ព័ត៌មានខ្លី-កីឡាបាល់ទាត់យុវជន

ថ្ងៃសៅរ៍ទី៩កញ្ញា២០១៧ គឺជាថ្ងៃចាប់ប្តើមរដូវទាត់បាល់កុមារនឹងយុវជន‹‹Lowell Youth soccer›› នៅឧទ្យានកីឡាដ្ឋាន‹អេដវ័រដ›ដែលនៅជាប់គល់ស្ពាន‹រួក›។ លោក រ៉តនី អេលីយ៉ុត ជាប្រធាននៃអង្គការកីឡាយុវជននៅឡូវែលនេះ បានទទួលចុះឈ្មោះយុវកីឡាករ ៩០០នាក់ សម្រាប់ហាត់ហ្វឹកហ្វឺនកីឡាបាល់ទាត់ជាវិជ្ជាជីវ នារដូវស្លឹកឈើជ្រុះនេះ។

តាំងពីម៉ោង៨ព្រឹកនៃថ្ងៃសៅរនេះ ប៉ុណ្ណារ៉ូ បានត្រៀមខ្លួនចូលរួមជាមួយពាក់ឯកសណ្ឋានអាវពណ៌ខៀវរបស់ក្រុមឈ្មោះ‹Striker›មានកីឡាករស្រីប្រុសលាយគ្នា ៩នាក់អាយុពី៦ទៅ៧ឆ្នាំ នៅក្រោមបញ្ជាការរបស់‹ខូជ›២នាក់, ពួកគេទៅត្រូវប្រយុទ្ធជាមួយក្រុមអាវខ្មៅ ដែលមានរចនាសម្ព័ន្ធដូចគ្នា ក្នុងរយពេល១ម៉ោងនឹងដោយមានអាជ្ញាកណ្តាលម្នាក់ជាអ្នកមើលខុសត្រូវ ឱ្យការប្រកួតប្រព្រឹត្តទៅតាមវិន័យកីឡាបាល់ទាត់ ឱ្យបានស្មើរភាពគ្នា។ ព្រឹកនេះ មានសិស្សម្នាក់បានត្រូវកីឡាករម្នាក់ទៀត ទាត់បាល់ត្រូវមុខ ដោយអចេតនា ទាំងអស់គ្នា រួមទាំងប៉ុណ្ណារ៉ូផង ត្រូវទទួលទោសលុតជង្គង់១នាទី ជាសញ្ញានៃវិន័យឱ្យកីឡាករមានការប្រុងប្រយ័ត្នខ្ពស់។

នៅចុងបញ្ចប់‹Striker›បានទាត់ឈ្នះ៣ទល់នឹង២ តែទាំងអស់គ្នារីករាយដោយបានប្រកួតកីឡាដ៏មានប្រជាប្រីយមួយ ពោរពេញទៅដោយការប្រឹងប្រែង ហើយការលាគ្នាដោយបន្សល់ទុកអនុស្សាវរីយប្រកបដោយមិត្តភាព នឹងមានម្តាយឳពុករង់ចាំកោតសសើរទេពកោសល្យកូនស្រីប្រុសតែរៀងៗខ្លួន៕