Category Archives: Khmer
តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជា
ដោយជេនណែល រ៉េតខានិងធឹម រចនា | ថ្ងៃច័ន្ទ ទី10ខែកក្កដា ឆ្នាំ2017 សំបូរព្រៃគុកគឺជាតំបន់ប្រាសាទមុនសម័យអង្គរប្រហែល៥០ក្នុងខេត្តកំពង់ធំ ត្រូវបានសម្រេចចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជាកាលពីថ្ងៃសៅរ៍ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ដាច់ស្រយាលនេះ។
លោក ហ៊ុន សែន អំពាវនាវឲ្យធ្វើកំណែទម្រង់ដ៏កម្រព្រោះខ្លាចចាញ់ឆ្នោត
ដោយវណ្ណ រើននិងBen Paviour | ថ្ងៃអង្គារ ទី27ខែមិថុនា ឆ្នាំ2017 កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមន្ត្រី និងក្រុមគ្រួសាររបស់ពួកគេកែប្រែអត្តចរិត បើពុំដូច្នោះទេប្រឈមការចាញ់ឆ្នោត នៅក្នុងការអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ដ៏កម្រមិនធ្លាប់មាន ចាប់តាំងពីពេលលោកបានថ្លែងសុន្ទរកថាស្រដៀងនេះក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣មក។
ការយល់ច្រឡំធ្វើឱ្យពលករចំណាកស្រុកទាំងស្របច្បាប់ និងខុសច្បាប់ភៀសខ្លួនចេញពីថៃ
ដោយឆន ភារុណនិងhannahhawkins | ថ្ងៃពុធ ទី5ខែកក្កដា ឆ្នាំ2017 ដោយសារការភ័យខ្លាច និងការយល់ច្រឡំ ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់រួមទំាងពលករដែលមានឯកសារស្របច្បាប់ផង កំពុងតែបន្តភៀសខ្លួនចេញពីប្រទេសថៃ សូម្បីស្របពេលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានអំពាវនាវឱ្យពលករចំណាកស្រុករក្សាភាពស្ងប់ស្ងាត់ក្ដី នេះបើយោងតាមការលើកឡើងរបស់ពលករកាលពីម្សិលមិញ។
កម្មវិធីផ្តល់ជូនអាហារសម្រាប់រដូវក្តៅមិនគិតថ្លៃរបស់Merrimack Valley Food Bank
ដោយ សុខារ័ត្ន កូយ ឡូវែល- សម្រាប់រដូវក្តៅឆ្នាំនេះMerrimack Valley Food Bank ដែលជាអង្គការសប្បុរសធម៌ក្រៅរដ្ឋាភិបាលបង្កើតឡើងតាំងពីឆ្នាំ ១៩៩១បានកំពុងតែធ្វើការឧបត្តម្ភដល់គម្រោងមួយរបស់ក្រសួងកសិកម្មអាមេរិកដែលមានឈ្មោះថា កម្មវិធីចែកជូន
តើកុមារឆ្លួកទឹកមានគ្រោះថ្នាក់ដែររឺទេ?
ប្រែសម្រួលដោយខ្មែរផុស ស.រ.អា ជារៀងរាល់រហូវរដូវក្តៅ ប្រជាពលរដ្ឋក្នុងស្រុកមួយចំនួនតែងតែជួបជុំគ្នាហូបអាហារនៅសួនខាងក្រៅផ្ទះនិងខ្លះទៀតចេញក្រៅធ្វើដំណើរកំសាន្តនៅតំបន់ទេសចរណ៏មួយចំនួនជាមួយក្រុមគ្រួសារ,មិត្តភ័ក្រ្ត និងសាច់ញាតិជាដើម ដើម្បីជាការ
រីករាយបុណ្យឯករាជ្យ៤កក្កដានៅ‹ខេបខត›
ដោយខ្មែរផុសស.រ.អា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋអាមេរីកាំងប្រារព្ធបុណ្យឯករាជ្យចំថ្ងៃពុធ ដែលអនុញ្ញាត្តិឱ្យអ្នកធ្វើការខ្លះយកឈប់២ថ្ងៃបន្ថែម អាចបន្តរជាវិស្សមកាលយ៉ាងវែងបាន៦ថ្ងៃ ។ ដោយនៅចំពេលប្តើមរដូវក្តៅផង បន្ទាប់ពីខែរងារយ៉ាងយូរមក ឱកាសបុណ្យឯករាជ្យ
គ្មានសង្ឃឹមថា អាមេរីកាំងនឹងជួយការបោះឆ្នោតខ្មែរឆ្នាំ២០១៨មែនឬ?
ដោយ ពិន សំខុន ថ្វីត្បិតតែមានការទស្សន៌ទាយថាៈ ប្រជាពលរដ្ឋខ្មែរនឹងបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨ គេនៅតែមើលឃើញថាអាមេរីកាំងមានតួរនាទីសំខាន់ណាស់ ក្នុងការធានាសន្តិភាពនៅកម្ពុជានាអម្លុងពេលបោះឆ្នោតនោះ,ប៉ុន្តែប្រទេស
វត្តសាមគ្គីសន្តិការាមបើកទ្វារវិញហើយ
ដោយ ខ្មែរផុស ស.រ.អា. ឡូវែលៈបន្ទាប់ពីបិទទ្វារច្រើនខែដើម្បីកសាងវត្តសារជាថ្មី កាលពីថ្ងៃសៅរ៍ ទី២៤ មិថុនានេះ, ពុទ្ធបរិស័ទជើងវត្តសាមគ្គីសន្តិការាមបានមកជួបជុំគ្នា ដើម្បីអបអរសាទរចំពោះការអនុញ្ញាត្តិឱ្យបើកទ្វារប្រើប្រាស់វត្តស្របច្បាប់មកវិញហើយ ។
ថវិការប្រហែល ៣៦០ ពាន់ដុល្លារ ដើម្បីចងក្រងឯកសារពីប្រវត្តិជនភៀសខ្លួន និងជនអន្តោប្រវេសន៏ក្នុងក្រុងឡូវេល
ប្រែសម្រួលដោយខ្មែរផុស ស.រ.អា ឡូវែល– កាលពីពេលថ្មីៗនេះ សាកលវិទ្យាល័យម៉ាសាជូសេតឡូវែល ហៅកាត់ UMASS Lowell បានទទួលជំនួយថវិការសរុបចំនួន ២៣៩,០០០ ដុល្លារអាមេរិក ពីអង្គការ National Endowment for the Humanities និងថវិការចំនួន ២៨,០០០ ដុល្លារពី
រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន
តពីលេខមុន ចៅពិនយួរចានទទេស្រាក់មួយចៅថាច យួរចានស្រាក់ទទេមួយទៀតចេញដំណើរតាម លោកគ្រូនឹងលោក២អង្គទៀត ព្រះសង្ឃជើង វែងៗនិមន្តឥតមានទ្រនាប់ជើងទេតែនិមន្តលឿន ធ្វើឱ្យកូនសិស្សលោកដើរផងរត់ផងស្ទើរតែមិនទាន់តែសំណាង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមសាជាថ្មីអំពីសង្គ្រាម ដើម្បីរក្សាអំណាចតទៅមុខទៀត
ដោយវណ្ណ រើន | ថ្ងៃព្រហស្បតិ៍ ទី22ខែមិថុនា ឆ្នាំ2017 កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកមកនិយាយរឿងសង្គ្រាមឡើងវិញ ដោយគំរាមសាជាថ្មីកម្ចាត់មនុស្សប៉ុន្មានរយនាក់ចោលដើម្បីបានគ្រប់គ្រងអំណាចទៅមុខទៀត និងបានចោទប្រកាន់គណបក្សប្រឆាំងថា បង្កសង្គ្រាមតាមរយៈពាក្យសំដីរបស់ខ្លួន ដោយមើលទៅហាក់បីដូចជាយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា មិនទាន់ចប់អ៊ីចឹង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំងថា ការបោះឆ្នោត “មិនសេរី និងមិនត្រឹមត្រូវយុត្តិធម៌”
ដោយឆន ភារុណ | ថ្ងៃពុធ ទី14ខែមិថុនា ឆ្នាំ2017 កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលជាអ្នករិះគន់រដ្ឋាភិបាលខ្លាំងបំផុតជាយូរមកហើយ បានថ្កោលទោសការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែ មិថុនា ថា “មិនសេរី និងមិនត្រឹមត្រូវយុត្តិធម៌” ហើយបានអំពាវនាវឱ្យធ្វើកំណែទម្រង់ជាបន្ទាន់ដើម្បីការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។ ទន្ទឹមនឹងយល់ស្របតាមទស្សនៈរបស់អ្នកសង្កេតការណ៍អន្តរជាតិផ្សេងទៀតរួមមានទាំងសហភាពអឺរ៉ុប និងស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ផងដែលយល់ឃើញថា ថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយ “សន្តិវិធី” អង្គការដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉កមួយនេះបានរិះគន់យ៉ាងខ្លាំងៗចំពោះបរិយាកាសក្រោយការបោះឆ្នោត ដោយនិយាយថា ការបោះឆ្នោតនេះ “បានធ្វើឡើងក្នុងបរិយាកាសគំរាមកំហែងដល់សេរីភាពបញ្ចេញមតិ និងការចូលរួមពិតប្រាកដ”។ អង្គការនេះបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ការគំរាមកំហែងពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថានឹងមានសង្គ្រាមកើតឡើងប្រសិនបើគណបក្សកាន់អំណាចចាញ់ឆ្នោត “តុលាការគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា” ដែលចាប់គូប្រជែងខាងនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិលដែលប្រឆាំងគណបក្សកាន់អំណាចដាក់ពន្ធនាគារ
មេធាវីការពារក្តីឲ្យ ខៀវ សំផន បន្តចំអកឲ្យសាលាក្តីខ្មែរក្រហម
ដោយហ្ចច រ៉ាយត៍ | ថ្ងៃពុធ ទី21ខែមិថុនា ឆ្នាំ2017 ក្រុមមេធាវីការពារក្តីឲ្យ ខៀវ សំផន បានបន្តចំអកឱ្យសាលាក្តីខ្មែរក្រហមកាលពីម្សិលមិញ ដោយចោទប្រកាន់អង្គជំនុំជម្រះនេះថា មិនសូវចាប់អារម្មណ៍នៅក្នុងការធានាការបើកសវនាការដោយយុត្តិធម៌ហើយបានប្រកាសថា សាលាក្តីនេះសម្រេចបេសកកម្មរបស់ខ្លួនរួចហើយនៅក្នុងការផ្តន្ទាទោសឲ្យប្រមុខរដ្ឋនៅសម័យខ្មែរក្រហម រូបនេះជាប់ពន្ធនាគារអស់មួយជីវិត។ លោកស្រី អានតា ហ្គីស្សេ (Anta Guisse) មេធាវីការពារក្តីអន្តរជាតិបានលើកឡើងថា “លោក ខៀវ សំផន នឹងទទួលមរណភាពនៅក្នុងពន្ធនាគារ”។ លោកស្រីលើកឡើងយ៉ាងដូច្នេះខណៈពេលលោកស្រីចាប់ផ្តើមធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលនៅក្នុងសវនាការដែលមានរយៈពេល២ឆ្នាំកន្លះនេះ ។ មេធាវីជនជាតិបារាំងរូបនេះបានប្រកាស នៅក្នុងសេចក្តីសន្និដ្ឋានដែលមានគោលដៅលើអង្គចៅក្រមថា “គាត់នឹងទទួលមរណភាពនៅក្នុងពន្ធនាគារ ហើយគាត់ក៏ដឹងខ្លួនឯងដែរ។ មេធាវីការពារក្តីឱ្យគាត់ក៏ដឹងដែរ ហើយអ្នកក៏ដឹងដូចគ្នា”។ លោកស្រីបានមានប្រសាសន៍បន្ថែមថា “បេសកកម្មសម្រេចហើយ។ អ្នកបានផ្តន្ទាទោសឲ្យគាត់ជាប់ទោសអស់មួយជីវិត នោះហើយគឺជាគោលដៅរបស់សវនាការជាប្រវត្តិសាស្ត្រមួយនេះ គឺផ្តន្ទាទោសឲ្យលោក ខៀវ សំផន ជាប់ ពន្ធនាគារអស់មួយជីវិត”។ ខៀវ សំផន អាយុ៨៥ឆ្នាំ និងបងធំទី២នៅរបបខ្មែរក្រហមគឺ នួន ជា ដែលមានអាយុ៩០ឆ្នាំ ជិតឈានដល់ពេលបញ្ចប់ការបើកសវនាការលើកទី២ហើយ ពីបទឧក្រិដ្ឋយ៉ាងច្រើនដែលប្រឆាំងនឹងមនុស្សជាតិ រួមទាំងបទប្រល័យពូជសាសន៍ផង។ កាលពីឆ្នាំមុនពួកគាត់បានចាញ់នៅក្នុងការប្តឹងទាស់នឹងការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត
ក្រុមហ៊ុនSamsung ចេញផលិតផលម៉ូនីទ័រកោងវែងប្រភេទថ្មី
ប្រែសម្រួលដោយខ្មែរផុស ស.រ.អា ក្រុមហ៊ុនអ៊ីលិចត្រូនិច Samsung បានធ្វើការដាក់បង្ហាញផ្លូវការនូវផលិតផលម៉ូនីទ័ររាងវែងកោងថ្មីចំនួនពីប្រភេទ CHG៩០និង CHG៧០ដែលមានកំរិតបច្ចេកទេសរូបភាពHDR ខ្ពស់ កាលពីថ្ងៃសៅរ៏ ទី១០ ខែមិថុនានេះ។ ម៉ូលដែលថ្មីចំនួនបី ទើបតែបានប្រកាសដែលមានផលិតផលម៉ូនីទ័រប្រភេទSamsung CHG90 លិចធ្លោជាងគេបំផុត។ទំហំអេក្រង់នៃម៉ូដែលទាំងបី មានដូចជាទំហំ ២៧inch, ៣២ inch និងអេក្រង់ QLED ៤៩inch។។
បច្ចុប្បន្នភាពនៃពលរដ្ឋខ្មែរនិរទេសចេញពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា
ដោយ សុខារ័ត្ន កូយ ភ្នំពេញ – កាលពីពេលថ្មីនេះ ពលរដ្ឋខែ្មរដែលរស់នៅក្នុងទឹកដីអាមេរិកជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសកម្ពុជា ហើយតួលេខនៃការធ្វើនិរទេសមានការកើនឡើងជាលំដាប់ជាពិសេសបន្ទាប់ពីការឡើងកាន់ដំណែងជាប្រធានាធិបតេយ្យថ្មីរបស់លោក ដូ ណាល់ត្រាំ ដែលលោកបានកំពុងអនុវត្តន៏នូវការសន្យា ក្នុងកំឡុងពេលយុទ្ធានាការបោះឆ្នោតពីគោលនយោបាយអន្តោប្រវេសន៏ ក្នុងហេតុផលដើម្បីសុវត្ថភាព និងសន្តិសុខប្រទេសអាមេរិក។
ប្រយ័ត្នចំពោះការបរិភោពត្រីកាម៉ុងចំហុយ
ប្រែសម្រួលដោយខ្មែរផុស ស.រ.អា ញ៉ូយក– ត្រីកាម៉ុង រឺត្រីផ្លាធូចំហ៊ុយរបស់ក្រុមហ៊ុន Willis Ocean Incដែលមានទីតាំងនៅក្រុងប្រូគ្លីន រដ្ឋញ៉ូយក បានត្រូវប្រកាស់ប្រមូលត្រឡប់ចូលក្រុមហ៊ុនវិញនិងជូនដំណឹងពីសុវត្ថិភាព កាលពីថ្ងៃទី ១៤ ខែមិថុនា បន្ទាប់ពីការិយាល័យគ្រប់គ្រងចំណីអាហារនិងឪសថអាមេរិក បានរកឃើញថាផលិតផលត្រីចំហ៊ុយរបស់ក្រុមហ៊ុនមិនត្រូវបានវះយកគ្រឿងក្នុងចេញនោះទេ។
ពលរដ្ឋខ្មែរ៥ នាក់ត្រូវបានសង្គ្រោះក្នុងករណីគ្រោះថ្នាក់នៅសមុទ្រ
ដោយខ្មែរផុស ស.រ.អា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៧ដែលជាថ្ងៃបុណ្យឪពុក កាណូតស្ទូចត្រីដែលមានពលរដ្ឋខ្មែរចំនួន ៥ នាក់បានជួបគ្រោះថ្នាក់លិចនៅម៉ោងប្រហែលជា ៥:៤៥ ព្រឹកព្រលឹមបន្ទាប់ពីកាណូតបានបើកបុកប៉ះទៅនឹងថ្មតែមិនបង្កឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។
វិទ្យាល័យឡូវែលៈ សាលាក្រុងសម្រេចយក ខលី
ដោយ ពិន សំខុន ថ្ងៃសំខាន់ដែលសម្រេចបញ្ចប់ការខ្វែងយោបល់យកទីតាំងវិទ្យាល័យឡូវែល ប្តូរទៅ‹ខលី›ឬក៏កែរលំអរនៅទីតាំងដដែល‹ដោនថោន›បានមកដល់, ថ្ងៃអង្គារទី២០មិថុនា២០១៧ ក្រុមប្រឹក្សាក្រុងឡូវែលនឹងធ្វើការបោះឆ្នោតជាប្រវត្តិសាស្ត្រ
រឿងប្រលោមលោក”រឿងចៅពិន”
តពីលេខមុន –ពេលដែលយើងត្រូវបែកគ្នាមកដល់ ហើយ លោក ម៉ាំង ឧទ្ទានថា “កូនដឹងថានឹងទៅទីណា ទេ? គឺកូនទៅរៀននៅសាលាកុមារយោធធិន្ទ វិញ នៅកំពុងចាមកូនត្រូវខំរៀន ដើម្បីឱ្យបាន ពាក់សាក់ដូចប៉ា ឬក៏ធំជាងប៉ាផងក៏មិនដឹង, ប៉ា ម៉ាក់មិនបាន
សកម្មភាពចុងក្រោយរបស់ប្រធានាធិបតី ឌណលត្រម នៅសេដ្ឋវិមាន
ដោយ ពិន សំខុន ១-សហរដ្ឋអាមេរីកដកខ្លួនចេញពី‹កិច្ចព្រមព្រាងក្រុងប៉ារីសស្តីពីកំដៅ› លោកប្រធានាធិបតី ឌណល ត្រម បានប្រកាសដកខ្លួនចេញពី‹កិច្ចព្រមព្រាងក្រុងប៉ារីសស្តីពីកំដៅ›កាលពីរសៀលថ្ងៃទី២មិថុនា២០១៧។ គឺជាកិច្ចព្រមព្រាងដែលផ្តល់ជាសន្និសិទធំៗ នឹងមុខមាត់ដល់ប្រទេសធំៗ ជាពិសេសទៅទៀតនោះ ជាទីផ្សារថ្មីដ៏ធំមួយសម្រាប់ប្រទេសជឿនលឿន បញ្ចេញផលិតផលរបស់ប្រើប្រាស់ទំនើប ទាក់ទងទៅនឹងការថែររក្សាបរិដ្ឋាន មានរដ្ឋយន្តប្រើអគ្គីសនី មានបន្ទះ‹សូឡា› ឬបច្ចេកវិទ្យាសន្សំឋាមពលផ្សេងៗ។
‹ខលី› ឬ ‹ដោនថោន› ដាន់ រួក បញ្ចេញមតិ Cawley or Downtown : Dan Rourk Speak out
ដោយ ពិន សំខុន សមាជិកក្រុមប្រឹក្សាឡូវែល នឹងធ្វើការសម្រេចចិត្តចំពោះទីតាំងរបស់វិទ្យាល័យរបស់ខ្លួន នៅថ្ងៃអង្គារទី១៣មិថុនា, ដែលជាសេចក្តីសម្រេចចិត្ត ដ៏មានការទទួលខុសត្រូវធំបំផុតមួយ ពីព្រោះវានឹងប៉ះពាល់ដល់វាស្នាអនាគតនៃមធ្យមសិក្សានៅក្រុងឡូវែលនេះ រួមទាំងវាសនាអនាគតនៃមណ្ឌលពាណិជ្ជកម្មនៅ‹ដោនថោន›ផងដែរ។ លោក ដាន់ រួក ជា‹ចៅហ្វាយក្រុងរង›នៅក្រុងឡូវែល លោកបានផ្តល់បទសម្ភាសន៍ដល់ខ្មែរផុសកាលពីថ្ងៃព្រហស្បត៍ទី៨កន្លងទៅនេះ នៅភោជនីយដ្ឋាន‹អាថេនីញាន›និយាយពីទស្សនៈរបស់លោកផ្ទាល់ស្តី ពីការធ្វើសេចក្តីសម្រេចចិត្តលើរឿងដ៏មានសារៈសំខាន់នេះ ដែលនឹងប៉ះពាល់ដល់ស្ថានភាពសិក្សានៃប្រជាពលរដ្ឋក្នុងក្រុងរបស់លោក នឺងដល់ជីវិតនយោបាយរបស់លោកផ្ទាល់៖
គ្រោះថ្នាក់នៅសមុទ្រ លោកឈៀន ឈុន លង់ទឹកស្លាប់
ដោយខ្មែរផុស ស.រ.អា. ឡូវែលៈ ថ្ងៃទី អង្គារទី ៦ មិថុនា២០១៧ វេលាម៉ោង៤រសៀល លោក ឈៀង ឈុន នឹងលោក សុខផល ប៉ែន ប្រធានយុវជនគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរីក មានទីលំនៅនៅឡូវែល បានចេញទៅកំសាន្តតាមកាណូតសមុទ្រដើម្បីទៅស្ទូចត្រី។
បោះឆ្នោតឃុំសង្កាត់ៈ នៅតិចជាង៥%ទៀតសង្គ្រោះជាតិនឹងឈ្នះ
ដោយ ពិន សំខុន ក្នុងបណ្តាខេត្រ២៥នៅកម្ពុជា មានឃុំសង្កាត់ចំនួន១៦៤៦ ដែលការបោះឆ្នោតកាលពីថ្ងៃ៤ខែមិថុនាឆ្នាំ២០១៧ បានលទ្ធផលបណ្តោះអាសន្ន ចែកឃុំសង្កាត់នយោបាយទៅជា ឃុំដែលមានមេឃុំមកពីគណបក្សប្រជាជន មាន១១៥៩ នឹង
ចាប់ផ្តើមដាំដំណាំដោយប្រើដុំចំបើង
ដោយ សុខារ័ត្ន កូយ នៅរដូវក្តៅខាងមុខ ខ្មែរផុស សូមធ្វើការណែនាំលោកអ្នក នូវការបង្កើតសួនដុំណាំពីដុំចំបើង ដែលវាមិនមែនជាការងារធ្ងន់, ចំណាយថវិការតិច, ងាយស្រួលក្នុងការដាំ, និងមិនចាំចាប់ត្រូវការទីធ្លាធំ និងមានដីច្រើន និងសម្រាប់ការហូបក្នុងគ្រួសារផងដែរ។ ការដាំដុំណាំក្នុងដុំចំបើង គឺជាការប្រើប្រាស់ដុំចំបើងមកចងជាដុំដោយប្រើខ្សែ ដោយមានផ្ទៃខាងក្រៅមានរាងដូចជាសុំ ហើយលក្ខណ្ឌខាងក្នុងចំបើងនឹងរលួយទៅជាកំប៉ុសសម្រាប់ការដាំដំណាំគ្រាប់ប្រភេទ។
ព័ត៌មានខ្លី បេក្ខជនចៅហ្វាយក្រុងឡូវែលឆ្នាំ២០១៧
ឆ្នាំនេះនរណាខ្លះឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាក្រុងឡូវែល នៅមុនឱកាសអនុញ្ញាត្តិឱ្យ ឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាក្រុងឡូវែល សម្រាប់អាណត្តិ២០១៨–១៩ ផ្លូវការ ខ្មែរប៉ុស្តស.រ.អា. បានទទួលដំណឹងថាៈ មានអ្នកនឹងឈរឈ្មោះខ្មែរ–អាមេរីកាំង៣នាក់ បានសម្រេច ចិត្តរួចហើយ