ការប្រកាសប្រឡង​ជ្រើសរើសក្រប​ខ័ណ្ឌមន្ត្រី​ពន្ធនាគារ​សម្រាប់ឆ្នាំ​ ២០១៧Sheriff Koutoujian announces upcoming Correction Officer exam Registration open until February 13

 

ការិយាល័យប៉ូលីស Middlesex Sheriffកាលពីខែមករាកន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងពីការប្រឡងជ្រើសរើសមន្រ្តីសន្តិសុខ​ថ្មីសម្រាប់បំរើការនៅពន្ធនាគារ Middlesex Jail & House of Correction ក្នុងក្រុង Billerica រដ្ឋម៉ាសាជូសេត។

ការប្រឡង​ប្រជែង​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូលបម្រើ​ការងា​រនៅក្នុង​ក្រប​ខ័ណ្ឌមន្ត្រី​ពន្ធនា​គារ សម្រាប់​ឆ្នាំ២០១៧នេះបេក្ខជនទាំងពីភេទដែលមានចំណាប់អារម្មណ៏អាចចុះឈ្មោះប្រឡងតាមរយៈ Online។

ចំពោះការបរិច្ឆេទនៃការចុះឈ្មោះ នឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១១ រហូតដល់ម៉ោង ១:០០ រសៀល នាថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ជាកាលបរិច្ឆេទកំណត់ចុងក្រោយ។ សម្រាប់កាលបរិច្ឆេទនៃការប្រឡងនៅថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧

លក្ខខណ្ឌនៃការចុះឈ្មោះប្រឡងបេក្ខជនចាំបាច់ត្រូវ

  • មានអាយុយ៉ាងហោចណាស់ ១៩ ឆ្នាំឡើងទៅ
  • មានសញ្ជាតិអាមេរិច​
  • ត្រូវជាប្រជាជនដែលរស់នៅក្នុងរដ្ឋម៉ាសាជូសេតដោយគិតចាប់ពីថ្ងៃប្រឡង
  • បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ រឺមានសញ្ញាប័ត្រដែលមានតំលៃស្មើ ដែលចេញដោយនាយកដ្ឋានអប់រំរដ្ឋម៉ាសាជូសេត
  • និងមានប័ណ្ណបើកបរដែលមានសុពលភាព ។​

ប្រសិនបើបេក្ខជនបានបញ្ចប់ថ្នាក់មហាវិទ្យាល័យ រឺធ្លាប់មានបទពិសោធន៏ជាអ្នកអនុវត្តន៏ច្បាប់ រឺផ្នែកសន្តិសុខគឺកាន់តែប្រសើរ។

សម្រាប់បេក្ខជនដែលបានប្រឡងជាប់ហើយនោះ ក៏ត្រូវធ្វើការប្រឡងភាពមាំទាំនៃរាងកាយ, ធ្វើសម្ភាសន៍, ពិនិត្យប្រវត្តិប្រព្រឹត្ត​បទល្មើស,​ ត្រួតពិនិត្យផ្នែកសុខភាពនិងផ្លូវចិត្ត ហើយក៏តម្រូវឲ្យចូលរួមវគ្គបណ្តុះបណ្តាល​​មូលដ្ឋាន​MSOផងដែរ។

ព័ត៌មានលំអិតផ្សេងទៀត សូមទំនាក់ទំនងលោកKevin Maccioli / 781-960-2805រឺចូលទៅកាន់​http://www.middlesexsheriff.org/human-resources/news/registration-2017-mso-correction-officer-entrance-exam