Trinity EMSជាក្រុមហ៊ុនផ្លូវការតែមួយគត់សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់ក្នុងរដ្ឋម៉ាសាជូសេត

ក្រុមហ៊ុនTrinity EMSដែលបានបង្កើតឡើងក្នុងឆ្នាំ 1991 ដោយលោកJohn ChemalyនិងលោកGary Sepeកាលថ្ងៃទី16​​ ខែមិនា ឆ្នាំ2017ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលបំរើសេវាសង្គ្រោះបន្ទាន់ល្អបំផុត បន្ទាប់ពីមានការវាយតំលៃរបស់គណៈកម្មការ Accreditation of the International Academies of Emergency Dispatch (IAED) ។

Layout No.222(24P).qxp

ការទទួលស្គាល់នេះ គឺមានន័យថា ក្រុមហ៊ុន Trinity EMSបានក្លាយជាក្រុមហ៊ុនផ្លូវការតែមួយគត់ ក្នុងការផ្តល់សេវារថយន្តសង្គ្រោះបន្ទាន់នៅក្នុងរដ្ឋម៉ាសាជូសេត។​ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ ក៏ទទួលបានលំដាប់លេខរៀងទី 231ក្នុងចំណោមក្រុមហ៊ុនចំនួនប្រហែល3,200ដែលបច្ចុប្បន្នកំពុងបំរើសេវាសង្រ្គោះបថមទូទាំងពិភពលោក ។

បន្ទាប់ពីការទទួលស្គាល់ជាផ្លូវការនេះ លោកJonhChemalyអគ្គនាយកក្រុមហ៊ុន Trinity EMSបានមានសាសន៏ថា<<យើងពិតជារំភើបដែលទទួលបានការទទួលស្គាល់ជាផ្លូវការដ៏មានសារៈសំខាន់បែបនេះ ហើយប្រការនេះមិនត្រឹមតែធ្វើក្រុមហ៊ុនរបស់យើងកាន់តែប្រសើរនោះទែ វាថែមទាំងពង្រឹងគោលបំណងរួមរបស់យើងជាមួយនឹងIAED ក្នុងការធ្វើឲ្យប្រសើរឡើងសុវត្ថភាពសាធារណៈ និងបង្កើនប្រសិទ្ធិភាពប្រព័ន្ធ 911ឲ្យដល់កម្រិតអតិបរមាថែមទៀតផងដែរ>>។ ដោយឡែក លោក Chris Archambaultដែលជាជំនួយនាយកផ្នែកទូរគមនាគមន៍របស់ Trinity បានលើកឡើងថា ហេតុផលចំបងបំផុតនៃជោគជ័យក្នុងការទទួលស្គាល់ជាផ្លូវការនេះ គឺដោយសារការលះបងរបស់ក្រុមការងារទាំងមូល និងទំនុកចិត្តលើការគ្រប់គ្រង។

ក្នុងសហរដ្ឋអាមេរិកវិញមានក្រុមហ៊ុនសរុបចំនួន144ដែលត្រូវបានទទួលស្គាល់ផ្លូវការសម្រាប់បំរើសេវារថយន្តសង្គ្រោះបន្ទាន់ក្នុងរដ្ឋទាំង50។ ក្នុងនោះក្រុមហ៊ុន Trinity EMSមានប្រតិបត្ដិការណ៍គ្រប់ដណ្តប់ក្រុងចំនួន13តាមរយៈកិច្ចសន្យាប្រព័ន្ធ911ដោយមានបុគ្គលិកចំនួន270នាក់និងរថយន្តសង្គ្រោះចំនួន75ដែលមានគោលដៅរងចាំបំរើសេវាចំនួន 8 កន្លែងទូទាំងរដ្ឋមេរីម៉ាកវាលីនិងញ៉ូហ៊ាមស័រភាគខាងត្បូង។

ប្រែសម្រួលដោយ សុខារ័ត្ន កូយ

Leave a Reply