Category Archives: Politics

កឹម មនោវិទ្យាៈ ‹‹យើងកំពុងរងនយោបាយកាត់ក្បាលបំបែកខ្លួន››

ខ្មែរផុស ស.រ.អា. ឡូវែលៈកញ្ញា កឹម មនោវិទ្យា អនុប្រធានការិយាល័យកិច្ចការបរទេសរបស់គណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងឡូវែល កាលពីថ្ងៃទី២៨សីហានេះ ដែលជាដំណាក់ចុងក្រោយ នៃទស្សនកិច្ចនៅរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរីក មុននឹងបន្តរដំណើរទៅ រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារទី៣០។   នៅក្នុងភោជនីយដ្ឋាន‹សំពៅមាស› ចំពោះមុខសមាជិកសមាជិកាជិត៨០នាក់ នាង មនោវិទ្យា ជាភ្ញៀវកិត្តិយសសាខាសង្គ្រោះជាតិឡូវែល បាននិយាយពីព្រឹត្តិការណ៍ចុងក្រោយបង្អស់កាលពិថ្ងៃអាទិត្យនេះថាៈ ‹‹យើងនិយាយពីបញ្ញាថ្មីបង្អស់បានហើយ ពីព្រោះរឿងចាស់បងប្អូនបាដឹងអស់ហើយ, គណបក្សសង្គ្រោះជាតិកំពុងរងការកៀបសង្កត់យ៉ាងខ្លាំងខ្លាពីគណបក្សកាន់អំណាចដើម្បីកុំឱ្យយើងចូលរួមការបោះឆ្នោតបាន គឺប្រើនយោបាយ‹គេកាត់ក្បាលពុសខ្លួន›មកលើយើង គឺធ្វើមិនឱ្យលោកប្រធាន សម រង្សី ត្រឡប់ចូលស្រុកខ្មែរវិញបានដោយសុវត្ថិភាព, បន្ទាប់មកគេបង្កើតរឿងអាស្រូវនៅតុលាការ ដើម្បីចាប់លោកអនុប្រធាន កឹម សុខា

ប្រកួតប្រជែងដើម្បីទៅកាន់សេដ្ឋវិមាន

ប្រកួតប្រជែងដើម្បីទៅកាន់សេដ្ឋវិមាន “Road to the White House” ដោយ ពិន សំខុន លត្ធផលនៃការបោះឆ្នោតដ៏ត្រចះត្រចង់នៃកូរប្រកួតយកដំណែងជាបេក្ខជនប្រធានាធិបតី ២រូប គឺ លោកស្រី ហីឡារី គ្លីងតុន ជាអតីតរដ្ឋលេខាធិការក្រសួងការបរទេស មកពីគណបក្សប្រជាធិបតេយ្យ នឹងលោក ដណាល់ ត្រម ជាអ្នកសេដ្ឋកិច្ច មកពីគណបក្សសាធារណរដ្ឋ បានលេចកាន់តែច្បាស់ថា ‹អ្នគទាំង២មុខតែនឹងទទួលការតែងតាំងនៅមហាសន្និបាទនៃគណបក្សរៀងៗខ្លួន នៅខែកក្កដាខាងមុខ›ជាប្រាកដ ថ្វីត្បិតតែខាងគណបក្សប្រជាធិបតេយ្យនៅមាន លោក ប៊ែនី សាន់ឌ់រ នៅបន្តរកាប្រណាំងប្រជែង យ៉ាងអស់សង្ឃឹមយ៉ាងណាក៏ដោយ ។

House Asian American Caucus: “Asians Add to Diversity in the State House”

Editorial written by the Asian-American Caucus of General Court of Massachusetts: Photo images (left to right): Paul Schmid (Westport), Rady Mom (Lowell), Keiko Orrall (Lakeville), Tackey Chan (Quincy), Donald Wong (Saugus)  

State Representative of 2016

ដំណាងរដ្ឋសង្កាត់លេខ១៨នឹងបោះឆ្នោតសម្រាប់អាណត្តិថ្មី ដោយ ពិន សំខុន ឡូវែលៈ តែមួយភ្លែតសោះ អាណត្តិឆ្នាំ២០១៥-១៦ លោក រ៉ាឌី ម៉ម ដែលបានក្លាយជា‹ដំណាងរដ្ឋម៉ាសាឈូសិត សម្រាប់សង្កាត់លេខ១៨› ឡូវែល នឹងត្រូវចប់នៅចុងឆ្នាំ២០១៦នេះ បន្ទាប់ពីធ្វើការបាន២ឆ្នាំ។ លោកគឺជាខ្មែរដំបូងបង្អស់សម្រាប់សហរដ្ឋអាមេរីកនេះ ដែលបានជាប់ឆ្នោត ជាដំណាងរដ្ឋ នៅសង្កាត់ដែលសម្បូរខ្មែរច្រើនជាងគេបង្អស់ រស់នៅក្នុងរដ្ឋម៉ាសាឈូសិត។ នៅខែវិច្ឆិការ២០១៦ខាងមុខ ប្រជាពលរដ្ឋខ្មែរអាមេរិកាំង នឹងត្រូវអញ្ជើញឱ្យទៅបោះឆ្លោតម្តងទៀត សម្រាប់ដំណែងដែលលោក រ៉ាឌី ម៉ម បានកាន់កាប់ពីរឆ្នាំមកហើយនោះ។ ជាថ្មីម្តងទៀត បេក្ខជនខ្មែរអាមេរីកាំង៣រូប នឹងអាមេរីកាំង១រូប បានចេញមុខមកហើយដើម្បីប្រកួតយកដំណែង១នេះ៖ ១-លោក

ខ្ញុំត្រូវបានប៉ូលីសពិន័យ

ខ្ញុំត្រូវបានប៉ូលីសពិន័យ ដោយ រ៉ជ័រ ពិន ឡូវែលៈ ទើបបានចូលសញ្ជាតិអាមេរីកាំងមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែត្រូវបានប៉ូលិសចាប់ហើយ‹ផាក›យ៉ាងចាស់ដៃ។ ធម្មតាខ្ញុំតែងតែភ័យ បារម្ភ ឃើញប៉ូលីស តែងប្រកាសចុះចាញ់ហើយជាស្រេច ពីព្រោះពេលយើងមានកាតបៃតង‹គ្រីនខត› មិនឱ្យចាញ់សម្លុតប៉ូលីសម្តេចបាន ពីព្រោះគ្មាននរណាការពារយើងក្រៅតែពីរកមេធាវី ហើយចាយលុយដូចគេជះចោល ទើបអាចរកយុត្តិធម័បានខ្លះ។ តែនៅថ្ងៃទី២មករាឆ្នាំ២០១៥ ប៉ូលិសចាប់លើកនេះ ស្រាប់ទេមានកម្លាំងចិត្តមកពីណា ថាត្រូវប្រើសិទ្ធថ្មីស្រឡាងរបស់ខ្លួន ដើម្បីតទល់ពួកនេះម្តង! ខ្ញុំនៅចាំនៅឡើយថា ថ្ងៃនោះ មេឃត្រជាក់ខ្លាំងណាស់ ធ្វើឱ្យមានជម្ងឺផ្តាសាយពេញផ្ទះ ដូច្នេះត្រូវចេញទៅទិញថ្នាំក្អកនឹងផ្តាសាយ នៅឯ‹វ៉លគ្រីន›នៅផ្លូវ‹ផ្លែនស្ត្រីត›ទើបបានរួចជីវិត។ ទិញបានថ្នាំនៅម៉ោង១២ថ្ងៃត្រង់រួចហើយ ចេញមកវិញក៏ឡើងតាមផ្លូវ‹អិចប្រេសវេយ› ក៏ស្រាប់តែឃើញឡានប៉ូលីសមួយចតខាងមុខ កំពុងចាប់អ្នកបើកបរម្នាក់ ឈប់នៅពីមុខឡានគាត់។

Election Results

By Richard P. Howe Jr. Rady Mom’s victory in his race to become Sate Representative for the 18th Middlesex District was the big Lowell news from the November 4th state election. Mom

Voting Places 2014 in Lowell

By Richard Howe The Lowell Election Commission has changed the location of many of the voting places in Lowell.  The new places will be used for the State Primary Election on Tuesday,

Last Evolution of Cambodia Politics, July 22nd 2014

ការវិវត្តន៍ថ្មីនៃនយោបាយកម្ពុជា បទវិភាគនយោបាយខ្មែរផុសស.រ.អា  ដោយ ពិន សំខុន By Pin Samkhon, 7/22/2014 ថ្ងៃទិ១៥កក្កដា ២០១៤ ក្រុមប៉ូលីសរាប់រយនាក់ ស្លៀកឯកសណ្ឋានត្រៀមច្បាំងនឹងជាតិខ្លួនឯង បានធ្វើការវាយបំបែកក្រុមប៉ាតុកររាប់រយនាក់ដូចគ្នា ដែលមកទាមទារឱ្យប្រគល់ទីលានប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី មួរ សុខហួរ ។ រូបភាពនឹងពត៌មាន ធម្មតាដែលយើងបានទទួល គឺកងកម្លាំងប្រដាប់អាវុធបង្ក្រាបប៉ាតុកម្ម បានចេញវាយបណ្តេញប៉ាតុករបណ្តាលឱ្យរងរបួសជាង១៥នាក់ បើតាមពត៌មានភ្លាមៗនៅហ្វេសប៊ូក… តែរូបភាពដ៏អស្ចារ្យនៅពេលបន្តិចបន្ទាប់មក គឺប៉ាតុករដែលជាប្រជាពលរដ្ឋគ្មានអាវុធគ្មានបញ្ជាការ បានវាយតបទៅកងប៉ូលីសក្រុង ដោយដោយដៃ ដោយដំបងដងទុងជាតិ ដោយដងបដារ ដោយដំបងឆក់យកបានពី ប៉ូលីស

New Lowell City Council, Mayor Sworn In

On a cold and foggy Monday morning in January, the 2014-2015 Lowell City Council was sworn into office, ushering a new era in the Mill City.  As is tradition, the first order

ហុង ណេត ជាប់ឆ្នោតជាគណក្រុមប្រឹក្សាក្រុងសាជាថ្មី Hong Net Re-elected

ហុង ណេត ជាប់ឆ្នោតជាគណក្រុមប្រឹក្សាក្រុងសាជាថ្មី Hong Net Re-elected Lynn.MA :បេក្ខជនខ្មែរអាមេរិកាំង២នាក់ បានឈរឈ្មោះជៅគណក្រុមប្រឹក្សាក្រុង លីន សម្រាប់ថ្ងៃបោះឆ្នោតទី ៥ វិច្ឆិកា កន្លងទៅ គឺ លោក ហុង ណេត បេក្ខជន Councilor at Large និងលោក ចេក កែវ ឈរនៅ Ward 5 ។ ប្រជាពលរដ្ឋ៣១% បានចេញទៅបោះឆ្នោត ត្រូវជាចំនួនប្រមាណ១៥៦០០នាក់ក្នុងនោះមាន