រូបសំណាកជនភាសខ្លួនខ្មែរ គ្រោងសាងសង់ឆាប់ៗនេះនៅមុខសាលាក្រុង

ដោយៈ សុខារ័ត្ន កូយ

ឡូវែល– បន្ទាប់ពីបញ្ចប់ការរចនាផ្លង់គំរូរនៃរូបសំណាក់ និងដោយមានជួយជ្រំជ្រែងពីសំណាក់អតីតអភិបាលក្រុង និងបងប្អូនពលរដ្ឋខ្មែរក្នុងរដ្ឋម៉ាសាជូសេកកាលពីពេលកន្លងមកនេះ រូបសំណាកជនភាសខ្លួនខ្មែរ ត្រូវបានអនុញ្ញាតឲ្យធ្វើការសាងសង់មុខសាលាក្រុងឡូវែល ជាទីកន្លែងដែលមានសហគមន៏ខ្មែររស់នៅច្រើនជាងគេបន្ទាប់ពីរដ្ឋកាលីហ្វញា។ ការសាងសង់រូបសំណាកនេះ គឺដើម្បីជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសជនភាសខ្លួនខ្មែរដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកបន្ទាប់ការដួលរលំនូវរបស់ខ្មែរក្រហម។

Layout No.220(24P).qxp

Layout No.220(24P).qxpរូបសំណាកនេះ គឺមានរចនាដោយរូបភាពប្រសាទបាយ័ននិងខ្លោងទ្វារប្រសាទបន្ទាយស្រី ហើយមានស្ត្រីបីកូន ដោយមានបង្វិច និងក្រមានៅជាប់ខ្លួន និងកូនប្រុសស្រីចំនួន 2 នាក់ផ្សេងទៀត ឈាន់ជើងចេញពីខ្លោងទ្វារផងដែរ។ ការរចនារូបភាពនេះ គឺចងបង្ហាញពីស្ត្រី និងកូនធ្វើដំណើរចាកចេញពីមាតុភូមិកំណើត ដើម្បីជាស់ផុតពីសង្គ្រាម និងទុកលំបាក់ទាំងឡាយ។ រូបសំណាក់នេះ គ្រោងនឹងសាងសង់ពីថ្មដោយចំណាយទឹកប្រាក់ចំនួនប្រហែល 40,000 ដុល្លារអាមេរិក។

កាលពីថ្ងៃសៅ ទី៤ ខែមិនា​ ឆ្នាំ ២០១៧ កន្លងទៅនេះគណៈកម្មកាសាងសង់រូបសំណាក់ បានធ្វើការរៀបចំកម្មវិធីរៃអង្គាសថវិការនៅភោជនីយដ្ឋានសំពៅមាសដោយមានអ្នកចូលរួមពីសំណាក់អតីតអភិបាលក្រុង រ៉ាតនី អេលី យ័ត,តំណាងរាស្រ្តខ្មែរ, តំណាងរាស្ត្រក្រុងឡូវែល, តំណាងរាស្ត្រក្រុងលីន និងប្រជាពលរដ្ឋខ្មែរ ប្រមាណជា 500 នាក់។

នៅក្នុងកម្មវិធីនោះ មានការរាំរបាំប្រពៃណីពីសំណាក់ក្រុសសិក្សាសាលា, ការប្រកាសសមាសភាពក្រុមការងាររូបសំណាក, ការធ្វើបទបង្ហាញពីការរស់នៅរបស់ជនភាសខ្លួនខ្មែរនៅជាយដែនក្នុងទសវត្សទី៨០ និងកម្មវិធីអាហាពេលល្ងាច និងការរាំកំសាន្ត។ យើងឮថា ថវិការដែលបានមកពីការជាវសំបុត្រជាមុន មានចំនួន 7,000 ដុល្លារអាមេរិច ដោយមិនបានរាប់បញ្ជូលភ្ញៀវដែលចូលរួមនូវក្នុងថ្ងៃកម្មវិធីតែម្តងនោះទេ។ ពុំមានព័ត៌ទាក់ទងនឹងថវិការសរុបទេ។ រូបសំណាកនេះ អាចគ្រោងនឹងសាងសង់នៅដើមរដូវក្តៅខាងមុខ ប្រសិនបើមានថវិការគ្រប់គ្រាន់ ដោយសារតែមានអនុញ្ញាតរួចហើយ ដូច្នេះរកចាំតែថវិការគ្រប់គ្រាន់តែប៉ុណ្ណោះ។

ដំណឹងចុងក្រោយ

លោក រ៉ត នី បានប្រាប់ខ្មែរផុសថា ថវិការដែលរៃអង្គាសបានមានចំនួន៣៣០០០ដុល្លារ ។