Health Connect ផ្សព្វផ្សាយពីកម្មវិធីបើកការទទួលចុះឈ្មោះធានារ៉ាប់រងសុខភាពឆ្នាំ ២០១៨

ដោយខ្មែរផុស ស.រ.អ

ឡូវែល -សម្រាប់ឆ្នាំ ២០១៨Massachusetts Health Connectorបានបើកយុទ្ធនាការចុះទៅតាមមូលដ្ឋានជាច្រើនកន្លែងក្នុងគោលបំណងដើម្បីផ្សាព្វផ្សាយ និងអប់រំពីកម្មវិធីចុះឈ្មោះធានារ៉ាប់រងសុខភាពរបស់ខ្លួន ជាពិសេសនៅតាមបណ្តាក្រុងមួយចំនួនដែលមានអាត្រាពលរដ្ឋមិនមានធានារ៉ាប់រងខ្ពស់។

តាមព័ត៌មានដែលខ្មែរផុសបានទទួលនោះ គឺថាកាលពីថ្ងៃពុធទី ២៥ ខែតុលាឆ្នាំ២០១៧ បុគ្គលិកសម្របសម្រួលរបស់Health Connectorបានចុះជួបជាមួយក្រុមហ៊ុន និងហាងជាច្រើននៅក្នុងក្រុងឡូវែល ក្នុងនោះរួមមានក្រុមហ៊ុន Amara Boutique & Serviceនិងភោជនីយដ្ឋានកូលាបក្រហមដើម្បីដាក់តាំងនូវផ្ទាំងផ្សព្វផ្សាយដោយមានភាសាចំរុះ សម្រាប់ជំរុញយុទ្ធានាការបើកការចុះឈ្មោះធានារ៉ាប់រងឆ្នាំ ២០១៨។

លោកស្រី លូអ៊ីស គូធារឺស ជានាយកប្រត្តិបត្តិរបស់ Health Connector បានមានប្រសាសន៏ថា «រដ្ឋម៉ាសាជូសេត នៅតែបន្តប្តេជ្ញាចំពោះចក្ខុវិស័យនៃការគ្របដណ្តប់វាសេធានារ៉ាប់រងឲ្យបានទូលំទំលាយ, ដូច្នេះយើងចង់ចុះទៅសហគមន៏ដើម្បីឲ្យប្រជាពលរដ្ឋដឹងអំពីការចាប់ផ្តើមការចុះឈ្មោះការធានារ៉ាបរង»។ លោកស្រីក៏បានថែមទៀតថា ការចុះតាមសហគមន៏នេះ គឺចង់ឲ្យពលរដ្ឋដឹងថា ពួកគេមានជម្រើសនៃការធានារ៉ាប់រងយ៉ាងទូលំទូលាយនៅក្នុងរដ្ឋម៉ាសាជូសេត ដោយរួមមានទាំងការធានារ៉ាប់រងដែលមានការជួយឧបត្ថម្ភធនពីរដ្ឋ និងគម្រោងចំនួន ៥២ ដើម្បីជ្រើសរើស។

ប្រភពដ៍ដែលក៏បានឲ្យដឹងថា ដំណើរការនៃការបើកទទួលចុះឈ្មោះធានារ៉ាប់រងរបស់ Health Connector គឺចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨។​គួបញ្ជាកថា យុទ្ធនាការនេះ មិនត្រឹមតែចុះទៅតាមសហគមន៏សម្រាប់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ Health Connector ក៏បានធ្វើការផ្សព្វផ្សាយនៅតាមសាលារៀនសម្រាប់សិស្សានុសិស្សផងដែរ។