Category Archives: Temple

នៅវត្ត‹វីឡូ›ឡុងប៉ិចព្រះសង្ឃត្រូវបានបណ្តេញចេញពីវត្ត

ដោយ ពិន សំខុន ព្រះសង្ឃដែលធ្លាប់តែជាទីគោរពបូជា ដោយពុទ្ធសាសនិកខ្មែរ ស្រាប់តែនៅវត្តដែលអ្នកស្រុកឡុងប៉ិចហៅថាវត្ត‹ខេមរៈពុទ្ធិការ៉ាម›ឬវត្ត‹វីឡូ› គឺវត្តដែលឋិតនៅ ២១០០ផ្លូវវីឡូ ទីក្រុងឡុងប៉ិច គណកម្មការវត្តនោះ បានបណ្តេញព្រះសង្ឃឱ្យចេញពីវត្ត តាមរយដីការតុលាការចុះថ្ងៃទី១៦តុលា១៩ បានបញ្ជាឱ្យព្រះគ្រូចៅអធិការ ស៊ិម ថេត នឹងព្រះសង្ឃមួយអង្គទៀតព្រះនាម ប៊ុន ទិត ក្នុងចំណោមព្រះសង្ឃ៤អង្គ ចាកចេញពិវត្ត ដោយបកស្រាយថា‹មិនបានបង់ប្រាក់ថ្លៃស្នាក់អាស្រ័យ??› ម្ចាស់ក្សត្រីយ រីតារ៉ាក់ ស៊ីសុវត្តិ ជាចាស់ទុំនៅឡុងប៉ិចនិយាយថា‹ការបណ្តេញនេះ មិនបានធ្វើឱ្យព្រះសង្ឃវត្ត‹វីឡូ›ចាកចេញទៅណាឆ្ងាយទេ លោកបានបោះជំរុំនៅមុខវត្ត ហើយធ្វើកូដកម្មនៅទីនោះជាច្រើនថ្ងៃមកហើយ ដើម្បីទាមទាររក‹យុត្តិធម៌›ដែលលោកយល់ថា‹ការបណ្តេញលោកចេញពីវត្តនេះ បានរំលោភលើសិទ្ទរបស់លោក ដែលធ្លាប់ជាអ្នកធ្វើឱ្យវត្តមួយនេះរុងរឿង›។ ពុទ្ធបរិស័ទជើងវត្តជាច្រើន

បុណ្យភ្ជុំបិណ្ឌនៅឡូវែល

ដោយ ពិន សំខុន បុណ្យដ៏ធំសម្រាប់ប្រជាពលរដ្ឋខ្មែរ មិនថារស់នៅកម្ពុជាឬនៅអាមេរីកទេ គឹបុណ្យភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ហើយឆ្នាំនេះនៅថ្ងៃទី១-២តុលានេះឯង គឺនៅចុងនៃរយៈពេលចូលវស្សា៣ខែរបស់ព្រះសង្ឃ គេធ្វើពីធីកាន់បិណ្ឌ ១៥ថ្ងៃ រួចភ្លាមមក គេធ្វើពិធិបញ្ចប់មួយ ហៅថាផ្ជុំបិណ្ឌនេះឯង។ បន្ទាប់ពីភ្ជុំបិណ្ឌនេះភ្លាម គេអាចប្តើមធ្វើពិធី កឋិនទានដែលគេមានពេល៣០ថ្ងៃ សម្រាប់ប្រារព្ធ១ឆ្នាំម្តង សម្រាប់វត្តនិមួយៗ។ បុណ្យនេះមានន័យថា‹‹ជាឱកាសដែលកូនចៅធ្វើបុណ្យជូនកុសលជូនបុព្វបុរស មានដូនតា-ម្តាយឳពុកដែលបានចែកឋានទៅហើយ ដើម្បីជាការដឹងគុណដល់លោក›› នៅស្រុកកម្ពុជាក្រោមគេហៅថា‹‹បុណ្យដូនតា››ដែលមានន័យដូចគ្នា។សម្រាប់នៅឡូវែល ក៏ដូចជានៅទីក្រុងឯទៀតនៃសហរដ្ឋ ដែលមានវត្តច្រើន គេតែងពិព្រោះគ្នា យកថ្ងៃនៃចុងសប្តាហ៍ណាដែលមិនជាន់គ្នា អនុញ្ញាត្តិឱ្យពុទ្ធបរិស័ទ អាចទៅវត្តវ៉ាបានគ្រប់ៗគ្នា មិនច្បាស់ជាធ្វើចំថ្ងៃកំណត់នោះទេ។ យើងសូមឆ្លៀតឱកាស ផ្តល់ពត៌មានអំពី‹វត្ត›ក្នុងសហគមន៍

វត្តត្រៃរតនារាមៈ សំណាង រួបរួមគ្នាតែមួយនៅស្តួចស្តើង Tray Ratanaram Temple : The Chance of Unification is minimal

វត្តត្រៃរតនារាមៈ សំណាង រួបរួមគ្នាតែមួយនៅស្តួចស្តើង Tray Ratanaram Temple : The Chance of Unification is minimal ឡូវែល ៖ វត្តត្រៃរតនារាមត្រូវបង្ខំឱ្យបិទទ្វារ ពុទ្ធបរិស័ទនាំ គ្នាទៅធ្វើបុណ្យនៅវត្តពន្លឺពុទ្ធច័ត្រវិញ ទំនងជាមានខ្លះដែរ នាំគ្នា ទៅធ្វើបុណ្យនៅវត្តខ្មែរឡូវែល ឬវត្តសហគមន៍ព្រះសង្ឃខ្មែរដែល កំពុងតែខិតខំកសាងឈ្មោះឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវ និង រឿងវិបត្តិគ្រប់គ្រងវត្តបានត្រូវបាតុកម្មពុទ្ធបរិស័ទចំណុះជើងវត្ត ថ្កោលទោសជាច្រើងដងមក ។ គួររំលឹកផងដែរថា វត្តត្រៃរតនារាម នេះ  តទៅទំព័រទី ០៦