ការលះបង់គោ​រមងារជាម្ចាស់ក្សត្រីដើម្បីស្នេហានៃខ្សែរាជ្យវង្សរបស់ជប៉ុន

ប្រែសម្រួលដោយខ្មែរផុស

សមាជិកគ្រួសាររាជ្យវង្សម្នាក់របស់ជប៉ុន គឺម្ចាស់ក្សត្រី ម៉ាកូ (Mako) ត្រូវបានគេជឿជាក់ថានឹងបាត់បង់តំណែង​ជាម្ចាស់ក្សត្រីដោយាសារព្រះនាងបានស្រលាញ់ និងរៀបការជាមួយនឹងជនធម្មតាម្នាក់ដែលមិនជាប់ខ្សែរាជរង្ស។ ព្រះនាង ម៉ាកូមាន

ព្រះជន ២៥ វស្សា ត្រូវជាចៅស្រីរបស់ព្រះចៅអធិរាជ្យអាគីហីតូ(Akihito)ដែល​មាន​ព្រះ​ជន្ម ៨៣​វស្សានិងត្រូវភ្ជាប់ពាក្សជាមួយអតីតមិត្តរួមថ្នាក់របស់ព្រះនាង គឺលោក គី កូម៊ូរូ(Kei Komuro) មានអាយុ ២៥ ឆ្នាំដូចគ្នាហើយនឹងរៀបការនៅឆ្នាំក្រោយនេះ។

ប្រវត្តិរបស់ព្រះនាង ម៉ាកូ និងលោកគី កូម៊ូរូ

ព្រះនាង ម៉ាកូ ប្រសូត្រនៅខែតុលា ឆ្នាំ ១៩៩១ជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ ហ្វូមីហីតូ (Fumihito)និងម្ចាស់ក្សត្រី គីកូ (Kiko)ហើយត្រូវជាចៅស្រីរបស់ព្រះចៅអធិរាជ្យអាគីហីតូ(Akihito)។ ព្រះនាងបានសិក្សានៅសាលាបឋមសិក្សា Gakushuinក្នុងឆ្នាំ ១៩៩៨ និងបានបន្តការសិក្សានៅវិទ្យាល័យGakushuin Girls។នៅឆ្នាំ២០១០ ព្រះនាងបានចុះឈ្មោះសិក្សានៅមហាវិទ្យាល័យICU College of Liberal Artsដោយចាប់យកជំនាញសិល្បៈនិងបេតិកភណ្ឌវប្បធម៌។

ព្រះនាងបានបន្តការសិក្សានៅសកលវិទ្យាល័យ Edinburghក្នុងឆ្នាំ ២០១២ ហើយបន្ទាប់ពីការបញ្ចប់ការសិក្សារបស់ព្រះនាងពីមហាវិទ្យាល័យ Edinburghក្នុងឆ្នាំ២០១៤ ព្រះនាងបានចូលរួមក្នុងកម្មវិធីឧត្តម​សិក្សារបស់មហាវិទ្យាល័យ Leicesterដើម្បីសិក្សាជំនាញ museologyរយៈពេល ២ ឆ្នាំ។ បច្ចុប្បន្នព្រះនាងជា affiliate researcherនៅសកលវិទ្យាល័យតូក្យូ។

ចំណែកគូរស្នេហរបស់ព្រះនាង លោកកូម៊ូរូរស់នៅជាមួយម្តាយនិងជីតា។ នៅពេលលោកជាសិស្សសកលវិទ្យាល័យ លោកបានចូលរួមក្នុងសកម្មភាពជំរុញផ្នែកទេសចរណ៏សម្រាប់ក្រុងFujisawaក្នុងខេត្តKanagawa ដោយមានរហស្សនាម​ថា“prince of the sea”  នៅShonanEnoshima។ បច្ចុប្បន្នលោកកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់អាជីកម្មនៅមហាវិទ្យាល័យ Hitotsubashi University និងបំរើការងារក្នុងក្រុមហ៊ុនច្បាប់នៅក្រុងតូក្យូប្រទេសជប៉ុន។

ទំនាក់ទំនងស្នេហា

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយថា ព្រះនាង ម៉ាកូ និងលោក កូម៊ូរូ បានជួបគ្នានៅកិច្ចប្រជុំពិភាក្សាមួយអំពីការសិក្សានៅក្រៅប្រទេសកាលពីខែមិថុនា ឆ្នាំ ២០១២ ក្នុងក្រុងតូក្យូ និងបានចាប់ផ្តើមជួបគ្នាជាបន្តបន្ទាប់ចាប់ពីពេលនោះមក។ អ្នកទាំងពីរតែងតែជួបគ្នាពីរបឺដងក្នុងមួយខែ។ អ្នក​ទាំង​២បច្ចប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលធ្វើ​ផែនការ​ភ្ជាប់​ពាក្យ។

ច្បាប់គ្រួសារអធិរាជ្យ

ទំនាក់ទំនងរបស់អ្នកទាំងពីរ បើតាមប្រពភព័ត៌មានបានឲ្យដឹងថា មាតាបិតារបស់ព្រះនាង ម៉ាកូ បានទទួលស្គាល់រួចហើយ ហើយបើតាមច្បាប់គ្រួសារអធិរាជ្យរបស់ប្រទេសជប៉ុនឆ្នាំ ១៩៤៧ គឺសមាជិកគ្រួសារស្រ្តីរបស់គ្រួសារអធិរាជ នឹងត្រូវដកហូតតំណែងជាព្រះនាង នៅពេលដែរសមាជិកគ្រួសារជាស្រ្តីរៀបការជាមួយជនធម្មតា ហើយតំរូវឲ្យម្ចាស់ក្សត្រីចាកចេញពីគ្រួសាររាជ្យវង្សទៅរស់នៅពិភពលោកខាងក្រៅ។

 

បន្ទាប់ពីចាកចេញ ព្រះនាងនឹងទទួលបានថវិការសម្រាប់ការចំណាយក្នុងការរស់នៅរបស់អ្នកទាំងពីរ។ ជាងនេះទៅទៀត ព្រះនាងនឹងសិទ្ធបោះឆ្នោត, ត្រូវបង់ពន្ធជូនរដ្ឋ, ដើរទិញឥវ៉ាន់និងធ្វើការងារផ្សេងៗដោយព្រះនាងផ្ទាល់។ ប្រសិនបើអ្នកទាំងពីរមានបុត្រ, រាជ្យបុត្រនោះមិនមែនជាខ្សែរាជ្យវង្សនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះនាង ម៉ាកូ មិនមែនជាម្ចាស់ក្សត្រីដំបូងនោះទេក្នុងគ្រួសាររាជ្យវង្សដែលបានជ្រើសរើសបោះបងចោលដំណែង។ កាលពី ១២ឆ្នាំមុនព្រះ​មាតុលានី (ម្ដាយមីង) របស់​ព្រះនាង ព្រះនាម Sayako Kurodaដែលពេលនេះមានព្រះជន ៤៨ វស្សា និងជាបុត្រីតែមួយគត់របស់ព្រះចៅអាធិរាជ្យអាគីហីតូបាន​រៀប​អភិសេក​ជាមួយ​ជន​សាមញ្ញ ឈ្មោះ Yoshiki Kuroda ហើយត្រូវចាកចេញពីរាជ្យវាំងផងដែរ។

នៅ​ក្នុង​ប្រទេស​ជប៉ុន សមាជិកគ្រួសារជាមនុស្ស​ប្រុស ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀបការជា​មួយ​ជន​សាមញ្ញ និង​នៅ​តែ​រក្សា​តំណែង​របស់​ខ្លួន​ដដែល។ ផ្ទុយទៅវិញ វា​មិន​ដូច​គ្នា​ឡើយ​សម្រាប់សមាជិកគ្រួសារជា​ស្ត្រី។ ជាក់ស្ដែង អធិរាជ​ជប៉ុន អាគីហីតូគឺ​ជា​ខ្សែ​រាជវង្ស​ជប៉ុន​ដំបូង​គេ​បង្អស់ ដែល​បាន​រៀប​អភិសេក​ជាមួយ​ជន​សាមញ្ញ (ព្រះ​អគ្គមហេសី Michiko)ប៉ុន្តែ​នៅ​តែ​រក្សា​តំណែង​ជា​អធិរាជ​ដដែរ។

ចំនួនសមាជិកគ្រួសារអធិរាជ្យ

នាពេលបច្ចុប្បន្ននេះ គ្រួសារអធិរាជ្យជប៉ុនមានសមជិកចំនួន ១២ អង្គ ប្រសិនបើមានការចាកចេញរបស់ព្រះនាងម៉ាកូមែននោះ ចំនួនសមាជិករាជ្យវង្សដែលមានចំនួនតិចរួចហើយនោះ នឹងកាន់តែរួមតូចថែមទៀតដោយនៅសល់តែចំនួន ១១ អង្គប៉ុណ្ណោះ។