Latest News
សៀងហៃទីក្រុងធំរបស់ចិនកុម្មុយនិស្ត
ដោយ ពិន សំខុន (តពីលេខមុន) ចេញពី‹ព្រៃនគរ›ទីក្រុងភាគខាងត្បូងនៃប្រទេសកុម្មុយនិស្ត‹វៀតណាម› នៅថ្ងៃទី២៥កក្កដា យើងបានលាក្រុមគ្រួសារដែលបានមកជូនដំណើរយើងពិ‹បាយឆាវ› យ៉ាងអាលោះអាល័យ។ កាលពីចេញពិភ្នំពេញមក យើងមានគ្នា៥នាក់ តែឥឡូវ ប៊ុនឡេង នឹង សៀកលឺ ប្តិប្រពន្ធទើបការថ្មីថ្មោង ក៏បានចេញដំណើរទៅភ្នំពេញវិញ តាំងពីព្រឹកព្រលឹមបាត់ទៅហើយ យើង៣នាក់ត្រូវធ្វើដំណើរទៅ‹សៀងហៃ›គឺទិសខុសគ្នា ធ្វើឱ្យបរិយាកាសលាគ្នារឹតតែគ្រាមក្រំសម្រាប់ទាំងអស់គ្នា ខ្លាំងណាស់ទៅទៀត… តែពេលវេលានឹងកាងារប្រចាំថ្ងៃតម្រូវឱ្យយើងត្រូវតែបែកគ្នាមួយរយៈ នាម៉ោង១១យប់ នាអាកាសយានដ្ឋាន‹តាន់ស៊ីងញឹក› ពីព្រោះយន្តហោះទៅ‹សៀងហៃ-Shanghai›របស់យើង នឹងចេញដំណើរនៅម៉ោង២កន្លះ ទៀបភ្លឺ នៃយប់នោះដែរ។ប៉ុណ្ណារ៉ូ ដែលបានដេកលក់លង់តាំងពិម៉ោង១០ម្លេះ ហេវហត់ដោយរត់លេងតាំងពីព្រឹកជាមួយ‹អាម៉ៃ› បងជីដូនមួយ មិនចង់ភ្ញាក់ដើម្បីជួយដើរទៅរកយន្តហោះ‹ឆាយណាអ៊ីសទើន-China
The Collegiate Charter School of Lowell: “A New Home and A New Name”
On the evening of August 25th, hundreds of elementary students and parents gathered at the newest erected building at 1857 Middlesex Street. The Collegiate Charter School of Lowell, formerly known as the
ទស្សនៈសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦
ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា *ថ្ងៃ២៨មិថុនា, នៅចំពោះមុខអង្គទូតជាច្រើន, ថ្ងៃដែលរំលឹកខួបទី៦៥ នៃកំណើតគណបក្សប្រជាជនកម្ពុជា(ឆ្នាំ១៩៥១), លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រាមដាក់គុកលោក កឹម សុខា អស់មួយជីវិតៈ ‹‹បើអ្នកឯងមិនទៅចូលគុកទេ គុកនឹងមករកអ្នកឯង››។ លោកបានអញ្ជើញអង្គទូត ‹កុំឱ្យលើកទឹកចិត្តគណបក្សប្រឆាំង ពីព្រោះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងប្រទេសនោះ ជាមួយនឹងកម្ពុជា›។ ជាមួយគ្នានោះដែរ កាលពីថ្ងៃ១៤មិថុនា រដ្ឋមន្ត្រីអល្លឺម៉ង់ ខាង‹សហប្រតិបត្តិការណ៍នឹងអភិវឌ្ឍន៍›បានទៅជួបសម្តែងការគួរសមចំពោះលោក កឹម សុខា ។ ហើយកាលពីដើមឆ្នាំទៀត រដ្ឋាភិបាលអល្លឺម៉ង់ បានផ្យួរគម្រោងជំនួយ
កឹម មនោវិទ្យាៈ ‹‹យើងកំពុងរងនយោបាយកាត់ក្បាលបំបែកខ្លួន››
ខ្មែរផុស ស.រ.អា. ឡូវែលៈកញ្ញា កឹម មនោវិទ្យា អនុប្រធានការិយាល័យកិច្ចការបរទេសរបស់គណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងឡូវែល កាលពីថ្ងៃទី២៨សីហានេះ ដែលជាដំណាក់ចុងក្រោយ នៃទស្សនកិច្ចនៅរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរីក មុននឹងបន្តរដំណើរទៅ រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារទី៣០។ នៅក្នុងភោជនីយដ្ឋាន‹សំពៅមាស› ចំពោះមុខសមាជិកសមាជិកាជិត៨០នាក់ នាង មនោវិទ្យា ជាភ្ញៀវកិត្តិយសសាខាសង្គ្រោះជាតិឡូវែល បាននិយាយពីព្រឹត្តិការណ៍ចុងក្រោយបង្អស់កាលពិថ្ងៃអាទិត្យនេះថាៈ ‹‹យើងនិយាយពីបញ្ញាថ្មីបង្អស់បានហើយ ពីព្រោះរឿងចាស់បងប្អូនបាដឹងអស់ហើយ, គណបក្សសង្គ្រោះជាតិកំពុងរងការកៀបសង្កត់យ៉ាងខ្លាំងខ្លាពីគណបក្សកាន់អំណាចដើម្បីកុំឱ្យយើងចូលរួមការបោះឆ្នោតបាន គឺប្រើនយោបាយ‹គេកាត់ក្បាលពុសខ្លួន›មកលើយើង គឺធ្វើមិនឱ្យលោកប្រធាន សម រង្សី ត្រឡប់ចូលស្រុកខ្មែរវិញបានដោយសុវត្ថិភាព, បន្ទាប់មកគេបង្កើតរឿងអាស្រូវនៅតុលាការ ដើម្បីចាប់លោកអនុប្រធាន កឹម សុខា
Presidential Politics and Municipal Concerns
Lowell – Many voters in Massachusetts 18th Middlesex District have been asking me about presidential politics, and who I will cast my vote for in November. Often, Republican and Democratic voters,
ពិធីបុណ្យអុំទូកនៅឡូវែលឆ្នាំ២០១៦
ដោយ ខ្មែរផុសស.រ.អា ទូកចូលរួមប្រណាំងឆ្នាំ២០១៦ ១-ទូកនាគ‹Z› ២-ទូក‹នារីក្លាហាន› ៣-ទូក‹ផាយ៉ាណាក់› ៤-ទូក‹រ៉ូដអាយឡិនផេនិក› ៥-ទូក‹ញូឥនក្លិនថបគ្ហន› ៦-ទូក‹វត្តត្រៃរតនារាម› ៧-ទូក‹អង្គរានវែរីយ័រ› សហគមន័ខ្មែរឡាវនឹងថៃនៅឡូវែល រួមគ្នាជាសមាគម Lowell Southest Asian Water festivalនាំគ្នាប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ២០១៦ជាលើកទី២០នៅលើទន្លេ‹មែរីម៉ាក›ថ្ងៃសៅរ៍ទី២០ខែសីហា។ គឺជាឱកាសដ៏សំខាន់បំផុតមួយ ដែលជនជាតិអាស៊ីនឹងបានមកជួបជុំប្រារព្ធពីធីរួមគ្នាមួយ គឺពិធិបុណ្យអុំទូក ដែលបានក្លាយទៅជាវប្បធម៌ដើមរបស់ជនជាតិអាស៊ីអគ្នេយ៍ទាំងមូលទៅហើយ។ រៀងរាល់ឆ្នាំពីធីនេះ បានធ្វើឱ្យទេសចរលក់រាប់ម៉ឺននាក់មកឃើញទីក្រុងឡូវែល រីករាយនឹងការប្រណាំងទូកងផង មានបង្ហាញស្នាដៃសិល្បៈបូរាណ ដែលជាវប្បធម៌របស់ប្រទេសនិមួយៗផង ថែមទាំងលក់ម្ហូបចំណីអាស៊ី មានទាំងផ្ទាំងគំនូរ ចម្លាក់ នឹងស្នាដៃផ្សេងៗរាប់មិនអស់។ ទេសចរដែលមកពីទិឆ្ងាយ មិនត្រឹមតែបានឃើញ
បោះឆ្នោតដំណាងរដ្ឋនៅសង្កាត់លេខ១៨
ដោយ ខ្មែរផុសស.រ.អា. ការឃោសនារបស់បេក្ខជនអាមេរីកាំងនឹងខ្មែរ កំពុងធ្វើយ៉ាងពេញទំហ៊ឹង នៅឡូវែល ដើម្បីឱ្យពលរដ្ឋខ្មែរ-អាមេរិកាំង មានជំនឿហើយបោះឆ្នោតឱ្យគាត់ ដើម្បីបញ្ជូនទៅកាន់ដំណែងជាមន្ត្រី ដ៏មានគុណសម្បត្តិប្រសើរបំផុត ជាដំណាងឱ្យសហគមន៍ខ្មែរ ដែលមករស់នៅកកកុញ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកនេះ។ *18th.Middlesex State Representative District ប្រជាពលរដ្ឋនៅសង្កាត់លេខ១៨ នៃរដ្ឋម៉ាសាឈូសិត បានត្រូវអញ្ជើញឱ្យទៅបំពេញភារៈកិច្ចជាពលរដ្ឋទទួលខុសត្រូវ ដោយសូមឱ្យទៅបោះឆ្នោតជុំដំបុង(Primary)ជ្រើសរើស‹តំណាងរដ្ឋ›របស់តំបន់ខ្លួននៅថ្ងៃព្រហស្បត៍ទី៨កញ្ញា២០១៦ ។ តំណាងរដ្ឋដែល ជាប់ឆ្នោតទៅធ្វើការនៅ‹បូស្តុន› កាលពីអាណត្តិមុន គឺលោក រ៉ាឌី ម៉ម(Rady Mom) ដែលនឹងបញ្ចប់ភារៈកិច្ចរបស់លោក នៅដំណាច់ឆ្នាំ២០១៦នេះ តែលោកបានដាក់ឈ្មោះ ឈរជាបេក្ខជនបន្តរអាណត្តិ២ឆ្នាំថ្មីទៀតដែរ។
ដំណើរត្រឡប់ទៅអាសុីប្រទេសកំណើតវិញ
*បន្តដំណើរមកដល់កម្ពុជាក្រោម ដោយ ពិន សំខុន ព្រហ៊ាមនៃ ថ្ងៃទី៧កក្កដា២០១៦ ជាថ្ងៃចុងក្រោយនៃការស្នាក់អាស្រ័យនៅកម្ពុជា យើងបានឡើងរថយន្តក្រុងពី‹ផ្សារអូរឬស្សី›នៃទីក្រុងភ្នំពេញ សំដៅមក‹ក្រុងព្រៃនគរ›ដែលឈ្មោះផ្លូវការរបស់គេគឺ‹សាយគ្ហន›ឬ‹ក្រុងហូជីមិញ›ដែលជាទិប្រជុំជនធំដូចរដ្ឋធានីនាផ្នែកខាងត្បូងនៃប្រទេសវៀតណាម។ លើកនេះ ជាមួយនឹងយើង មានភ្ញៀវទើបនឹងរៀបការថ្មីថ្មោង២រូបក៏មករួម‹ដំណើរក្របទឹកឃ្មុំ›ជាមួយគ្នា បានជា៥នាក់ គឺសុបិន-ប៉ុណ្ណារ៉ូ-សៀកលឺ-ប៊ុនឡេង នឹង ខ្ញុំសំខុន ដែលធ្វើឱ្យដំណើរក្លាយជាអ៊ូអរជាងមុនគួរឱ្យរីករាយជាពន់ពេក។ សៀកលឺមិនដែលចេញមកវៀតណាមទេ ធ្វើដំណើរស្ងៀមស្ងាត់ ធ្វើឱ្យប៉ុណ្ណារ៉ូចូលចិត្តនឹងភាពទន់ភ្លន់ទៅគេងលើភ្លៅក្នុងដំណើរដ៏វែងឆ្ងាយនេះរហូតតាមផ្លូវ។ នៅតាមផ្លូវស្រុកខ្មែរមិនមែនចេះតែមានផ្ទះខ្ពស់នឹងមនុស្សច្រើនដូចភ្នំពេញតែគ្រប់កន្លែងនោះទេ រហូតដល់អ្នកលឿង នៅសល់វាលស្រែធំទូលាយពណ៌បៃតងស្រង៉ាត់ឆ្ងាយរហូតដល់ឯជើងភ្នំ យូរៗទើបមានភូមិករមួយៗដែលផ្ទះសម្បែងមិនបានប្រែប្រួលរូបរាងខុសពីសំណង់៥០ឆ្នាំមុនមកប៉ុន្មានទេ… ក៏ប៉ុន្តែផ្លូវទៅវៀតណាមឥឡូវ បានក្លាយទៅជា‹មហាវិថី›ធំទូលាយ ចាក់កៅស៊ូស្អាតភ្លឹងរហូតដល់ព្រុំប្រទល់ដែន គ្មានឆ្លង‹សាឡាង›ដូចមុនទៀតទេ គឹមានស្ពានសម្រាប់ឆ្លងកាត់ទន្លេមេគង្គគ្រប់កន្លែងទាំងអស់ ដូចជា‹ស្ពានអ្នកលឿង›ជាដើម។ ផ្លូវបន្តរពីអ្នកលឿង ទៅដល់បាវិតព្រុំប្រទល់ដែនខ្មែរ-វៀតណាម
ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា ឆ្នាំ២០១៦
ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា នយោបាយក្រៅប្រទេស បញ្ហានៅលើសមុទ្រចិន បានគ្របដណ្តប់នូវនយោបាយក្រៅប្រទេសរបស់កម្ពុជា នា២ខែចុងក្រោយនេះ។ *ដូចដែលកម្ពុជាបានធ្វើនៅឆ្នាំ២០១២ ក្នុងនាមជាប្រទេសប្រធានរបស់អាស៊ាន, កម្ពុជាបានប្រឆាំងនឹងប្រទេសដ៏ទៃទាំងអស់នៃអាស៊ាន ដែលចង់ចរចាបញ្ហាផ្ទៃសមុទ្រ ជាមួយនឹងចិនក្នុងនាមជាក្រុម េតមិនមែនជាឯកជនដែរ។ ដោយសារសេចក្តីសម្រេចរបស់អាស៊ាន ត្រូវធ្វើឡើងជាឯកច្ឆ័ន្ទ, ប្រទេសកម្ពុជាក៏មានអំណាចដ៏ធំមួយ ធំជាងចំនួនប្រជាជន នឹងធំជាងទំហ៊ំសេដ្ឋកិច្ច របស់ខ្លួន។ ថ្ងៃ១៤មិហុនានេះ កម្ពុជាបាទប់ស្កាត់ម្តងទៀត លើ‹សេចក្តីថ្លែងកាណ៍រួម› នាឱកាសចុងបញ្ចប់ នៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ាន នៅ‹គុណមិង›នៃប្រទេសចិន។ ប្រទេសឡាវក៏ធ្វើដូចគ្នានឹងខ្មែរ ដើម្បីកុំឱ្យចិនអន់ចិត្ត(CD du 20.06.16)។ គណបក្សប្រជាជន
លោក ង៉ោ គឹមឈៀង បង្ហាញសំណល់ប្រវត្តិសាស្ត្រនៅកំពង់ឆ្នាំង
ដោយ ខ្មែរផុសស.រ.អា លោក ង៉ោ គឹមឈៀង ជាតំណាងរាស្ត្រខ្មែរ ទៅពី‹ឡូវែល›រដ្ឋម៉ាសាឈូសិត ទៅឈរឈ្មោះ ជាប់ឆ្នោតនៅមណ្ឌលកំពង់ឆ្នាំងអាណត្តិឆ្នាំ២០១៣-១៨។ ក្នុងឱកាសទៅជួបរាស្ត្រនៅមណ្ឌលរបស់លោក កាលពីខែកក្កដាឆ្នាំ២០១៦ លោកបានបង្ហាញសំណល់ប្រវត្តិសាស្ត្រមួយកន្លែង នៅក្រាំងលាវ ដែលយើងមានសេចក្តីរីករាយនឹងរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះដូចតទៅ៖ លោក ង៉ោ គឹមឈៀង ជាតំណាងរាស្ត្រនៅ‹មណ្ឌលប្រវត្តិសាស្ត្រតស៊ូរំដោះជាតិពីអនានិគម›ដ៏ធំធេងមួយ ដែលប្រជារាស្ត្រខ្មែរខែត្តកំពង់ឆ្នាំង បានធ្លាប់ក្រោកតស៊ូប្រឆាំងនឹងបារាំង នាឆ្នាំ១៩២៥ សម្លាប់‹រេសុីដង់បារដែស› ទុកឆ្អឹងនៅទីនោះ។ រូបថតចេតីយដែលយើងថតបានមកនេះ គឺជាទីសំណាក់ចុងក្រោយរបស់‹រេស៊ីដង់ បាដែស› ជាចៅហ្វាយខេត្តកំពង់ឆ្នាំង ដ៏ល្បីល្បាញខាងកាចសាហាវ នឹងពូកែរទារពន្ធដែលចេះតែឡើងមិនឈប់ឈរ។ សៀវភៅប្រវត្តិសាស្ត្រលោក កែវ ប៊ុនឈឿន
ដំណើរត្រឡប់ទៅអាស៊ីប្រទេសកំណើតវិញ
(តពីលេខមុន) ដោយ ពិន សំខុន យើងត្រូវបំពេញភារកិច្ចសំខាន់មួយជាបុព្វហេតុ ដែលយើងមកភ្នំពេញនេះ គឺចូលរួមពិធីមង្គល ការបុគ្គលិកខ្មែរផុសស.រ.អា. ដែលបានក្លាយជា មិត្តនឹងជាគ្រួសារនៅពេលដែលគ្នាជ្រើសរើសគូរ មង្គលប្រចាំជីវិតរបស់គ្នានៅស្រុកស្អាង។ ថ្ងៃរៀបការនៅ“ស្កាយហាយ” បន្ទាប់ពីបានរៀបការតាមប្រពៃណីជាមួយ មាតាបីតាបង្កើតរបស់ខ្លួននៅភូមិព្រែក ស្រុក ស្អាងមកថ្ងៃអាទិត្យ ទី៣ កក្កដា២០១៦ ខ្មែរផុស ស.រ.អា.បានរៀបមង្គលការដ៏វិសេសវិសាលបំផុត មួយទៀត ជូន“បុគ្គលិកស្ថាបនិក”របស់ខ្លួនគឺ ហេង ឈុនឡេង នឹងកញ្ញា ហ៊ន សៀកលឺ នៅកម្ពុជា។ ពិធីនោះបានកើតនៅទីកន្លែងដ៏ពិសេសមួយ គឺស្ថិតកំពូលជាន់ទី១៧ នៃសណ្ឋាគារ
រំលឹកព្រឹត្តការណ៍ពត៌មានពីថ្ងៃទី១៦មិនាដល់១៥មេសាឆ្នាំ២០១៦
ដោយ ហ្វ្រង់ស្វា ប៉ុងសូ បកប្រែពីភាសាបារាំងដោយខ្មែរផុសស.រ.អា. *លោកនាយករដ្ឋមន្ត្រី្ហ ហ៊ុន សែន ដែលបានក្លាយទៅជាអ្នកជំនាញខាង‹ហ្វេសប៊ុក›បានសម្តែងថា‹ទទួលបាន៣,៣៧លានចូលចិត្ត› ដែលលេខនេះឋិតនៅឆ្ងាយពីទួរលេខដែលអ្នកប្រឆាំង សម រង្សី មានគឺ២,៣លាន។ លោក សម រង្សី បានចោទថា លោកនាយករដ្ឋមន្ត្រីបានជួយសេវាអ្នកចុច‹ចូលចិត្ត›ពីប្រទេសឥណ្ឌា(៣៨៧.០០០)ពីប្រទេសថៃ នឹងប្រទេសហ្វីលីពីន, មានតែ២០%ប៉ុណ្ណោះ ដែលមកពីស្រុកខ្មែរ។ លោក ហ៊ុន សែន ប្រកែក ហើយបើកដាក់ពាក្យបណ្តឹងលោក សម រង្សីទៅតុលាការ(CD du 24.3.16) ថ្ងៃទី៣០មិនា មានបណ្តឹងថ្មីមួយទៀត ប្រឆាំងនឹង
អុំទូកនៅឡូវែលនឹងមកដល់ថ្ងៃសៅរ៍ ទី២០ សីហា
ដោយ ខ្មែរផុសស.រ.អា សហគមន័ ខ្មែរ ឡាវ នឹងថៃ នៅឡូវែល រួមគ្នាជាសមាគម Lowell Southest Asian Water festivalកំពុងរៀបចំប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ២០១៦ នៅលើទន្លេ‹មែរីម៉ាក›ថ្ងៃសៅរ៍ទី២០ខែសីហា ខាងមុខនេះ។ គឺជាឱកាសដ៏សំខាន់បំផុតមួយ ដែលជនជាតិអាស៊ីនឹងបានមកជួបជុំប្រារព្ធពិធីរួមគ្នាមួយ គឺពិធីបុណ្យអុំទូក ដែលបានក្លាយទៅជាវប្បធម៌ដើមរបស់ជនជាតិអាស៊ីអគ្នេយ៍ទាំងមូលទៅហើយ។ រៀងរាល់ឆ្នាំពិធីនេះ បានធ្វើឱ្យទេសចររាប់ម៉ឺននាក់មកចូលរួម រីករាយនឹងការប្រណាំងទូកងផង ថែមទាំងមានបង្ហាញស្នាដៃសិល្បៈបូរាណ ដែលជាវប្បធម៌របស់ប្រទេសនិមួយៗផង ថែមទាំងលក់ម្ហូបចំណីអាស៊ី មានទាំងលក់ផ្ទាំងគំនូរ ចម្លាក់ នឹងស្នាដៃផ្សេងៗរាប់មិនអស់។ ទេសចរដែលមកពីទីឆ្ងាយ មិនត្រឹមតែបានឃើញ ព្រឹត្តិការណ៍ដ៏រីករាយនៅមាត់ទន្លេ‹មែរីម៉ាក›ទេប៉ុណ្ណោះទេ គេក៏អាចទៅទស្សនាទីក្រុងដ៏ស្រស់បំព្រង
ដំណើរទៅកាន់សេតវិមាន
ដោយ ខ្មែរផុសស.រ.អា. ឈ្មោះបេក្ខជនប្រធានាធិបតី២រូប គឺ‹ហ៊ីឡារី គ្លីងតុន›នៃគណបក្សប្រជាធិបតេយ្យ នឹង ‹ឌណល ត្រម›នៃគណបក្សសាធារណរដ្ឋ កំពុងឰខ្ទរខ្ទារពេញសកលលោក ដោយសារក្នងចំណោមនៃអ្នកទាំង២នោះ នឹងមានម្នាក់ក្លាយជាប្រធានាធិបតីនៃមហាប្រទេស ដ៏មានអំណាចកំពូល នាខែមករាឆ្នាំ២០១៧ខាងមុខ ដោយការបោះឆ្នោតសាលក នេះហើយ។ អ្នកទាំង២នឹងមិនគ្រប់គ្រងប្រទេស ក្នុងនយោបាយដូចគ្នាទេ ហេតុនេះហើយ បានជាសាធារណជនម្ចាសឆ្នោត អ្នកសារពត៌មាន ខិតខំស្វះស្វែងជជីករកយល់ ពីជំរៅនៃអ្នកនយោបាយ ដើម្បីខ្លួនអាចជ្រើសរើស ឱ្យត្រូវតាមបំណងរបស់ខ្លួន។ តើកម្លាំងគាំទ្រពីអង្គការគណបក្សផ្ទាល់ខ្លួនមានប៉ុណ្ណាៈ? *‹ហ៊ីឡារី គ្លីងតុន› មានបញ្ហាមួយចំនួនជាមួយ‹សែនឌឺ› នាឱកាសឃោសនាមុនមហាសន្និបាទ ដោយ‹សែនឌឺ›បានទាក់ទាញយកក្រុមយុវជនចរន្តរឹងមាំក្នុងចលនាប្រជាធិបតេយ្យសម័យថ្មីបាន ដោយគេចោទថាការអនុវត្តប្រជាធិបតេយ្យបែប‹គ្លីងតុង›ជាអភិរក្សនិយម ដែលនឹងមិនធ្វើឱ្យមានការចូលរួមទូលំទូលាយបានទេ។
អ៊ីឡាមិនឃែរ (Element Care) អបអរសាទរភាពជាអ្នកដឹកនាំក្នុងសហគមន៍ខ្មែរ ជាមួយនឹងពិធីធំដុំដ៏ជោគជ័យ
មិនតិចជាង ៧៥ នាក់ នៃភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ មានជាអាទ៍ ចៅហ្វាយក្រុងឡូវែល អ៊ែដវឺដ ខេនេឌី (Edward Kennedy) និង តំណាងរដ្ឋ រ៉ាឌី ម៉ម (Rep. Rady Mom) ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត៖ ស្ថាប័នអ៊ីឡាមិនឃែរ ផ្តល់សេវាថែទាំសុខភាពមនុស្សចាស់ ហៅកាត់ថា ផេស។ នាពេលថ្មីៗនេះ អ៊ីឡាមិនឃែរ បានប្រារព្ធជាលើកដំបូងនូវការកោតសរសើរភាពជាអ្នកដឹកនាំ និង អរគុណដល់សហគមន៍ខ្មែរ។ ច្រើនជាង ៧០ នាក់នៃភ្ញៀវកិត្តិយសបានចូលរួមប្រារព្ធការសាទរនេះ
MILL CITY GROWS: BRINGING FRESH, LOCALLY GROWN FOOD TO THOUSANDS IN THE CITY OF LOWELL
(LOWELL, MA) – Founded in 2011 by Lowell residents Lydia Sisson and Francey Slater, Mill City Grows (MCG) fosters food justice in the city of Lowell by creating urban food production,
ឥណ្ឌូនេស៊ី និង នាយកដ្ឋានយុត្តិធម៌អាមេរិក គាំទ្រវិធីសម្របសម្រួលទំនាស់ក្រៅផ្លូវតុលាការ
ដោយសុខា ស្របពេលស្ថានភាពនយោបាយប្រទេសកម្ពុជាកំពុងតែប្រឈមនឹងភាពប្រទាញ្ញប្រទង់ មើលមុខគ្នាមិនចំ មិនចង់ស្តីរកគ្នារវាងគណបក្សនយោបាយនាំមុខទាំងពីរ ខាងប្រទេសឥណ្ឌូនេស៊ីឯណោះ សហការជាមួយនាយកដ្ឋានយុត្តិធមរបស់អាមេរិកប្រចាំទីក្រុងចាការតា បានរៀបចំសន្និសីទអន្តរជាតិធំមួយ ក្នុងទីក្រុងចាការតា ដោយឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ ផ្តោតលើប្រធានបទ ដំណោះស្រាយវិវាទតាមរយៈការសម្របសម្រួល យុទ្ធសាស្រ្តដោះស្រាយទំនាស់រវាងភាគីជម្លោះ ដែលអនុញ្ញាត្តិឲ្យមានអន្តរាគមពីតតិយភាគី ។ សិក្ខាកាម និង អ្នកបណ្តុះបណ្តាលជំនាញសម្របសម្រួល មិនតិចជាង ១០ ប្រទេស តួយ៉ាង សហរដ្ឋអាមេរិក ហ្វីលីពីន ថៃ ភូមា រដ្ឋចំណុះភូមាគឺរដ្ឋស្យាន និង ឃីយ៉ាង កម្ពុជា ទួរគី កេនយ៉ា និង
គេល្បីអ្វីខ្លះពីរដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី?
ដោយសុខា ជាប់ចំណាត់ថ្នាក់លេខ ៤ ជាប្រទេសមានប្រជាជនច្រើិនជាងគេក្នុងពិភពលោក ប្រមាណជាជាង ២៤០ លាននាក់ និង ផ្ទៃដីសរុប ១ កន្តក់សញ្ញា ៩ លាន គីឡូម៉ែតការ៉េ ឥណ្ឌូនេស៊ីជាទីចំមុខ ក្នុងទ្វីបអាស៊ី ដែលវិស័យទំនាក់ទំនងអន្តរជាតិ និងស្ទើរគ្រប់វិស័យទាំងអស់ បើកទូលាយដល់ពិភពខាងក្រៅ ឲ្យមកស្គាល់ និង ចាប់ដៃរកស៊ីជាមួយប្រទេសយក្សក្នុងតំបន់អាស៊ីនេះ។ ស្វែងយល់ត្រួសៗអំពីឥណ្ឌូនេស៊ី អតីតប្រទេស ដែលប្រធានាធិបតីជិតផុតអាណត្តិរបស់អាមេរិក បារ៉ាក់ អូបាម៉ា ធ្លាប់រស់នៅកាលពីកុមារ ពេលគេធ្វើដំណើរមកដល់ដីកោះនេះ គឺគេនឹងបានឮគ្រប់មាត់មុនគេបង្អស់ពីភាពល្បីល្បាញនៃការស្ទះចរាចរ។ វាមិនមែនជារឿងមោនភាព ឬ
វិភាគព្រឹត្តិការណ៍ប្រចាំសប្តាហ៍នៅឡូវែល
ចុះផ្សាយថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០១៦ ដោយ ឌីក ហូវស៍ ប្រែជាខេមរភាសាដោយ សុខា អចលនទ្រព្យដ៏ធំចំនួនពីរ ត្រូវបានគេដេញថ្លៃត្រូវរូវគ្នា លក់ចេញបាត់ហើយ។ នៅថ្ងៃ អាទិត្យ ទី ១៧ ខែកក្កដា ឆ្នាំ ២០១៦ សាកលវិទ្យាល័យរដ្ឋម៉ាសាឈូសេត (UMass Lowell) បានក្លាយជាម្ចាស់កម្មសិទ្ធផ្ទះល្វែង ផឺកឃីន។ រំលងមួយថ្ងៃ ខាងស្ថាបន័ដែលបានគេស្គាល់តាមឈ្មោះថា មានចក្ខុវិស័យអភិវឌ្ឍ បានក្លាយជាម្ចាស់កម្មសិទ្ធអគារធ្លាប់ជាធនាគារសន្សំប្រាំសេន មានទីស្នាក់ការកណ្តាលនៅផ្លូវ ១ មែរីម៉ាក់
ខ្មែរនៅកម្ពុជាក្រោមកាន់ព្រះពុទ្ធសាសនាយ៉ាងជ្រាលជ្រៅ
ដោយ ពិន សំខុន ខ្មែរផុសស.រ.អា. បានទៅដល់កម្ពុជាក្រោម ចូលរួមពិធី‹បុណ្យចូលវស្សា›តាមគន្លងព្រះពុទ្ធសាសនាបាន ដែលបានប្តើមប្រព្រឹត្តទៅនៅវត្ត‹តកូវ›កម្ពុជាក្រោម ដូចទីដ៏ទៃនៃវត្តអារាមខ្មែរដែរ។ វត្ត‹តកូវ›ស្ថិតនៅក្នុងខេត្ត‹តាយីង› គឺជាតំបន់នៃប្រទេសវៀតណាម ដែលមានឈ្មោះថា‹បាយឆាវ› ជាទីដែលប្រជាពលរដ្ឋភាគតិច ដើមកំណើតខ្មែរមានចំនួនច្រើនលើសលុប រហូតដល់៩០%នៃប្រជាពលររដ្ឋក្នុងខេត្តទាំងមូលរស់នៅ។ គេអាចយល់បានយ៉ាងងាយថា ហេតុអ្វីក៏ពិធិបុណ្យព្រះពុទ្ធសាសនានៅទីនោះ មានប្រជាប្រីយភាពខ្លាំងខ្លាម្លេះនៅស្រុកក្រោមនោះ ហើយគ្រាន់តែក្នុងខេត្រ‹តាយីង›តែមួយ, អ្នកស្រុកនិយាយថាមានវត្តទំហ៊ំធំដូចគ្នានេះចំនួនជាង៤០ ឯណោះ។ ព្រឹកថ្ងៃអង្គារទី១៧កក្កដា សូបិន-ប៉ូណ្ណារ៉ូ-ប៊ុនឡេង នឹងភរិយាថ្មីថ្មោងរបស់គេ នឹងខ្ញុំសំខុន យើងបានទៅចូលរួមពីធីដង្ហែរ‹សិតទានវស្សា›នៅវត្តឈ្មោះ‹តកូវ›នោះ តាមពិតទៅគឺវត្ត‹ថ្កូវ›សំដៅទៅរកវត្តមួយដែលមានដើមថ្កូវដុះនៅទីនោះ។ វត្តនោះមានអាយុ៥០០ឆ្នាំហើយ កើតតាំងពីជំនាន់កម្ពុជាក្រោមជាប្រទេស‹កម្ពុជា›ម្លេះ។
ធ្វេីទស្សនកិច្ចទីប្រជំុជនក្រុងឡូវែល
អត្ថបទដោយ Kayla Chan(ខេយឡា ចាន់) ប្រែជាខេមរភាសាដោយ សុខា ខ្ញំុតែងតែស្ញប់ស្ញែងក្រុងឡូវែល ទីដ៏គួរឲ្យប្រតិព័ទ្ធ។ ជានិច្ចកាល ឡូវែលមានអ្វីមួយ នាំឲ្យខ្ញំុជាប់ចិត្ត ពេលដែលបានធ្វើដំណើរថ្មេីរជើងលើផ្លូវគ្រលុកគ្រលាក់ ក្រាលដោយថ្មអិដ្ឋ ដាក់បន្តុបរាយពេញដី ជាប់ជាយូរមកហើយ រួមនឹងសហទស្សនីយភាពបង្ហាញពីកាលបុរាណ និង សម័យកាល ក្នុងពេលតែមួយ។ ទំនង មកពីឡូវែល ជាទីដែលគូសបន្ទាត់នៃប្រវត្តិសាស្រ្ត តាមសម័យនីមួយៗ នៃក្រុងឡូវែល។ កាលបើខ្ញំុកាន់ តែមកលំហែស្វែងយល់ក្រុងនេះឲ្យបានច្រើនកាលណា ខ្ញំុកាន់តែជាប់ចិត្តលើទឹកដីមួយនេះ គួបផ្សំនឹងល្បាយ ជាតិសាសន៍ដែលមាននៅទីនេះផងដែរ។ ប្រវត្តិសាស្រ្តច្រើនអនេក បានកប់ទុក ឆ្លាក់ជាប់នៅទីនេះ
ភេរវកម្មម្តងទៀត នៅបារាំង ក្រុងនីស
ដោយសុខា ៨៤ ស្លាប់ និង មនុស្សរយនាក់ របួសក្នុងសោកនាដកម្មផ្ទុះគ្រាប់បែកពីឡានធន់ធំបួនជ្រុង ដែលបង្កឡើងដោយឧក្រិដ្ឋជន ម៉ូហាម៉េដ ឡាហ៊ូអាអ៊ីអេ ប៊ូឡេល (Mohamed Lahouaiej Bouhlel)។ ប្រភពព័រមានអន្តរជាតិ ទាំង ស៊ី អិន អិន អេ ប៊ី ស៊ី ថេឡេហ្រ្កាហ្វ និង ក្រូអេថ្យា បានតាមដានយ៉ាងស្អិត ពាក់ព័ន្ធ នឹងករណីនេះ។ គេបានអះអាងថា រឿងនេះ នៅមិនឆ្ងាយពីមូលហេតុ ភេរវកម្មឡើយ។ ការស៊ើុបអង្កេតដែលស្ថិតនៅក្រោមភ្នាក់ងារអង្កេតរបស់បារាំងបានស្រាវជ្រាវ
ដំណើរត្រឡប់ទៅអាស៊ីប្រទេសកំណើតវិញ
(តពីលេខមុន) ដោយ ពិន សំខុន យន្តហោះ‹JetStarជេតស្តារ›បានចុះសំចតនៅព្រលានយន្តហោះភ្នំពេញ វេលាម៉ោង២កន្លះនៃថ្ងៃទី១៨មិថុនា២០១៦ នៅចំណតយន្តហោះ‹ភ្នំពេញ› ដែលយើងឃើញប្លែកខុសពី២ឆ្នាំមុន ដោយមានផ្លូវចំណតទទួលយន្តហោះបាន៤ ហើយការជួសជុលក៏បានធ្វើចប់សព្វគ្រប់ទៀតផង ។ ថ្ងៃនេះមិនសូវមានភ្ញៀវធ្វើដំណើរតាមជើងយន្តហោះ ដូចពេលខ្លះទៀតនោះទេ ធ្វើឱ្យព្រលានស្ងាត់មនុស្សស្រួលយកឥវ៉ានចេញមកក្រៅ ប្លែកជាពិសេសនោះគឺពុំមានបុគ្គលិកប៉ូលីសឯកសណ្ឋានប្រសេចប្រសាច ដណ្តើមជួយភ្ញៀវរកកំរៃក្រៅដូចមុនៗទៀតទេ តែក៏នៅមានសុំលុយក្រៅខ្លះៗដែរ។ យើងចេញមកក្រៅ បានជួបកូនកម្លោះ ប៊ុនឡេង មកចាំទទួលយើងជាមួយកូនរថយន្តតូចមួយ… ដោយមានឥវ៉ាន់ច្រើនពេក យើងក៏សម្រេចយក‹អាទុកៗ›រទេះម៉ូតូដឹកមនុស្ស មួយទៀតដែលធ្វើឱ្យ ប៉ុណ្ណារ៉ូ រីករាយជាងគេ នឹងការសម្រេចចិត្តនេះ។ នៅតាមផ្លូវដែលយើងជិះ‹អាទុកៗ ទៅទួលទំពូង› យើងឃើញភ្នំពេញ មានទីកន្លែង-ផ្ទះសម្បែងស្អាតៗជាច្រើន
ប្រជែងគ្នាដើម្បីសេដ្ឋវិមាននៅសហរដ្ឋអាមេរិក
ខ្មែរផុសស.រ.អា. បន្ទាប់ពីមហាសន្និបាទគណបក្សប្រជាធិបតេយ្យ ដ៏ត្រចះត្រចង់ ដែលបានប្រព្រឺត្តទៅអស់រយៈពេល៤ថ្ងៃនៅ គ្លីវើឡិន ពីថ្ងៃ១៨-២១កក្កដា២០១៦មក លោក ដូណល ត្រម ក៏បានយល់ព្រមទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរីក នៅក្នុងមហាសន្និបាទដ៏ត្រចះត្រចង់មួយ កាលពិថ្ងៃព្រហស្បត៍២១កក្កដានេះ។ ជាមួយគ្នានោះ គេឃើញមានការតែងតាំង‹បេក្ខជនអនុប្រធានាធិបតី› ខាងគណបក្សសាធារណរដ្ឋដែរ គឺលោក ‹ម៉ាយ ផេនសឺ› ដែលជាអតីតអភិបាលរដ្ឋ‹វៀជីញ៉ា› នឹងបច្ចុប្បន្នជាព្រឹទ្ធសមាជិកសភាអាមេរីកាំងផង។ ដូណល ត្រម មានបញ្ហានិយាយស្តីមិនសមរមជាច្រើន ដែលប៉ះពាល់ដល់ទស្សនៈគណបក្សសាធារណរដ្ឋខ្លួនឯង ធ្វើឱ្យវរជនជាច្រើនដកចិត្តមិនគាំទ្របេក្ខភាព ហើយថែមទាំងធ្វើពហិការប្រឆាំងទៀតផង ក៏ប៉ុន្តែ នៅថ្ងៃមហាសន្និបាទបក្ស ដណល ត្រមបានធ្វើឱ្យសុន្ទរកថាមួយម៉ោង១៥នាទី ប្រកបដោយអត្ថន័យច្បាស់លាស់ មតិជាច្រើនបានឱ្យតម្លៃខ្ពស់សម្រាប់អ្នកដែលនៅរារែកចាក់ខ្សែរនៅឡើយ។
រំលឹកព្រឹត្តការណ៍ពត៌មានពីថ្ងៃទី១៦មិនាដល់១៥មេសាឆ្នាំ២០១៦
ដោយ ហ្វ្រង់ស្វា ប៉ុងសូ បកប្រែពីភាសាបារាំងដោយខ្មែរផុសស.រ.អា. នយោបាយក្នុងប្រទេស + ក្នុងក្របខណ្ឌនៃការពង្រឹងអំណាច នឹងគម្រោងសម្រាប់ការរៀបចំបោះឆ្នោតនៅថ្ងៃមុខ គណបក្សប្រជាជនកម្ពុជា(គ.ប.ក.)បន្តរឃោសនាជីកកកាយចំពោះ កឹម សុខា អនុប្រធានគណបក្សប្រឆាំងគណបក្សសង្គ្រោះជាតិ(គ.ស.ជ.)ក្នុងរូបភាពអាម៉ាស ដែលពលរដ្ឋខ្មែរទទួលបានប្រសើជាងនេះ។ + ការផ្សព្វផ្សាយវិទ្យុនូវការថតសម្លេងតាម‹ហ្វេសប៊ុក› ស្តីអំពីការជជែកគ្នាជាឯកជនរវាងបុរសម្នាក់(ដែលសង្ស័យថាជាលោក កឹម សុខា តែគ្មានអ្វីបញ្ជាក់)ជាមួយនឹងស្ត្រីកំណាន់(ដែលសង្ស័យតែគ្មានអ្វីបញ្ជាក់ថាជានាង ចាន់ដារាទី, ធី សុវណ្ណថា)និយាយអំពីអំណោយៈ មានបន្ទប់ មានផ្ទះ មានដី…។ល។ មានទាំងនិយាយពីការរំលូតកូនផង…។ *ក្រុមនិស្សិតប្រមាណ៦០នាក់ ដឹកនាំដោយ ស្រី ចំរើន (ដែលគេពុំបានដឹងថារៀននៅមហាវិទ្យាល័យណា, តែបង្ហាញថាមិនមានអត្តសញ្ញាណនយោបាយណាមួយទេ)គ្រវីទង់គ.ស.ជ.