Latest News

លោក ម៉ាយរ  វាលប្រកាសពីការពង្រើកនៃការមិនបង់ថ្លៃសិក្សា

បន្ថែមទៅលើ MassBayឥឡូវនេះមានជម្រើសចំនួនបីរ​ សម្រាប់ការបង់ថ្លែចំពោះសិស្សដែលបញ្ចប់ការសិក្សានៅសាលាប៉ូសស្តូន​(BPS) ប៉ូសស្តូន​​​​​​​​​​​​ – ថ្ញៃសុក្រ ទី៣០ ខែធ្នូរ ឆ្នាំ ២០១៦ – លោក ម៉ាយរ ម៉ាទីន វាស (Mayor Walsh) បានប្រកាស់នៅថ្ញៃនេះថា គម្រោងនៃការមិនបង់ថ្លៃសិក្សាររបស់ក្រុងប៉ូសស្តូន ​(The City of Boston’s Tuition-Free Community College Plan)​ ដែលតំរូវឲសិស្សនៅក្រុងប៉ូសស្តូនដែលទទួលលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់គម្រោងនេះធ្វើការបង់ថ្លៃការសិក្សាររបស់ខ្លួនរហូតដល់ទៅបីរឆ្នាំនោះ បានត្រូវពន្យាពេលក្នុងការចុះឈ្មោះចូលរៀន រហូតដល់បញ្ចប់ការសិក្សារMassBayជាមុនសិន។​ លោក ម៉ាយរ

សាលាក្រុងបានតម្លើងពន្ធផ្ទះដោយគ្មានការជជែកគ្នាThe city of Lowell approved the rise of Property tax without discission

ខ្មែរផុសស.រ.អា. ពន្ធលើអចលនវត្ថុបានត្រូវសមាជិកក្រុមប្រឹក្សាក្រុងឡូវែល សម្រេចឱ្យតម្លើងជាង៥%នាឆ្នាំនេះ ដោយគ្មានការជជែកវែកញែកពីព្រោះគេយល់ថា ប្រាក់ពន្ធនេះត្រូវតែតម្លើងជាចាំបាច់ ប្រសិនបើក្រុងមិនចង់ឱ្យជំពាក់គេទេ។ ម្ចាស់ផ្ទះនិមួយៗនៅឡូវែលនេះ នឹងឃើញវិក័យប័ត្រ‹ពន្ធដារផ្ទះ-ប្រពឺទីតាក់›មានតម្លៃ១៨៩ដុល្លា,ច្រើនជាងប្រាក់ពន្ធផ្ទះដែលគេបានបង់ពីឆ្នាំមុនដែលមានចំនួនបន្ថែមតែ១១៩ដុល្លាតែប៉ុណ្ណោះ គឺតម្លើងតែ៣,៥ភាគរយ ច្រើនជាងកាលពី២ឆ្នាំមុន។ លោកអភិបាលក្រុងឡូវែល អេដ កេណ្ណឺឌី បាននិយាយប្រាប់កាសែត‹ឡូសាន់›ថា‹យើងខំរក្សាប្រប្រឺទីតាក់មិនឱ្យឡើងខ្ពស់ទេ ប៉ុន្តែការតម្លើងឆ្នាំនេះវាសមរម្យហើយ› លោកបន្ថែមថា‹ដោយមិនចង់តម្លើងតាក់ដែលនាំឱ្យធ្ងន់ដល់ពលរដ្ឋ មានឆ្នាំខ្លះ មិនបានតម្លើងពន្ធទាល់តែសោះ តែដល់ពេលត្រូវតម្លើង ក៏តម្លើងយ៉ាងខ្ពស់តែម្តង, នេះជាការមិនសមរម្យទេ គេគួរតម្លើងដែរតែម្តងបន្តិច ទើបមិនមានការប៉ះពាល់›។ សាលាក្រុងបានមើលឃើញថា ការតម្លើងពន្ធនេះវាជាការចាំបាច់ បើទោះជាជជែកគ្នាក៏ត្រូវតែតម្លើងដែរ…›។ អាដាម ព្រិល ‹អាយតិច›តំណាងឱ្យពាណិជ្ជករនៅ‹ខពលស្គែរ›និយាយដោយមិនពេញចិត្តថា ‹គេមិនគួរតម្លើងប្រាក់ពន្ធច្រើនយ៉ាងនេះ ដោយគ្មានការពិគ្រោះគ្នាឱ្យពលរដ្ឋបានយល់ច្បាស់ផងនោះទេ គួរណាស់តែមានការប្រជុំពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ច្បាស់មុននឹងកាត់លុយគេផង

លោក អ៊ុង រឹទ្ធី ប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិសាខាសហរដ្ឋអាមេរីក

ខ្មែរផុសស.រ.អា. គណកម្មការបោះឆ្នោតគណបក្សសង្គ្រោះជាតិសាខាសហរដ្ឋអាមេរីក ដឹកនាំដោយលោក ម៉ារីត ឆាង ទើបនឹងតែងតាំងតាមរយការបោះឆ្នោត ជ្រើសតាំងប្រធានគណកម្មការសាខាថ្មីរបស់ខ្លួនកាលពីថ្ងៃទី១៧ធ្នូ២០១៦ ផ្តល់ដំណែងប្រធានអាណត្តិ២ឆ្នាំ គឺ លោក អ៊ុង រឹទ្ធី, អនុប្រធានគឺលោក ម៉ារា ឈិន, នឹងអនុប្រធានទី២គឺលោក ទីទ្យា ស៊ុំ ។ សូមរំលឹកថា សាខាគណបក្សសង្គ្រោះជាតិនៅអាមេរីកនេះមាន២ក្រុម មួយក្រុមដឹកនាំដោយលោក អ៊ុង រឹទ្ធី មួយក្រុមទៀតដឹកនាំដោយលោក ជា គិមលី ប្រធានសាខាសហរដ្ឋអាមេរីកនឹងលោក ឆាន ទូច ប្រធានរដ្ឋម៉ាសាឈូសិត តែងតាំងដោយលោក

ពិធីសម្ពោធ ឌណល ត្រម ជាប្រធានាធិបតីអាមេរីកាំង នឹង ព្យូហ៍យាត្រាស្ត្រីពិភពលោក​​Donald Trump’s Inauguration & Women’s March

ដោយ ពិន សំខុន ថ្ងៃសុក្រទី២០មករាឆ្នាំ២០១៧ ជាថ្ងៃដ៏នក្ខត្តឬកសម្រាប់លោក ឌណល ត្រម ដែលបន្ទាប់ពីបានប្រយុទ្ធក្នុងការឃោសនាយ៉ាងស្វិតស្វាញ អស់រយជិត២ឆ្នាំមកក៏ទទួលបានមកដល់ការកាន់ដំណែងដ៏កំពូលបង្អស់ គឺប្រធានាធិបតីនៅសហរដ្ឋអាមេរីក នឹងជាកំពូលបង្អស់សម្រាប់ពិភពលោកផងដែរ ដោយសារសហរដ្ឋអាមេរីកជាប្រទេសដែលនាំមុខពិភពលោក នឹងនាំមុខវិស័យអាវកាសផង។ ចូលរួមដោយប្រធានាធីបតីមុន៊ផងចំនួន៤ គឺ លោកប្រធានាធីបតី‹ជីមី ការទ័រ› លោកប្រធានាធិបតី‹ប៊ីល គ្លីងតុន› លោកប្រធានាធិបតី‹ជច ឌឺបីលយូ ប៊ូស›នឹងលោកប្រធានាធិបតី‹បារ៉ាក់ អូបាម៉ា›, លោក‹ឌណល ត្រម›បានធ្វើសច្ចាប្រណិធាននៅចំពោះមុខប្រជាជាតិ ចូលកាន់ដំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរីក, បន្ទាប់មកមានសច្ចាប្រណិធាននៃលោក‹ម៉ាយ ផែន›ចូលកាន់ដំណែងជាអនុប្រធានាធិបតី ។ ‹ហ៊ីឡារី គ្លីងតុន›ជាបេក្ខជនអភ័ព នឹងជាអតីតស្ត្រីទី១ជាមួយ‹ប៊ីល

រាប់ថយក្រោយនៅរាជធានីភ្នំពេញ អបអរសាទឆ្នាំថ្មីឆ្នាំ២០១៧

ភ្នំពេញៈ ក្នុងឱកាសអបអរសាទរឆ្នាំថ្មីឆ្នាំ២០១៧ ប្រជាជនទូទាំងប្រទេសកម្ពុជាបាននាំគ្នាប្រារព្វពិធីឆ្លងឆ្នាំសកលនៅរាជធានី ភ្នំពេញក៍ដូចជាតាមបណ្តាខេត្តនានាដែរ ដោយឡែករាជធានីភ្នំពេញក្រឡេកទៅមើលមជ្ឈមណ្ឌលកោះពេជ្រ ដែលជា ទីពេញនិយមរបស់ក្រុមយុវវ័យ និងក្មេងៗមួយចំនួនក្នុងការទៅកំសាន្តសប្បាយជាលក្ខណៈក្រុមគ្រួសារ មានការរៀបចំការ ប្រគុំតន្ត្រីរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀកម្ពុជាដើម្បីអបអរឆ្នាំថ្មីយ៉ាងគគ្រឹកគគ្រេង ដោយមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនរូប និង អ្នកទស្សនាយ៉ាងច្រើនស្អេកស្កះអង្គុយញាំស្រាបៀលើតុរាប់រយតុដែលបានរៀបចំជាស្រេច នៅពីមុខឆាកនៃការប្រគុំតន្ត្រី ក្រោមពន្លឺភ្លើងពណ៌និងផ្ទៃមេឃស្រឡះ និងសំលេងកងរំពងនៃការប្រគុំតន្ត្រីក្នុងរាត្រីដ៍សែន មនោរម្យនេះ ។ មានស្តង់លក់សម្ភារៈ និងចំណីអាហារគ្រឿងក្លែមជាច្រើនប្រភេទ បានដាក់លក់សំរាប់អ្នកដើរកំសាន្តរហូត ចប់កម្មវិធី ចរាចរណ៍មានការកកស្ទះយ៉ាងខ្លាំងនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះសីហនុ ក្បែរវិមាន ឯករាជ្យ និងនៅជិតមាត់ទន្លេ ដែលជាគោលដៅប្រារឰពិធីឆ្លងឆ្នាំ ដូចជានៅតាមសណ្ឋាគារកាំបូឌីយ៉ាណា

គណបក្សកាន់អំណាចប្រុងពុករលួយសម្រាប់ការមិន ជាប់ជាមេឃុំ-ចៅសង្កាត់របស់បក្ស

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខេត្តកំពង់ធំ បើតាមសារពត៌មាន VODHOTNEWS ចុះថ្ងៃទី ២ មករា ២០១៧ថា គណបក្សប្រជាជនកម្ពុជាបានណែនាំឲ្យក្រុមការងារពង្រឹងមូលដ្ឋាននៃខេត្តនីមួយៗ ត្រូវ «ទទួល​ខុសត្រូវ» ចំពោះមេឃុំឬចៅសង្កាត់របស់ខ្លួនដែលគណបក្សនេះថា មិនបានជាប់ឈ្មោះ នៅពេលបោះ​ឆ្នោតឆ្នាំ២០១៧។ នៅក្នុងលិខិតមួយដែលយោងតាមចំណារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការ បានប្រាប់ឲ្យ​រដ្ឋមន្ត្រីនៅតាមក្រសួង និង​រដ្ឋលេខាធិការដ្ឋានសរុបចំនួន​២៣ ឲ្យជួយទទួលខុសត្រូវចំពោះមេឃុំឬចៅសង្កាត់របស់គណបក្សខ្លួនដែលមិនបានជាប់​ ឈ្មោះជាមេឃុំ ឬ ចៅសង្កាត់ឆ្នាំ២០១៧។ ក្នុងលិខិតចុះថ្ងៃទី២៣ ខែ ធ្នូឆ្នាំ២០១៦ បង្ហាញថា រដ្ឋមន្រ្តីភាគច្រើនទទួលខុសត្រូវតែមួយខេត្តប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​រដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលទើបចូលកាន់តំណែងថ្មី

រដ្ឋម៉ាសាឈូសិតទទួលស្គាល់ការប្រើ‹កញ្ឆា›មិនខុសច្បាប់ទៀតទេ

ខ្មែរផុស ស.រ.អា. (តពីលេខមុន) ប្រជាពលរដ្ឋនៃរដ្ឋម៉ាសាឈូសិត បានបោះឆ្នោតប្រជាមតិ អនុញ្ញាត្តិឱ្យប្រើ‹កញ្ឆា›សម្រាប់ជក់កំសាន្ត នឹង សម្រាប់ប្រើជាថ្នាំបានដោយមិនបំពានច្បាប់រដ្ឋទៀតទេ។ បោះប្រជាមតិថ្ងៃទី៨វិច្ឆិកា អនុម័តចូលជាច្បាប់នៅសភាថ្ងៃទី១៥ធ្នូ បានត្រូវលោកអភិបាលក្រុង បេគឺ ចុះហត្ថលេខានៅថ្ងៃសុក្រមុនចូលឆ្នាំថ្មីរួចហើយ ។ ចូលជាច្បាប់ទៅហើយក្តី ក៏អភិបាលក្រុងនៅមិនបានចេញអាជ្ញាប័ណ្ណ អនុញ្ញាត្តិឱ្យលក់រាយនៅឡើយ ធ្វើឱ្យក្រុមអ្នកណែនាំឱ្យបានអនុម័ទច្បាប់នេះ ខឹងសម្បារនឹងការយឺតយ៉ាវរបស់លោក បេគឺ ពន្យាពេលរហូតដល់ទៅ៦ខែ មុននឹងច្បាប់អាជ្ញាប័ណ្ណនោះចេញឱ្យប្រើជាធរមានបាន។ ក្រុមអ្នកតវ៉ានៅមុខវិមានរដ្ឋាភិបាលបូស្តុន កាលពីថ្ងៃសុក្រនោះនិយាយថា‹ការធ្វើរបៀបនេះនាំឱ្យខាតបង់ប្រាក់ពន្ធរដ្ឋ ដោយការមិនបានលក់ចែកចាយស្របច្បាប់ វានឹងបង្កើនទីផ្សារងងិត ពុំអាញយកពន្ធពីការលក់កញ្ឆានោះបានទេ›។ គួរបញ្ជាក់ថា ច្បាប់ឱ្យប្រើកញ្ឆានេះ នៅជាច្បាប់របស់រដ្ឋនិមួយៗនៅឡើយទេ ‹មិនទាន់ចូលបានជាច្បាប់សហព័ន្ធ›នៅឡើយទេ, ពីព្រោះមានរដ្ឋខ្លះ

ពិធីជប់លៀងខ្មែរផុសដើម្បីអាហារូបករណ៍និស្សិតអាស៊ីនៅមហាវិទ្យាល័យ

ដោយ សូបិន ពិន ដូចរៀងរាល់ឆ្នាំ ខ្មែរផុសស.រ.អា.បានរៀបចំពិធីជុបលៀងមួយនៅ‹ប៊ូតមីល-សារមន្ទីររោងចក្រតម្បាញ›កាលពីរសៀលថ្ងៃទី២២ធ្វើ សម្រាប់ជាការជួបជុំគ្នានាឱកាសដាច់ឆ្នាំ២០១៦, តែលើកនេះ សូបិន ពិន បានគិតទៅដល់និស្សិតដែលជាយុវជន នឹង យុវនារីដៅតំបន់ឡូវែល ដែលមានការលំបាកនឹងប្រឈមមុខជីវភាពសិក្សាបន្តរទៅមហាវិទ្យាល័យ ក៏បានកំណត់គោលដៅនៃពិធីថ្ងៃនោះ ជាឱកាសរៃអង្គាសជាមួយនឹងអ្នកគាំទ្រសកម្មភាពខ្មែរផុស រកថវិការដើម្បីផ្គត់ផ្គង់ដល់ការលំបាកនៃនិស្សិតដែលមានបំណងរៀនសូត្រទៅឆ្ងាយ។ ចូលរួមក្នុងរាត្រីនោះមាន នាយកមូលនិធិអាហារូបករណ៍និស្សិតអាស៊ីអគ្នេយ៍ ជេ ឡិណាហិន- មេធាវី ល្វី ហាស្កាល- ក្រុមប្រឹក្សាសាលាក្រុង រ៉តនីយ អេលិយ៉ុត- សមាជិកគណកម្មការប្រឆាំងគ្រឿងញៀនរដ្ឋម៉ាសាឈូសិត ជដិន គ្ហាយ- អតីតសមាជិកក្រុមប្រឹក្សាសាលាក្រុងឡូវែល វាស្នា នួន-

រង្វាន់ពីសាលាក្រុង ចំពោះអ្នកចូលរួមប្រកួតក្នុងកម្មវិធី‹‹ពន្លឺក្នុងទីក្រុង›› awards from the contests of the City of Lights event at City Hall.

លោកអភិបាលក្រុងឡូវែល អេដវឺដ កេណ្ណីឌី បានផ្តល់រង្វាន់ដល់ជ័យលាភី ដែលបានចូលរួមប្រឡងប្រជែង‹‹ពន្លឺក្នុងទីក្រុង››រៀបចំដោយសាលាក្រុងឡូវែល កាលពីថ្ងៃទី២៨ធ្នូកន្លងទៅ នៅសាលាក្រុងឡូវែល។ Happy New Year! Mayor Kennedy recently presented the awards from the contests of the City of Lights event at City Hall. Photo #6: Mayor Kennedy

វិចារណកថា ៖ ប្រុងប្រៀបឆ្នាំថ្មីនៅលើគំរូឆ្នាំចាស់

ដោយ ពិន សំខុន សម្លឹងមើលឆ្នាំ២០១៦ នឹងឆ្នាំមុនៗទៅគេអាច និយាយថា សហគមន៍ខ្មែរ កំពុងផ្លាស់ប្តូរបានដែរ ពីព្រោះ ទីក្រុងដែលសហគមន៍រស់ នៅក៏បានស្អាតល្អជាងមុន, បរិយាកាសរស់នៅមានទំនាក់ទំនងក៏ប្រសើរ ជាងមុន,សមិទ្ធីថ្មីគំនិតថ្មីសម្រាប់ជាជំនួយសហគមន៍ ក៏មានច្រើនជាងមុន,សភាពរឹងប៉ឹងក្នុងកិច្ចការពារ សង្គមដែលខ្លួនមករស់នៅលើដែនដីថ្មីក៏បាន សម្តែងចេញមកបានជាសាធារណដូចសាសន៍ដ៏ទៃបានហើយ… ការបោះជំហ៊ានថ្មីៗនេះ បាន ន័យដែរថា ជាដំណើរសហគមន៍ខ្មែរអាមេរីកាំងទៅរកអនាគត ថ្មីដែលប្រសើរជាងមុននោះហើយ។ មានចំណុចមួយចំនួនដែលបញ្ជាក់ថា “សហគមន៍ ខ្មែរធ្វើបានល្អ”។ ខុសពីពេលមុនៗដែលថា សហគមន៍ខ្មែរ ក្រ –ល្ងង់ –គ្មានសាមគ្គីគ្មាន អ្នកដឹកនាំ, តែឥឡូវនេះខ្ញុំ មានភស្តុតាងច្រើន

ប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រម នឹងចូលកាន់ដំណែងនៅថ្ងៃទី២០មករា Trump Inauguration 2017

 ដោយ ខ្មែរផុសស.រ.អា ថ្ងៃទី ២០មករា២០១៧ លោក ឌណល ត្រម នឹងចូលកាន់កាប់ដំណែងជា‹ប្រធានាធិបតីទី៥០នៃសហរដ្ឋអាមេរីក›កាន់កាប់សេដ្ឋវិមានជាមួយស្ត្រីទី១ មីឡេញ៉ា ត្រម នឹងជាមួយរដ្ឋាភិបាលថ្មីរបស់ខ្លួន ជំនួសរដ្ឋបាលប្រធានាធិបតីចេញ បារ៉ាក់ អូបាម៉ា។ លោកប្រធានាធិបតីថ្មី ឌណល ត្រម បានត្រូវគេពិពត៌នាថា ជាប្រធានាធិបតីអ្នកមានកំពូល មានបទពិសោធន៍ក្នុងរឿងសេដ្ឋកិច្ចធំៗ, ប៉ុន្តែមានបទពិសោធន៍តិចតួច ខាងរដ្ឋបាលនគរ តិចតួចខាងយោធា នឹងតិចតួចខាងកិច្ចការបរទេស។ រីឯគណរដ្ឋមន្ត្រីរបស់លោកទៀតសោត ភាគច្រើនជាអ្នកសេដ្ឋកិច្ច នឹងជាអ្នកមានដូចគ្នា ហើយភាគច្រើនក៏មានបទពិសោធន៍ក្នុងវិស័យទាំង៣ តិចដូចគ្នា។ ឌណល ត្រម មិនបានឈ្នះឆ្នោតដោយសម្លេងគាំទ្រភាគច្រើនទេ,

As Health Connector Deadline for January Plans Looms, Members and New Applicants Take Steps for Enrollment

BOSTON – December 14, 2016 – With the Dec. 23 deadline approaching for plans starting Jan. 1, 2017, more than 28,000 current Massachusetts Health Connector members have picked a new plan and

Greater Lowell Community Foundation Scholarship EndowmentHelps Students at Lowell High School with the Cost of College 

December 9, 2016 Lowell, MA-The goal of the Greater Lowell Community Foundation is to improve the quality of people’s lives in Greater Lowell and the Merrimack Valley. The Community Foundation builds a

រឿងប្រលោមលោក “រឿងចៅពិន “

អារម្ភកថា ‹ចៅពិន›ជារឿងរ៉ាវរបស់ក្មេងតូចម្នាក់ ទំនងជាអាយុ៥ឆ្នាំនាឆ្នាំ១៩៥០ គឺជារឿងក្នុងអត្ថបទសិក្សា ដែលគ្រប់ក្មេងទើបនឹងចូលសាលាថ្នាក់កុមារដ្ឋាននាម្តុំពេលនោះ បានស្គាល់នឹងបានរៀនគ្រប់ៗគ្នា ពីព្រោះសៀវភៅថ្នាក់កុមារដ្ឋាននេះ បានត្រូវប្រើច្រើនឆ្នាំ នាជំនាន់ឆ្នាំ១៩៥០ ពុំមានផ្លាស់ប្តូរទេ។ ហេតុនេះហើយបានជា‹ខ្មែរផុសស.រ.អា.›ចាប់យករឿង‹ចៅពិន›មកសរសេរជារឿងជីវិតកុមារ នាជំនាន់ឆ្នាំ ដែលខ្មែរកំពុងចេញពីអនានិគមបារាំង តើមានស្ថានភាពជីវិតយ៉ាងណា? វប្បធម៌ខ្មែរនាពេលនោះមានរូបរាងដូចម្តេច? ខ្ញុំពុំទាន់ឃើញមានអ្នកនិពន្ធណាសរសេរកំណត់រឿងនេះនៅឡើយទេ។ ដូច្នេះ យើងសូមនាំអារម្មណ៏លោកអ្នក ត្រឡប់ទៅរស់នៅជាមួយអតីតកាលរបស់‹ចៅពិន›ដែលថ្វីត្បិតតែជារឿងសិប្បនិមិត្ត តែបានដកស្រង់ពីជីវិតពិត នៃសង្គមខ្មែរជំនាន់មួយ ដែលគេកំពុងតែភ្លេចបន្តិចម្តងៗទៅហើយនោះ ដូចតទៅ៖ ខ្មែរផុសស.រ.អា. ចៅពិនៈ ភាគ១ ១១-ផ្សារកំពុងស្ពឺ ផ្សារនៃទីប្រជុំជនខេត្តកំពុងស្ពី, ចៅពិនដូចក្មេងដ៏ទៃឯទៀត គ្មានតុក្កតាឬល្បែងអ្វីលេងច្រើនទេ ម្លោះហើយនៅពេលរើសបានខ្នងកង់កញ្ចាស់មួយ ដែលគេបោះចោលនាព្រៃសង្កែ

ប្រជាជនខ្មែរនិយមទិញទំនិញ និងម្ហូបអាហារប្រចាំថ្ងៃទៅតាមទម្លាប់ចាស់

ភ្នំពេញៈ ថ្វីត្បិតតែផ្សារទំនើបជាច្រើន បានកំពុងបើកដំណើរការក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប អ៊ីអនមល ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន ៘ ក៏ប្រជាជនប្រមាណ ជាង៩០ភាគរយមិនផ្លាស់ប្តូរទម្លាប់ចាស់តែងតែធ្វើដំណើរទៅទិញម្ហូបអាហារប្រចាំថ្ងៃនៅតាមបណ្តាទីផ្សារប្រជុំជនដែលនៅក្បែរគេហដ្ឋានរបស់ ខ្លួនមូលហេតុទំនិញនៅតាមទីផ្សារប្រជុំជនមាន តម្លៃថោកជាងនៅតាមទីផ្សារទំនើបនានាដែល ធ្វើឱ្យស្ត្រីមេផ្ទះអាចសន្សំសំចៃទៅលើការចំណាយ ប្រចាំថ្ងៃបាន។   ម្ចាស់ផ្សារទំនើបបាយ័នបងស្រីហ័ងបានឱ្យដឹងថា អតិថិជនរបស់ផ្សារទំនើបភាគច្រើនជា ជនជាតិបរទេស ព្រោះពួកគេមិនចូលចិត្តក្លិន ឆ្អេះឆ្អាប និងបរិយាកាសអាប់អួរគ្មានអនាម័យ នៅតាមបណ្តាទីផ្សារនានាឡើយ ទោះបីជាតម្លៃ របស់ផលិតផលនៅតាមផ្សារទំនើបថ្លៃជាងនៅតាមបណ្តាទីផ្សារនានាក្តី ក៏ជាការនិយមរបស់ ជនជាតិបរទេស ។ បងស្រីបានបញ្ជាក់ថា បន្លែ ផ្លែឈើត្រីសាច់ ដែលបានជ្រើសរើសដាក់លក់នៅក្នុងផ្សារទំនើបនេះមានប្រភពដូចបណ្តាទីផ្សារនានាអញ្ចឹងដែរមានលក់ជាបន្លែធម្មតា

រដ្ឋម៉ាសាឈូសិតអាជ្ញាធរប្រព័ន្ធធានារ៉ាប់រងសុខភាពរដ្ឋ

ដោយសារកាលកំណត់របស់ប្រព័ន្ធសុខភាពត្រូវគ្រោងធ្វើនៅខែមករាសមាជិកនឹងអ្នកដាក់ពាក្យ សុំថ្មីដល់ពេលត្រូវមកចុះឈ្មោះមានសមាជិក២៨,០០០នាក់បានចុចយកផែនការសុខភាពសម្រាប់ ឆ្នាំ២០១៧,អ្នកដាក់ពាក្យសុំថ្មីជាង២៤,០០០នាក់បានចុចយកផែនការ ឬឈ្មោះសម្រាប់ឆ្នាំថ្មី បូសតុន –ថ្ងៃទី១៤ ធ្នូ២០១៦ – ដោយសារ កាលកំណត់បញ្ចប់គឺនៅថ្ងៃ២៣ធ្នូ នឹងមកដល់ ឆាប់២សម្រាប់ផែនការសុខភាពដែលនឹងផ្តើមនៅ ថ្ងៃ១មករា ២០១៧ នេះហើយ, បច្ចុប្បន្នសមាជិក “ម៉ាស ហែលេកូណិចទ័រ” ដែលបានចុចយក ផែនការសុខភាពថ្មីនឹងអ្នកដែលបានដាក់ពាក្យចុះឈ្មោះជាង២៤,០០០កំពុងបន្តកន្ទុយរង់ចាំការធានា សុខភាពសម្រាប់ឆ្នាំថ្មីនេះ កំណត់កាលបើកឱ្យចុះឈេនាះផ្តើមនៅ ថ្ងៃ ១វិច្ឆិកា នឹងបន្តរហូតដល់ថ្ងៃ៣១ មករា។ ក៏ប៉ុន្តែ ថ្ងៃកំណត់បញ្ចប់ទី ២៣ធ្នូ គឺជាថ្ងៃប្រចាំឆ្នាំដ៏ សំខាន់បំផុត។ សម្រាប់អ្នកទាំង២ក្រុម៣

មូលនិធិសហគមន៍ឡូវែលសម្រាប់ផ្តល់អាហារូបករណ៍ជួយដល់និស្សិតមធ្យមសិក្សាជាមួយនឹងចំណាយនៅមហាវិទ្យាល័យ

ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ឡូវែល, ម៉ាស– គោលបំណងនៃមូលនិធីសហគមន៏ឡូវែល គឺបង្កើនគុណភាពរបស់ប្រជាជនដែលរស់នៅឡូវែល នឹងតំបន់‹មីរីម៉ាកវ៉ាឡេ›។ មូលនិធិសហគមន៍កសាងសហគមន៍ដែលរឹងមាំ ដោយផ្ជាប់សប្បុរសជន ទៅអង្គការមិនយកកម្រៃនឹងនិស្សិត។ កាលពីឆ្នាំមុន មូលនិធីសហគមន៍បានផ្តល់រង្វាន់$1.7លាន ជាថវិការជំនួយនឹងជាអាហារូបករណ៍ទៅដល់អង្គការមិនយកកម្រៃ នឹងនិស្សិតដោយសារសប្បុរសធម៌នៃអ្នកធ្វើអំណោយ។ មូលនិធិសហគមន៌គ្រប់គ្រងទាយជ្ជទានប័ត្ត$4លានសម្រាប់ជាជំនួយដល់និស្សិតវីទ្យាល័យឡូវែល ជាមួយនឹងចំណាយអប់រំនៅមហាវិទ្យាល័យ ដោយចែកអាហារូបករណ៍ នៅរៀងរាល់ឆ្នាំតាមអំណោយកិត្តិយសនៅកម្មវិធិរាត្រីរបស់វិទ្យាល័យ។   នៅឆ្នាំ២០១៦ និស្សិត២៤០រូបនៅវិទ្យាល័យឡូវែល បានទទួលការផ្តល់អាហារូបករណ៍សរ៉ុប $421,000 ។ អាហារូបករណ៍ផ្តល់ជាជំនួយដល់ចំណាយលើការបង់ថ្លៃសាលា នៅចន្លោះពី $250 ដល់ $5,000. លក្ខខណ្ឌនៃការផ្តល់ថវិការអាហារូបករណ៍

ព័ត៌មានខ្លីៗ: លោក អ៊ុន ឬទ្ធី ជាប្រធានគណបក្សសង្គ្រោះជាតិសាខា‹អាមេរិកខាងជើង›

យើងទើបនឹងទទួលដំណឹងថា លោក អ៊ុន ឬទ្ធី អតិតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល បានជាប់ឆ្នោត ទទួលការតែងតាំងជាប្រធានគណបក្សសង្គ្រោះជាតិ សាខាសហរដ្ឋអាមេរីក ជំនួសលោក រី គា នៅកាលីហ្វ័រញ៉ា ដែលបានបញ្ចប់អាណត្តិ២ឆ្នាំរបស់លោក។ នៅពេលសួរថា‹‹តើការឡើងជាប្រធានសាខាសហរដ្ឋអាមេរីក នឹងបញ្ចប់ការបែងចែកគណបក្សសង្គ្រោះជាតិ‹អាមេរិកខាងជើង› នឹង សាខា‹សហរដ្ឋអាមេរីក›ដែរឬទេ?›› លោក អ៊ុន ឬទ្ធី តបថា‹‹ឥតទេ! តែលោកចង់ធ្វើការបង្រួបបង្រួមគ្នា រវាងសាខាទាំង២ ឱ្យបានក្នុងអាណត្តិរបស់លោក››។ គួររំលឹកថា ប្រធានសាខា‹អាមេរីកខាងជើង›មានប្រធាន គឺវេជ្ជបណ្ឌិត ចាន់ ទូច នៅឡូវែល ហើយសមាជិកនៃសាខានេះ ច្រើនជាសមាជិកដែលស្មោះត្រង់នឹងលោក

ការផលិតនឹងប្រើប្រាស់កញ្ឆាឥឡូវបានក្លាយជាស្របច្បាប់ម៉ាសាឈូសិត Marijuanalegalized in Mssachusetts

ដោយ ខ្មែរផុសស.រ.អា. ឡូវែលទើបនឹងបោះឆ្នោត អនុញ្ញាត្តិឱ្យប្រើកញ្ឆានៅរដ្ឋម៉ាសាឈូសិតបាន ច្បាប់នេះនឹងចូលជាធរមាន នៅខែមករាឆ្នាំ២០១៧ខាងមុខនៅរដ្ឋម៉ាសាឈូសិត នេះហើយ។ គេតែងតែនិយាយពីគុណវិបត្តនៃ‹កញ្ឆា›, ប៉ូលិសប្រដេញចាប់អ្នកជក់ អ្នកលក់ អ្នកទីញ នឹងអ្នកដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេង ស្រាប់តែ‹ប្រជាមតិ› បានបញ្ជាឱ្យកែរប្រែទម្លាប់ចាស់នេះទៅវិញ តើបានន័យយ៉ាងណា? រួមសេចក្តីមកថាៈ កញ្ឆាស្របច្បាប់ ១-ប្រើជាលក្ខណៈកំសាន្ត អនុញ្ញាត្តិឱ្យប្រើដល់មនុស្សអាយុពី២១ឆ្នាំឡើងទៅ ២-នៅផ្ទះអាចរក្សាបាន១០‹អោន›ដាក់ក្នុងដប ឬកំប៉ុង ៣-ទៅក្រៅផ្ទះអាចយកតែ១‹អោន›ទៅជាប់នឹងខ្លួនបាន ៤-អាចដាំនៅផ្ទះបាន៦ដើម បើផ្ទះនៅម្នាក់ឯង – បើផ្ទះមានគ្នាច្រើនអាចដាំបាន១២ដើម ៥-ធ្វើអំណោយទៅអ្នកដ៏ទៃ ធ្វើបាន តែតិចជាង១‹អោន› ៦-លក់ដូរកញ្ឆាៈ នៅតេខុសច្បាប់នៅឡើយ

សុខផល ប៉ែន ទើបនឹងត្រឡប់ពីកម្ពុជាវិញ តែមិនបានឃើញភាពរីកចំរើននៃកម្ពុជាទេ

ខ្មែរផុសស.រ.អា ឡូវែលៈ មកដល់ឡូវែលវិញភ្លាម បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជានាខែវិច្ឆិការនឹងដើមខែធ្នូ លោក សុខផល ប៉ែន បានថ្លែងប្រាប់ខ្មែរផុសថា‹‹ខ្ញុំខានទៅកម្ពុជា៨ឆ្នាំហើយ នៅពេលទៅដល់ភ្នំពេញ ខ្ញុំនឹកថាកម្ពុជានឹងបង្ហាញខ្ញុំថា នឹងមានភាពរីកចំរើនប្លែកពីមុន… ប៉ុន្តែគួរឱ្យស្តាយ, ខ្ញុំបែរជាបានឃើញ ប្រជាពលរដ្ឋខ្មែររស់នៅដោយគ្មានការគ្រប់គ្រងអ្វីទាំងអស់ នរណាធ្វើអ្វីបាន រស់នៅយ៉ាងម៉េចបាន ក៏រស់ទៅតាមចិត្តទៅ។ សុខផល ជាប្រធានយុវជន គណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរីក បានទៅដល់ភ្នំពេញនៅថ្ងៃ៨វិច្ឆិការ ជាមួយលោករ៉តនី អេលិយ៉ុត អតីតអភិបាលក្រុងឡូវែល, មានការខកចិត្តដោយបានឃើញចរាចរភ្នំពេញចង្អៀតគាំង ដោយអនាធិបតេយ្យ(បានន័យថាមិនគោរពច្បាប់ចរាចរក៏មិនអីដែរ), បានឃើញរង្គសាល បំរើដោយយុវនារីវ័យក្មេងរាប់រយពាន់ រីកដុះដាលដូចផ្សិត(ដែលធ្វើកាងារពង្វក់ស្មារតីនឹងគ្មានអនាគត់), បានឃើញមនុស្សរស់នៅដោយគ្មាន ការថែររក្សានឹងធានាសុខភាព(សូម្បីតែម្ហូបអាហារក៏មានជាតិពុលគ្រប់កន្លែង),

ស្នាដៃថ្មីនៃនយោបាយលោក ហ៊ុន សែន

ដោយ ពិន សំខុន ក្នុងរយៈពេលតែ១ថ្ងៃ ស្ថានភាពតឹងតែងនៅកម្ពុជា បានក្លាយទៅជាធូរស្រាល ស្ទើរមើលមិនយល់ៈ ពីអ្នកនយោបាយបក្សប្រឆាំងជាប់គុក, ពីការចោទប្រកាន់ពីបាតុកម្មនៅសហរដ្ឋអាមេរីក, ពីការចង់បិទទីស្នាក់ការអង្គការសហប្រជាជាតិ…,ទៅរកការលើកទោសលោក កឹម សុខា, ទៅរកភាពស្ងប់ស្ងាត់នយោបាយក្រៅប្រទេស, បំរ៉ុងលើកលែងទោសឱ្យអ្នកទោសនយោបាយទាំង២៧រូបផ្សេងទៀត…។ល។ គឹជាការបន្ធូរសម្ពាតនយោបាយកម្ពុជាយ៉ាងជាក់ស្តែង កិច្ចព្រមព្រាងថ្មីត្រូវបានចុះហត្ថលេខា ដើម្បីសន្តិភាពនយោបាយទៅថ្ងៃមុខ ដោយលោក ហ៊ុន សែន ដែលគ្រប់អ្នកវិភាគសេរី តែងនិយាយថា‹កិច្ចព្រមព្រាងបានបង្កើតដោយដៃលោកលោក ហ៊ុន សែន ហើយក៏នឹងរំលាយទៅវិញក៏ដោយដៃលោក ហ៊ុន សែន ដដែល យ៉ាងគ្មានអត់ឱន›។ គេពុំបានដឹងថា ការបន្ធូរបរិយាកាសនេះដោយសារអ្វីនោះទេ តែគេបានដឹងថា

(ភូមិសាស្ត្រនយោបាយនៅអាស៊ីអគ្នេយ៍) ត្រមៈ ‹‹គិតផលប្រយោជន៍អាមេរីកាំងជាមុន››

ដោយ ពិន សំខុន ក្នុងនយោបាយការបរទេស បើទោះបីជាកម្ពុជាជាប្រទេសតូចក្តី គឺជា‹កាំមួយនៃច្រវ៉ាក់›ដ៏មានតម្លៃសម្រាប់ជួសជុលនយោបាយក្រៅប្រទេសរបស់សហរដ្ឋអាមេរីកដែរ ពីព្រោះតែប្រទេសកម្ពុជាកំពុង‹ឆ្លាក់នយោបាយវាតទីរបស់ចិន›ដ៏សំខាន់បំផុតនៅអាស៊ីអគ្នេយ៍ បន្ទាប់ពីរជ្ជកាល នរោត្តម ស៊ីហនុ មក។ ‹គិតផលប្រយោជន៍អាមេរីកាំងជាមុន› គឺដើម្បី‹លំនឹងលោកខាងលិចនឹងខាងកើតទប់ទល់នឹងកុម្មុយនិស្ត›អាមេរីកាំងឈប់ចំណាយលុយនឹងពេលវេលាទៅលើកម្ពុជា ដែលគ្មានការទទួលខុសត្រូវតទៅទៀត… តើហេតុអ្វី?   ភូមិសាស្ត្រនយោបាយនៅឈូងសមុទ្រចិនៈប្រទេសអាស៊ីស្ទើរតែទាំងអស់បានក្លាយទៅជាប្រទេសផ្តាច់ការ ក្រោមច្រមុះអាមេរីកាំងដែលមិនបានធ្វើអ្វីដែលខ្លួនត្រូវថែររក្សា ក្នុងនាមខ្លួនជាលោកខាងលិច។ ប្រទេសថៃដែលជាសម្ពន្ធមិត្តនៃលោកខាងលិច ហើយក៏ជារនាំងទប់ទល់ការរំកិលរបស់លោកខាងកើត គឺកុម្មុយនិស្តចិនឬរុស្សី បានក្លាយទៅជាប្រទេសយោធានិយមផ្តាច់ការ យូរឆ្នាំ ងាយស្រួលនឹងខិតទៅខាងកុម្មុយនិស្ត ដោយសារតែភ្លេចគិតថានេះ‹ជាផលប្រយោជន៍អាមេរីកាំងជាមុន› ដែលត្រូវធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសប្រជាធីបតេយ្យមកវិញ ហើយទទួលខុសត្រូវចំពោះមុខប្រជាជាតិខ្លួន ដោយខ្លួនឯង។ នៅមានប្រទេសហ្វីលីព្ពីន ដែលជាកូនសោសំខាន់របស់អាមេរីកាំង ប្រឈមមុខនឹងចិន

ឯកអគ្គរដ្ឋទូត​អាមេរិក​មិន​យល់ស្រប​នឹង​លោក ហ៊ុន សែន ប្រៀបធៀប​ការ​បង្ក្រាប​បាតុកម្ម

ដោយ យាង សុជាមេត្តា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) សម្ដែង​ការ​មិន​យល់ស្រប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រៀបធៀប​ពី​ការ​បង្ក្រាប​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក ទៅ​នឹង​ការ​បង្ក្រាប​នៅ​កម្ពុជា។ ការ​មិន​យល់ស្រប​នេះ ធ្វើ​ឡើង​តាម​រយៈ​កាយវិការ​ឆ្លើយតប​ទៅ​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​កូកាកូឡា ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ។   នៅ​ក្នុង​សុន្ទរកថា​រយៈពេល​ប្រមាណ ១​ម៉ោង លោក ហ៊ុន សែន បាន​ចំណាយ​ពេល​ជិត ៣០​នាទី​និយាយ​ពី​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក និង​ពី​ការ​បង្ក្រាប​បាតុកម្ម ក្រោយ​ការ​បោះឆ្នោត​នៅ​ទីនោះ។ ក្នុង​កាយវិការ​ហាក់​សម្ដែង​ឫកពា​ជា​គ្រូបង្រៀន​ផ្នែក​សេដ្ឋកិច្ច ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ សង្គម

បទសម្ភាសន៍ជាមួយលោក រ៉តនីយ អេលីយ៉ុត

ដោយសុបិន ពិន ទើបត្រឡប់មកពីទស្សនៈកិច្ចមនុស្សធម៌នៅកម្ពុជា ជនួន១០ថ្ងៃ កាលពីខែវិច្ឆិការកន្លងទៅនេះ លោក រ៉តនីយ អេលីយ៉ុត សមាជិកក្រុមប្រឹក្សាសាលាក្រុងឡូវែល បានផ្តល់បទសម្ភាសន៌ ដល់ខ្មៃរផុសស.រ.អា.កាលពិរសៀលថ្ងៃចន្ទកន្លងទៅ ដើម្បី ជម្រាបជូនលោកអ្នកអាន នូវស្ថានភាព ជីវភាពប្រជាពលរដ្ឋខ្មែរ នឹងសន្តិសុខ នៃការធ្វើដំណើរ ដូចតទៅនេះ   សូបិនៈសូមស្វាគមន៍នៅពេលត្រឡប់មកដល់ផ្ទះវិញ! លោក រ៉តនីយ អេលិយ៉ុត… តើដូចត្រឡប់មកឋានកណ្តាលវិញទេ? រ៉តនីយ អេលីយ៉ុតៈ បាទ! ជាគឺដំណើរដ៏អស្ចារ្យមួយ នៅពេលទៅដល់ផ្នែកម្ខាងទៀតនៃពិភពលោក ខ្ញុំមានសេចត្កីរីរាយនឹងត្រឡប់មកដែនដីខ្ញុំវិញ សុបិនៈលោកបានធ្វើឱ្យគេភ្ញាក់ផ្អើល ដោយលោកមិនបានប្រាប់ឱ្យដឹងពីគម្រោងដំណើរនេះជាមុន

ត្រមៈ ១០០ថ្ងៃដើម្បីរៀបចំគណរដ្ឋមន្ត្រី និងនយោបាយថ្មីស្រឡាង

ដោយ ពិន សំខុន ស.រ.អា.៖  សន្លឹកឆ្នោតរាប់ដោយដៃ ដោយលទ្ធផលនៅប្រកិតគ្នាពេក ហើយគេក៏មិនអាចឱ្យរាប់ច្រឡំបានទេ, ហ៊ីឡារីបានឈ្នះឆ្នោតប្រជាប្រីយ២លានសន្លឹកទៅហើយ តែនៅតែចាញ់ឆ្នោតតំណាង(ឬឆ្នោតប្រតិភូ)ដដែល, គេនៅមិនទាន់ដឹងថានឹងមានអ្វីនាំឱ្យប្តូរលទ្ធផល ទៅជាហ៊ីឡារីឈ្នះវិញបាននៅឡើយនោះទេ។ ថ្មីៗនេះ ឌណល ត្រម ក៏បានត្អូញថា‹មានឆ្នោតរាប់លាននាក់ ចេញពីអ្នកបោះឆ្នោតខុសច្បាប់›ដែរ, ហើយនៅចុងក្រោយបង្អស់ ‹អេហ្វប៊ីអាយ-FBI›ក៏ចេញមកនិយាយថាខ្លួនបានចូលរួមធ្វើឱ្យធ្លាក់សន្លឹកឆ្នោត ហ៊ីឡារី មែនទៀត។ យ៉ាងហោចណាស់លទ្ធផលរបៀបនេះ នឹងនាំឱ្យមានការចាប់អារម្មណ៍ដល់អ្នកដែលធ្វើច្បាប់ជាមិនខាន ពីព្រោះក្នុងលទ្ធិប្រជាធិបតេយ្យ គឺអ្នកដែលទទួលបានសម្លេងច្រើន គួរតែជាអ្នកឈ្នះឆ្នោត។ សម្លេងឈ្លោះគ្នារវាង ឌណល ត្រំ នឹង ហ៊ីឡារី បានត្រូវបន្ថយយ៉ាងច្រើនមែន, តែបាតុកម្មប្រឆាំងនឹងត្រម