Category Archives: Roger Pin

វិរៈ អ៊ុយ ឡើងជាប្រធានសមាគមខ្មែរ VirakUy:New CMAA’s President

ដោយ ពិន សំខុន ចាប់ពីថ្ងៃទី១ខែវិច្ឆិកា២០១៦តទៅ លោក វិរៈ អ៊ុយ បានផ្តើមដំណែង ជាប្រធានគណកម្មការនាយកថ្មីរបស់សមាគមខ្មែរ CMAAបន្តរពីនាយិកាចាស់ បុប្ផា ម៉ាឡូន ដែលបានបញ្ចប់អាណត្តិរបស់អ្នកស្រីទៅហើយ។ កាលពីអាណត្តិមុន លោក វិរៈ មានតួរនាទីជាអនុប្រធាន ហើយក៏ធ្លាប់មានតួរនាទី នាអាណត្តិមុនៗទៀត ក្នុងរដ្ឋបាលសមាគមផងដែរ។   នៅ២សប្តាហ៍ មុនលោកចូលទៅកាន់ដំណែងជាប្រធាន‹សមាគមខ្មែរ CMAA›លោក អ៊ុយ វិរៈ បានជួបសម្ភាសន៌ជាមួយសារពត៌មាន‹ខ្មែរផុសស.រ.អា. ដែលមានសេចក្តីសង្ខេបដូចតទៅ៖ ខ្មែរផុសស.រ.អាៈ តើលក្ខណៈអ្វីទៅ ដែលនាំឱ្យលោកចូលមកកាន់ដំណែងជាប្រធានសមាគមខ្មែរបាន? វិរៈ

ចំណាប់អារម្មណ៍បន្ទាប់ពីដំណើរបានបញ្ចប់ (តចប់)

តពីលេខមុន ទាំងតំបន់ប្រជាជន, តំបន់អ្នកមានសម្បត្តិនឹងអំណាច, ទាំងវិហារជំនឿរបស់ប្រជាជនផង – រីឯសឹង្ហបូរីវីញ មាន‹តំបន់កាពារ›ដែរតែតិចជាងនៅសៀងហៃ តែទីនោះបែរជាស ម្បូរ‹សារមន្ទីរ›ទៅវិញ ដោយគេប្រមូលរបស់របរដែលមានតម្លៃប្រវត្តិសាស្ត្រ មកដាក់ឱ្យនៅតែមួយកន្លែង នេះជាវិធីថែររក្សាប្រវត្តិសាស្ត្ររបស់គេ នៅពេលមានដីទំហ៊ំតូច។ ងាកមកកម្ពុជាវិញ មានលំដាប់ថ្នាក់បន្ទាប់ដោយផ្ទះធំៗ មានតែនៅ‹ទីក្រុង› របៀបគ្នានឹងទីក្រុងរបស់វៀតណាមដែរ តែក្រៅក្រុងវិញ គុណភាពបានធ្លាក់ចុះទៅជា‹ជនបទ›យ៉ាងឆាប់រហ័ស់ដូចគ្នា។ សង្គ្រោះបន្ទាន់មានតិចតួច ស្ទើតែអត់ក៏ដូចគ្នា – មធ្យោបាយដឹកជញ្ជូនសាធារណមិនមានដាក់ឱ្យប្រើគ្រប់គ្រាន់ទេ ដែលជាបុព្វហេតុនៃភាពចង្អៀតចង្អល់ក្នុងក្រុង ស្ទះចរាចរគ្រប់កន្លែង ម្លោះហើយតម្រូវឱ្យប្រើកងប៉ូលិសច្រើន(ប៉ូលីសនៅវៀតណាមមានប្រសិទ្ធភាពច្រើនជាង)។ ម្ហូបអាហារសាធារណនៅកម្ពុជា មានគុណភាពទាបជាងនៅវៀតណាមទៅទៀត ភោជនីយដ្ឋានចែកជា២ធុនខុសគ្នា គឺម្ហូបសម្រាប់អ្នកមានលុយច្រើន ដែលប្រណិត, ដែលប្លែក,

នៅថ្ងៃទី៨វិច្ឆិការ២០១៦-តើអ្នកនឹងបោះឆ្នោតឱ្យនរណា? Election Day on November 8th, Who Will You Vote for?

នៅប្រមាណជាង១០ថ្ងៃ មុនឱកាសបោះឆ្នោតសាកលនៅសហរដ្ឋអាមេរីកនេះ មានកិច្ចពិភក្សាទល់មុខរវាងបេក្ខជនគូរប្រជែងក្នុងមុខដំណែងផ្លូវការមួយចំនួន ដែលយើងសូមលើកយក៣គូរ ដែលមានសារៈសំខាន់សម្រាប់តំបន់ឡូវែល មករាយការណ៍សង្ខេបជូនជាសណ្តាប់។ ជជែកពិភក្សាចុងក្រោយនៃបេក្ខជនប្រធានាធិបតីហ៊ីឡារី ក្លីងតុន នឹង ឌណល ត្រម ការជជែកពិភក្សាចុងក្រោយរបស់បេក្ខជនប្រធាធិបតីឌណល់ ត្រម ទល់នឹង ហ៊ីឡារី ក្លីងតុន កាលពីថ្ងៃទី១៩វិច្ឆិការមុននេះ បានធ្វើឱ្យប្រជាជាតិយល់នឹងស្គាល់កាន់តែច្បាស់ពីបេក្ខជនដែលខ្លួននឹងត្រូវបោះឆ្នោត ឱ្យដឹកនាំវាសនាសហរដ្ឋអាមេរីក។   ក្នុងរយៈពេល៩០នាទីដ៏ខ្លី ការជជែកដេញដោលលើបញ្ហាជាតិ លើប្រាជ្ញាឆ្លាសវៃ នឹងបុគ្កលិកលក្ខណៈមនុស្សពេលប្រឈមនឹងសម្ពាតនៃបញ្ហាបានផ្តល់លទ្ធផលស្ទង់មតិរបស់CNN ភ្លាមៗ ថា‹ហ៊ីឡារី បាន៥២%› ឈ្នះលើ‹ឌណល់បាន៣៧%›។ នេះជាលើកទី៣ហើយដែល ឌណល ត្រម ចាញ់ការប្រកួតទល់មុខគ្នាជាមួយបេក្ខនារី

ចំណាប់អារម្មណ៍បន្ទាប់ពីដំណើរបានបញ្ចប់

ដោយ ពិន សំខុន មកដល់ផ្ទះវិញនៅថ្ងៃទី១ខែសីហា២០១៦ គឺយើងបានចាកចេញពីឡូវែលចំនួន៦សប្តាហ៍ហើយបន្ទាប់ពីឆ្លងកាត់ទស្សនាប្រទេសបួនៈ សឹង្ហបូរី, កម្ពុជា, វៀតណាម នឹង សៀងហៃនៃប្រទេសចិន។ យើងយកពេលសម្រាកនៅផ្ទះមួយអាទិត្យពេញ ដើម្បីរៀបរយជីវិតឡើងវិញ មានតាំងពីផ្ទះសម្បែង ពេលវេលា នឹងសុខភាព បន្ទាប់មកទើបដើររកជួបញាតិមិត្តក្នុងភូមិឡើងវិញ។ ថ្វីត្បិតតែចេញដំណើរឆ្ងាយពីផ្ទះ ឆ្ងាយពីកន្លែងធ្វើការមែន, កាងារកាសែតរបស់យើងមិនបានឈប់ឈរទេ បុគ្គលិកនៅបន្តរធ្វើការ, កាសែតនៅបន្តរចែកផ្សាយ, កិច្ចការដឹកនាំរបស់យើង យកទៅធ្វើតាមខ្លួន នាំទាំងបុគ្គលិកបច្ចេកទេសខ្លះទៅជាមួយរួមដំណើរ មិនថាថ្ងៃឬយប់, មិនថាយើងនៅទីកន្លែងណានោះទេ, នេះគឺជាការជឿនលឿននៃបច្ចេកវិទ្យាខាងទំនាក់ទំនង ដែលបច្ចុប្បន្ននេះមនុស្សសម័យថ្មី មានចំណេះនេះគ្រប់ៗគ្នាដើម្បីបញ្ជូនសាររបស់ខ្លួនតាម‹ហ្វេសប៊ុក› ឬតាម‹អ៊ីមែល› ឬក៏តាម‹វេបសាយ› នៅខ្វះតែ‹ពត៌មានវិទ្យា›ឬ‹វិជ្ជាជីវសារពត៌មាន›មួយទៀត

បុណ្យភ្ជុំបិណ្ឌនៅឡូវែល

ដោយ ពិន សំខុន បុណ្យដ៏ធំសម្រាប់ប្រជាពលរដ្ឋខ្មែរ មិនថារស់នៅកម្ពុជាឬនៅអាមេរីកទេ គឹបុណ្យភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ហើយឆ្នាំនេះនៅថ្ងៃទី១-២តុលានេះឯង គឺនៅចុងនៃរយៈពេលចូលវស្សា៣ខែរបស់ព្រះសង្ឃ គេធ្វើពីធីកាន់បិណ្ឌ ១៥ថ្ងៃ រួចភ្លាមមក គេធ្វើពិធិបញ្ចប់មួយ ហៅថាផ្ជុំបិណ្ឌនេះឯង។ បន្ទាប់ពីភ្ជុំបិណ្ឌនេះភ្លាម គេអាចប្តើមធ្វើពិធី កឋិនទានដែលគេមានពេល៣០ថ្ងៃ សម្រាប់ប្រារព្ធ១ឆ្នាំម្តង សម្រាប់វត្តនិមួយៗ។ បុណ្យនេះមានន័យថា‹‹ជាឱកាសដែលកូនចៅធ្វើបុណ្យជូនកុសលជូនបុព្វបុរស មានដូនតា-ម្តាយឳពុកដែលបានចែកឋានទៅហើយ ដើម្បីជាការដឹងគុណដល់លោក›› នៅស្រុកកម្ពុជាក្រោមគេហៅថា‹‹បុណ្យដូនតា››ដែលមានន័យដូចគ្នា។សម្រាប់នៅឡូវែល ក៏ដូចជានៅទីក្រុងឯទៀតនៃសហរដ្ឋ ដែលមានវត្តច្រើន គេតែងពិព្រោះគ្នា យកថ្ងៃនៃចុងសប្តាហ៍ណាដែលមិនជាន់គ្នា អនុញ្ញាត្តិឱ្យពុទ្ធបរិស័ទ អាចទៅវត្តវ៉ាបានគ្រប់ៗគ្នា មិនច្បាស់ជាធ្វើចំថ្ងៃកំណត់នោះទេ។ យើងសូមឆ្លៀតឱកាស ផ្តល់ពត៌មានអំពី‹វត្ត›ក្នុងសហគមន៍

បោះឆ្នោតសម្រាប់សេដ្ឋវិមានបង្ហាញអ្នកឈ្នះអ្នកចាញ់កាន់តែប្រាកដ

Presidential Election ដោយ ពិន សំខុន នៅថ្ងៃអាទីត្យកន្លងទៅនេះ ហ៊ីឡារី ក្លីងតុន នឹងឌណល ត្រម បានចេញមកធ្វើការជជែកប្រកួតគ្នា តាមកញ្ចក់ទូរទស្សន៍ ជូនសាធារណជន ដើម្បីឱ្យអ្នកបោះឆ្នោតស្គាល់កាន់តែច្បាស់ ពីបេក្ខជនប្រធានាធិបតីរបស់គេ។ រំពេចបន្ទាប់មក នាម៉ោង១២យប់ លទ្ធផលពីអ្នកតាមដានទូរទស្សន៍ បានផ្តល់ជ័យជំនះដល់ ‹ហ៊ីឡារី› ៥៤% ទល់នឹង ឌណល ៣៧%។ នេះគឺជាលើកទី២ ដែលប្រជាពលរដ្ឋ អ្នកតាមដានការជជែកទល់មុខ បញ្ចេញមតិគាំទ្រកំរឹតខ្ពស់ចំពោះ ហ៊ីឡារី ក្លីងតុន នៅប្រមាណតែកន្លះខែប៉ុណ្ណោះ មុនការបោះឆ្នោតផ្តាច់ព្រ័ត្រ

ប្រកួតប្រជែងដើម្បីទៅកាន់សេដ្ឋវិមាន

ប្រកួតប្រជែងដើម្បីទៅកាន់សេដ្ឋវិមាន “Road to the White House” ដោយ ពិន សំខុន លត្ធផលនៃការបោះឆ្នោតដ៏ត្រចះត្រចង់នៃកូរប្រកួតយកដំណែងជាបេក្ខជនប្រធានាធិបតី ២រូប គឺ លោកស្រី ហីឡារី គ្លីងតុន ជាអតីតរដ្ឋលេខាធិការក្រសួងការបរទេស មកពីគណបក្សប្រជាធិបតេយ្យ នឹងលោក ដណាល់ ត្រម ជាអ្នកសេដ្ឋកិច្ច មកពីគណបក្សសាធារណរដ្ឋ បានលេចកាន់តែច្បាស់ថា ‹អ្នគទាំង២មុខតែនឹងទទួលការតែងតាំងនៅមហាសន្និបាទនៃគណបក្សរៀងៗខ្លួន នៅខែកក្កដាខាងមុខ›ជាប្រាកដ ថ្វីត្បិតតែខាងគណបក្សប្រជាធិបតេយ្យនៅមាន លោក ប៊ែនី សាន់ឌ់រ នៅបន្តរកាប្រណាំងប្រជែង យ៉ាងអស់សង្ឃឹមយ៉ាងណាក៏ដោយ ។

ទស្សនាតំបន់ភ្នំ‹ប៊ើកស្ហៀ›ខាងលិចរដ្ឋម៉ាសាឈូសិត

ទំព័រទេចរ ទស្សនាតំបន់ភ្នំ‹ប៊ើកស្ហៀ›ខាងលិចរដ្ឋម៉ាសាឈូសិត ដោយ ពីន សំខុន បន្ទាប់ពីយើងបានធ្វើការសម្រេចនូវកម្មវិធី ‹‹កេរមរតកពលរដ្ឋអាស៊ានប៉ាស៊ីហ្វីកអាមេរីកាំង››នាខែឧសភា នៅឡូវែលរួចមក សប្តាហ៍បន្ទាប់នេះ យើងបានសម្រេចចិត្តចេញមកសម្រាកកាយនៅតំបន់ភ្នំ ដ៏ធំធេងនឹងល្បីល្បាញមួយ ដើម្បីសម្រាកពីកាងារ នឹងមកសិក្សាពីតំបន់ថ្មីមួយទៀតនៅ‹‹ប៊ើកស្ហាយ Berkshire››ដែលបងប្អូនខ្មែរជាច្រើនបានមកដល់ តែមិនបានដើរកំសាន្ត ហើយនិយាយប្រាប់ឱ្យបានទូលំទូលាយជូនលោកអ្នកអាន។ នៅលើប្រជុំផ្លូវធ្វើដំណើរ ដែលគេឯងធ្លាប់ស្គាល់ គឺផ្លូវលេខ៩០-លេខ២ នឹងលេខ២០ ប៉ែកខាងលិចបង្អស់ នៃរដ្ឋម៉ាសាឈូសិត នៅចម្ងាយប្រមាណជា៤ម៉ោងពីឡូវែល ក្រៅពីទីក្រុងធំ២-៣កន្លែង ដែលជាទីប្រជុំជនមានផ្ទះសម្បែង ដូចជា ‹‹វិញហ្វៀល-ស្ហែលប៊ើន-ភីតហ្វៀល…›› ក្រៅពីនោះ គឺជាព្រៃភ្នំដ៏ក្រាស់នឹងធំសម្បើម សម្បូរដោយជ្រលងជ្រោះភ្នំ ជាជម្រកលាក់បាំងប្រវត្តិសាស្ត្ររបស់ជនជាតិ‹‹ភ្នងម៉ូហក››ម្ចាស់ស្រុកដើមរស់នៅកាលពី២០០ឆ្នាំមុន។ តំបន់‹‹ប៊ើកស្ហាយ››ឥឡូវស្ថិតនៅក្នុងចំណោមរមនីយដ្ឋានដ៏ត្រកាល

Caribbean Island Travel

១៩៨-ទស្សនាប្រជុំកោះការ៉ាអ៊ីប (ភាគ៣) ដោយ សុបិន ពិន …. នៅពេលសម្រាកហាលថ្ងៃ ខ្ញុំបានលះបង់ពីការគិតរកប្រាក់កំរ៉ៃប្រចាំថ្ងៃ ដែលជាការងាររបស់ខ្ញុំ ឈប់បានគិតពីការស្កាត់ទៅរកការជួបភ្ញៀវពាណិជ្ជកម្ម ឈប់គិតពីម៉ោងកូនចូលរៀន ឬក៏ចេញពីសាលា ឈប់គិតពីធ្វើម្ហូបអាហារព្រឹកល្ងាច…អស់រលីង រស់នៅពាក់កណ្តាលការដេកលក់លង់ នឹងការភ្ញាក់ មិនបានឃើញពីមនុស្ស ចេញចូលបុន្មានទេ ហើយអ្នកទាំងនោះក៏មិនខ្វាយខ្វល់ពីអ្នកណាមានសម្លៀកបំពាក់ហ៊ឺហាអ្វី ឬក៏គ្មានអ្វីក្រៅពីខោខ្លី ឬខោអាវសម្រាប់មុជទឹក យ៉ាងសាមញ្ញ នោះដែរ។ មេឃជាទូទៅស្រឡះ ច្រើនជាងស្រទុំ ជួនកាលក៏មានភ្លៀងមួយភ្លែតដែរ តែពពកតិចតួច មិនអាចបិទបាំងលំហមេឃខៀវស្រងាត់ ដ៏ធំធេងបានទេ ហើយពពកទាំងនោះ បើមើលយូរទៅ វាគូសវាសជាគំនូរក្រវេមក្រវាម ជារូបភាព

Khmer Lowell Protest

By Pin Samkhon On 29 March, over 300 people filled nearly every available space of the council chamber to urge the City to denounce Hun Manet’s visit and reject a gift of