Megan’s House

មូលនិធិមេកានហោស​ (The Megan House Foundation)កំពុងរៀបចំលក់សន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះផ្ទះដ៏ថ្មីស្រឡាង ដែលមានទីតាំងនៅ 60 Gumpus Roadក្រុង Dracutរដ្ឋម៉ាសាជូសេត។មូលនិធិមេកានហោស​ (ដែលមានតួនាទីជា

អ្នកសម្របសម្រួលផ្នែករដ្ឋបាល និងរៃអង្គាសថវិកា នៃគម្រោងផ្ទះMegan’s House​)​ កំពុងលក់សន្លឹកឆ្នោតផ្សងសំណាង សម្រាប់រៃអង្គាសថវិការ, បង្កើនការយល់ដឹង និងផ្តល់ឲ្យសហគមន៏នូវឱកាសក្នុងមួយជីវិត! សន្លឹកឆ្នោត នឹងមានសម្រាប់លក់នាពេលឆាប់ៗនេះ ប៉ុន្តែលោកអ្នកអាចចុះឈ្មោះនៅថ្ងៃនេះ ដើម្បីទទួលព័ត៌ថ្មីៗពីការលក់សន្លឹកឆ្នោត តាមរយៈ​ www.themeganhouse.org/megans-house-dreams-come-home-raffle។ ឆ្នោតមួយសន្លឹកលក់ក្នុងតំលែ $100.00 ហើយមានតែ 5,000 សន្លឹកប៉ុណ្ណោះ នឹងត្រូវដាក់លក់។

គម្រោងស្នាក់នៅMegan’sHouseគឺជាផ្ទះស្នាក់នៅទូលាយសម្រាប់ស្រ្តីក្មេងៗ មានអាយុចន្លោះពី 18 ដល់ 26 ឆ្នាំ ដែលកំពុងតស៊ូជាមួយនឹងការញៀនថ្នាំ និងជំងឺផ្លូវចិត្តនិងការប្រើប្រាស់ថ្នាំប្រភេទញៀនផ្សេងទៀត។ Megan’s Houseផ្តល់វិធីសាស្ត្ររួម និងចំរុះរយៈពេលវែងដើម្បីព្យាបាល។ កម្មវិធីនេះ រួមមានផ្តល់សេវាកម្មផ្អែកតាមភាពជាក់ស្តែង ក្នុងគោលបំណងដើម្បីធ្វើឲ្យគុណភាពនៃជីវិតមានភាពប្រសើរឡើង និងការផ្តល់ជំនាញក្នុងជីវិតសម្រាប់អ្នកស្នាក់នៅ។ លោកអភិបាលរដ្ឋម៉ាសាជូសេត KarynPolitoបានឆ្លាតឱកាសមកទស្សនកិច្ច Megan’s Houseហើយបានមានប្រសាសន៏ជាមួយនឹងអ្នកស្នាក់នៅថា “Megan’s House គឺមានតែមួយគត់។ ជារដ្ឋមួយ ម៉ាសាជូសេត ចាំបាច់ត្រូវគិតគូរពីវិធីដើម្បីធ្វើគម្រោងស្នាក់នៅ Megan’s Houseច្រើនបន្ថែមទៀតនៅកន្លែងផ្សេងទៀត” ។

លោក Tim Grover​ ដែលជាឪពុករបស់Meganនិងអ្នកបង្កើតគម្រោង Megan’s Houseបានទិញអាគារដែលឥឡូវនេះបានប្រើប្រាស់ជា Megan’s Houseដើម្បីផ្តល់ជាកន្លែងស្នាក់នៅរយៈពេលវែង ដោយសង្ឃឹមថា កូនស្រីរបស់គាត់ ជានិច្ចជាកាលនឹងមានកន្លែងសម្រាប់ស្នាក់នៅ ក្នុងកំឡុងពេលកំពុងជាសះស្បោយពីការញៀនថ្មាំ។ គួរឱ្យស្តាយMeganបានបោះបងចោលការតស៊ូប្រឆាំងទៅនឹងការញៀន នៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2014។ គម្រោងស្នាក់នៅ Megan’s House បានចាប់បើកដំណើរការនៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2015។

លោកTim Grover បានមានប្រសាសន៏ថា “យើងមានការរីករាយក្នុងការផ្តល់ការគាំទ្រជាច្រើនរបស់យើងក្នុងសហគមន៏ នូវឱកាសក្នុងការចូលរួមឆ្នោតផ្សងសំណាងនេះ និងឈ្នះផ្ទះថ្មីដ៏ស្អាត់នេះ  ទទឹមនឹងនេះក៏ធ្វើឲ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់ស្រ្តីក្មេងៗទាំងនេះ។​”

គម្រោងផ្ទះដែលកំពុងតែរៀបចំជាឆ្នោតផ្សងសំណាង គឺជាប្រភេទផ្ទះសងថ្មី មានទំហំ 2,000 square foot, មានបន្ទប់ដេក 3, មានបន្ទប់ទឹក 2.5 (Colonial situated on a quiet)ស្ថិតនៅតាមផ្លូវលំនៅដ្ឋានក្នុងក្រុង Dracutរដ្ឋម៉ាសាជូសេត និងមានតំលៃ $454,900។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វ៉ិបសាយរបស់យើងខ្ញុំ តាមរយៈអាសយដ្ឋាន  www.themeganhouse.org។  សមាជិកអគ្គនាយកនៃគណកម្មការមូលនិធិមេកានហោស នឹងចូលរួមក្នុងកម្មវិធីប្រារព្ធខួប​ 10 ឆ្នាំនៃការបង្កើតសាព័ត៌មានខ្មែរផុស ស.រ.អា សម្រាប់លោកអ្នក ដើម្បីជាវសន្លឹកឆ្នោតនៃគម្រោងផ្ទះMegan’s House រឺលោកអ្នកអាចចូលទៅ  ​on-lineតាមរយៈអាសយដ្ឋាន www.themeganhouse.org\raffle