Visit Family at Bay Xao, South of Vietnam

 ទៅលេងគ្រួសារនៅស្រុក បាយឆៅ នាកម្ពុជាក្រោម

ដោយពិនសំខុន

យន្តហោះក្វាតាបានហោះចេញពីភ្នំពេញម៉ោង៤២០នាទី មកដល់ព្រៃនគរវេលាម៉ោង៥៣០ល្ងាច នៃថ្ងៃព្រហស្បត័ទី័៦វិច្ឆិកាឆ្នាំ២០១៤ នាំយើងទាំងបីនាក់ត្រឡប់មកស្រុកកំណើតរបស់សូបិន ដែលបានបែកទៅសហរដ្ឋអាមេរីកកាលពី១៥ឆ្នាំមុន។ បន្ទាប់ពីចេញពីចំណតយន្តហោះមក បងប្អូ​នប្រមាណ២០នាក់ មកពីភូមិបាយឆៅ ចម្ងាយជិះឡាន៥ម៉ោង នៅរង់ចាំខាងក្រៅយ៉ាងអន្ទះ សារ អបអរសាទរការមកដល់របស់យើង។ យើងនាំគ្នាចេញដំណើរត្រឡប់ទៅវិញ អស់ដំណើរ៥ម៉ោងទៀត នៅប្រមាណជាម៉ោង១២អាធ្រាត នឹងមកដល់ភូមិបាយឆៅ ស្ថិតនៅភាគខាងត្បូងនៃវៀតណាមវិញ។រថយន្តយើងបានរត់ឆ្លងកាត់ក្រងព្រៃនគរ

ជិតមួយម៉ោង នាព្រលប់ថ្ងៃ៦វិច្ឆិកា ភ្នែកសម្លឹងក្រុងដែលយើងមិនដែលស្គាល់យ៉ាងយកចិត្តទុកដាក់ ឃើញម៉ូតូច្រើនជាងឡាន បើកប្រជ្រៀតគ្នា យ់ាងមានសណ្តាប់ធ្នាប់ មានលក្ខណជាអ្នកប្រើ ជាជំនិះសម្រាប់ទៅធ្វើការ ច្រើនជាងជិះកំសាន្ត ក្នុងទីក្រុងដែលសម្បូរដោយពន្លឺ មិនខុសគ្នាពីភ្នំពេញប៉ុន្មានទេ ហើយក៏មានឃើញសំណល់នៃអាគារចាស់ជំនាន់អាណានិគមខ្លះៗដែរ។ រីឯជនបទបន្តរបន្ទាប់ សុទ្ធសឹងជាវាលស្រែនឹងរុក្ខជាតិបៃតងស្រងាត់ ជាសញ្ញាថាជាពលរដ្ឋក្រីក្ររស់ដោយកសិកម្មកំរិតតូច មានប្រជុំជនខ្លះៗលក់ម្ហូបចំណីរាត្រីយ៉ាងស្ងប់ស្ងាត់។ នៅក្នុងរថយន្តឯនេះ បងប្អូនយើងមិនបានខ្វល់ខ្វាយនឹងប្រជុំជនឬជនបទ ដែលខ្លួនមិនដែលបានឆ្លងកាត់ម្តងណា អ្វីនោះទេ រវល់តែសួរនាំ ពីដំណើរនឹងសួរសុខទុក្ខពីអ្នកដំណើរ យ៉ាងអ៊ូអររហូតដល់ផ្ទះ។ អ្នកស្រីហ៊ាងជាម្តាយសូបិន នឹងលោកកងជាឳពុកចុង រីករាយជាងគេ ដោយបានរៀបចំឱ្យកូនបានអ៊ឺកធឹក ក្រៅពីនេះមានតាសង បងលាង នឹងក្មួយៗ ក៏សម្តែងភាពរីករាយ ដោយបានមកចូលរួមមកទទួលភ្ញៀវ ជាបងប្អូនដ៏កម្រនេះដែរ​។

ភូមិបាយឆៅ ស្ថិតនៅក្នុងខេត្តត្រាវិញ ជាភូមិកំណើតរបស់សូបិន ធាត់ធំ នឹងចូលសិក្សាកាលពិនៅក្មេង ម្លោះហើយនៅសល់ស្លាក ស្នាមនៃអនុស្សាវរីយ័ក្តៅអ៊ុនៗនៅឡើយ នៅពេលបានជួបផ្ទះជំនាន់បុរាណ មិត្តភក្ត្រចាស់ៗ ជួបមាមីងនឹងកូនក្មួយធំៗអស់ទៅហើយ។ ថ្វីត្បិតតែរបៀបរស់នៅជួបជុំគ្រួសារហាក់ដូចជាមានសេរីភាពច្រើន តែក៏មានការផ្តាំផ្ញើរឱ្យមានការប្រុងប្រយ៍ត្នសំដី ពីព្រោះជញ្ជាំងមានត្រចៀក អាចនឹងនាំគ្រោះថ្នាក់ដល់ក្រុមគ្រួសារ។ តាសងបាននិយាយរៀប​រាប់អំពីការរស់នៅលើទឺកដីវៀតណាមថា ខ្មែរមាន៩៣ភាករយនាវៀតណាមខាងត្បូង កំពុងមានការផ្លាស់ប្តូរដោយរដ្ឋបាលវៀតណាមគេកំពុងលើកដំកើងវប្បធម៍ខ្មែរខ្លាំងណាស់។ ក្មួយលីនអាយុ២០ឆ្នាំ និយាយថាខ្លួនមិនបានរៀនវែងឆ្ងាយទេ ដោយត្រូវធ្វើការជួយឳពុកម្តាយ ចិញ្ចិមគោ១សម្រាប់លក់យកចំណេញនៅឆ្នាំក្រោយ សល់ពេលក៏ទៅស៊ីឈ្នួលធ្វើអំពៅឬកាងារកសិកម្មផ្សេងៗ រីឯប្រពន្ធខ្លួនរៀនចប់សញ្ញាប័ត្តភាសាខ្មែរនឹងក្លាយជាគ្រូបង្រៀនភាសាខ្មែរស្ម័គ្រចិត្ត នៅពេលសម្រាលកូនរួច។

ដោយសារបានមកជួបជុំបងប្អូនច្រើនគ្នា ប៉ុណ្ណារ៉ូ ក៏ប្តើមនិយាយ ខ្មែរកាន់តែច្រើន រៀងរាល់ថ្ងៃ។

យើងប្រទះឃើKK Wat KKrom 220ញអ្នកស្រុកបាយឆៅសុទ្ធតែខ្មែរ ទាំងអ្នកស្រែចំការទាំងអ្នកលក់ដូរ យើងទៅសាលាឃុំ ឬស្នងការប៉ូលីស ឃើញ សុទ្ធតែកូនខ្មែរ ធ្វើការនៅទីនោះ វត្តធំៗ៣ ស្ថិតនៅជិតៗគ្នា ១ វត្ត ពោធិព្រឹក្សតាកូវ នៅឯកើតជិតផ្សារ ២ វត្តបាយឆៅ ៣ វត្តជ្រោយទន្សា នៅឯ លិច​បង្អស់ ។

តាសងដែលជាសមាជិកគណកម្មការវត្តទី៣ វត្ត ជ្រោយទន្សា ​   បាននិយាយថា រដ្ឋបាលវៀតណាមបានកត់ត្រាវត្តខ្មែរចំនួន១៤៤ សម្រាប់ខេត្តត្រាវិញតែមួយ ចាត់ឱ្យមានតំណាងមកពីគ្រប់វត្ត រៀបចំលើកកំពស់វប្បធម៍ខ្មែរ ​មានទាំងអក្សរសាស្ត្រ របាំ ភ្លេងនឹងចម្រៀង មានទាំងកសាងវត្តខ្មែរមួយ នៅកោះត្រល់ទៀតផង។

ខេត្តនៃវៀតណាមដែលសម្បូរខ្មែររស់នៅមាន ស្រុកត្រាំង នៅខាងជើង​ ខេត្តព្រះលាវ ឬបាក់លីវ នៅខាងលិចឈៀងខាងត្បូង

ខេត្តទឹកខ្មៅ ខេត្តក្រមួនសរ ខេត្តឃ្លាំង ។ល។ ខេត្តទាំងនោះស្ថិត នៅភាគខាងត្បូង ដែលរដ្ឋបាលវៀតណាម ចូលចិត្តឱ្យហៅពលរដ្ឋខ្មែរថា ជាខ្មែរភាគខាងត្បូង ជាងពាក្យ ខ្មែរកម្ពុជាក្រោម៕

(នៅមានត)