Category Archives: Khmer
កម្ពុជាត្រៀមកាត់ទោសអ្នកប្រឆាំងខាងនយោបាយ ពីបទក្បត់ជាតិ
កម្ពុជាត្រៀមកាត់ទោសអ្នកប្រឆាំងខាងនយោបាយ ពីបទក្បត់ជាតិ សុភា ឈាង កាសែត Associated Press ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ រូបថត៖ Luke Hunt, AP ឯកសារ – ១៨ វិច្ឆិកា ២០១២ រូបថតឯកសារ សកម្មជន សេង ធារី ថតក្បែរផ្ទាំងស៊ីបគប់ព្រួញ អំឡុងពេលតវ៉ានៅភ្នំពេញ ប្រទេសកម្ពុជា។ សេង ធារី គឺជាសកម្មជន និងមេធាវី ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលរដ្ឋាភិបាលកម្ពុជាបានកំណត់សម្រាប់ការវាយបកតាមផ្លូវច្បាប់ភាគច្រើន
សូមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាអោយបានមុនថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០
តើអ្នកដឹងឬទេថាឆ្នាំនេះរដ្ឋម៉ាសាជូសេត បានឯកភាពអោយបោះឆ្នោតតាមប្រៃសនីយ៏?តើអ្នកគួរទទួលបានពាក្យសុំ នៅក្នុងប្រអប់សំបុត្ររបស់អ្នកនៅពេលថ្មីៗនេះ។សូមបំពេញពាក្យសុំនេះភ្លាម ដើម្បីកុំអោយអ្នកខកខានឳកាសបោះឆ្នោតនៅខែវិច្ឆិកា! បោះឆ្នោតតាមប្រេសនីយ៏គឺងាយដូចបកចេក។ នេះជារបៀបវា : ជំហានទី១: អ្នកបំពេញ ចុះហត្ថលេខា និងផ្ញើពាក្យសុំសន្លឹកឆ្នោតតាមប្រេសនីយ៏អោយបានមុនថ្ងៃទី ២៤ ខែតុលា។ ជំហានទី២: មន្ត្រីបោះឆ្នោតមូលដ្ឋានរបស់អ្នក ផ្ញើសន្លឹកឆ្នោតតាមប្រៃសនីយ៏អោយអ្នក។ ជំហានទី៣: អ្នកត្រូវបំពេញសន្លឹកឆ្នោតនោះ រួចផ្ញើវាត្រឡប់ទៅមន្ត្រីបោះឆ្នោតវិញតាមប្រៃសនីយ៏ដោយមិនបាច់ចេញពីផ្ទះ! សូមប្រើបញ្ជីផ្ទៀងផ្ទាត់នេះនៅពេលអ្នកបំពេញសន្លឹកឆ្នោតរបស់អ្នក: ពិនិត្យអោយច្បាស់លាស់នូវពត៌មាន ថាតើត្រឹមត្រូវតាមបច្ចុប្បន្នភាពរបស់វាឬទេ ជាពិសេសបើអ្នកបានផ្លាស់ប្តូរទីលំនៅ ក្រោយការបោះឆ្នោតលើកមុន! សូមចុះហត្ថលេខានឹងដាក់ការបរិច្ឆេទនៅលើពាក្យសុំនោះ បើពាក្យសុំរបស់អ្នកអត់មានចុះហត្ថលេខានេះមុននឹងផ្ញើវាចេញ! ហែកនឹងទម្លាក់វាទៅក្នុងប្រអប់ប្រៃសនីយ៏ អោយបានឆាប់តាមដែលអាចធ្វើទៅបាន!មិនបាច់បិទតែមទេ។ ការិយាល័យបោះឆ្នោតរបស់អ្នក ត្រូវទទួលសំណើនេះអោយបានមុនថ្ងៃទី២៤ ខែតុលាដើម្បីអាចផ្ញើសន្លឹកឆ្នោតតាមប្រៃសនីយ៏នោះ សម្រាប់ការបោះឆ្នោតជាតិថ្ងៃទី
ចំនួនអ្នកកើតកូរូណាតាមបណ្តារដ្ឋក្នុងសហរដ្ឋអាមេរិច
May 6, 2020 | By Sokharath Koy ចំនួនករណីនៃជំងឺកូវីត-19 នៅតែបន្តកើនឡើងក្នុងសហរដ្ឋអាមេរិច។ ររហូតមកដល់ពេលនេះអ្នកជំងឺ ៨០% ដែលមានរោគសញ្ញាស្រាលដូចជាគ្រុនក្តៅ និងរលាកសួត ហើយភាគច្រើនអ្នកជំងឺទាំងនេះគឺតម្រូវអោយមានការព្យាបាលដោយប្រើប្រាស់ថ្នាំពេទ្យតិចតួចបំផុត តែសម្រាប់ មនុស្សចាស់និងអ្នកដែលមានជម្ងឺដូចជា ទឹកនោមផ្អែម ឬបញ្ហាបេះដូង និងសួតគឺងាយរងគ្រោះបំផុត។ អត្រានៃការស្លាប់របស់ប្រទេសចិនដោយសារមេរោគកូរូណាភាគច្រើន គឺអ្នកដែលមានអាយុ 80ឆ្នាំឡើង មានករណីជាង 72,000 ករណីគឺស្មើនឹង 14,8%បើតាមការសិក្សារបស់រដ្ឋាភិបាលអាមេរិច។ ករណីនៃជំងឺកូវីត-19នៅសហរដ្ឋអាមេរិចមានច្រើនបំផុតនៅក្រុង ញូយ៉កមានប្រហែល 32 ម៉ឺននាក់៕ ញ៉ូ ជេស៊ី
អាមេរិចៈ អត្រាចំនួនអ្នកគ្មានការងារធ្វើបានកើនឡើងលើសពី 20% និងបាត់បង់ការងារចំនួន 26.5 លាន
May 1st, 2020 | By Sokharath Koy គិតមកត្រឹមពាក់កណ្តាលខែមេសា មានពលរដ្ឋអាមេរិចជាង 4.4 លាននាក់ហើយបានដាក់ពាក្យសុំឧបត្ថម្ភពីកម្មវិធីជំនួយសម្រាប់អ្នកបាត់បង់ការងារ។ ចំនួននៃការដាក់ពាក្យនេះធ្លាក់ចុះបើប្រៀបធៀបពីដើមខែមេសា ដែលមានចំនួនរហូតដល់ 5.2 លាននាក់។ ប៉ុន្តែ 5 សប្តាហ៍ជាប់ៗគ្នាហើយដែលចំនួនអ្នកដាក់ពាក្យលើសពី ៣ លាននាក់ នេះបើយោងតាមក្រសួងការងាររបស់អាមេរិច។ កាលពីវិបត្តិសេដ្ឋកិច្ចឆ្នាំ 2008 មានជនជាតិអាមេរិកាំងអត់ការងារធ្វើចំនួន 15.3 លាននាក់ ដែលជាកម្រិតខ្ពស់បំផុតនៃការអត់ការងារធ្វើ។ ប៉ុន្តែក្នុងរយៈពេល 5 សប្តាហ៍កន្លងមកនេះ មានចំនួនអ្នកអត់ការងារ ដែលដាក់ពាក្យសុំជំនួយមានរហូតដល់
ក្រុងឡូវែលបើកការធ្វើតេស្ត៍ជំងឺ COVID -19 ជាសាធារណៈ
ដោយ សុខារ័ត្ន កូយ ឡូវែល, ម៉ាសាជូសេត- ដើម្បីប្រយុទ្ធប្រឆាំង និងបន្ធូបន្ថាយការរីករាលដាលនៃមេរោគ COVID -19 សាលាក្រុងឡូវែល សហការជាមួយនឹងថ្នាក់រដ្ឋ និងក្រុមហ៊ុនឱសថស្ថាន CVS Health ព្រមទាំងទីភ្នាក់ងារផ្តល់សេវាសុភាពមួយចំនួនផ្សេងទៀត បានចាប់ផ្តើមដំណើរការធ្វើតេស្ត៍ជំងឺ COVID -19 កាលពីថ្ងែទី7 ខែមេសានេះ ដោយមិនគិតថ្លៃនៅទីតាំងចំណតរយន្ត Showcase Cinemas Parking lot ស្ថិតនៅផ្លូវ 32 Reiss Ave។ បើតាមឲ្យដឹងពីសាលាក្រុង ការរៀបចំការធ្វើតេស្ត៍ដឹងលទ្ធផលផ្លាមៗនេះ អាចទទួលពលរដ្ឋរហូតដល់ 1,000 នាក់ក្នុងមួយថ្ងៃ
ការណែនាំពីផលិតផលដើម្បីកម្ចាត់មេរោគកូវីត-19
ការណែនាំពីផលិតផលដើម្បីកម្ចាត់មេរោគកូវីត-19 ដោយសុខារ័ត្នកុយ ខណៈនៃការផ្ទុះរីករាលដាលនៃមេរោគកូវីត 19 កើតឡើងស្ទើរតែទូទាំងពិភពលោកដោយបានចាប់ផ្តើមដំបូងបំផុតពីប្រទេសចិន ហើយបច្ចុប្បន្នអ៊ីរ៉ុដែលកំពុងរងគ្រោះខ្លាំងជាងគេដោយមានចំនួននាក់ឆ្លង និងស្លាប់កើនឡើងជាបន្តបន្ទាប់ពីប្រទេសចិននោះ ទីភ្នាក់ងារការពារបរិដ្ឋានអាមេរិចកាលពីពេលថ្មីនេះបានធ្វើការផ្សព្វផ្សាយព័ត៌មានដ៏មានសារៈសំខាន់បំផុតមួយទាក់ទងនឹងផលិតផលដែលមានផ្ទុកសាធាតុសំលាប់មេរោគ រឺបាក់តេរី ដើម្បីជួយកាត់បន្ថយការរីកសា យភាយនៃមេរោគកូរ៉ូណា រឺកូវីត 19។ បើតាមអ្នកវិទ្យាសាស្ត្រខាងផ្នែកសុខាភិបាលបានរកឃើញថា ដោយសារតែប្រភេទមេរោគកូរ៉ូណាវីរុសនេះគឺជាប្រភេទមេរោគដែលស្រោមព័ន្ធជុំវិញរាងដូចរង្វង់ (enveloped viruses) ដូច្នេះវាងាយស្រួលបំផុតក្នុងការសម្លាប់ជាមួយនឹងផលិតផលដែលមានសាធាតុសម្លាប់មេរោគ រឺបាក់តេរី។ បើយោងតាមមជ្ឈមណ្ឌលពិនិត្យនិងទប់ស្កាត់ជំងឺឆ្លង (CDC) បានឲ្យដឹងថាការប្រើប្រាស់ផលិតផលរំងាប់មេរោគ, ទឹកអាគុលដែលមានរំលិតយ៉ាងហោចណាស់ 70%, ទឹកលាងសម្អាតមេរោក និងសារធាតុសម្លាប់មេរោគឬបាក់តេរីដែលបានចុះបញ្ជីនៅទីភ្នាក់ងារការពារបរិដ្ឋានអាមេរិច (EPA) គឺអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព។ ផលិតផលដែលបានចុះបញ្ជីជាមួយនឹង EPA ដែលយើងអាចយកមកប្រើប្រាស់សម្រាប់កម្ចាត់មេរោគនេះមានដូចខាងក្រោម៖ Clorox
Fast Facts about Corona Virus (Covid-19) and Notes from Khmer Post USA Publisher
Lowell, Massachusetts 3/26/2020–As we are all trying to adjust to the effects of the Corona Virus, I would like to wish you and your families good health and safety. I want to
ពីភពលោកប្រយុទ្ធនឹងជម្ងឺអាសន្នរោគថ្មី«កូរ៉ូណាវ៉ាយរ៉ឺស»
ពីភពលោកប្រយុទ្ធនឹងជម្ងឺអាសន្នរោគថ្មី«កូរ៉ូណាវ៉ាយរ៉ឺស» ថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ដោយ ពីន សំខុន ភាពភ័យអាសន្នស្លន់ស្លោរបស់ក្រុមគ្រួសារអាមេរីកាំង-ខ្មែរ នាសប្តាហ៍មុននឹងសប្តាហ៏នេះ នៅពេលលឺថា ជម្ងឺដ៏កាចសាហាវមួយ ឈ្មោះ«កូរ៉ូណាវ៉ាយរ៉ឹស»ឬ«កូវិត១៩» កំពុងតែរាតត្បាតយ៉ាងឆាប់រហ័សក្នុងពីភពលោកយើងនោះ… ប្រជាពលរដ្ឋអាមេរីកាំង រួមទាំងខ្មែរ យើងផង បានទៅទិញម្ហូបអាហារ អង្ករទឹកត្រីសាច់ សម្ភារប្រើប្រាស់ មានអាល់កុល ក្រដាស់ជូតដៃ ក្រដាស់បង្គន់…យ៉ាងដណ្តើមគ្នា ដើម្បីស្តុកទុក រើអស់ពីក្នុងហាងទំនិញ បង្ការក្រែងមានអាសន្ន អត់ម្ហូបអាហារនឹងរបស់ប្រើទាំងនោះ។ រដ្ឋាភិបាលអាមេរីកាំងបានចេញបទបញ្ជា ក្នុងតំបន់ផង ក្នុងប្រទេសផង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់ជម្ងឺ«កូរ៉ូណា»នេះ ដោយមិនឱ្យធ្វើដំណើរមិនថាឆ្ងាយឬជិត,
ឪកាសការងារមាននៅអជ្ញាធរដឹកជញ្ជូនថ្នាក់តំបន់ក្រុងឡូវែល (LRTA)៖ នេះគឺជាវិធីដើម្បីក្លាយជាអ្នកបើកបរឡានក្រុង
By Soben Pin ដោយសុបិន ពិន វិធីងាយស្រួលមានដំណាក់កាល 1, 2, 3 ដើម្បីទទួលបានប័ណ្ណបើកបរប្រភេទរថយន្តអាជីវកម្ម (រថយន្តធំ) CDL-B ដែលលោកអ្នកអាចមានឳកាសធ្វើការងារជាមួយនឹងអជ្ញាធរដឹកជញ្ជូនថ្នាក់តំបន់ក្រុងឡូវែល (LRTA) ដែលមានទីស្នាក់ការកណ្តាលនៅផ្លូវ 100 Hale St ក្រុងឡូវែល រដ្ឋម៉ាសាជូសែក។ ឳកាស់ការងារគឺតែងតែកំរិតខ្ពស់ជានិច្ចដោយសារតែអត្រាអត់ការងារទាប់។ លោក ដេវីត វេសស្កត់ ដែលតួនាទីជាអ្នកគ្រប់គ្រង និងជាអ្នកប្រតិបត្តការឡានក្រុង បានមានប្រសាសន៍ថា “យើងធ្លាប់ប្រើប្រាស់កម្មវិធីនៃការដាក់ពាក្សជាលំដាប់ ហើយបេក្ខជននៅតែរងចាំខាងក្រៅដើម្បីធ្វើការដាក់ពាក្សច្រើន។ ឥឡូវនេះលែងមានទៀតហើយ៕” ឳកាសការងារនៅ
ដំណាក់កាលសំខាន់នៃប្រវត្តិសាស្រ្តអាមេរិកៈ បេក្ខជនខ្មែរអាមេរិកកាំងពីររូប ជាប់ឆ្នោតជាក្រុមប្រឹក្សាក្រុងឡូវែល
ដោយ សុបិន ពិន នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ពលរដ្ឋរស់នៅទីក្រុងឡូវែល បានបោះឆ្នោតជ្រើសរើសលោក វាសនា នួន និងលោក សុខារី ឆាវ ជាក្រុមប្រឹក្សាក្រុងឡូវែល ដែលនេះគឺលើកទីមួយនៅទីក្រុងឡូវែល និងរដ្ឋផ្សេងទៀតនៅសហរដ្ឋអាមេរិកដែលជនជាតិខ្មែរអាមេរិកាំងពីរនាក់នឹងធ្វើការងារជាមួយគ្នានៅក្រុមប្រឹក្សាក្រុង។ លោក វាសនានួន ដែលជាអនុប្រធានក្រុមប្រឹក្សាសម្រាប់អាណត្តិរយៈពេល 2 ឆ្នាំ បច្ចុប្បន្ននេះបានបញ្ចប់អាណត្តិជាលើកទី ២ ហើយចំណែកលោក សុខារី ឆាវ ដែលមិនបានទទួលជោគជ័យកាលពី 2 ឆ្នាំមុនបានជាប់នៅក្នុងចំណាត់ថ្នាក់ទី 5 ។