Tag Archives: Cambodia
Last Evolution of Cambodia Politics, July 22nd 2014
ការវិវត្តន៍ថ្មីនៃនយោបាយកម្ពុជា បទវិភាគនយោបាយខ្មែរផុសស.រ.អា ដោយ ពិន សំខុន By Pin Samkhon, 7/22/2014 ថ្ងៃទិ១៥កក្កដា ២០១៤ ក្រុមប៉ូលីសរាប់រយនាក់ ស្លៀកឯកសណ្ឋានត្រៀមច្បាំងនឹងជាតិខ្លួនឯង បានធ្វើការវាយបំបែកក្រុមប៉ាតុកររាប់រយនាក់ដូចគ្នា ដែលមកទាមទារឱ្យប្រគល់ទីលានប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី មួរ សុខហួរ ។ រូបភាពនឹងពត៌មាន ធម្មតាដែលយើងបានទទួល គឺកងកម្លាំងប្រដាប់អាវុធបង្ក្រាបប៉ាតុកម្ម បានចេញវាយបណ្តេញប៉ាតុករបណ្តាលឱ្យរងរបួសជាង១៥នាក់ បើតាមពត៌មានភ្លាមៗនៅហ្វេសប៊ូក… តែរូបភាពដ៏អស្ចារ្យនៅពេលបន្តិចបន្ទាប់មក គឺប៉ាតុករដែលជាប្រជាពលរដ្ឋគ្មានអាវុធគ្មានបញ្ជាការ បានវាយតបទៅកងប៉ូលីសក្រុង ដោយដោយដៃ ដោយដំបងដងទុងជាតិ ដោយដងបដារ ដោយដំបងឆក់យកបានពី ប៉ូលីស