Category Archives: Khmer

Visit Family at Bay Xao, South of Vietnam

 ទៅលេងគ្រួសារនៅស្រុក បាយឆៅ នាកម្ពុជាក្រោម ដោយពិនសំខុន យន្តហោះក្វាតាបានហោះចេញពីភ្នំពេញម៉ោង៤២០នាទី មកដល់ព្រៃនគរវេលាម៉ោង៥៣០ល្ងាច នៃថ្ងៃព្រហស្បត័ទី័៦វិច្ឆិកាឆ្នាំ២០១៤ នាំយើងទាំងបីនាក់ត្រឡប់មកស្រុកកំណើតរបស់សូបិន ដែលបានបែកទៅសហរដ្ឋអាមេរីកកាលពី១៥ឆ្នាំមុន។ បន្ទាប់ពីចេញពីចំណតយន្តហោះមក បងប្អូ​នប្រមាណ២០នាក់ មកពីភូមិបាយឆៅ ចម្ងាយជិះឡាន៥ម៉ោង នៅរង់ចាំខាងក្រៅយ៉ាងអន្ទះ សារ អបអរសាទរការមកដល់របស់យើង។ យើងនាំគ្នាចេញដំណើរត្រឡប់ទៅវិញ អស់ដំណើរ៥ម៉ោងទៀត នៅប្រមាណជាម៉ោង១២អាធ្រាត នឹងមកដល់ភូមិបាយឆៅ ស្ថិតនៅភាគខាងត្បូងនៃវៀតណាមវិញ។រថយន្តយើងបានរត់ឆ្លងកាត់ក្រងព្រៃនគរ ជិតមួយម៉ោង នាព្រលប់ថ្ងៃ៦វិច្ឆិកា ភ្នែកសម្លឹងក្រុងដែលយើងមិនដែលស្គាល់យ៉ាងយកចិត្តទុកដាក់ ឃើញម៉ូតូច្រើនជាងឡាន បើកប្រជ្រៀតគ្នា យ់ាងមានសណ្តាប់ធ្នាប់ មានលក្ខណជាអ្នកប្រើ ជាជំនិះសម្រាប់ទៅធ្វើការ ច្រើនជាងជិះកំសាន្ត ក្នុងទីក្រុងដែលសម្បូរដោយពន្លឺ មិនខុសគ្នាពីភ្នំពេញប៉ុន្មានទេ

Lowell Southeast-Asian Water Festival 2014

(រូបថត អ៊ុំទូក ដែលផ្ញើនេះ) មកលេងឡូវែលរដ្ឋម៉ាសាឈូសែត ដោយ ពិន សំខុន សប្តាហ៍នេះសហគមន៍ខ្មែរនៅឡូវែល ជាពិសេសសហគមន៍អាស៊ីអគ្នេយ៍ក្នុងដំបន់ កំពុងរៀបចំពីធីបុណ្យអុំទូកប្រចាំឆ្នាំដ៏អធឹកអធម្ម មួយ នាថ្ងៃទី១៦សីហា២០១៤ សម្រាប់ជាឱកាសទទួលភ្ញៀវពីក្រៅ ដែលរៀងរាល់ឆ្នាំមកកំសាន្តវប្បធម៌អាស៊ីផង នឹងមកស្គាល់តំបន់ ដែលជនជាតិខ្មែរ លើកតំកើងវប្បធម៌អាស៊ីបានខ្ពង់ខ្ពស់ជាងគេ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកនេះផង។ កាសែតខ្មែរផុសបានផ្តល់ការចូលរួមយ៉ាងសកម្ម ក្នុងផ្នែកអភិវឌ្ឍន៍ តាមជំនាញនឹងតួរនាទីរបស់ខ្លួន ដោយបានបោះពុម្ភផ្សាយ នៅក្នុង កាសែតលេខមុន១៥៨ នូវផែនទីក្រុងខ្មែរដ៏សម្បូរជាងគេដោយហាងពាណិជ្ជកម្មខ្មែរធំតូច ផ្ជាប់ទៅនឹងកន្លែងដែលប្រារព្ធអុំទូក ព្រម ទាំងរំលឹកពីប្រវត្តិនៃកំណើតសហគមន៍អាស៊ីអគ្នេយ៍គ្រាន់ទុកជាការរៀនសូត្រ ជាមួយផងដែរ។ រៀងរាល់ឆ្នាំ អុំទូកនៅឡូវែល បានទាក់ទាញភ្ញៀវមកពីជិតឆ្ងាយ

Tourist Map in Lowell

Click on the image for more information:

Voting Places 2014 in Lowell

By Richard Howe The Lowell Election Commission has changed the location of many of the voting places in Lowell.  The new places will be used for the State Primary Election on Tuesday,

American Ninja Warrior

សេម សាន់(Sam Sann) ខ្មែរតែមួយរូប ដែលប្រកួតកីឡាឆ្លងកាត់ឧបស័គ្គ American Ninja Warrior ដោយសុខា ក្រុង ហសតុន រដ្ឋតិចសាស់៖ កីឡាឆ្លងកាត់ឧបសគ្គ ដែលរៀបចំដោយការច្នៃប្រឌិតរបស់មនុស្ស ប្ រកួតនៅសហរដ្ឋអាមេរិក មានឈ្មោះថា American Ninja Warrior។ កីឡាមួយនេះ មានដើមចម ចេញពីប្រទេសជប៉ុន ហើយបានបញ្ច្រាបចូលក្នុងសហរដ្ឋអាមេរិក កាលពី20ឆ្នាំមុន មានឈ្មោះដើមថា Sasakue។ លោក សេម សាន់ (Sam Sann)ស្ថិតក្នុងឈុតពណ៌លឿងនៅឯការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ

Last Evolution of Cambodia Politics, July 22nd 2014

ការវិវត្តន៍ថ្មីនៃនយោបាយកម្ពុជា បទវិភាគនយោបាយខ្មែរផុសស.រ.អា  ដោយ ពិន សំខុន By Pin Samkhon, 7/22/2014 ថ្ងៃទិ១៥កក្កដា ២០១៤ ក្រុមប៉ូលីសរាប់រយនាក់ ស្លៀកឯកសណ្ឋានត្រៀមច្បាំងនឹងជាតិខ្លួនឯង បានធ្វើការវាយបំបែកក្រុមប៉ាតុកររាប់រយនាក់ដូចគ្នា ដែលមកទាមទារឱ្យប្រគល់ទីលានប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី មួរ សុខហួរ ។ រូបភាពនឹងពត៌មាន ធម្មតាដែលយើងបានទទួល គឺកងកម្លាំងប្រដាប់អាវុធបង្ក្រាបប៉ាតុកម្ម បានចេញវាយបណ្តេញប៉ាតុករបណ្តាលឱ្យរងរបួសជាង១៥នាក់ បើតាមពត៌មានភ្លាមៗនៅហ្វេសប៊ូក… តែរូបភាពដ៏អស្ចារ្យនៅពេលបន្តិចបន្ទាប់មក គឺប៉ាតុករដែលជាប្រជាពលរដ្ឋគ្មានអាវុធគ្មានបញ្ជាការ បានវាយតបទៅកងប៉ូលីសក្រុង ដោយដោយដៃ ដោយដំបងដងទុងជាតិ ដោយដងបដារ ដោយដំបងឆក់យកបានពី ប៉ូលីស

Condolence to family of fire victims, killed seven on July 10th

វិយោគកថាជូនចំពោះគ្រួសារសពដែលស្លាប់ក្នុងអគ្គីភ័យថ្ងៃទី១០កក្កដា២០១៤ ដោយ ខ្មែរផុស ស.រ.អា. By KhmerPost USA អគ្គីភ័យទើបនឹងបានឆក់យកជីវិតមនុស្ស ចាស់៤នាក់ នឹងកូនក្មេង៣នាក់ នាកណ្តាលក្រុងឡូវែល ដែលមានខ្មែររស់នៅច្រើនជាងគេបង្អស់ នាឆ្នេរខាងកើត នៃស.រ.អា.នេះ។ ជាថ្មីម្តងទៀត សហគមន៍ទាំងមូល បានកាន់ទុក្ខជូនគ្រួសារនៃសពដែលសុទ្ធតែខ្មែរ ជាអ្នកធ្លាប់ស្គាល់ការ ស្លាប់ច្រើនជាងរស់នៅ តាំងតែពីច្រើនទស្សវត្យមកហើយ ទើបបានមកដល់តំបន់ថ្មីនៃស.រ.អា. ដែលខ្លួននឹកស្មានថាអាចរស់នៅសុខសាន្ត គ្មានភិតភ័យតទៅទៀតនោះឡើយ ។ តាំងតែពីព្រឹកនៃ ថ្ងៃទី១០នោះ សហគមន៍ខ្មែរភ័យញ័ររន្ធត់ ចំពោះការបាត់បង់ដ៏ច្រើនបំផុត ជាលើកដំបូងនៅស.រ.អា.នេះ បានចេញមករកក្រុមគ្រួសារឬមិត្តភក្ត្រ ចំនួនច្រើនរយនាក់ ក្រុមថ្នាក់ដឹកនាំខ្មែរក៏ចេញមកព្រោងព្រាត

អាកាសចរស៊ីវីល‹ម៉ាឡេស៊ាអ៊ែឡាញ (Missing Malaysia Air line)

កាលពីថ្ងៃ ៩ខែមិនា អាកាសចរ‹ម៉ាឡេស៊ានអ៊ែឡាញ›ជើង MH370 ផ្ទុកអ្នកដំណើរ ៣៣៩នាក់ បានចេញដំណើរពី‹គូឡាលុំពួរ›សំដៅទៅ‹បេយីង›នៃប្រទេសចិនដីគោក។ មកដល់ចំណុចក្បែរកោះត្រល់ ក៏បាត់ដំណឹងសូន្យឈឹង ។ ការស្រាវជ្រាវបានឱ្យដឹងថា យន្តហោះ MH370 បានត្រឡប់មកក្រោយវិញដោយគ្មានបញ្ជាឫឱ្យតំណឹងទៅ‹តួកុងត្រូល›ទេ អ្នកឯកទេសមិនអាចសន្និដ្ឋានបានថា យន្តហោះត្រូវគេពង្វាង ត្រូវផ្ទុះខូចខាត ឫក៏ចុះចតត្រង់ណានោះទេ ។ ចូលរួមសហការណ៍រកតួរទាំងមូលឫក៏បំណែកនៃយន្តហោះ នៅក្នុងសមុទ្រ ឫនៅលើគោក មាន១៣ប្រទេសប្រទេស រាប់ទាំងស.រ.អា.ផង ។ កន្លងជាងមួយសប្តាហ៍ហើយ នៅតែពុំមានដំណឹងអ្វីប្លែកក្រៅពីរកមិនឃើញនោះទេ អ្នកវិភាគចាប់ប្តើមសង្ស័យថា ការបាត់ដានយន្តហោះMH370នេះ ប្រាកដជាមានគេធ្វើដោយចេតនាជាមិនខាន ។  ក្នុងការបាត់រកយន្តហោះមិនឃើញ

យូក្រែនៈ Ukraine

 Brief news – ពត៌មានខ្លីៗ (Ukraine) យូក្រែនៈ  នៅ២សប្តាហ៍បន្ទាប់ពីកងទ័ពរុស្សីចូលលុកតំបន់ភាគខាងត្បូងនៃប្រទេសយូក្រែនមានឈ្មោះ‹ក្រេមីយា› ដោយគ្មានបង្ហូរឈាម(ចុងខែកុម្ភៈ) ទ័ពឈ្លានពាននេះមិនមានបំណងត្រឡប់ថយក្រោយ ទៅប្រទេសខ្លួនវិញទេ រុស្សីបន្តរពង្រាយដាក់ទ័ពប្រដាប់អាវុធធុនធ្ងន់រាប់ម៉ឺននាក់ តាមព្រុំប្រទល់ដែនរុស្សី-យូក្រែនទៀតផង ពីសេសទៅទៀតនោះពលរដ្ឋ‹ក្រេមីយា›ភាគច្រើននិយាយភាសារុស្សី ចង់នៅក្រោមការគ្រប់គ្រងរដ្ឋបាលរុស្សីទៅវិញ។ ខុសគ្នានឹងពលរដ្ឋខាងជើង‹យូក្រែន›វិញ ពលរដ្ឋរាប់ម៉ឺននាក់ចេញមកសំដែងការប្រឆាំងនឹងវត្តមានរុស្សីយ៉ាងខ្លាំងខ្លា រាប់ទាំងបានទម្លាក់ប្រធានាធិបតិរបស់ខ្លួនឈ្មោះ  ‹យ៉ានូកូវិច› ដែលបានក្បត់ចុះចូលនឺងរដ្ឋបាលរុស្សីផង។ សហគមន៍អន្តរជាតិជាពិសេសអឺរ៉ុប តវ៉ាភ្លាមៗ ប្រឆាំងនឹងការចូលលុកលុយរបស់រុស្សីទៅលើប្រទេសអធិបតេយ្យមួយទៀត បើទោះជា‹យូក្រែន›ត្រូវបោះឆ្នោតធ្វើប្រជាមតិក៏ដោយក្តី ក៏តម្រូវឱ្យរុស្សីថយចេញពីយូក្រែនឱ្យអស់ជាមុនសិនដែរ ។ លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា ក្នុងសប្តាហ៍មុន ហាក់ដូចជាបានបន្ធូរឥរិយាបទមិនតឹងតែងចំពោះការដកទ័ពថយរបស់រុស្សីដូចពេលមុននោះឡើយ នេះបើតាមការវិភាគរបស់អ្នកកាសែតមួយចំនួន ប៉ុន្តែនៅសប្តាហ៏នេះបានចេញបញ្ជាឱ្យធ្វើការដាក់ទណ្ឌកម្មចំពោះការរំលោភអធិបតេយ្យភាពនេះ ហើយថា‹ការបោះឆ្នោតណាមួយនៅយូក្រែននឹងមិនមានការទទួលស្គាល់ពីសហគមន៌អន្តរជាតិឡើយ›។

រូបភាពដែលបាត់បង់ របស់ ឬទ្ធី ប៉ាន់ ទៅកាន់ហូលីវូដ ក្នុងវិញ្ញាសាកុននិយាយភាសាបរទេសល្អបំផុតសម្រាប់ពានរង្វាន់អូស្ការ Missing Picture becomes the first Oscar nominee from Cambodia

រូបភាពដែលបាត់បង់ របស់ ឬទ្ធី ប៉ាន់ ទៅកាន់ហូលីវូដ ក្នុងវិញ្ញាសាកុននិយាយភាសាបរទេសល្អបំផុតសម្រាប់ពានរង្វាន់អូស្ការ Missing Picture becomes the first Oscar nominee from Cambodia Film by Rithy Panh nominated for Best Foreign Film ដោយសុខា​ រូបភាព ក្រេឌីតដល់ទំព័រហ្វេសប៊ុក លោក រាសី សាលសន្និសីទ ដាល់ប៊ី, ឡសអេនជឺឡេស៖

បទសម្ភាសន៍ ដោយ ពិន សំខុន

  វាចារលោ់កវាស្នា នួន នាឱកាសដាច់ឆ្នាំ២០១៣ យើងបានជួបនឹងលោក វាស្នា នួន ជាគណក្រុមប្រឺក្សាសាលាក្រុងឡូវែល នាឱកាសចុងឆ្នាំ២០១៣ នេះផង នឹងឱកាសចុងអាណត្តនៃកាងារនៅសាលាក្រុងរបស់លោកទៀតផង ដើម្បីស្តាប់ទស្សនៈនៃមេដឹកនាំជាន់ខ្ពស់ដើមកំណើតខ្មែរ ចំពោះព្រឹត្តិការណ៍បច្ចុប្បន្ននឺងអនាគតក្រុងឡូវែល ដែលជាតំបន់សម្បូរខ្មែររស់នៅច្រើនជាងគេ នៃឆ្នេរខាងកើតស.រ.អានេះ ។ ខ្មែរផុសៈ លោកនឹងបញ្ចប់អាណត្តលោកនៅដើមខែ១នេះហើយ តើលោកមាននឹកថាត្រៀមខ្លួនប្រឡូកជាថ្មីនៅ២ឆ្នាំខាងមុខនេះទៀតទេ ? វាស្នា នួនៈ គិតពេលនេះឃើញថាឆាប់ពេកហើយ! ទោះជាខ្ញុំយល់ថាខ្មែរយើងគួរតែមានតំណាងហោចណាស់ក៏ម្នាក់ដែរ នៅសាលាក្រុងនោះ ហើយតើខ្ញុំនឹងចូលរួមបោះឆ្នោតក្នុងប្រព័ន្ធណាមួយនៅអនាគត់? ខ្មែរផុសៈ តើលោកចង់និយាយពីប្រព័ន្ធបោះឆ្នោតអ្វីទៅ ? វាស្នា នួនៈ មើលទៅមើ!

ដំណើរទៅ‹ឡុងប៊ីច›ក្រុងដែលមានខ្មែររស់នៅច្រើនជាងគេ នៅស.រ.អា.

ពិន សំខុន សម្រាប់ ខ្មែរផុសស.រ.អា. នៅលេខមុនៗ យើងបានសរសេរពីការធ្វើដំណើរ ទៅកាន់ដំបន់ផ្សេងៗ កំដរអារម្មណ៍នឹងទស្សនៈលោកអ្នកអានឱ្យអណ្តែតអណ្ទូងជាមួយយើងខ្ញុំ គ្រាន់កែរអផ្សុក ឫក៏អាចជាពត៌មានសម្រាប់លោកអ្នករៀបចំខ្លួន ធ្វើដំណើរដ៏អស្ចារ្យប្រចាំជីវិតមួយផង ក៏មិនដឹង ។ តែថ្ងៃនេះ យើងសូមជូនដំណើរទៅកន្លែងផ្សេងមួយថ្មីទៀត ដែលជាក្រុងសម្បូរខ្មែររស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរីកនេះ គឺក្រុង‹ឡុងប៊ិច›នៃរដ្ឋ‹កាលីហ្វ័រញ៉ា›។ ពីក្រុង‹ឡូវែល›ដែលគ្រាន់តែជាទិក្រុងទី២ទៅ គេត្រូវឡើងយន្តហោះនៅ‹បូស្តុន›ហោះ៧ម៉ោង ឆ្ពោះទៅអាកាសយាន‹ឡាក់កាលិហ្វ័ញ៉ា›ឆ្ងាយដូចគេជិះយន្តហោះទៅក្រុង‹ប៉ារីស›ដែរ។ ឆ្លៀតឱកាសទៅការសាច់ញាតិផង សុបិន ខ្ញុំ នឹងប៉ុណ្ណារ៉ូ ក៏យកពេល១សប្តាហ៍ សម្រាប់កំសាន្ត នឹងសរសេរជូនជាចំណងដៃដល់មិត្តអ្នកអាន ក្នុងឱកាស‹វ៉ាឡង់តាញដេយ៍›ផង ។ យន្តហោះនឹងចេញដំណើរពី‹បូស្តុន›នៅម៉ោង៧.៤៥ព្រឹក អ្នកដំណើរត្រូវទៅដល់ព្រលានយន្តហោះឱ្យបាន២ម៉ោងមុន បើមិនបានទេនោះ

មន្ត្រីរដ្ឋាភិបាល ផាទ្រីក ធ្វើទស្សនកិច្ចមកកាន់ឡូវែល

ដោយចេមអសទីស ប្រែសម្រួលដោយសុខា មន្រ្តីរដ្ឋាភិបាលប្រចាំរដ្ឋម៉ាសាឈូសេត លោក ដេវ៉ល ផាទ្រីកបានធ្វើទស្សនកិច្ចមកកាន់ឡូវែលនាថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៤ ហើយលោកបានឲ្យតម្លៃខ្ពស់ក្នុងទស្សនកិច្ចនេះដល់តំបន់ឡូវែល គួរជាទីមោទន។ លោកបានធ្វើទស្សនិច្ច អតីតរោងចក្រឧស្សាហកម្ម នៅអគារវ៉ណាលេនស៊ីត ដើម្បីណែនាំ ដល់សេនបក្សនិងផ្តល់ជូនដល់ សហគ្រិនឡូវែលនូវរង្វាន់ជាជំនួយថវិការ១៥ម៉ឺនដុល្លារ ក្នុងគោលដៅពង្រឹង និងពង្រីកកម្មវិធីមគ្គុទេសក៍ ជួយដល់ម្ចាស់ជំនួញតូចក្នុងក្រុង ឲ្យកាន់តែរឹងមាំឡើង ហើយដែលកម្មវិធីជំនួយក្រុមជំនួញតូចនេះ ជាកិច្ចការព្យាយាមកសាងឡើង ដោយសេនបក្ស កន្លងមក។ នឹងមានការរៀបចំការប្រកួតមួយ ធ្វើឡើងដោយសេនបក្ស នៅថ្ងៃទី១៨ កុម្ភៈ ខាងមុខនេះ ប្រកួតជ្រើសរើសគំនិតច្នៃប្រឌិត អភិវឌ្ឍជំនួញថ្មី ចំនួន៤០

Council discusses City Manager Search / ស្វែងរកប្រធានក្រុងថ្មីសម្រាប់កាន់តំណែង

One week after the surprising announcement that Bernie Lynch would be resigning from the office of city manager, the Lowell City Council got to work on picking his successor.  On Tuesday January

Page’s Clock By Richard P. Howe Jr.

One hundred years ago this month, Dudley Page opened his candy store at 16 Merrimack Street in Lowell.  Dudley had been operating the D. L. Page Company since 1866 which had several

ម៉ៅ លូស៊ី ជ័យលាភី បវរកញ្ញាខ្មែរប្រចំាប្រទេសបារាំង ឆ្នាំ២០១៤

ដោយសុខា ប៊ូស៊ីសាំងចច, ប្រទេសបារាំង៖ នាថ្ងៃទី២២ ខែធ្នូឆ្នាំ ២០១៣ ឯប្រទេសបារាំង នៅប៊ូស៊ីសាំងចច ជាតំបន់ផ្នែកខាងកើតឈាងខាងត្បូងនៃទីក្រុងប៉ារីសដែលមានខ្មែររស់នៅច្រើន មានការរៀបចំកម្មវិធីប្រឡងជ្រើសរើសបវរកញ្ញាខ្មែរប្រចាំប្រទេសបារំាងសម្រាប់ឆ្នាំ២០១៤។ ជ័យលាភីគឺបានទៅលើកញ្ញា ម៉ៅ លូស៊ី ទទួលបានសម្លេងគាំទ្រ ៤៥០ សម្លេង។ គួរបញ្ជាក់ផងដែរ ការប្រឡងខាងលើនេះ មានការចូលរួមដោយយុវតីខ្មែរបារាំងចំនួន១៩នាក់។ ការប្រកួតជ្រើសរើសបានធ្វើការប្រកាសលទ្ធផលរាប់ថយក្រោយពីលេខ៥ ឡើងមកលេខមួយក្នុងនោះ  លេខ ៥បានទៅលើកញ្ញា សិទ្ធសេរេណា ទទួលសម្លេងគាំទ្រ 336 លេខ៤ សែន ទេពបូរ៉ា 383 លេខ៣ ឈឿន

ក្រុងសៀមរាបទទួលបានចំណាត់ថ្នាក់លំដាប់លេខ២៣ក្នុងចំណោម២៥ទិសដៅទេសចរណ៍ក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៣

ដោយសុខា ទ្រីបអែតវ៉ៃសឺរ (Trip Advisor) ជាគេហទំព័រដែលមានអត្ថប្រយោជន៍ដល់ប្រជាជន និងទេសចរ ដែលចង់ឲ្យដំណើរកំសាន្តរបស់ខ្លួនបានដល់ភាពរីករាយ និងឆ្លាតវៃ។ ថ្មីៗនេះ គេហទំព័រទ្រីបអែតវ៉ៃសឺរ បានបង្ហោះពត៌មានតាមអ៊ីនធឺណិត ពីទីតាំងតំបន់ទេសចរណ៍ល្បីល្បាញទាំង២៥ ក្នុងពិភពលោក។ បើគិតពីវិសាលភាពនៃពិភពលោកដែលមានជាង២០០ប្រទេស ហើយក្នុងប្រទេសនីមួយៗមានតំបន់ទេសចរណ៍ច្រើនសន្ធឹកសន្ធាប់ក្នុងចំនួនស្ទើរគណនាមិនបាន ខេត្តសៀមរាប នៃព្រះរាជាណចក្រកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២៣ ក្នុងពិភពលោក ជាតំបន់ដែលទេសចរក្នុងពិភពលោកពេញចិត្ត។ នេះចាត់ទុកជាអំណរ និងមោទកភាពធំធេងដែលខ្មែរបានទទួល ។ ខេត្តសៀមរាប មានព្រំប្រទល់ ជាប់នឹងខេត្តបាត់ដំបង​ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងបឹងទន្លេសាប ។

New Lowell City Council, Mayor Sworn In

On a cold and foggy Monday morning in January, the 2014-2015 Lowell City Council was sworn into office, ushering a new era in the Mill City.  As is tradition, the first order

ចងចាំណែលសិន ម៉ាឌីបា ម៉ាន់ដេឡា

ដោយសុខា មិនខុសគ្នាពីចច វ៉ាស៊ីនតោន បិតានៃប្រទេសអាមេរិក និងអាលប្រាហាមលីនខុន វីរៈបុរសក្នុងសង្គ្រាមស៊ីវិលអាមេរិក លោកណែលសិន ម៉ាឌីបា ម៉ាន់ដេឡា ត្រូវបានចាត់ទុកជាវីរៈបុរសសម្រាប់ប្រជាជនអាហ្វ្រិកខាងត្បូង និងជាសកល តាមរយៈការលះបង់តស៊ូរបស់លោកទល់នឹងរបបអាប៉ាថេត ប្រឆាំងការរើសអើង ប្រកាន់សាសន៍ និងសម្បុរ។ លោកណែលសិន ម៉ាន់ដេឡា ជាស្ថាបនិកប្រទេសដែលបំបាត់ការមើលងាយ និងភាពមិនស្មើគ្នាចេញពីសង្គមនៃប្រទេសនេះ។ លោកចំណាយពេល ២៧ឆ្នាំ ក្នងពន្ធធានាគារនៅកោះរ៉ូបបិន មុនលោកក្លាយជាប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងត្បូង។ នៅអាយុ៩៥ឆ្នាំ លោកម៉ាន់ដេឡា ទទួលមរណភាព។ ថ្ងៃទី៥ ខែធ្នូ ថ្ងៃចុងក្រោយ ដែលលោកនៅជាមួយយើង។ មរណភាពរបស់ម៉ាន់ដេឡា ត្រូវបានទទួលការយកចិត្តទុកដាក់

ពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុងខ្មែរ

ដោយសុខា ក្រុងឡូវែល៖​ ថ្ងៃទី១៤ ធ្នូឆ្នាំ ២០១៣ នៅភោជនីយដ្ឋានរាត្រីហុងកុង ក្រុងខ្មែរដែលមានលោកបណ្ឌិតសេងលីគង់ជាប្រធាន បានធ្វើបង្កើតកម្មវិធីជប់លៀងមួយ ក្នុងគោលបំណងបង្ហាញសិទ្ធផលដែលបំពេញកន្លងមក និងគម្រោងដែលមានបន្ត។ ទាក់ទិន នឹងសមិទ្ធផលកន្លងមក លោកបណ្ឌិតគង់ សេងលី បានមានប្រសាសន៍ថា ស្នាដៃទាំងអស់នោះមានជាអាទិ៍ដូចជា ការបង្កើតគោនយោបាយក្រុងខ្មែរ សម្រេចបានដោយក្រុមប្រឹក្សាក្រុងខ្មែរ សហការជាមួយសាលាក្រុង អនុម័តនូវគម្រោង និងថវិកា ដាក់បដារូបសញ្ញាក្រុងខ្មែរនៅលើស្ពានច្រកចូលក្រុងខ្មែរ ការដាក់បង់អង្គុយនៅតាមទីសំខានៗមួយចំនួននៅសមាគមន៍ខ្មែរ ផាកប៉ៃលិន ក្លឹបក្មេងប្រុស និងក្មេងស្រី ព្រមទាំងនៅខាប់ផលស្គ្វែរ។ លើសពីនេះមានការប្រារព្ធនូវទិវាវប្បធម៌តួយ៉ាងបុណ្យចូលឆ្នាំខ្មែរពីរឆ្នាំជាប់គ្នា។ រីឯគម្រោងដែលនឹងត្រូវធ្វើបន្ត លោកបណ្ឌិតក៏បានមានប្រសាសន៍ផងដែរថា ក្រុងខ្មែរគ្រោងនឹងកសាងរូបសំណាកព្រហ្មណ៍បាយ័នមុខ៤ រំឭកដល់ភាពសម្បូរសប្បាយរុងរឿងក្នុងសម័យអង្គរសម័យដែលអតីតក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ទ្រង់ប្រកាន់យកនូវព្រហ្មវិហារធម៌ទាំងបួន

បុណ្យណូអែលនៅរដ្ឋម៉ាសាឈូសេត

បុណ្យណូអែលនៅរដ្ឋម៉ាសាឈូសេត ដោយ រីឆាដ ហូវ ជូនញៀរ ប្រែសម្រួលជាខេមរភាសាដោយសុខា អ្នកស្នាក់អាស្រ័យសញ្ជាតិអង់គ្លេសជំនាន់ដើមដែលតាំងលំនៅក្នុងរដ្ឋម៉ាសាឈូសេតមិនចូលចិត្ត​បុណ្យណូអែលឡើយ។ ពួកគេស្ទើរតែចាត់ទុកបុណ្យនេះថាខុសច្បាប់។ ឆ្នាំ១៦៥៩ ខាងនីតិបញ្ញត្តិបាន​ចេញច្បាប់មួយ ផាកពិន័យដល់ជនណាដែលត្រូវបានរកឃើញថា​ ធ្វើការប្រារព្ធបុណ្យនេះ។ តើមូលហេតុអ្វី​ធ្វើឲ្យអ្នកស្នាក់អាស្រ័យសញ្ជាតិអង់គ្លេសជំនានដើមមានឆន្ទៈប្រឆាំងទៅនឹងបុណ្យណូអែល ឬគ្រីស្តម៉ាស? ពួកគេតម្រូវឲ្យបុណ្យគ្រីស្តម៉ាសកំណត់ជាបុណ្យសាសនាដ៏តឹងរ៉ឹងមួយ ប៉ុន្តែពួក​គេបែរជាឃើញប្រជាជនជាច្រើនប្រារព្ធបុណ្យនេះធ្វើជាបុណ្យមួយអធិកអធមមានការបរិភោគ ទទួលទានអាហារ ភេសជ្ជៈ និងការលេងល្បែងនានាដែលជាវត្ថុបម្រាម មិនបានអនុញ្ជាតិ​ដោយព្រះ​ជាម្ចាស់ ដែលពួកគេប្រណិបត្តិនោះឡើយ។ អាកប្បកិរិយាអ្នកស្រុកនៅរដ្ឋម៉ាសាឈូសេតចាប់ផ្តើមកែប្រែបន្តិចម្តងៗ។ រហូតដល់ឆ្នាំ 1870 សាលា និងជំនួញជាច្រើន ត្រូវបានបើកនៅថ្ងៃបុណ្យណូអែល។ រឿងរ៉ាវក៏ត្រូវបានផ្លាស់ប្តូរបន្ទាប់ពីពេលនោះ​មក ហើយមិនយូរប៉ុន្មាន បុណ្យគ្រីស្តម៉ាសក៏ក្លាយជាថ្ងៃឈប់សម្រាកប្រចំាឆ្នាំដ៏សំខាន់សម្រាប់មនុស្ស​ជាច្រើន។ គ្រិស្តសាសនិកចាត់ទុកបុណ្យគ្រិស្តម៉ាសជាថ្ងៃដែលព្រះយេស៊ូទ្រង់ប្រសូត ដូចនេះ

ដំណើរតាមជើងសមុទ្រ‹អាត់ឡង់ទីក›

ដោយ ពិនសំខុន ជើងដំណើរដ៏វែងមួយមិនដែលធ្លាប់ធ្វើពីមុនមក ធ្លាប់ឃើញតែភាពអស្ចារ្យរបស់វាតែតាមខ្សែភាពយន្ត ឫតាមទូរទស្សន៍នោះ កាលពីថ្ងៃអាទិត្យទី១៥ធ្នូចុងឆ្នាំ២០១៣ យើងបានឡើងមហានាវាទេសចរ Cruiser ឈ្មោះ Norvegian cruiser line, ហៅ‹គ្រូស៍›ចេញដំណើរពី‹ញូយ៉ក›ទៅកាន់‹បាហាម៉ាស› ហើយត្រឡប់មកដល់ញូយ៉កវិញ នៅថ្ងៃអាទិត្យទី២២ធ្នូ ១សប្តាហ៍បន្ទាប់មក។ នៅពេលដែលព្យុះទឺកកក ព្រិលធ្លាក់យ៉ាងក្រាស់ក្រែល នៅតំបន់ញូអ៊ិនក្លិន គ្រួសារយើងសុបិន ប៉ុណ្ណារ៉ូ នឹងខ្ញុំ បានចាកចេញពីឡូវែលតាំងពីព្រលិម ធ្វើដំណើរយ៉ាងតិច៥ម៉ោង ដើម្បីឱ្យទាន់ជើងកុប៉ាល់ ដែលត្រូវចេញដំណើរចេញពីញូយ៉ក នៅម៉ោង ៣ រសៀល ។ ស្រូតរូតមកទាន់ពេលល្មម តែរំភើបចិត្ត

បទសម្ភាសន៍ ដោយ ពិន សំខុន វាចារលោ់កវាស្នា នួន នាឱកាសដាច់ឆ្នាំ២០១៣

 បទសម្ភាសន៍ ដោយ ពិន សំខុន វាចារលោ់កវាស្នា នួន នាឱកាសដាច់ឆ្នាំ២០១៣ យើងបានជួបនឹងលោក វាស្នា នួន ជាគណក្រុមប្រឺក្សាសាលាក្រុងឡូវែល នាឱកាសចុងឆ្នាំ២០១៣ នេះផង នឹងឱកាសចុងអាណត្តនៃកាងារនៅសាលាក្រុងរបស់លោកទៀតផង ដើម្បីស្តាប់ទស្សនៈនៃមេដឹកនាំជាន់ខ្ពស់ដើមកំណើតខ្មែរ ចំពោះព្រឹត្តិការណ៍បច្ចុប្បន្ននឺងអនាគតក្រុងឡូវែល ដែលជាតំបន់សម្បូរខ្មែររស់នៅច្រើនជាងគេ នៃឆ្នេរខាងកើតស.រ.អានេះ ។ ខ្មែរផុសៈ លោកនឹងបញ្ចប់អាណត្តលោកនៅដើមខែ១នេះហើយ តើលោកមាននឹកថាត្រៀមខ្លួនប្រឡូកជាថ្មីនៅ២ឆ្នាំខាងមុខនេះទៀតទេ ? វាស្នា នួនៈ គិតពេលនេះឃើញថាឆាប់ពេកហើយ! ទោះជាខ្ញុំយល់ថាខ្មែរយើងគួរតែមានតំណាងហោចណាស់ក៏ម្នាក់ដែរ នៅសាលាក្រុងនោះ ហើយតើខ្ញុំនឹងចូលរួមបោះឆ្នោតក្នុងប្រព័ន្ធណាមួយនៅអនាគត់? ខ្មែរផុសៈ តើលោកចង់និយាយពីប្រព័ន្ធបោះឆ្នោតអ្វីទៅ ?

វត្តត្រៃរតនារាមៈ សំណាង រួបរួមគ្នាតែមួយនៅស្តួចស្តើង Tray Ratanaram Temple : The Chance of Unification is minimal

វត្តត្រៃរតនារាមៈ សំណាង រួបរួមគ្នាតែមួយនៅស្តួចស្តើង Tray Ratanaram Temple : The Chance of Unification is minimal ឡូវែល ៖ វត្តត្រៃរតនារាមត្រូវបង្ខំឱ្យបិទទ្វារ ពុទ្ធបរិស័ទនាំ គ្នាទៅធ្វើបុណ្យនៅវត្តពន្លឺពុទ្ធច័ត្រវិញ ទំនងជាមានខ្លះដែរ នាំគ្នា ទៅធ្វើបុណ្យនៅវត្តខ្មែរឡូវែល ឬវត្តសហគមន៍ព្រះសង្ឃខ្មែរដែល កំពុងតែខិតខំកសាងឈ្មោះឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវ និង រឿងវិបត្តិគ្រប់គ្រងវត្តបានត្រូវបាតុកម្មពុទ្ធបរិស័ទចំណុះជើងវត្ត ថ្កោលទោសជាច្រើងដងមក ។ គួររំលឹកផងដែរថា វត្តត្រៃរតនារាម នេះ  តទៅទំព័រទី ០៦

វិស័យទេសចរណ៍តំបន់ឡូវែលនិងម៉ារីម៉ាក់វ៉ាលេដើរតួនាទីសំខាន់ក្នុងរដ្ឋម៉ាសាឈូសេត

វេសហ្វឺដ, ម៉ាសាឈូសេត៖ ការិយាល័យទេសចរណ៍ និងទស្សនកិច្ចសម្រាប់តំបន់ម៉ារីម៉ាក់វ៉ាលេ ឬ Greater Merrimack Valley Convention and Visitors Bureau (Greater Merrimack Valley CVB) បានបង្កើតកម្មវិធីពិសារអាហារពេលព្រឹក លើកទី២0 នៅឯសណ្ឋាគារ និងសាលសន្និសីទវេសហ្វឺដ កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៣។ កម្មវិធីអាហារពេលព្រឹកខាងលើ បង្កើតឡើងក្នុងគោលបំណងចងទំនាក់ទំនងក្រុមហ៊ុន និងស្ថាប័ននានា ឲ្យបានកាន់តែប្រសើរឡើង ក្នុងគោលដៅបង្កើនការរីកចំរើនទាំងជំនួញ សេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងតំបន់។ ផ្អែកទៅលើទិន្នន័យដែលទទួលបានពីការិយាល័យទេស្សចរណ៍ និងទស្សនកិច្ចប្រចាំតំបន់ម៉ារីម៉ាក់វ៉ាលេ