Latest News
Healthy Eating for Lowell
by Soben Pin | sobenpin@khmerpostusa.com Healthy eating has become one of the main concerns in urban families. As the food chains are trying to promote more organic labels in their supermarkets in
ការបរិភោគអាហារដើម្បីសុខភាពសម្រាប់ពលរដ្ឋក្រុងឡូវែល
ដោយ សុបិន ពិន | sobenpin@khmerpostusa.com ការបរិភោគអាហារដើម្បីសុខភាពល្អបានក្លាយជាការព្រួយបារម្មណ៍មួយក្នុងចំណោមបញ្ហាជាច្រើនចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុង។ ដោយសារតែខ្សែរចង្វាក់ផ្គត់ផ្គង់ចំណីអាហារកំពុងតែជុំរុញកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ឱ្យ
អនុគណកម្មការពិនិត្យពាក្យបណ្តឹងក្រុងឡូវែលចេញសួរយោបល់ពលរដ្ឋ
ខ្មែរផុសស.រ.អា ថ្ងៃទី២០កញ្ញា២០១៧ នៅមជ្ឈមណ្ឌលមនុស្សចាស់ឡូវែល មានបើកកិច្ចប្រជុំមួយរៀបចំដោយ‹ស៊ីប៊ីអេ›ស្តីអំពីអនុគណកម្មការក្រុងឡូវែលឆ្លើយតបនឹងបណ្តឹងរបស់ក្រុមជនភាគតិចក្នុង‹ការគ្មានភាពជាតំណាងរបស់ខ្លួនក្នុងរដ្ឋាភិបាល›។ ពលរដ្ឋប្រមាណ៣០-៤០នាក់ បានមកជួបជុំគ្នា ដើម្បីស្តាប់សេចក្តីរាយការណ៍នឹងការប្តូរយោបល់,ក្រុងឡូវែលដំណាងដោយ លោក ជីម ឡេរិ- ប៊ីល សាមារ៉ាស នឹង ជន លិហ៊ី អមដោយដំណាងចាងហ្វាងក្រុងនឹងអ្នកច្បាប់២រូប ។
ពិធីសម្ភោធរូបសំណាកខ្មែរភៀសខ្លួននៅបរិវេណសាលាក្រុង
ឡូវែលៈចាប់ពីពេលនេះតទៅ នៅពេលខ្មែរយើងទៅដល់សាលាក្រុងឡូវែល យើងនឹងបានឃើញរូបសំណាកថ្មខ្មែរភៀសខ្លួន កំពស់ជិត២ម ជាស្នាដៃរបស់វិចិត្រករ យ៉ារី លីវ៉ាន ពេលនោះយើងនឹងភ្ញាក់ខ្លួនថា‹រូបនេះហើយដែលបញ្ជាក់ថាអាត្មាអញមកពីណា?›។
រឿងប្រលោមលោក “រឿងចៅពិន” តពីលេខមុន
ចៅពិនមិនបាននឹកដល់ថា ក្មេងវត្តសោះតែមានលទ្ធភាពតស៊ូរហូតដល់រៀនចប់ថ្នាក់ខ្ពស់ បំផុតនៅកម្ពុជាទៀតផង គួរឱ្យរំភើបណាស់ ដែលបានមកជួបមនុស្សកំពូលរបៀបនេះ។
ព័ត៌មានខ្លី-កីឡាបាល់ទាត់យុវជន
ថ្ងៃសៅរ៍ទី៩កញ្ញា២០១៧ គឺជាថ្ងៃចាប់ប្តើមរដូវទាត់បាល់កុមារនឹងយុវជន‹‹Lowell Youth soccer›› នៅឧទ្យានកីឡាដ្ឋាន‹អេដវ័រដ›ដែលនៅជាប់គល់ស្ពាន‹រួក›។ លោក រ៉តនី អេលីយ៉ុត ជាប្រធាននៃអង្គការកីឡាយុវជននៅឡូវែលនេះ បានទទួលចុះឈ្មោះយុវកីឡាករ ៩០០នាក់ សម្រាប់ហាត់ហ្វឹកហ្វឺនកីឡាបាល់ទាត់ជាវិជ្ជាជីវ នារដូវស្លឹកឈើជ្រុះនេះ។
ព័ត៌មានខ្លី-បុណ្យភ្ជុំបិណ្ឌ
រដូវភ្ជុំបិណ្ឌបានប្តើមតាំងពីថ្ងៃទី១កញ្ញា ដោយមានឧបាសកឧបាសិការមកចាប់កុសល កាន់បិណ្ឌជារៀងរាល់ថ្ងៃចំនួន១៤ថ្ងៃ ហើយថ្ងៃទី១៥ គឺជាថ្ងៃកំណត់ធំ ហៅថា‹ភ្ជុំបិណ្យ›។
សមាគមមូលនិធីឃុំសង្កាត់គំរូកម្ពុជា
សហគមន៍ខ្មែរនៅឡូវែល ទើបនឹងបង្កើត សមាគមមួយដើម្បីទៅជួយដំណើរការ ដល់ “ឃុំ នឹងសង្កាត់គំរូថ្មី”នៅកម្ពុជាកាលពីដើមខែសីហា ។
គ្រោះមហន្តរាយធម្មជាតិដែលបង្កការខូតខាតជាទឹកប្រាក់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តអាមេរិក
ដោយ ខ្មែរផុស ស.រ.អ ជាការពិតណាស់ អស់រយៈពេលពីរសប្តាហ៍បន្ទាប់ពីទទួលរងព្យុះសង្ឃរាតំបន់ត្រូពិក ដែលមានឈ្មោះថា «ហាវី»បានធ្វើឱ្យបាក់ដីនិងទឹកជំនន់នៅរដ្ឋតិចសាស់ភាគអាគ្នេយ៏ តំបន់ទីប្រជុំជនហ៊ូស្តុននៅពេលនេះបានស្ងួតហើយជីវិតរស់នៅប្រចាំថ្ងៃ កំពុងចាប់ផ្តើមវិលត្រឡប់ទៅរកភាពធម្មតាវិញហើយ។ ប៉ុន្តែនៅតំបន់ខ្លះ ផ្ទះសម្បែងនិងអាគារមួយមួយចំនួន គឺនៅតែជនលិចនៅឡើយ។
យល់ដឹងពីការស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ជាលក្ខណៈគ្រួសារ មករស់នៅសហរដ្ឋអាមេរិក
ដោយ សុខារ័ត្ន កូយ ដើម្បីមកកាន់សហរដ្ឋអាមេរិក មានប្រភេទទិដ្ឋាការ រឺវីសាជាច្រើនប្រភេទដែលត្រូវបានប្រើប្រាស់ រួមមានដូចជាទិដ្ឋាការទេសចរណ៏, សិស្ស, ពាណិជ្ជកម្ម,ធ្វើការងារ, អន្តោប្រវេសន៍ និងឆ្នោត DV។ សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍គឺជាប្រភេទទិដ្ឋាការដែលមករស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក ដោយមានលក្ខណៈខុសពីប្រភេទវីសាផ្សេងទៀត។
ពីរសប្តាហ៍សម្រាប់ជួបក្រុមគ្រួសារនៅប្រទេសបារាំង
ដោយ ពិន សំខុន ថ្ងៃ២០កក្កដា២០១៧ គឺមួយថ្ងៃបន្ទាប់ពីពីធីបុណ្យអុំទូកនៅឡូវែលគ្រួសារយើងមានគ្នា៣នាក់គឺ សូបិន – សំខុន នឹង ប៉ុណ្ណារ៉ូ បានចេញដំណើរទៅទីក្រុងប៉ារីស ដែលជាប្រទេសដែលសំខុនធ្លាប់រស់នៅច្រើនឆ្នាំ ហើយសូបិន នឹង ប៉ុណ្ណារ៉ូ ក៏ធ្លាប់ទៅ
Lowell Primary Election is on Tuesday,September 26
by Soben Pin The city council and School committee elections for 2017 are gearing up. There are several Cambo dian American candidates running for the nine seat City Council this year. Pan
ចាប់លោក កឹម សុខាសហគមន៏ខ្មែរឡូវែលប្រតិកម្ម
ខ្មែរផុសស.រ.អា ឡូវែលៈ ប្រជាពលរដ្ឋខ្មែរអាមេរីកាំងនៅឡូវែល វូស្ទ័រ នឹងលីន នៃរដ្ឋម៉ាសាឈូសិត ប្រមាណ១០០នាក់ បានធ្វើបាតុកម្មសម្តែងការមិនពេញចិត្តចំពោះការចាប់ខ្លួន លោក កឹមសុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងជាសមាជិកសភាជាតិ
រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន
តពីលេខមុន នាំពូសាយមកដល់គាត់ទៅថ្វាយបង្គំលោក រួចហើយក៏នាំចៅពិនចេញទៅទាំងមិនបានលា ចៅថាចស្រួលបួលផង បានត្រឹមតែលើកដៃ ជាសញ្ញាលាគ្នាតែប៉ុណ្ណោះ។ មកដល់ផ្ទះចៅពិន សប្បាយចិត្តណាស់ដោយបានជួនម្តាយតែគ្រាន់ តែជំរាបសួរឳពុកជាធម្មតាតែប៉ុណ្ណោះ, គេនិយាយ ប្រាប់ម្តាយនៅរឿងរ៉ាវជាច្រើនមានរឿងចាំពូ សាយត្រូវទៅយកតែមិនឃើញមាន
IN THE UNITED STATES DISTRICT COURT FOR THE DISTRICT OF MASSACHUSETTS
CHANMONY HUOT, VLADIMIR SALDAÑA, CHAMPA PANG, LIANNA KUSHI, THOEUN KONG, DENISSE COLLAZO, SUE J. KIM, SOADY OUCH, TOOCH VAN, CARMEN BERMUDEZ, KEI KAWASHIMA-GINSBERG, DANIEL K. UK, and FAHMINA ZAMAN, Plaintiffs, v. CITY
ពាក្យបណ្តឹងអំពីសិទ្ធិបោះឆ្នោតនៅ ក្រុងឡូវែល-សម្អាងហេតុ
សាលាដំបូងសហរដ្ឋអាមេរិក / សាលាដំបូងរដ្ឋមាសាឈូសេត ដើមបណ្តឹង ទល់នឹង ចុងបណ្តឹង សំណុំរឿងលេខៈ……………………… ពាក្យបណ្តឹង សុំដីការរក្សាការពារ និងរបតិវេសន៍ណោំស្រាះយស្នើសុំជម្រះក្តី ដោយក្រុមជំនុំជម្រះ សេចក្តីផ្តើម ១–សិទ្ធិបោះឆ្នោត និងគោលការណ៍នៃសម្លេងឆ្នោតមួយសន្លឹករបស់ជនគ្រប់រូបមានតម្លៃស្មើ គ្នា ជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យរបស់យើង ។ ដើមបណ្តឹងមួយភាគធំ គឺជាប្រជាពលរដ្ឋ សហគមន៍ក្រុងឡូវែល និងពលរដ្ឋសហគមន៍ជនជាតិភាគតិចដែលនាំគ្នាដាក់ពាក្យបណ្តឹង សុំខ្ញុំពង្រឹង ការអនុវត្តច្បាប់ជាតិដែលការពារសិទ្ធិជាមូលដ្ឋាននេះ ។ ដើមបណ្តឹងប្តឹងជំទាស់ ជាពិសេសទៅនឹង ប្រព័ន្ធបោះឆ្នោតបែបមិនសមមាត្រនៅទីក្រុងឡូវែលដែលប្រព័ន្ធបែបនេះ គឺខុសច្បាប់ និងផ្ទុយពីរដ្ឋ
សិក្សាដោយមិនបង់ថ្លៃថ្នាក់មហាវិទ្យាល័យនៅ រ៉ូដអាយលិន Raimondo Signs FY 2018 Budget – State guarantees free community college for all
ដោយសុខារ័ត្ន កូយ រដ្ឋរ៉ូដអាយលិន កាលពីថ្ងៃអង្គារ៍ ទី ៣ ខែសីហា ឆ្នាំ ២០១៧ បានអនុម័តគម្រោងកម្មវិធីសាកល្បងរយះពេលបួនឆ្នាំ ដែលមានឈ្មោះថា «Promise Scholarship»ដោយផ្តល់អាហារូបករណ៏សិក្សាថ្នាក់មហាវិទ្យា័យដោយមិនគិតថ្លៃ។
ព្រឹត្តិការប្លែកៗនៅសេដ្ឋវិមានប្រធានាធិបតី
ដោយ ពិន សំខុន ចាប់តាំងពីលោកប្រធានាធិបតី ឌណល ត្រម ចូលមកកាន់ការនៅសេដ្ឋវិមាន នារដ្ឋធានីវ៉ាស៊ីនតុនបាន២០០ថ្ងៃហើយ មានព្រឹត្តិការប្លែកៗបានកើតឡើងជាមួយនឹងទស្សនៈគ្រប់គ្រងជាច្រើន ដែលមិនធ្លាប់មានពីមុនមក។
សម្ភាសន៍លោក ជន លីហ៊ី ជាសមាជិកគណកម្មការសាលាក្រុងសិក្សាបណ្តឹងរបស់ក្រុមភាគតិច
ដោយ សូបិន ពិន លោក ជន លីហ៊ី សមាជិកក្រុមប្រឹក្សាក្រុងឡូវែល បានផ្តល់បទសម្ភាសន៌ដល់ខ្មែរផុសស.រ.អា. ស្តីអំពីបណ្តឹងចំពោះសាលាក្រុងឡូវែលពីបទ‹រំលោភសិទ្ធធម្មនុញ្ញរបស់ក្រុមជនជាតិភាគតិច›កាលពីថ្ងៃអាទិត្យទី១១.កន្លងទៅ នៅ‹ប៊ូតមៀល›។
ពិធីបុណ្យអុំទូកនៅឡូវែល 21st Annual Lowell Southeast Asian Water Festival 2017
ដោយ ពិន សំខុន ឡូវែលៈ មនុស្សម្នាប្រមាណ៣ម៉ឺននាក់ បាននាំគ្នាមកទីគ្រប់ទិសទីនៃតំបន់‹ញូឥនគ្លិន› ចូលរួមពិធីបុណ្យអុំទូកនៅឡូវែល កាលពីថ្ងៃទី១៩កក្កដា២០១៧ ក្រោមបរិយាកាសជាគ្រួសារអាស៊ី នឹងក្រោមធាតុអាកាសថ្ងៃក្តៅលើស៨០អង្សារ ។
ពិពណ៌ចម្រុះវប្បធម៌ឆ្នាំ២០១៧នៅឡូវែល Lowell Folk Festival 2017
ដោយ ពិន សំខុន ឡូវែល– មនុស្សច្រើនពាន់នាក់ បានប្រជ្រៀតចូល ក្រុងឡូវែលតាំងពីល្ងាចថ្ងៃសុក្រទី២៨កក្កដា មកស្តាប់ភ្លេងនៃក្រុមតន្ត្រីល្បីៗច្រើនក្រុម នឹងច្រៀងរាំតាមថ្នល់នាកណ្តាលក្រុងជុំវិញសាលាក្រុង ដែលម្តុំផ្លូវ‹មេរីម៉ាក់-ម៉ាកេតស្ត្រីត-ផ្លូវដុតុន›បានត្រូវបិទដោយអន្លើ ដោយសារក្រុងឡូវែលប្រារព្ធពិធីបុណ្យប្រចាំឆ្នាំរបស់ខ្លួន ឈ្មោះ‹ឡូហ្វកហ្វេសទីវល›។
រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន
ក្រឡង់ដាក់ខ្លួនធ្វើឱ្យចៅពិនខ្លាចខ្មោចអើយ សែនខ្លាច! តែអាការៈឈឺនោមបង្ខំឱ្យចៅពិន រត់ទៅចុះជណ្តើរមុខសាលាឆាន់ពេលយប់ងងឹតជាដំបូងម្នាក់ឯង ប្រឹងបាញ់នោមនៅទីនោះទាំង ធ្មេចភ្នែកឡើងខូងដី សំណាងល្អដរ យប់ខែភ្លឺមើល ឃើញឆ្ងាយបន្តិចមិនសូវខ្លាច… នោមហើយរត់ ឡើងមកវិញ រូបព្រះពុទ្ធនៅបើកភ្នែកដាក់ខ្លួន ក្រឡែតដដែល គួរឱ្យខ្លាច ចៅពិនដើរទៅរាវរក មុងចៅថាចលបទៅដេកក្បែរគេយ៉ាងកក់ក្តៅ រហូតទល់ភ្លឺ។
ទស្សនៈនយោបាយកម្ពុជា ឧទ្ទាមនៅគ្រប់កន្លែងពេលបោះឆ្នោតមកដល់
ដោយ ពិន សំខុន គណរដ្ឋមន្ត្រីរបស់នាយក ហ៊ុន សែន កំពុងតែមើលឃើញសត្រូវនៅគ្រប់ទិសទិ ពិព្រោះតែការបោះឆ្នោតសាកលនឹងមកដល់នៅតិចជាងមួយឆ្នាំទៀតតែប៉ុណ្ណោះ។ ថ្ងៃទី២៩កក្កដា២០១៨ គឺជាថ្ងៃដែល‹ផ្ទុះអាវុធ›នៅពេលដែល ហ៊ុន សែន ប្រធាន
សត្រូវរដ្ឋាភិបាលត្រូវតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួនក្នុងសំណុំរឿងចាស់តាំងពី១០ឆ្នាំមុន
ដោយ ឆន ភារុណ | ថ្ងៃសុក្រ ទី ៤ ខែ សីហា ឆ្នាំ២០១៧ ដោយមានជម្លោះរឿងគាំទ្រជាមួយគណបក្ស ប្រជាជនកម្ពុជា លោក ញឹក ប៊ុនឆៃ ដែលជា ប្រធានគណបក្សតូចមួយត្រូវបាននាំខ្លួនកាលពី ម្សិលមិញទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរទាក់ទិនសំណុំរឿង គ្រឿងញៀនមួយដែលកើតឡើងតាំងពី១០ឆ្នាំមុន។
រដ្ឋមន្ត្រីថា យុទ្ធសាស្ត្របោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គឺប្រើលុយ អំណាច និងវាយដំ
ដោយ បែន សុខហ៊ាន និង BEN PAVIOUR| ថ្ងៃពុធ ទី ២ ខែសីហា ឆ្នាំ២០១៧ លើកឡើងពីការណែនាំរបស់លោក ហ៊ុន សែន ដល់មន្ត្រីជាន់ខ្ពស់នៅក្នុងបក្សលោក វង សូត រដ្ឋ មន្ត្រីសង្គមកិច្ចបានមានប្រសាសន៍នៅក្នុងសុន្ទរកថា ឥតលាក់លៀមមួយកាលពីថ្ងៃច័ន្ទថា គណបក្ស ប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ ដោយប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងអំណាច ហើយ នឹងវាយដំព្រមទាំងចាប់ សត្រូវរបស់ខ្លួនដាក់ពន្ធនាគារ។