Surface Laptopជំនាន់ក្រោយរបស់ Microsoftមានលើទីផ្សារ

ព្រឹត្តការណ៏កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុង ញ៉ូ យ៉ក គឺក្រុមហ៊ុន Microsoft  បានដាក់តាំងបង្ហាញជាផ្លូវការនូវកុំព្យូទ័រយូរដៃម៉ូដែលថ្មីដែលមានឈ្មោះថា Surface Laptop។​ និយាយពីរូបរាងរបបស់ Surface laptop  គឺស្តើង ចំណែកទំងន់វិញ គឺស្រាល​ ហើយមានល្បឿនលឿន និងថាមពលថ្មខ្លាំង។Surface Laptop ជំនាន់ថ្មីនេះ គឺមានទំនង់ ២.៧ poundsរឺស្មើនឹង ១.២៥ គីឡូ, ទំហំអេក្រង់ ១៣.៥ inch,កំរាស់ ១៤.៥ mm និងកាន់ថ្មបាន ១៤ ម៉ោងកន្លៈ។

Untitled-1

ក្រៅពីនេះ កុំព្យូទ័រយួរដៃនេះ មានក្តាចុចដោយប្រើប្រាស់ Alcantara Fabric, ជាប្រភេទLCDtouchscreen, មានប្រើប៊ិចSignature Surface PenនិងSurface Dial ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសរសេរ,ទាញចុះឡើង, ពង្រីកបង្រួមនិងស្វែងរកនៅលើអេក្រង់។ ជាងនេះទៅទៀត វាដំណើរការដោយមានRAM ៣ ជំរើស គឺ ៤GB, ៨GB, រឺ១៦GBនិងមានអង្គចងចាំក្នុង ១២៨GB, ២៥៦GB, រឺ៥១២GB ទៅតាមការចង់បានរបស់អ្នកប្រើប្រាស់។ សម្រាប់កុំព្យូទ័រយូរដៃម៉ូដែលថ្មី មាន ៤ ពណ៌ គឺផ្លាទីន, ក្រហមក្រម៉ៅ, ខៀវថ្លា, និងមាស។

ក្រុមហ៊ុនបញ្ជាក់ថា Surface Laptopគឺស្តើង និងស្រាលជាង MacBook Ariរឺក៏ Pro៥០% និងមានល្បឿនលឿនជាង i7 MacBook Pro ហើយមានថាមពលថ្ម រយៈពេលយូរជាង MacBook Airដែលមាននៅលើទីផ្សារបច្ចុប្បន្ន។ តាមការឲ្យដឹងពីក្រុមហ៊ុន កុំព្យូទ័រយួរដៃម៉ាក Surface Laptop ម៉ូដែលចុងក្រោយបង្អស់នេះបង្កើតឡើងដោយផ្តោតជាសំខាន់លើតំរូវការនៃការប្រើប្រាស់សម្រាប់ការសិក្សារបស់សិស្ស។

នៅថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានណៃនាំនូវ Windows 10Sដែលជាកម្មវិធីនៃប្រព័ន្ធដំណើរការថ្មីមួយសម្រាប់ប្រើប្រាស់របស់សិស្សានុសិស្សគ្រប់វ័យទាំងអស់ ដោយធានានូវប្រត្តិបត្តការណ៏ខ្ពស់ជាងមុន, ថាមពលថ្មីប្រសើរជាងមុន និងសុវត្ថិភាពខ្ពស់ជាងមុននិងអាចទាញយកបានតាម  Windows Store ចាប់ផ្តើមក្នុងតំលៃចាប់ពី $១៨៩ នៅរដូវក្តៅខាងមុខនេះ។ សម្រាប់កុំព្យូទ័រយួរដៃSurface ជំនាន់ក្រោយ គឺដំណើរការដោយប្រើប្រាស់នូវ Windows 10S។

ក្រុមហ៊ុន Microsoft  កំពុងចាប់ផ្តើមទទួលការបញ្ជាទិញ ដែលមានតំលៃ $៩៩៩ សម្រាប់ Core i5 version ដែលមាន RAM 4GB និងទំហំផ្ទុកទិន្នន័យ SSD128GB ហើយនឹងចាប់ផ្តើមផ្ងើទៅកាន់អតិថិជននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៧។