទី១៩វិច្ឆិកាកន្លងទៅ នៅមហាសាល‹Lowell Memorial Auditirium›រៀបចំឡើងដោយផលិកម្ម‹Clemente Production, LLC›។ នេះជាការប្រគួតដើមដំបូង មុនជ័យលាភីនឹងទៅប្រកួតយកកិត្តិយសជា បវរកញ្ញាសហរដ្ឋអាមេរីក រួចបន្ទាប់មក ជាបវរកញ្ញាពីភពលោក ថែមទៀត។ ក្លេម៉ង់តេ អ្នកដឹកនាំកម្មវិធីនិយាយថា‹ខ្ញុំមានការកក់ក្តៅណាស់ ចំពោះការចូលប្រកួត នឹងគុណភាពនៃអ្នកចូលរួមមកពីជុំវិញរដ្ឋម៉ាសាឈូសិត,› ក្លេម៉ង់តេ បន្ថែមថា‹… ការប្រឡងបវរកញ្ញា គឺជាមាគ៌ាដ៏អស្ចារ្យមួយសម្រាប់យុវៈនារី ដែលមានបំណងប្រាថ្នានឹងចង់ធ្វើឱ្យបានសម្រេចអ្វីមួយ,ឱ្យអាចដើរទៅដល់គោលដៅផ្ទាល់ខ្លួន នឹងវិជ្ជាជីវៈនោះបាន›។ ការប្រឡងបវរកញ្ញានេះបានប្រព្រឹត្តទៅ២ថ្ងៃ នៅឡូវែលយើងនេះ ហើយបានលទ្ធផលជ័យជំនះទៅកញ្ញា
បុណ្យឯករាជ្យជាតិ-កំណត់ប្រវត្តិសាស្ត្រ
ដកស្រងនឹងបកប្រែពីភាសាបារាំងពីសៀវភៅ‹‹Les Cles du Cambodge›› ដោយខ្មែរផុសស.រ.អា. ឆ្នាំ១៩៤៦ *ថ្ងៃ៤មករា- ចុះហត្ថលេខាព្រមព្រាងខ្មែរ-បារាំង បញ្ចប់របប‹អាណាព្យាបាល›- ឯករាជ្យរដ្ឋបាល, តែនៅរក្សាទីប្រឹក្សាក្រសួងធំៗ នឹងនៅគ្រប់គ្រងក្រសួងកងទ័ពនឹងការបរទេស។ កម្ពុជានៅជាសមាជិកសហព័ន្ធបារាំង។ *ថ្ងៃទី១កញ្ញា-បោះឆ្នោតទី១សម្រាប់‹សភាធម្មនុញ្ញ›-គណបក្សប្រជាធិបតេយ្យបានឆ្នោតភាគច្រើនដាច់ខាត *ថ្ងៃទី១៧វិច្ឆិការ- ដំណោះស្រាយបារាំង-សៀមប្រគល់ដីដែលកាត់យកដោយរដ្ឋបាល‹តូក្យូ›ឱ្យទៅសៀមនាឆ្នាំ១៧៤១- ត្រឡប់មកឱ្យកម្ពុជាវិញ ដូចកិច្ចព្រមព្រាងបារាំង-សៀមកាលពីឆ្នាំ១៩៣៧មកវិញ។ ឆ្នាំឌ១៩៤៧ *ថ្ងៃ៦ឧសភា- ខ្មែរអនុម័ទ‹រដ្ឋធម្មនុញ្ញថ្មី› – ហើយក្លាយទៅជា‹ព្រះរាជាណាចក្រកម្ពុជាអាស្រ័យធម្មនុញ្ញ› *ថ្ងៃទី១១កក្កដា- មេដឹកនាំគណបក្សប្រជាធិបតេយ្យទ្រង់ ស៊ីសុវត្ត យុត្តិវង្ស បានត្រូវសុគតដោយមិនដឹងហេតុ *ថ្ងៃ២១ធ្នូ- បោះឆ្នោតសភាជាតិក្រោមរដ្ឋធម្មនុញ្ញថ្មី- គណបក្សប្រជាធិបតេយ្យទទួលបានអាសនៈភាគច្រើនដាច់ខាត ឆ្នាំ១៩៤៨*ថ្ងៃទី២មករា-
(ភូមិសាស្ត្រនយោបាយ) ចិនដាក់ទណ្ឌកម្មលើកូរ៉េខាងជើង
ដោយខ្មែរផុសស.រ.អា. គីម យ៉ង់អូន ប្រធានាធិបតីប្រទេសកូរ៉េខាងជើង បានផ្ញើរសារមួយមក ឌណល ត្រម ប្រធានាធិបតីជាប់ឆ្នោតអាមេរីកាំង នៅថ្ងៃបន្ទាប់ពីជាប់ឆ្នោតមក មិនមែនជូនពរទេតែរំលឹកសហរដ្ឋអាមេរីកថា‹កូរ៉េខាងជើងមានអាវុធបរមាណូដែលបានសាករួចហើយ ឱ្យអាមេរីកកុំភ្លេចនឹងធ្វើការចរចារនឹងខ្លួន›។ កូរ៉េខាងជើងចង់ធ្វើមហាអំណាចយោធា ដោយចង់ខិតជីតអាមេរីកាំង បានត្រូវប្រទេសចិនប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាលើកដំបូងនឹងគួរឱ្យចម្លែកនាថ្ងៃបន្ទាប់ភ្លាមមក។ ប្រធានាធិបតីនៃកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គើនហ៊ី មានការព្រួយបារម្មជាងគេ ដោយសារភាពគ្រោះថ្នាក់ដោយអាវុធប្រល័យលោកចម្ងាយខ្លីនេះ នៅក្នុងដៃជនផ្តាច់ការ បានធ្វើការតវ៉ាឱ្យបញ្ឈប់ការបង្កើតអាវុធបរមាណូនៅកូរ៉េខាងជើងនេះតាំងពីខែមិនាមកម្លេះ ហើយអង្គការសហប្រជាជាតិក៏បានសម្រេច ទាមទារឱ្យធ្វើការបញ្ឈប់ផលិតកាំជ្រួចនេះរួចហើយដែរ តែកូរ៉េខាងជើងមិនដែលសម្តែងការខ្វល់ខ្វាយនឹងសេចក្តីសម្រេចនោះទេ។ ជាលើកដំបូងបង្អស់នឹងគួរឱ្យចម្លែក ប្រទេសចិនដែលនៅជិតគ្នានោះ បានបង្ហាញធ្មុងទៅកូរ៉េខាងជើង ដែលតែងតែក្អេងក្អាងដោយកម្លាំងទ័ពដ៏ខ្លាំងក្លារបស់ខ្លួន ដាក់កូរ៉េខាងត្បូងដែលនៅជាប់ព្រុំដែនគ្នា, ដាក់‹ណេតូ›ដែលកំពុងជាប់ដៃនឹង‹អាយស៊ីស›រដ្ឋមូស្លីមនៅតំបន់កណ្តាលខាងកើត,
ជនជាតិ‹ហម៉ុង›ម្នាក់ឡើងជាអភិបាលក្រុង‹ឯកហ្គ្រោ›រដ្ឋកាលីហ្វ័រញ៉ា Elk Grove makes history: Meet America’s first Hmong mayor
ប្រែសម្រួលដោយខ្មែរផុសស.រ.អា. ស្ទីវ លី Steve Lyអាមេរីកាំងដើមកំណើតជាជនជាតិ‹ហម៉ុង›នឹងត្រូវធ្វើសច្ចាប្រណិធាននៅថ្ងៃទី១៤ធ្នូខាងមុខ នៅទីក្រុង‹ឯកហ្គ្រោ›នៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទទួលដំណែងជាអភិបាលក្រុងដែលមានពលរដ្ឋ167,000នាក់ ជាទីដំបូងបង្អស់របស់ប្រវត្តិសាស្ត្រជនជាតិ‹ហម៉ុង›ដែលបានមករស់នៅសហរដ្ឋអាមេរីកនេះ។ គ្រួសារ ស្ទីវ ជាជនជាតិ‹ហម៉ុង›រស់នៅជាជនជាតិភាគតិចរបស់ប្រទេសឡាវ និយាយភាសាខ្លួនឯង មានវប្បធម៌ប្រចាំជនជាតិ ប៉ុន្តែមិនមានប្រទេសទេ។ ជនជាតិ‹ហម៉ុង›រស់នៅជាទាហ៊ានសម្ងាត់របស់សហរដ្ឋអាមេរីក ប្រយុទ្ធប្រឆាំងនឹងកុម្មុយនីស្តដែលរាតត្បាតនៅអាស៊ីអគ្នេយ៍។ ស្ទីវ លី បានមកដល់សហរដ្ឋអាមេរីក កាលពីជាង៣០ឆ្នាំមុន គេចផុតពីការគម្រាមកំហែងរបស់កុម្មុយនិស្ត្ នៅប្រទេសឡាវដែលខ្លួនរស់នៅ, ពេលនោះមានអាយុ៤ឆ្នាំ គ្រួសារគ្មានលុយ ហើយក៏មិនចេះភាសាអាមេរីកាំងថែមទៀត។ ជាទូទៅ ជនជាតិ‹ហម៉ុង›នៅពេលមកដល់សហរដ្ឋអាមេរីក ច្រើនមករស់នៅជុំគ្នាជាសហគមន៍ជនជាតិធំនៅឯ‹មេនីសុតា› នឹង‹កាលីហ្វ័រញ៉ា›។ ស្ទីវ លី មុននឹងមកដល់ពេលកាន់សាលាក្រុង‹ឯកហ្គ្រោ›នេះ
‹ប្រវត្តិក្រុងឡូវែល› ពីតំបន់‹កាណាល់ហាមីលតុន›ទៅ‹មណ្ឌលជឿនលឿនអាមេរីកាំង›Hamilton Canal District: A Center of American Innovation
ដោយ ឌីក ហាវ ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា. កាលពីប៉ុន្មានសប្តាហ៍មុន, គណក្រុមប្រឹក្សាក្រុងឡូវែល បានបោះឆ្នោតដាក់ឈ្មោះថ្មីឱ្យ‹តំបន់កាណាលហាមីលតុន›ទៅជា‹មណ្ឌលជឿនលៀនអាមេរីកាំង›ទៅវិញ។ ពាក្យ‹ជឿនលឿន›គឺជាផ្លាកត្រឹមត្រូវ បានត្រូវបំពាក់ឱ្យបំណែកតំបន់ដ៏ទូលំទូលាយនេះ ដែលធ្លាប់មានភាពជឿនលឿនមែននៅក្នុងប្រវត្តិសាស្ត្រ។ គ្រឿងម៉ាស៊ីនដែលបានត្រូវប្រើនៅរោងចក្រឡូវែលដំបូងបង្អស់ គឺធ្វើនៅ‹វ៉លថាំ› ប៉ុន្តែនៅបន្ទាប់ភ្លាមមក ក្រុមហ៊ុនធ្វើម៉ាស៊ីននៅ‹មែរីំម៉ាក›បានបង្កើត‹ហាងធ្វើគ្រឿងចក្រ›សម្រាប់ប្រើខ្លួនឯង ក៏បានរីកដុះដាលក្នុងរោងចក្ររបស់ក្រុង។ ចុះឈ្មោះបង្កើតជាក្រុមហ៊ុនដាច់ពីគ្នានៅឆ្នាំ១៨៤៥ ហាងលក់ម៉ាស៊ីននៅឡូវែល បន្ទាប់មកផលិតបានម៉ាស៊ីនត្បាញសំឡី, ម៉ាស៊ីនបូមទឹក, នឹងបង្កើតក្បាលរថភ្លើងសម្រាប់គ្រុមហ៊ុនប្រើពាសពេញអាមេរីកទៀត។ មកដល់ឆ្នាំ១៨៦០ ឡូវែលបានក្លាយជាទីក្រុងដែលធំបំផុតនៅ‹ម៉ាសឈូសិត›ដែលមានប្រជាជន៣៦,០០០នាក់រស់នៅ ដែលប្រើកម្មករ១៤,០០០នាក់ នៅក្នុងរោងចក្រតំបាញ៥២របស់ក្រុង។ ជារៀងរាល់អាទីត្យ រោងចក្រទាំងនោះ បានបង្វិលសំឡី៨០០,០០០ផោន ឱ្យទៅជាក្រណាត់កាត់ខោអាវប្រវែង២,៤លានយ៉ាដ។ ផ្លូវរថភ្លើងបានទៅជាសំខាន់ខ្លាំងឡើង សម្រាប់ដឹកនាំសំឡីចូលក្រុង នឹងសម្រាប់ដឹកនាំផលិតផលធ្វើហើយចេញពីទីក្រុង
ព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក បណ្តែត ប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៦
ដោយ ពិទូ ពិន ស្ថិតក្រោមកំដៅថ្ងៃក្តៅគួរសម និងខ្យល់ ទន្លេត្រសៀកៗយុវជនខ្មែរចំរុះវ័យសម្បុរខ្មៅមាឌ មាំប្រកបដោយទឹកមុខញញឹមរីករាយពោរពេញ ទៅដោយក្តីសង្ឍឹមក្នុងសន្តិភាពបានបន្លឺសំលេង ជយោៗ ឈ្នះៗ និងទូងស្គរលាន់រំពងពេញឆ្នេរទន្លេ យុវជននិមួយៗមានឯកសណ្ឋាន អាវយឺត និងមួកដ៍ស្រស់ស្អាតចំរុះពណ៌ មានពណ៌ ស ខៀវ បៃតង ក្រហម លឿង ទឹកក្រូច ត្រួយ ចេក គួបផ្សំនឹងសោភ័ណភាពដ៏អស្ចារ្យគ្មានពីរ នៃទូកង ទូកចែវ គួរជាទីគយគន់នៅក្បាលទូក និងកន្ទុយទូកមានការសែនព្រេនយ៉ាងខ្ជាប់ខ្ជួន ដោយមានជំនឿថា ទូកនិមួយៗមានបារមីសណ្ឋិត ហេតុនេះហើយទូកនិមួយបានរៀបចំឡើងយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីជៀសវាងហេតុការមិន
ខ្មែរឡូវែលធ្វើបុណ្យ“ហាឡូវីន”
ខ្មែរផុសស.រ.អា នារសៀលថ្ងៃទី ២៩ ខែតុលា នៅភោជនី ដ្ឋាន សាន់នីដា ក្នុងទីក្រុងឡូវែល សហគមន៍ខ្មែរ បានប្រារឰពិធីបុណ្យហាឡូវីន ដែលជាបុណ្យ ប្រពៃណីរបស់ជនជាតិអាមេរិកាំងក្នុងនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគណក្រុម ប្រឹក្សាក្រុងនៃទីក្រុងឡូវែល ព្រមទាំងបងប្អូន ខ្មែរប្រមាណ២០០នាក់ ។ បើទោះជាពិធីបុណ្យហាឡូវីន មិនមែនជា បុណ្យជាតិរបស់ខ្មែរក៏ដោយ ប៉ុន្តែខ្មែរ-អាមេរិ កាំងបានធ្វើឱ្យក្រុមដឹកនាំសិល្បៈរៀបចំកម្មវិធី ទាក់ទាញការចូលចិត្តពីសហគមន៍ខ្មែរបានយ៉ាង ច្រើន គេមានទាំងលើកការសម្តែងសិល្បៈ ល្ខោន បាសាក់ដែលមានលក្ខណៈគូរមុខមាត់ នឹងស្លៀក ពាក់គ្រឿងតាមប្រពៃណី
លទ្ធផលបោះឆ្នោតនៅឡូវែល-សង្កាត់លេខ១៨-នឹងតំបន់ជុំវិញ
ដោយ ខ្មែរផុសស.រ.អា. លទ្ធផលការប្រគួតនៅ‹មីឌលសិច›សង្កាត់លេខ១៨ ការប្រកួតរវាងបេក្ខជនខ្មែរអាមេរីកាំង២រូប គឺ រ៉ាឌី ម៉ម នឹង ខេមរា កៃ នៅសង្កាត់លេខ១៨ មីឌលសិច បានសម្រេចលទ្ធផលដូចតទៅៈ រ៉ាឌី ម៉ម បានឆ្នោត៧១,៧%ត្រូវនឹង៧៩៨៥នាក់ រីឯ ខេមរា កៃ បាន២៧%ត្រូវនឹង៣០៩១នាក់ ក្នុងចំណោមអ្នកបោះឆ្នោតក្នុងសង្កាត់១៨មីឌលសិច ៥៨%ត្រូវនឹង ១២១១៧នាក់។ លទ្ធផលនេះមានន័យយ៉ាងណា?លោក រ៉ាឌី ម៉ម ក៏បានត្រូវតែងតាំងជាតំណាងរដ្ឋក្នុងអាណត្តិថ្មីទៀត។ មុនពេលបោះឆ្នោតផ្តាច់ព្រ័តបន្តិច យើងបានតាំងសំនួរមួយដល់សមាជីកអ្នកគាំទ្របេក្ខជនទាំង២នាក់ ដែលកំពុងកាន់បដារតាមផ្លូវថា‹តើចាប់ពីពេលបោះឆ្នោតរួចហើយទៅ សហគមន៍ខ្មែរយើងនឹងមានការផ្សះផ្សាឈប់ឈ្លោះគ្នាទេ?›ចម្លើយមានដូចគ្នាថា‹ខ្មែរមានទម្លាប់ឈ្លោះគ្នានៅក្នុងឈាមទៅហើយមិនមានផ្តូរបានទេ›,
A Call to Vote Kamara Kay for State Representative
By Soben Pin Over the course of nearly a decade the KhmerPost USA has only ever endorsed one other political candidate: Maura Healey for Attorney General back in 2014. And I am
លោក ប្រាហ៊ីម ខៃ គាំទ្របេក្ខភាព ខេមរា ឈរជាដំណាងរដ្ឋ
ឳពុកខេមរា ខៃ គឺលោក ប្រាហ៊ីម ខៃ ជាព្រឹទ្ធាចារ្យសហគមន៏ខ្មែរនៅឡូវែលជាង៣០ឆ្នាំមកហើយ បាននិយាយសម្តែងការគាំទ្រដល់បេក្ខភាពរបស់កូនប្រុសលោក ឈរឱ្យគេបោះឆ្នោតជា‹តំណាងរដ្ឋសង្កាត់លេខ១៨›កាលពីថ្ងៃទី២៤តុលា យ៉ាងនេះថា‹ខ្ញុំគាំទ្រយ៉ាងពេញទំហ៊ឹង បេក្ខភាពរបស់កូនខ្ញុំ ពីព្រោះសហគមន៍ខ្មែរយើង ក៏ដូចជាសហគមន៍ជនភាគតិចឯទៀតៗ ត្រូវការអ្នកចេះដឹង នឹងស្គាល់ខុសត្រូវខ្លាំងណាស់ ខ្ញុំមានជំនឿថា កូនខ្ញុំប្រាកដជាអាចធ្វើការបំរើសហគមន៍ទាំងមូលគួរជាទីទុកចិត្តរបស់ខ្ញុំ នឹងរបស់លោកអ្នកបាន។ ខ្ញុំមិនអាចនិយាយអះអាងនេះដោយសារតែ ខេមរា ជាកូនរបស់ខ្ញុំនោះទេ! តែដោយសារសមត្ថភាពរបស់គេខ្ពង់ខ្ពស់ជាងខ្ញុំ នឹងខ្ញុំយល់ថាប្រាកដជាខ្ពង់ខ្ពស់ជាគូរប្រគួតរបស់គេឆ្ងាយណាស់ ដែលខ្ញុំយល់ថា មិនគួរឱ្យសហគមន៍យើងរង់ចាំទទួលភាពរុងរឿងយូរបានតទៅទៀតទេ។ ខ្ញុំធ្លាប់បូជាកម្លាំងកាយនឹងចិត្តសីលធម៌ ជូនបងប្អូនខ្មែរយើងច្រើនឆ្នាំមកហើយ ហើយនៅតែចង់ឱ្យទម្លាប់នេះមានដំណើរមិនចេះចប់ ជាមួយស្នាដៃកូនខ្ញុំ ដែលខ្ញុំមានជំនឿយ៉ាងមុះមុត ថា បើឈ្នះឆ្នោតទៅ មិនអាចក្បត់ឆន្ទៈបងប្អូនបានទេ។
ពិពរណ៌ពាណិជ្ជកម្មនឹងបង្ហាញផលិតផលនៅឡូវែល Business Expo & Showcase Organized by Lowell Chamber of Commerce
ដោយ ខ្មែរផុសស.រ.អា ពាណិជ្ជករ, ឧស្សហករ,ប្រព័ន្ធផ្សព្វផ្សាយ, ហាងលក់ម្ហូបចំណី, ប្រព័ន្ធបំរើសុខភាព, អ្នកបំរើខាងទេសចរ…ក្នុងតំបន់ជុំវិញឡូវែល ជាង១០០ហាង បាននាំគ្នាមកតាំងពិពណ៌ បង្ហាញផលិតផលបង្អួតសាធារណជន នៅសណ្ឋាគារ‹រ៉ាឌីសាន់›ឡូវែល-ឆែមហ្វឺត កាលពីថ្ងៃទី ១៨តុលានេះ បានទាក់ទាញទស្សនិជនច្រើនរយនាក់ ឱ្យមកទទួលពត៌មាន ពីការរីកចំរើនក្នុងតំបន់។ រៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងពាណិជ្ជកម្មឡូវែល ពាណិជ្ជករកាន់តែច្រើនបានមកចូលរួម ផ្តល់ទំនាក់ទំនង នឹងការយល់ដឹងពីការរីកចំរើនកាន់តែធំនៃផ្នែកសេដ្ឋកិច្ច នឹងពាណិជ្ជកម្ម ដើម្បីសម្រួលការរកស៊ី ហើយនឹងបង្កើនគុណភាពផលិតផលបំរើអតិថិជន។ ជន អាណាស្តា John Anasta ធ្លាប់ជាពាណិជ្ជករទីផ្សារ បានមកចូលរួមតាំងពិដើមដំបូង និយាយថា‹ខ្ញុំជាពាណិជ្ជករទី១០ ដែលបានចុះឈ្មោះកាលពីជាង២០ឆ្នាំមុន
សម រង្សី មានក្តីសង្ឈឹមចំពោះកម្ពុជា
ខ្មែរផុសស.រ.អា ឡូវែលៈ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ស្នាក់នៅបរទេសដោយខ្លាចការចាប់ខ្លួនដាក់ពន្ធនាគារពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ បានមកដល់ទីក្រុងឡូវែលដ៏សម្បូរសមាជីកសាខាគណបក្សរបស់លោក ជាមួយនឹងភរិយាលោក គឺលោកស្រី សូមួរា ជូឡុង សមាជិសភាខ្មែរ កាលពីថ្ងៃទី… វិច្ឆិការនេះ។ លោកបានទៅជួបប្រជាពលរដ្ឋខ្មែរនៅវត្តពន្លឺពុទ្ធចក្រ នាឱកាសបុណ្យកឋិនលោក គិមសៀយ អតីតប្រធានសាខាបក្សសង្គ្រោះជាតិ ថ្វាយបង្គំព្រះសង្ឈ,លើកនេះមិនមានកិច្ចប្រជុំសាធារណៈដូចមុនៗទេ លោកបានធ្វើសេចក្តីរាយការណ៍ខ្លីមួយ នៅគេហដ្ឋាន លោកស្រី រំដួល អតីតសមាជិកសភាខ្មែរ នៅចំពោះមុខសមាជិករបស់លោកប្រមាណ២០នាក់ នឹងសមាជិកសភាខ្មែរម្នាក់ទៀតលោក…. ដែលគេចពីការប៉ុនប៉ងចាប់ខ្លួន ពីសំណាក់អាជ្ញាធរលោក
កម្មវិធីប្រឡងចម្រៀងANGKOR IDOL ទីក្រុងឡូវែល
កម្មវិធីប្រឡងចម្រៀងមួយបានរៀបចំឡើងកាលពីថ្ងៃសៅរ៏ទី ២២ ខែតុលាឆ្នាំ ២០១៦ នៅភោជនីយដ្ឋានសាន់នីដាដើម្បីជ្រើសរើសបេក្ខជននិងបេក្ខនារីទៅចូលរួមក្នុងមហោស្រពសិល្បះចម្រៀងខ្មែរជាសាកលនៅទីក្រុងភ្នំពេញរៀបចំឡើងដោយក្រសួងវប្បធម៏និងវិចិត្រសិល្បះនៃព្រះរាជាណាចក្រកម្ពុជានៅដំណាច់ ខែវិច្ឆិកាដ៏ខ្លីខាងមុខនេះ ។ បេក្ខជននិងបេក្ខនារីចំនួន ១៥នាក់ មកពីក្រុងឡូវែលនិងក្រុងនានាក្នុងរដ្ឋម៉ាសាឈូសេតបានដាក់ពាក្យប្រឡងដើម្បីដណ្តើមជ័យលាភីនេះ។ លោកឪកតុលាយុត្តិប្រធានគណះកម្មការរៀបចំការប្រឡងចម្រៀងនេះបានមានប្រសាសន៏ថានេះគឺជាលើកទី ៣ ហើយដែលយើងបានធ្វើកម្មវិធីប្រឡងចម្រៀងAngkor Idolនេះឡើងក្នុងបំណងរួមចំណែកក្នុងការថែរក្សានូវទំនៀមទំលាប់ ប្រពៃណីនិងសិល្បះចម្រៀងខ្មែរនៅសហរដ្ឋអាមេរិកយើងនេះក៏ដូចជាបង្កើតនូវភាពសប្បាយរីករាយជូនពលរដ្ឋខ្មែរអាមេរិកាំងក្នុងសហគមន៏ ។ លោកបន្តថាឆ្នាំនេះយើងមានបេក្ខនារីតិចតួចត្រឹមតែ ៣នាក់ ចំណែកឯបេក្ខជនវិញមានដល់ទៅ ១២ នាក់ ដែលគ្រប់គ្នាសុទ្ធតែមានទឹកដមសំលេងពិរោះ ។ ការជ្រើសរើសធ្វើឡើងដោយគណះមេប្រយោគចំនួន ៥នាក់ ដែលសុទ្ធសឹងតែមានបទពិសោធន៏ផ្នែកសិល្បះដោយផ្អែកលើគោលការណ៏សំខាន់ៗរួមមានដូចជាសំឡេងចង្វាក់ អក្ខរាវិរុទ្ធរចនាបទនៃបទចម្រៀងមនោសញ្ជេតនាសម្លៀកបំពាក់និងកាយវិកា ។ បេក្ខជនចំនួន ៣នាក់ និងបេក្ខនារី ១
‹MCC›ទទួលជំនួយ១,៧លានសម្រាប់សម្រាប់គាំទ្រនិស្សិតអាស៊ាន-អាមេរីកាំង
ដោយខ្មែរផុសស.រ.អា ‹មហាវិទ្យាល័យសហគមន៍មីឌលសិច Middlesex Community College ឬ MCC›បានទទួលជំនួយ១,៧លានដុល្លា ជាលើកដំបូង ពីក្រសួងអប់រំជាតិ សម្រាប់ជួយគាំទ្រដល់ស្ថាប័នកម្មវិធីទាំងឡាយដែលផ្តល់ជំនួយសិក្សា ដល់និស្សិតដែលមកពីសហគមន៍អាស៊ីអាមេរីកាំងនឹងប្រជុំកោះប៉ាស៊ីហ្វីក។ នៅក្រោមថវិការជំនួយនេះ និស្សិតអាស៊ាននឹងបានទទួលនូវសេវាថ្មីមួយចំនួន ដែលនឹងត្រូវរៀបរៀងឡើង ដើម្បីគាំទ្រឱ្យការសិក្សារបស់អ្នកទាំងនោះ បានរឺតតែប្រសើរឡើង ដែលនឹងបង្កើនគុណភាពសិក្សា ព្រមទាំងនឹងបង្កើនចំនួននៃអ្នកត្រូវទទួលជោគជ័យសិក្សានៅក្នុងមហាវិទ្យាល័យនោះផង។ ថ្នាក់ដឹកនាំសាលកវិទ្យាល័យដំណាងដោយ លោកប្រធានគណកម្មការនាយក ជេម ខេមបែល, ព្រមទាំងសមាជិកថ្មីនៃគណកម្មការនាយកលោកម្នាក់ទៀតជាខ្មែរ គឺអ្នកស្រី បុផ្ផា ម៉ាឡូន នឹងនាយកមហាវិទ្យាល័យ អ្នកស្រីខាធី រេស៊ីស្ទើ បានផ្តល់ឱកាសឱ្យ ខ្មែរផុសស.រ.អាតំណាងដោយ សូបិន
ប្រឡងបវរកញ្ញាខ្មែរអាមេរីកាំងនៅឡូវែល Miss Cambodian American 2016
ដោយ ខ្មែរផុសស.រ.អា. បវរកញ្ញាខ្មែរក្នុងសហរដ្ឋ ជម្រើសតាមប្រព័ន្ធអាំងទែនិត ១១រូប បានចូលមកប្រឡងសម្ផស្សនៅឡូវែល នៅថ្ងៃទី៨តុលា២០១៦ នាសាល‹សំពៅមាស›ឡូវែល រដ្ឋម៉ាសាឈូសិត នៅចំពោះមុខចៅក្រម៦រូប នឹងភ្ញៀវមកអបអរសាទរប្រមាណ៣០០នាក់ ប្រកបដោយសម្លៀកបំពាក់ក្រុង មកជាកិត្តិយសដល់រាត្រីដ៏រីករាយផង។ ការប្រឡងប្រជែងរយៈពេល៤ម៉ោង បានសម្រេចលទ្ធផលជោគជ័យ ទៅកញ្ញាលេខ១ មីលីយ៉ាន នីតា សាំង(ឡុងប៊ីច) ជា‹‹បវរកញ្ញាឯក២០១៦›› ដែលបានទទួល‹ម្កុដកិត្តិយស› ពីបវរកញ្ញា២០១៥ វៀជីនា ប្រាក់(ឡូវែល), បវរកញ្ញាលេខ២ទ្រីឃិមសូចន្ទរះ ឃិង(ឡូវែល) បវរកញ្ញាលេខ៣ ម៉ាយ៉ា គ្ហីលីសស្ហាពម៉ាន់(កាលីហ្វ័រញ៉ា) ទាំង២នាក់ បានទទួល‹ម្កុដកិត្តិយស› ពីបវរកញ្ញា២០១៥រៀងៗខ្លួន។
‹‹ព្រហ្មបាយ័ន››បានមកដល់ឡូវែលដ៏សុខសាន្ត
ដោយខ្មែរផុសស.រ.អា. រូបចម្លាក់ព្រហ្មបាយ័នបានដម្លើងរួចជាស្រេច នៅមាត់ទ្វារនៃក្រុងខ្មែរឡូវែល កាលពិថ្ងៃទី២៥កញ្ញាមុន ហើយបានបញ្ចប់ទំនាស់មួយចំនួននៅក្នុងក្រុងដ៏សម្បូរប្រជាពលរដ្ឋអាមេរីកាំងដើមកំណើតខ្មែររស់នៅ។ ដូចដែលយើងអធិប្បាយពីលើកមុន ការបញ្ចប់ទំនាស់នេះក៏ដោយសារ អ្នកគ្រប់គ្រងក្នុងគណកម្មការក្រុងខ្មែរ បានស្តាប់វត្ថុបំណងរបស់ខ្មែរអាមេរីកាំងភាគច្រើនដែលចង់ឃើញថា‹អ្វីដែលជាដំណាងឱ្យខ្មែរទូទៅ មានកំណើតស្របនឹងការប្រឹងប្រែងដោយផ្ទាល់ដៃរបស់ប្រជាជន ហើយដើម្បីកេរឈ្មោះនៃខ្មែរអាមេរីកាំងក្នុងតំបន់នោះ›។ ក្រុងខ្មែរឡូវែលនេះ កំណត់នៅជុំវិញផ្លូវ‹មីដលសិច-ប្រេនស្ទ្រីត›រហូតដល់ផ្លូវ‹វែសហ្វឺត›ហើយហៀរទៅដល់ដើមផ្លូវ‹ឆែមហ្វឺត›ថែមទៀត(ផ្នែកផ្លូវឆែមហ្វឺតនេះ មិនស្ថិតនៅក្នុងរង្វង់ក្រុងខ្មែរជាផ្លូវការទេ តែសម្បូរពាណិជ្ជករខ្មែរណាស់ដែរ)។ សម្លឹងមើលរូបព្រហ្មបាយ័ន ឆ្លាក់ពីដុំថ្មសុទ្ធសាធ ដូចគ្នានឹងថ្មអង្គរវត្តដែរនោះ អ្នកស្រី ពង្សលក្ខិណាសាធុកា ផល្លី ប្រធាន រួមទាំងគណកម្មការក្រុងខ្មែរទាំងមូល បានប្រមែប្រមូលអំណោយម្តងបន្តិចៗ មានទាំងធ្វើបុណ្យផ្ការច្រើនដងផង យ៉ាងព្យាយាម រហូតទាល់តែបានថវិការគ្រប់គ្រាន់សម្រាប់បញ្ជាទិញរូបចម្លាក់ពីស្រុកខ្មែរ ដែលមានអ្នកឯកទេសចម្លាក់ឆ្នើមបំផុត ខាងឆ្លាក់រូបរបៀបនេះតាមខ្នាតដែលឡូវែលចង់បាន ព្រមទាំងដឹកជញ្ជូនរូបចម្លាក់ ទម្ងន់ច្រើនតោននេះ មកតម្លើងដល់ឡូវែលបានយ៉ាងពេញចិត្ត។