Category Archives: Khmer
ពីភពលោកប្រយុទ្ធនឹងជម្ងឺអាសន្នរោគថ្មី«កូរ៉ូណាវ៉ាយរ៉ឺស»
ពីភពលោកប្រយុទ្ធនឹងជម្ងឺអាសន្នរោគថ្មី«កូរ៉ូណាវ៉ាយរ៉ឺស» ថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ដោយ ពីន សំខុន ភាពភ័យអាសន្នស្លន់ស្លោរបស់ក្រុមគ្រួសារអាមេរីកាំង-ខ្មែរ នាសប្តាហ៍មុននឹងសប្តាហ៏នេះ នៅពេលលឺថា ជម្ងឺដ៏កាចសាហាវមួយ ឈ្មោះ«កូរ៉ូណាវ៉ាយរ៉ឹស»ឬ«កូវិត១៩» កំពុងតែរាតត្បាតយ៉ាងឆាប់រហ័សក្នុងពីភពលោកយើងនោះ… ប្រជាពលរដ្ឋអាមេរីកាំង រួមទាំងខ្មែរ យើងផង បានទៅទិញម្ហូបអាហារ អង្ករទឹកត្រីសាច់ សម្ភារប្រើប្រាស់ មានអាល់កុល ក្រដាស់ជូតដៃ ក្រដាស់បង្គន់…យ៉ាងដណ្តើមគ្នា ដើម្បីស្តុកទុក រើអស់ពីក្នុងហាងទំនិញ បង្ការក្រែងមានអាសន្ន អត់ម្ហូបអាហារនឹងរបស់ប្រើទាំងនោះ។ រដ្ឋាភិបាលអាមេរីកាំងបានចេញបទបញ្ជា ក្នុងតំបន់ផង ក្នុងប្រទេសផង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់ជម្ងឺ«កូរ៉ូណា»នេះ ដោយមិនឱ្យធ្វើដំណើរមិនថាឆ្ងាយឬជិត,
ឪកាសការងារមាននៅអជ្ញាធរដឹកជញ្ជូនថ្នាក់តំបន់ក្រុងឡូវែល (LRTA)៖ នេះគឺជាវិធីដើម្បីក្លាយជាអ្នកបើកបរឡានក្រុង
By Soben Pin ដោយសុបិន ពិន វិធីងាយស្រួលមានដំណាក់កាល 1, 2, 3 ដើម្បីទទួលបានប័ណ្ណបើកបរប្រភេទរថយន្តអាជីវកម្ម (រថយន្តធំ) CDL-B ដែលលោកអ្នកអាចមានឳកាសធ្វើការងារជាមួយនឹងអជ្ញាធរដឹកជញ្ជូនថ្នាក់តំបន់ក្រុងឡូវែល (LRTA) ដែលមានទីស្នាក់ការកណ្តាលនៅផ្លូវ 100 Hale St ក្រុងឡូវែល រដ្ឋម៉ាសាជូសែក។ ឳកាស់ការងារគឺតែងតែកំរិតខ្ពស់ជានិច្ចដោយសារតែអត្រាអត់ការងារទាប់។ លោក ដេវីត វេសស្កត់ ដែលតួនាទីជាអ្នកគ្រប់គ្រង និងជាអ្នកប្រតិបត្តការឡានក្រុង បានមានប្រសាសន៍ថា “យើងធ្លាប់ប្រើប្រាស់កម្មវិធីនៃការដាក់ពាក្សជាលំដាប់ ហើយបេក្ខជននៅតែរងចាំខាងក្រៅដើម្បីធ្វើការដាក់ពាក្សច្រើន។ ឥឡូវនេះលែងមានទៀតហើយ៕” ឳកាសការងារនៅ
ដំណាក់កាលសំខាន់នៃប្រវត្តិសាស្រ្តអាមេរិកៈ បេក្ខជនខ្មែរអាមេរិកកាំងពីររូប ជាប់ឆ្នោតជាក្រុមប្រឹក្សាក្រុងឡូវែល
ដោយ សុបិន ពិន នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ពលរដ្ឋរស់នៅទីក្រុងឡូវែល បានបោះឆ្នោតជ្រើសរើសលោក វាសនា នួន និងលោក សុខារី ឆាវ ជាក្រុមប្រឹក្សាក្រុងឡូវែល ដែលនេះគឺលើកទីមួយនៅទីក្រុងឡូវែល និងរដ្ឋផ្សេងទៀតនៅសហរដ្ឋអាមេរិកដែលជនជាតិខ្មែរអាមេរិកាំងពីរនាក់នឹងធ្វើការងារជាមួយគ្នានៅក្រុមប្រឹក្សាក្រុង។ លោក វាសនានួន ដែលជាអនុប្រធានក្រុមប្រឹក្សាសម្រាប់អាណត្តិរយៈពេល 2 ឆ្នាំ បច្ចុប្បន្ននេះបានបញ្ចប់អាណត្តិជាលើកទី ២ ហើយចំណែកលោក សុខារី ឆាវ ដែលមិនបានទទួលជោគជ័យកាលពី 2 ឆ្នាំមុនបានជាប់នៅក្នុងចំណាត់ថ្នាក់ទី 5 ។
នៅវត្ត‹វីឡូ›ឡុងប៉ិចព្រះសង្ឃត្រូវបានបណ្តេញចេញពីវត្ត
ដោយ ពិន សំខុន ព្រះសង្ឃដែលធ្លាប់តែជាទីគោរពបូជា ដោយពុទ្ធសាសនិកខ្មែរ ស្រាប់តែនៅវត្តដែលអ្នកស្រុកឡុងប៉ិចហៅថាវត្ត‹ខេមរៈពុទ្ធិការ៉ាម›ឬវត្ត‹វីឡូ› គឺវត្តដែលឋិតនៅ ២១០០ផ្លូវវីឡូ ទីក្រុងឡុងប៉ិច គណកម្មការវត្តនោះ បានបណ្តេញព្រះសង្ឃឱ្យចេញពីវត្ត តាមរយដីការតុលាការចុះថ្ងៃទី១៦តុលា១៩ បានបញ្ជាឱ្យព្រះគ្រូចៅអធិការ ស៊ិម ថេត នឹងព្រះសង្ឃមួយអង្គទៀតព្រះនាម ប៊ុន ទិត ក្នុងចំណោមព្រះសង្ឃ៤អង្គ ចាកចេញពិវត្ត ដោយបកស្រាយថា‹មិនបានបង់ប្រាក់ថ្លៃស្នាក់អាស្រ័យ??› ម្ចាស់ក្សត្រីយ រីតារ៉ាក់ ស៊ីសុវត្តិ ជាចាស់ទុំនៅឡុងប៉ិចនិយាយថា‹ការបណ្តេញនេះ មិនបានធ្វើឱ្យព្រះសង្ឃវត្ត‹វីឡូ›ចាកចេញទៅណាឆ្ងាយទេ លោកបានបោះជំរុំនៅមុខវត្ត ហើយធ្វើកូដកម្មនៅទីនោះជាច្រើនថ្ងៃមកហើយ ដើម្បីទាមទាររក‹យុត្តិធម៌›ដែលលោកយល់ថា‹ការបណ្តេញលោកចេញពីវត្តនេះ បានរំលោភលើសិទ្ទរបស់លោក ដែលធ្លាប់ជាអ្នកធ្វើឱ្យវត្តមួយនេះរុងរឿង›។ ពុទ្ធបរិស័ទជើងវត្តជាច្រើន
HEALTH CONNECTOR ចាប់ផ្តើមទទួលការចុះឈ្មោះធានារ៉ាប់រង សុខភាពសម្រាប់ឆ្នាំ 2020
ឡូវែល – Health Connector ដែលជាក្រុមហ៊ុនរបស់រដ្ឋផ្តល់ការធានារ៉ាប់រងសុខភាព និងម៉ាត់ធ្មេញ បានកំពុងចាប់បើកឲ្យមានការចុះឈ្មោះជាផ្លូវការនៅរដ្ឋម៉ាសាជូសេតសម្រាប់គម្រោងឆ្នាំថ្មី 2020។ ការទទួលការចុះឈ្មោះនេះ ចាប់ផ្តើមចាប់ពីខែវិច្ឆិការ ទី23 ឆ្នាំ 2019 រហូតដល់ថ្ងៃទី 23 ខែមករា ឆ្នាំ 2020។ ដោយសារតែនៅក្រុងឡូវែលមានចំនួនមិនទាន់ចុះឈ្មោះធានារ៉ាប់រងចំណាត់ថ្នាក់លេខ 2 នៅក្នុងរដ្ឋម៉ាសាជូសេត ក្រុមហ៊ុនបានសហការជាមួយនឹងលោកអភិបាលក្រុងឡូវែល វីលាម សាមារាស និងអ្នកដឹកនាំសហគមន៍ជាច្រើន បើកយុទ្ធាការផ្សព្វផ្សាយឲ្យមានការយល់ដឹងពីសារៈសំខាន់នៃការមានធានារ៉ាប់រងសុខភាព។ បើតាមការឲ្យដឹងពីក្រុមហ៊ុន លោកវីលាម បានមានប្រសាសថា “មានការធានារ៉ាប់រងសុខភាព គឺមានសារៈសំខាន់ណាស់ ហើយបច្ចុប្បន្នការចុះឈ្មោះគឺកាន់តែងាយស្រួលជាមុន”។
២៨១-នយោបាយសហរដ្ឋ
‹‹នយោបាយសហរដ្ឋ›› ប្រធានាធិបតី‹ឌណល ត្រាំ›ជាប់អង្កេតអាជ្ញាសភាជាតិដើម្បីដកចេញពីដំណែង ដោយ ពិន សំខុន (លេខ២៤១-ថ្ងៃទី១តុលា២០១៩) សេដ្ឋវិមានបានទទួល‹ដីការស៊ើបអង្កេតអាជ្ញា›មួយពិសភាជាតិ កាលពីចុងសប្តាហ៍មុន ដែលត្រូវសួរចម្លើយសាក្សីមន្ត្រីនៅក្បែរខ្លួនលោក‹ត្រាំ› ស៊ើបអង្កេតពីសកម្មភាពប្រធានាធិបតីរូបនេះ ដែលបានទាក់ទងបង្ខំឱ្យប្រទេស‹យូក្រែន›ស៊ើបអង្កេតពីកូនប្រុសរបស់លោកអតីតអនុប្រធានាធិបតី‹ជោ បាយដិន›ដែលបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតី នឹងសួរចម្លើយពីរឿងមួយទៀត ដែលលោក‹ត្រាំ›បានពឹងពាក់ប្រធានាធិបតីប្រទេស‹យូក្រែន›ដដែល ឱ្យមកជួយដល់ការបោះឆ្នោតលោកត្រាំ នាឆ្នាំ២០២០ ហើយព្រមទាំងមានសន្យាថា‹នឹងបន្តរផ្តល់ជំនួយយោធា៣១៦លាន ដល់ប្រធានាធិបតីនោះ›ថែមទៀតផង។ បើគណកម្មការសភារកទៅឃើញថា មានកំហុសជាក់ស្តែង រំលោភអំណាចសេដ្ឋវិមាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន អាចនឹងត្រូវសភាបោះឆ្នោតទម្លាក់លោក‹ត្រាំ› ចេញពីដំណែងប្រធានាធិបតីបាន។ គណកម្មការសភាជាតិមានគម្រោងនឹងកោះហៅ អនុប្រធានាធិបតី‹ម៉ាយ ផិនស៍›មកសួរចម្លើយពីករណីប្រធានាធិបតី‹ត្រាំ›, កោះហៅឯកអគ្គរដ្ឋទូតអាមេរីកប្រចាំ‹យូក្រែន›…. អតីតឯកអគ្គរដ្ឋទូត‹យូក្រែន›ផងដែរ។ ពត៌មានដែលជាប្រភពសម្ងាត់ បានមកពី‹អ្នកហួចហៅខ្យល់›បានឱ្យដឹងថា
រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន
តពីលេខមុន ម្តាយពីម៉ឺនចូលចិត្តអានសៀវភៅមានរឿង គំនូរខ្មែរដែលនិយាយពីរឿងព្រេងនានា រីឯលោកដូងជាឪពុកចូលចិត្តអានរឿងគំនូរជាភាសាបារាំងទាំងអស់គ្នាតែងនិយាយរឿងទាំងនោះមកប្រាប់កូនទាំង២ជារឿយៗ… ម៉្លោះហើយ “ពីរម៉ឺន” តែងយករឿងទាំងនោះមករ៉ាយរ៉ាប់តាមផ្លូវទៅសាលារៀនប្រាប់“ចៅពិន” ដែលតាមសួរដំណើរ សាច់រឿងយ៉ាងជក់ចិត្តធ្វើឱ្យដំណើរទៅសាលា រៀនក្លាយជាជិតបង្កើយ។
យោធាអាមេរិកដកបំរាមចំពោះការជ្រើសរើសបេក្ខភាព ចូលបំរើកងទ័ពដែលមានប្រវត្តិបញ្ហាសុខភាពមួយចំនួន
ប្រែសម្រួលដោយ ខ្មែរផុស ស.រ.អា វ៉ាស៊ីនតោន – ពលរដ្ឋដែលធ្លាប់មានប្រវត្តិ នៃការសំលាប់ខ្លួនឯង, ជំងឺបាក់ស្មារតី, ជំងឺធ្លាក់ ទឹកចិត្ត, និងការប្រើគ្រឿងស្រវឹង និងគ្រឿងញៀន អាចស្វែងរកការលើកលែងនូវប្រវត្តិទាំងនោះ ដើម្បីអាចមានសិទ្ធិក្នុងការចូលរួមបំរើកងទ័ព នេះបើយោងតាមគោលនយោបាយថ្មីដែលបាន អន័តកាលពីខែសីហា ឆ្នាំ ២០១៧ នេះ។
រ៉ូដអាយឡិនជ្រើសរើសកង ប៉ូលីសសម្រាប់រដ្ឋ
ខាងក្រោមនេះជាការផ្សព្វផ្សាយរបស់រដ្ឋ“រ៉ូដអាយឡិន” ដើម្បិរកបេក្ខជនអាយុពី១៨ –៣៥ឆ្នាំ ប្រឡងចូលធ្វើជាកងកម្លាំងប៉ូលីស រដ្ឋ សម្រាប់អ្នកដែលមានកំរឹតសិក្សាហាយស្គូល“ងិះហត សចហៀលៀ ឌៀផលៀមា រៀ អឌែ”– បេក្ខជននឹងចូលទៅហាត់ហ្វឹកហ្វឺននៅមជ្ឃមណ្ឌលប៉ូលីសរដ្ឋរ៉ូដអាយ ឡិន នឹងមានប្រាក់បៀវត្សរ៍ពី៦០,៦៩៧.០០ដល់ ៧៤, ០០៤.០០ក្នុងមួយឆ្នាំ ។ សូមអានសេចក្តី ប្រកាស លំអិតរបស់ក្រសួងប៉ូលីស“រ៉ូដអាយ ឡិន”ដូចតទៅៈ
សមាជិកថ្មីនៃសហគមន៍ខ្មែរនៅឡូវែល
ខ្មែរផុសស.រ.អា. ក្រុងឡូវែលយើង ទើបនឹងទទួលសមាជិកថ្មី៤គ្រួសារ ដែលទើបនឹងមកដល់ពីកម្ពុជា អ្នគទាំងនោះគឺ១-គ្រួសារសេដ្ឋា ផេង មានប្តីប្រពន្ធ នឹងកូនប្រុស២ស្រី២ តែកូនស្រ១មួយមិនបានមកទេ ដោយហួសអាយុ, ២-គ្រួសារឈ្មោះ ឈួន ប្រុស មានប្តីប្រពន្ធនឹងកូន២នាក់ប្រុស១ស្រី១ ៣-គ្រួសារឈ្មោះ ឈុង សូភី មានប្តីប្រពន្ធនឹងកូន៤នាក់ស្រី៣ប្រុស១ ៤-គ្រួសារឈ្មោះ ប៊ុន សំបូរ មានប្តីប្រពន្ធនឹងកូន៣នាក់ស្រី២ប្រុស១ ។
ក្រុមហ៊ុន ម៉េសត្រូ ខននិចសិន ហេលស៊ីសស្ទឹម នៅឡរិន ត្រូវពិន័យសំណងចំនួនជាង១លានដុល្លារចំពោះការបំពានច្បាប់ប្រាក់ឈ្នួល
ប៉ូសស្តុន – ក្រុមមហ៊ុន ម៉េសត្រូ ខននិចសិន ហេលស៊ីសស្ទឹម មានទីតាំងនៅឡរិន និងជាក្រុមហ៊ុនដែលផ្តល់សេវាកម្មសុខភាពតាមផ្ទះត្រូវបានទទួលរងការផាកពិន័យចំនួនទឹកប្រាក់ជាង ១ លាន់ដុល្លារ ដោយសារកិបកេញមិនបង់ប្រាក់ម៉ោងបន្ថែមរបស់បុគ្គលិកដែលមានរយៈពេលជិត បីឆ្នាំមកហើយ។
‹‹នយោបាយកម្ពុជា›› ដំណើរឆ្ពោះទៅរកលិទ្ធិផ្តាច់ការនៅកម្ពុជា‹ភាគ២›
ដោយពិន សំខុន យើងបាននិយាយថា‹រំលាយគណបក្សសង្គ្រោះជាតិ បានតែ១ថ្ងៃ គណបក្សនោះបែរជាពង្រឹងជំហ៊របានវិញដដែល› គឺនៅថ្ងៃ១៧វិច្ឆិការ ១-សេចក្តីថ្លែងការថ្កោលទោសនឹងដាក់កំហិតហ៊ុន សែន ពីសេដ្ឋវិមានអាមេរិគាំង ២-សេចក្តីសម្រេចរបស់សភាអាមេរីកាំងចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីគណបក្សប្រជាជន ដែលចូលរួមឃុបឃិតជាមួយរដ្ឋបាលលោកហ៊ុន សែន ដែលគ្រាន់តែ២វិធានការនេះសោះ គឺជាការឱ្យកម្លាំងដ៏មហិមារដល់សង្គ្រោះជាតិសម្រាប់តតាំងជាមួយលោក ហ៊ុន សែន។
ព្រឹទ្ធសភាបារាំងទាមទារអោយសមាជិកប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំ ដើម្បីចាត់ការកម្ពុជាជាបន្ទាន់
សមាជិកព្រឹទ្ធសភានៃប្រទេសបារាំងមួយរូប មកពីគណបក្ស«En Marche!» លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) បានចេញលិខិតប្រកាសព័ត៌មានបញ្ជាក់ពីការទាមទារអោយប្រទេសជាតិហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ដើម្បីចាត់ការមកលើប្រទេសកម្ពុជា ។ នេះបើយោងតាមការដកស្រង់សម្ដីមកចុះផ្សាយដោយសារព័ត៌មានមនោរម្យកាលពីថ្ងៃម្សិលមិញនេះ ។
ទំនាក់ទំនងការអប់រំរវាងសាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចនិងកម្ពុជា
ដោយខ្មែរផុស ស.រ.អា ឡូវែល- សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចគឺជាសាលាឯកជនដ៏ធំមួយដែលមានទីតាំងក្រុងឡូវែល ហើយបានបណ្តុះបណ្តាលធនធានមនុស្សចំរុះជាតិសាសរ៉ាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ អ្វីដែលគួរឲ្យកត់សម្គាល់នេះគឺថាក្រៅពីជាទីកន្លែងក្នុងការផ្តល់ចំណឹងដឹង សាលាម៉ីដូលស៊ិច ក៏បានធ្វើការងារជាច្រើនជាពិសេសទៅលើផ្នែកអប់រំ ជាមួយសហគមន៏ខ្មែរនៅអាមេរិក និងនៅប្រទេសកម្ពុជាផងដែរ។
តើសហគមន៍ខ្មែរបោះឆ្នោតរបៀបណា?
ដោយ ពិន សំខុន ខ្មែរយើងតែងតែនិយាយថា‹ទៅបោះឆ្នោតធ្វើអ្វី បើទោះជាទៅក៏នឹងបានលទ្ធផល នៅតែមិនដូចចិត្តតែដដែលនោះ!› ខ្លះទៀតក៏បន្ថែមថា‹រវល់ខ្លាំងណាស់ បើអត់ខ្ញុំម្នាក់ក៏មិនធ្វើឱ្យខូចលទ្ធផលដែរ!›ខ្លះទៀតនិយាយដែរថា‹ខ្ញុំមិនចង់ធ្វើនយោបាយទេ!›… គំនិតទាំងឡាយនេះ សុទ្ធតែយើងនាំយកមកពិប្រទេសយើងទាំងអស់, មកដល់ទីនេះហើយ គឺសហរដ្ឋអាមេរីក ជាប្រទេសនាំមុខគេខាងប្រជាធិបតេយ្យ គំនិតចាស់
ដំណឹងអាសន្នពីអតីតឃុំសង្កាត់កម្ពុជា
ដំណឹងប្រភពឯករាជ្យបានចេញមកក្រៅ‹កាន់តែក្រខ្សត់› រីឯដំណឹងបន្តិចបន្តួចដែលទទួលបាន ‹មិនល្អសោះ›សម្រាប់សមាជិកគណបក្សប្រឆាំង›ដែលស្មោះត្រង់នឹងគណបក្សសង្គ្រោះជាតិ់។
សំណាងផ្ទុះសង្គ្រាមនៅកូរ៉េខាងជើងបានកើនឡើងដល់កំពូល
ខ្មែរផុសស.រ.អា. ប្រធានាធិបតី គីម យ៉ុងអ៊ុន នៃកូរ៉េខាងជើង មិនខ្វល់នឹងបទបញ្ជាពីបរទេស ក៏បានបញ្ជាឱ្យបាញ់កាំជ្រួចឆ្លងទ្វីប ជាការសាកល្បងជាថ្មីម្តងទៀតកាលពីថ្ងៃអង្គារមុន…កាំជ្រួចនោះបានហោះ៥៤នាទី បាន
គណៈកម្មការពិសេសៈ រដ្ឋម៉ាសាឈូសេត គួរផ្លាស់ប្តូរស្តង់ដាម៉ោងជាអាត្លង់ទិចដោយមានលក្ខខណ្ឌមួយចំនួន
ដោយ សុខារ័ត្ន កូយ ប៉ូសស្តន់ – ការរផ្លាស់ប្តូរម៉ោងត្រូវបានកើតមាននៅតាមរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកជាពិសេសការផ្លាស់ប្តូរក្នុងមួយឆ្នាំចំនួនពីរដង នៅចន្លះនិទាឃរដូវរឺរដូវផ្ការីក និងរដូវឈើជ្រុះស្លឹក។ កាលពីឆ្នាំ ២០១៦ រដ្ឋម៉ាសាឈូសេត បានកំណត់ម៉ោងនាឡិការលើស ១ ម៉ោង ដោយចាប់ពីខែវិច្ឆិកា រហូតដល់ខែកុម្ភៈ ហើយខែមិនា រហូតដល់ខែកញ្ញា បានកំណត់ម៉ោងត្រឡប់ ថយក្រោយ ១ ម៉ោងវិញតាមធម្មតា។
Health Connect ផ្សព្វផ្សាយពីកម្មវិធីបើកការទទួលចុះឈ្មោះធានារ៉ាប់រងសុខភាពឆ្នាំ ២០១៨
ដោយខ្មែរផុស ស.រ.អ ឡូវែល -សម្រាប់ឆ្នាំ ២០១៨Massachusetts Health Connectorបានបើកយុទ្ធនាការចុះទៅតាមមូលដ្ឋានជាច្រើនកន្លែងក្នុងគោលបំណងដើម្បីផ្សាព្វផ្សាយ និងអប់រំពីកម្មវិធីចុះឈ្មោះធានារ៉ាប់រងសុខភាពរបស់ខ្លួន ជាពិសេសនៅតាមបណ្តាក្រុងមួយចំនួនដែលមានអាត្រាពលរដ្ឋមិនមានធានារ៉ាប់រងខ្ពស់។
ខួបទី ៣៣ ឆ្នាំនៅការបង្តើកសមាគមខ្មែរ CMAA នៅម៉ាសាឈូសេត
ដោយ សុខារ័ត្ន កូយ ឡូវែល – កម្មវិធីការប្រារព្វខួបទី ៣៣ ឆ្នាំនៅការបង្កើតសមាគមខ្មែរ ត្រូវបានរៀបចំឡើងនៅថ្ងៃសៅរ៏ ទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋាន សំពៅមាន ក្រុងឡូវេលដោយមានការចូលរួមពីសំណាក់ពីលោកអភិបាលក្រុងឡូវែល លោក អេត ខេនន័រដី, តំណាងរាស្រ្តខ្មែរ, តំណាងរាស្ត្រក្រុងឡូវែល, តំណាងក្រុមហ៊ុន និងអង្គការ និងប្រជាពលរដ្ឋខ្មែរប្រមាណជា ៤០០ នាក់។
សមាជិកក្រុមប្រឹក្សាក្រុងឡូវែលពិចារណាពីការហាមឃាតការចិញ្ចឹមឆ្កែពូជភីតប៊ូល
ប្រែសម្រួលដោយខ្មែផុស ស.រ.អា ឡូវែល- សមាជិកក្រុមប្រឹក្សាក្រុងឡូវ៉ែលគ្រោងនឹងអំពាវនាវឱ្យមានការហាមឃាត់ជាទូទាំងក្រុងឡូវែល បន្ទាប់ពីការស្លាប់របស់ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់នៅឡូវែល។
‹ប៉ូលិសអាកាដេមិ›បញ្ចេញនាយប៉ូលីសជំនាន់ទី២១
ខ្មែរផុសស.រ.អា ឡូវែលៈ ‹ប៉ូលីសអូហ្វីស័រ›ថ្មី៤៥រូប ទើបនឹងបានប្រឡងចេញជាផ្លូវការនឹងប្រកបដោយជោគជ័យ កាលពីថ្ងៃទី៣ វិច្ឆិកា ២០១៧ នៅ‹អាកាដេមីប៉ូលីសឡូវែល›។
បោះឆ្នោតៈ ចំណាយ១០០លានបន្ថែម សម្រាប់“ដោនថោន៣”
ដោយ អាដាម ព្រិល “ព័ត៌មានថ្មីមួយទើបនឹងផ្សាយដោយវិទ្យុ WCAP នឹងកាសែតឡូសាន់ នាព្រឹកនាព្រឹកទី៣ វិច្ឆិកា នេះថាៈ លោកមេធាវី ភីទ័រ ហ្លីន Peter Flint បានទទួលភាពជាតំណាងឱ្យការិយាល័យវេជ្ជបណ្ឌិត ៦នាក់ នឹងម្ចាស់នៃអាគារមួយចំនួនដែលឋិតនៅ
សម្ភាសន៍ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ សមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ដោយ ពិន សំខុន ថ្ងៃទី៣វិច្ឆិកា២០១៧ ឡូវែលៈ ស្នាក់អាស្រ័យនៅរយៈពេល២សប្តាហ៍នៅឡូវែល ព្រះអង្គ ស៊ីសុវត្តិ ធម្មិកោ បានផ្តល់បទសម្ភាសន៍ដល់សារពត៌មានខ្មែរផុសស.រ.អា.ក្នុងពេលដែលគណបក្សសង្គ្រោះជាតិកំពុងរងនូវការវាយប្រហារ, ចាប់ខ្លួនប្រធាន នឹងប៉ងឃាត់ខ្លួនសមាជិកខ្លះទៀត ប៉ុនប៉ងរំលាយគណបក្សពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន, ទាំងនោះបានបង្ករលក្ខណៈស្មុកស្មាញផ្ទៃក្រៅ ដែលព្រះអង្គម្ចាស់ចេញមកស្វែងរកដំណោះស្រាយផ្លូវទូតនៅឯបរទេស… ស្រាប់តែបញ្ហាផ្ទៃក្នុងបក្ស បានផ្ទុះឡើង បង្ហាញការប្រេះឆាយ៉ាងគួរឱ្យព្រួយបារម្ម ចេញមកមួយទៀត នា៣ថ្ងៃចុងក្រោយនេះ។ លោក ហ៊ុន សែន រង់ចាំតែឱកាសរបៀបនេះ ដើម្បីយកជ័យជំនះជាស្ថាពរ… តើគណបក្សសង្គ្រោះជាតិគេចរួចពីការរំលាយ ឬក៏ការចាញ់ឆ្នោត បានដែរឬទេ? សូមតាមដានបទសម្ភាសន៍ខ្មែរផុស ជាមួយព្រះអង្គម្ចាស់ធម្មិកោ ដូចតទៅៈ