អ្នកធ្វើការតាមដងផ្លូវ UTEC Street Workers

អ្នកធ្វើការតាមដងផ្លូវ UTEC Street Worker

This article appears in the November 22nd edition of KhmerPostUSA

ដោយសុខា

ក្រុងឡូវែល៖​ មុខងារមួយនេះ ស្តាប់ទៅប្លែក​ ” អ្នកធ្វើការតាមដងផ្លូវ! ” ។ កិច្ចការនេះ ជាមួយក្នុងចំណោមបេសកកម្មសំខាន់ៗ ដែលជាសកម្មភាពក្នុងមជ្ឈមណ្ឌលយុវជនដើម្បីភាពស្មើគ្នា ឬ United Teen Equality Center (UTEC)។

ថ្ងៃពុធ ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមអ្នកធ្វើការតាមដងផ្លូវ UTEC Street Worker បានទៅធ្វើបទ​បង្ហាញពីសកម្មភាពរបស់ខ្លួន​ ដោយមានការសហការអញ្ជើញពីក្លឹបនិស្សិតថ្នាក់ក្រោយ​ឧត្តម​ជំនាញសន្តិភាព និងការសិក្សាអំពីទំនាស់ (Peace and Conflict Studies Graduate Association Club) នៃសាកលវិទ្យាល័យរដ្ឋម៉ាសាឈូសេតឡូវែល(UMASS LOWELL)។utec4

ផ្អែកលើសេចក្តីនៃបទបង្ហាញ អ្នកធ្វើការតាមដងផ្លូវរបស់យូធិច (UTEC) ជាអ្នកដែលធ្វើការ​ដោយ​ផ្ទាល់​ជា​មួយក្រុមយុវជនទំនើង ដែលជាទូទៅអ្នកផង​ពិបាកនឹងចូលទៅដល់ក្រុមទាំងអស់នោះ។  ស្រ្ទ៊ីត​វឺកខឺ ឬអ្នកធ្វើការតាមដងផ្លូវ ធ្វើការពេញម៉ោង និងអាចជាការងារ 24/7 ព្រោះអ្នកធ្វើការតាមដងផ្លូវ UTEC Street Worker​មិនត្រឹមតែព្យាយាមប្រាស្រ័យទាក់ទងជាមួយក្រុមក្មេង ឬយុវជនទំនើងប៉ុណ្ណោះទេ ខណៈមានការវាយតប់ បាញ់បោះ ឬ ឧបទ្ទហេតុផ្សេងៗ អ្នកធ្វើការតាមដងផ្លូវ UTEC Street Worker នឹងទៅដល់ ពិនិត្យ និងធ្វើការទៅតាមកាលៈទេសៈ អាចជាការជួយពន្យល់ សម្របសម្រួល គូទំនាស់ ឬ បង្ហាញខ្លួនដើម្បីកសាងទំនុកចិត្តពីក្រុមទំនើងទាំងអស់នោះ ព្រោះការចូលទៅជិតអ្នកញៀនថ្នាំ ហ្គាង ឬក្រុមបងតូច បងធំ ពុំមែនជារឿងងាយស្រួលឡើយ ហើយម្យ៉ាងវិញទៀត អ្នកទាំងអស់នោះតែងមិនទុកចិត្តក្នុងការទាក់ទងជាមួយអ្នកដទៃ ត្បិតបារម្មណ៍ថាខ្លួននឹងត្រូវរាយការណ៍ដល់ប៉ូលិសក្នុងការប្រព្រឹត្តផ្ទុយនឹងច្បាប់ទាំងឡាយ។

ផ្ទុយពីចំណុចបារម្មណ៍ដែលក្រុមទំនើងមានចំពោះអ្នកធ្វើការតាមដងផ្លូវ UTEC Street Worker

បេសកកម្មរបស់អ្នកធ្វើការតាមដងផ្លូវ UTEC Street Worker គឺដើម្បីជួយក្មេងទំនើងទាំងឡាយម្តង​បន្តិចៗ ឲ្យដកខ្លួន ចៀសវាង និង កែប្រែខ្លួនពួកគេឲ្យក្លាយជាមនុស្សល្អ អាចត្រឡប់ទៅរៀននៅសាលាវិញ ឬទៅរៀនយកជី អ៊ី ឌី (GED) ជាមធ្យោបាយទៅអនាគត បំពេញការងារឲ្យក្លាយជាពលរដ្ឋល្អដូចគេឯង ហើយដែលចូលចុះក្នុងសង្គម និងសាធុជនទាំងឡាយ។

utec3អ្នកធ្វើការតាមដងផ្លូវ UTEC Street Workerអាចចូលទៅជិតក្រុមជនទំនើងទាំងអស់នោះ តាមរបៀបជាច្រើន ដូចជាដោយលេងបាល់ជាមួយពួកគេ ទៅទីកន្លែងទាំងឡាយដែលពួកគេនៅ ទៅជួយដោះស្រាយបញ្ហា ការវាយតប់ បង្កើតភាពស្និទ្ធស្នាលជាមួយអ្នកទាំងនោះ។  ខណៈដែលអ្នកធ្វើការតាមដងផ្លូវ UTEC Street Workerអាចអន្ទង​ជនទំនើង​បាន​ហើយ អ្នកធ្វើការតាមដងផ្លូវ UTEC Street Worker នាំអ្នកទាំងនោះ ឲ្យចូលរួមវគ្គបណ្តុះបណ្តាល អប់រំ កែប្រែចិត្តគំនិតឡើងវិញ។ កិច្ចការនេះ ត្រូវចំណាយពេលយូរ តួយ៉ាង លោក មីហ្គែល ថូរេស៍(Miguel Torres) បានលើកឡើងក្នុងបទបង្ហាញថា ” That is not something you do over night, it takes time, months, years to build trust, relationship, and bring them to the center…” មានន័យថា ” វាមិនមែនជាការងារដែលយើងធ្វើតែមួយយប់ ហើយរួចរាល់ទេ គឺត្រូវការអាចដល់ខែ ឬឆ្នាំ ដើម្បីកសាងទំនុកចិត្តជាមួយក្មេងទំនើងទាំងអស់នោះ ចងមិត្តភាពជាមួយពួកគេ និងដឹកនាំពួកគេឲ្យមកទទួលការបណ្តុះបណ្តាលកែប្រែខ្លួននៅមជ្ឈមណ្ឌល។ ”

បេសកកម្មរបស់ អ្នកធ្វើការតាមដងផ្លូវ ឬ Street Worker ដែលផ្តល់ដោយ UTEC មានប្រសិទ្ធភាព ហើយបានចូលរួមជាប្រយោជន៍ជាច្រើនក្នុងការជួយកែប្រែជនទំនើងក្នុងសហគមន៍ ឲ្យចេះភ្ញាក់រលឹក ដឹងកំហុស ស្គាល់ខុសត្រូវ ចេះកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ដូចអ្នកផង។ ឧទាហរណ៍ជាក់ស្តែង  UTEC បានជួយកែប្រែ អតីតយុវជនទំនើង និង ស្យត់ខលលឺ(Former Gang and Shot Caller) ឈ្មោះ ចននី ឆេង (Johny Chheng) ឲ្យបានក្លាយមនុស្សល្អមួយរូប លាលែងការប្រព្រឹត្តអំពើមិនល្អ ហើយបច្ចុប្បន្ន ចននី ឆេង (Johny Chheng) កំពុងបម្រើការងារ ជាអ្នកធ្វើការតាមដងផ្លូវ​ Street Worker នៅ UTECជួយនែនាំ កែប្រែយុជនទំនើងដទៃទៀតក្នុងសហគមន៍ យ៉ាងសកម្ម។ Johny Chheng ចននី ឆេង បានក្លាយជាយុវជនទំនើងពេញទីនៅអាយុ១៦ឆ្នាំ ធ្លាប់វាយតប់ បង្ករបួសស្នាមដល់អ្នកដទៃ ធ្លាប់ជាប់ពន្ធនាគារ និងបានចេញពីពន្ធធនាគារនៅអាយុ២៣ឆ្នាំ។ ខាងក្រុមការងារUTEC ធ្លាប់បានព្យាយាមទាក់ទង នែនាំ ចននី តាំងពីចននីអាយុ១៤ឆ្នាំ ប៉ុន្តែកិច្ចការទាំងអស់នេះ ប្រើពេលយូរទំរាំតែដល់ពេលដែលចននីចេញពីពន្ធធានាគារកាលពី៦ឆ្នាំមុន ហើយចននីបានទទួលស្គាល់ និងឲ្យតម្លៃ UTEC គេក៏ចាប់ផ្តើមកែខ្លួន និងក្លាយជាបុគ្គលិកសកម្មនៅ UTEC នាពេលបច្ចុប្បន្ន នៅអាយុ២៨ឆ្នាំ។

utec1