រូបភាពដែលបាត់បង់ របស់ ឬទ្ធី ប៉ាន់ ទៅកាន់ហូលីវូដ ក្នុងវិញ្ញាសាកុននិយាយភាសាបរទេសល្អបំផុតសម្រាប់ពានរង្វាន់អូស្ការ Missing Picture becomes the first Oscar nominee from Cambodia

រូបភាពដែលបាត់បង់ របស់ ឬទ្ធី ប៉ាន់ ទៅកាន់ហូលីវូដ ក្នុងវិញ្ញាសាកុននិយាយភាសាបរទេសល្អបំផុតសម្រាប់ពានរង្វាន់អូស្ការ

Missing Picture becomes the first Oscar nominee from Cambodia

Film by Rithy Panh nominated for Best Foreign Film

ដោយសុខា

រូបភាព ក្រេឌីតដល់ទំព័រហ្វេសប៊ុក លោក រាសី

1623682_10152051451438800_712727821_nសាលសន្និសីទ ដាល់ប៊ី, ឡសអេនជឺឡេស៖ “To hang on you must hide within yourself a strength, a memory, an idea that no one can take from you,” he says in the film. “For if a picture can be stolen, a thought cannot.” មានន័យថា”​ ចាំឳកាសល្អមកដល់គឺអ្នកត្រូវលាក់ទុកក្នុងខ្លួនអ្នកឲ្យបាន​នូវកម្លាំងចិត្ត ការចងចាំ និង ឧត្តមគតិ ដែលពុំមាននរណាម្នាក់ អាចបេះយកពីអ្នកបាន ព្រោះទោះបីជាទិដ្ឋភាពទាំងអស់នោះ ត្រូវបានគេលួចបាត់ទៅហើយ ឧត្តមគតិរបស់អ្នកគង់នៅមិនសាបសូន្យឡើយ” ស្រង់ប្រសាសន៍របស់លោក ឬទ្ធី ប៉ាន់ ដែលបានផ្តល់ដល់សាពត៌មានវ៉លស្រ្ទីត នាពេលថ្មីៗនេះ ខណៈដែលលោកត្រូវបានភ្នាក់ងារពត៌មានជាតិ និងអន្តរជាតិជាច្រើន សុំផ្តល់បទសម្ភាសន៍អំពីដំណើររបស់លោកមកកាន់សហរដ្ឋអាមេរិក ផ្តើមចេញពីស្នាដៃភាពយន្តរូបភាពដែលធ្វើពីដីឥដ្ឋ មានអត្ថន័យរំលឹកដល់អតីតកាលនៃខ្សែជីវិតរបស់​លោកផ្ទាល់នាសម័យសម្លាប់រង្គាល។ ខ្សែភាពយន្តនោះមានចំណងជើងថា រូបភាពដែលបាត់បង់          ” Missing Picture”

ថ្ងៃអាទិត្យ ទី ២ នៃខែមីនា ជាថ្ងៃសំខាន់របស់លោកឬទ្ធី ប៉ាន់ និងប្រជាពលខ្មែរទូទាំងប្រទេស និង កន្លែងផ្សេងៗទៀតនៃពិភពលោកដែលមានខ្មែររស់នៅ ព្រោះជាថ្ងៃដែលភាពយន្ត ខ្មែរ រូបភាពដែលបាត់បង់ ” Missing Picture”  ដែលជាស្នាដៃរបស់លោក ឬទ្ធី ប៉ាន់ ត្រូវបានផ្តល់នាមជាកុនមួយដាក់ក្នុងវិញ្ញាសាជ្រើសរើសពានរង្វាន់អស្ការ នៃកុននិយាយភាសាបរទេសដែលល្អជាងគេបំផុត។

ក្នុងនោះ ចំណុចពិសេសនៃកុននេះ ពុំមានប្រើប្រាស់មនុស្សពិតឡើយ ពោលគឺប្រើដីឥដ្ឋ ដែលដីទាំងនោះត្រូវបានសូនឡើងជារូបមនុស្សជាង៥០០រូប ប្រើប្រាស់ទៅតាមឈុតឆាកផ្សេងៗ តាមការចងចាំនូវរឿងរ៉ាវ និងមនុស្សទាំងអស់ដែលបានប្រាស្រ័យទាក់ទង ជាមួយលោកឬទ្ធីប៉ាន់ ផ្ទាល់ បកត្រឡប់ទៅទសវត្ស៧០។ គួរបញ្ជាក់ផងដែរអ្នកសូនរូប មាននាមថា ម៉ាង សារិត។ រូបដីឥដ្ឋ នៃក្មេងប្រុសពាក់អាវពណ៌ស៊ីជម្ពូ ពងជីងចក់ ដែលជារូបលោកឬទ្ធីប៉ានកាលពីនៅក្មេងនោះ ត្រូវបានទទួលការចាប់អារម្មណ៍ និងល្បីល្បាញក្នុងទំព័របណ្តាញទំនាក់ទំនងសង្គម ធ្វីតធឺ និងហ្វេសប៊ុក ហើយក៏មានការបោះពុម្ព ផលិតអាវពងជីងចក់ ពណ៌ស៊ីជម្ពូនោះ ពាក់ដោយអ្នកគំាទ្រវណ្ណកម្មនេះជាច្រើន។

ជាលទ្ធផល នៅក្នុងការប្រកួតខាងលើ ភាពយន្ត រូបភាពដែលបាត់បង់ ” Missing Picture” មិនបានទទួលជ័យលាភីឡើយ។​យ៉ាងណាមិញ ត្រឹម១៥វិនាទី នៃការបញ្ចាំងកុនរូបភាពដែលបាត់បង់ 1Missing Picture” នេះដោយសង្ខេប លើផ្ទាំងសំពត់ស នៃរោងសន្និសីទដាល់ប៊ី កម្រិតហូលីវូដ ចាត់ទុកជាជោគជ័យដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ព្រោះក្នុងរាត្រីប្រកាសលទ្ធផលពានរង្វាន់អស្ការនោះ ទស្សនិកជន រាប់លាន កោដិ នាក់ ទាំងអ្នកដែលមានវាសនាចូលរួមកម្មវិធីដោយផ្ទាល់ និង ទស្សនិកជនតាមកញ្ចក់ទូរទស្សន៍ ត្រៀមខ្លួនមើលមិនដាក់ភ្នែក ស្វែងរកម្ចាស់រង្វាន់។ តិច ឬច្រើន​ សម្លេងខ្មែរបានជ្រួតជ្រាបក្នុងអារ្យប្រទេស និងប្រទេសនានាលើពិភពលោក មានសារប្រយោជន៍ក្រៃលែង ទីមួយគឺ ពិភពលោកមើលឃើញខ្មែរក្នុងន័យវិជ្ជមាន តាមរយៈគុណភាពនៃស្នាដៃកុនខ្មែរដែលឈានជើងទៅកាន់ហូលីវូដ ហើយក៏ជាយាន ឲ្យវិស័យដទៃទៀតនៅប្រទេសខ្មែរ ត្រូវបានទទួលការចាប់អារម្មណ៍ផងដែរ។ ទី២ គឺការលាតត្រដាងនូវប្រវត្តិសាស្រ្តខ្មែរ នាជំនាន់នោះ ទៅដល់សាធារណជនជាតិ និងអន្តរជាតិ បានដឹងឭសព្វសាយឡើង។

ការប្រើប្រាស់អតីតកាល ស្រាវជ្រាវអត្តសញ្ញាណ បង្កើតទៅជាឧត្តមគិត និងស្នាដៃ ជាចំណុចពិសេស ចាត់ទុកកម្មសិទ្ធដ៏ពិសិដ្ឋនៃមនុស្សជាតិ។ សូមឲ្យគុណតម្លៃមួយនេះ បានកើតឡើង និងស្ថិតក្នុងដួងព្រលឹងនៃកូនខ្មែរគ្រប់រូប។