Latest News
អ្នកអានសួរពីច្បាប់បោះឆ្នោតនៅសហរដ្ឋអាមេរីក
បោះឆ្នោតរួចហើយ ប្រធានាធិបតីជាប់ឆ្នោតបានទៅ លោក ឌណល ត្រម ប៉ុន្តែ លោកស្រី ហ៊ីឡារី គ្លីងតុង បានសន្លឹកឆ្នោតច្រើនជាង – មិត្តអ្នកអានយើងសួរថាៈ ១-បើបេក្ខនារី ហ៊ីឡារី គ្លីងតុន ទទួលបានសន្លឹកឆ្នោតច្រើនជាង ហេតុអ្វីក៏ទៅជាចាញ់ឆ្នោតទៅវិញ? លោកស្រី ហ៊ីឡារី គ្លីងតុន ទទួលបានសន្លឹករួមទូទាំងប្រទេសឆ្នោតចំនួន 63 600 447 លោក ឌណល ត្រម បានសន្លឹកឆ្នោតទួទាំងប្រទេសចំនួន 61 934 411 ក៏ប៉ុន្តែច្បាប់បោះឆ្នោតអាមេរីកាំង
សហរដ្ឋអាមេរិក-ការផ្លាស់ប្តូរលិខិតឆ្លងដែនថ្មីនិងមកដល់ក្នុងពេលឆាប់ៗនេះ
ទាំងនេះគឺជាអ្វីដែលយើងគួរតែដឹង! ចំពោះលិខិតឆ្លងដែន ទូទៅគឺមានពណ៌ខុសគ្នាដូចជា៖ ពណ៌ក្រហម, បៃតង, និងខ្មៅ ជាដើម។ ដោយមានលក្ខ័ណខ្លះៗនៅខាងក្រោយពណ៌ ដូចជា ប្រវត្តិសាស្រ្ត, នយោបាយ និង សាសនា។ អី្វផ្សេងទៀត? វាអាចដូចទៅនិង ទង់ជាតិ រឺជំនឿរ ផ្សេងៗ។ពេលវេលា កែតំរូវ៖ នៅលើទំរង់លិខិតឆ្លងដែនថ្មីដែលចាប់ផ្តើមពាក់វែនតាលើរូបថតក្នុងលិខិតឆ្លងដែន តំរូវអោយអ្នកធ្វើដំណើរមានការដាក់ស្នើសុំឡើងវិញ និង បងប្រាក់សេវាលើទំរង់ឯកសារធ្វើលិខិតឆ្លងដែនសាជាថ្មីម្តងទៀត។ ដោយយោងតាមក្រសួងការបរទេស រូបថតអាចផ្ញើរឡើងវិញបានដោយមិនបាច់បង់ថ្លៃសេវាម្តងទៀតនោះទេ។ កាផ្លាស់ប្តូរលិខិតឆ្លងដែនដែលកំពុងនិងមកដល់ ហើយប្រសិនបើអ្នកមានគំរោងធ្វើដំណើរនាពេលអនាគត ជាពិសេសប្រសិនបើអ្នកនៅក្នុងចំណោម ជនជាតិអាមេរិកចំនួន ៤៩លាននាក់ ដែលលិខិតឆ្លងដែនរបស់ពួកគេត្រូវផុតកំណត់ក្នុងកំឡុងពេល ២
បោះឆ្នោតប្រធានាធិបតីអាមេរីកាំង ហ៊ុន សែន ចាក់ត្រូវ, ម៉េឌីយ៉ាចាក់ខុស
ដោយ ពិន សំខុន រាត្រី ទី៨វិច្ឆិការ២០១៦ លទ្ធផលនៃការបោះឆ្នោតសាកលបានធ្លាក់ចេញមក ឈ្មោះប្រធានាធិបតីថ្មី ទី៤៥នៃសហរដ្ឋអាមេរីក ក៏បានលេចចេញមកដែរ ជ័យលាភីបានទៅឌណល ត្រម នឹង អនុប្រធានាធិបតី ម៉ាយ ផែន។ ប្រធានាធិបតីថ្មី ដែលគ្រប់ប្រព័ន្ធផ្សព្វផ្សាយធំៗ រួមទាំងសមាជិកជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋមួយចំនួន ទាយខុស, ដែលមិនដែលឆ្លងការិយាល័យរដ្ឋបាលសហរដ្ឋជាន់ខ្ពស់ណាមួយ, ដែលមិនដែលមានបទបិសោធន៍កាន់អគ្គបញ្ជាការជាន់ខ្ពស់ម្តងណានោះ ឥឡូវបានក្លាយជាប្រធានាធិបតី ប្រកបដោយសម្តីសន្យាយ៉ាងច្រើននឹងយ៉ាងអស្ចារ្យចំពោះប្រជាជាតិ សម្រាប់អនុវត្តន៍ជាកម្មវិធីប្រជាជាតិ នៅ៤ឆ្នាំទៅមុខនៃអាណត្តិរបស់លោក។ ការរាប់សន្លឹងឆ្នោតរហូតដល់ម៉ោង៣ទៀបភ្លឺ ម៉ោងនៅឆ្នេរខាងកើត ឌណល ត្រម បានត្រូវប្រកាសឈ្នះដោយ‹ឆ្នោតតំណាង Electoral vote›ចំនួន
ឧទ្ទិសដល់មេទ័ពខ្មែរនាឱកាសបុណ្យ‹ទិវាយុទ្ធជន›
ដោយ ពិន សំខុន ‹ទីវាយុទ្ធជន›ថ្ងៃទី១១វិច្ឆិការនេះ ខ្មែរផុសស.រ.អា បាននឹកទៅដល់មេទ័ពខ្មែរម្នាក់ នាជំនាន់សាធារណរដ្ឋខ្មែរ គឺឧត្តមសេនីយ សុស្តែន ហ្វែណង់ដេស ជាអគ្គមេបញ្ជាការជាន់ខ្ពស់នៃកងខេមរភូមិន្ទសាធារណរដ្ឋខ្មែរ ដែលបានបន្សល់ទុកនូវសៀវភៅមួយ ដែលមានឈ្មោះថា‹ចងចាំនូវសង្គ្រាមមួយដែលគេភ្លេច›។ សៀវភៅនេះមានគុណសម្បត្តិមួយ ដែលលោក សុស្តែន ហ្វែណង់ដែស និយាយពីសង្គ្រាមមួយដែលលោកបានដឹកនាំ ដោយផ្ទាល់ដៃ ពីសេចក្តីសម្រេចចិត្តក្នុងឱកាសលំបាក អនុវត្តន៍យុទ្ធសាស្ត្រដែលលោករៀនពីសាលាយោធាជាន់ខ្ពស់បារាំង‹សាំងសៀ›មកក្នុងសង្គ្រាមប្រឆាំងនឹងកុម្មុយនិស្តនៅកម្ពុជា… គឺជាសៀវភៅដ៏កម្រដែលលោក ប៊ែណា ហាមែល អ្នកកាសែត‹អាសូសិយេតប្រេស›សរសេរថា ‹‹បានផ្តល់នូវការពិត បំពេញចន្លោះខ្វះខាតជាច្រើន ជួយធ្វើឱ្យគេយល់ពីសង្គ្រាមប្រឆាំងនឹងកុម្មយនិស្តនេះនៅកម្ពុជាបាន››។ មនុស្សជាច្រើនបានចងចាំនូវព្រឹត្តការណ៍យ៉ាងខ្លោចផ្សារ នាជំនាន់ឆ្មាំ១៩៧០-៧៥ ហើយបានស្គាល់ឈ្មោះមេទ័ពដ៏ល្បីល្បាញម្នាក់នេះដែលជាខ្មែរ មានឈ្មោះជា‹ស្បានីស›តើលោកជានរណា?លោកស្លាប់ទៅនៅឆ្នាំ២០០៦
ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦
ដោយ ហ្រង់ស្វា ប៉ុងសូ (តពីលេខមុន) ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា *សេចក្តីថ្លែងការណ៍របស់ សម រង្សី នៅវិមានរដ្ឋាភិបាល ប្រ៊ុចសែល សុំឱ្យសើរើការនាំចូលដោយសេរីនូវផលិតផលតម្បាញខ្មែរមកក្នុងអឺរ៉ុប, ដែលមានតម្លៃ៣,៨កោដិដិល្លា ជាថ្នូរនឹងការតម្លើងគុណភាពនៃស្ថានភាពសិទ្ធីមនុស្ស, បាានបង្ករឱ្យមានមិនពេញចិត្តពីសហជីពមួយចំនួន ដែលមើលឃើញថា សេចក្តីថ្លែងការណ៏នេះ អាចនឹងនាំគ្រោះថ្នាក់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា(CD du 20.07.16). *ប្រទេសជប៉ុនបានធ្វើអំណោយរថយន្តក្រុងចំនួន១៧០ថ្មី ដើម្បីដឹកសាធារណជនខ្មែរ ក្នុងរយៈពេល៤ឆ្នាំទៅមុខ បន្ថែមលើចំនួន៥៧ ដែលបានផ្តល់ នឹងកំពុងប្រើរួចទៅហើយ(CD du 22.07.16) សិក្សាធិការ *ប្រព័ន្ធអាំងទែណែត នឹងត្រូវដាក់ឱ្យប្រើនៅសាលារៀនចំនួន៥,០០០(CD
ភូមិសាស្ត្រនយោបាយ ហ្វីលីពីនដោះដៃពីអាមេរីកាំងទៅចូលចិន
ដោយ ពិន សំខុន ជាប់ឆ្នោតប្រមាណ១ខែប៉ុណ្ណោះ លោកប្រធានាធីបតី រ៉ូឌ្រីហ្គូឌូធើតេ នៃប្រទេសហ្វីលីព្ពីន បានទៅធ្វើទស្សនកិច្ចផ្លូវការណ៍៤ថ្ងៃ នៅប្រទេសចិនមុនសម្ពន្ធមិត្រយូរឆ្នាំ គឺស.រ.អា. ឬ ជប៉ុន មិនតែប៉ុណ្ណោះថែមទាំងប្រកាស យ៉ាងគួរឱ្យភ្ញាក់ផ្អើល នៅប្រទេសចិនថា‹នេះជាឱកាសសម្រាប់បែកគ្នាពីស.រ.អា.›។ ពេលត្រឡប់មកប្រទេសវិញ បាននាំជំនួយចិនចំនួន ១៣.០០០,៥លានមកហ្វីលីព្ពីនវិញផង។សង្គ្រាមត្រជាក់បានផ្ទុះឡើងវិញ មិនមែនអាមេរីកទល់នឹងរុស្សីដូចមុនទៀតទេ តែអាមេរិកទល់នឹងចិន។ ប្រទេសហ្វីលីព្ពីន ជាប្រទេសសម្ពន្ធមិត្រយូរឆ្នាំនៃសហរដ្ឋអាមេរីក មានវិនិយោគអាមេរីកាំងប្រមាណជាង៤ពាន់លានកន្លះ នឹងមានប្រជាពលរដ្ឋមករស់នៅសហរដ្ឋអាមេរីកជីត៣លាននាក់ គឺជាអំណោយផលដែលបានទទួលពីសហរដ្ឋ ដោយសារទំនាក់ទំនងពិសេសនេះ។ ចាប់តាំងពិប្រទេសចិនរកស៊ីមានបាន ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរីកមក ចិនបានបង្កើនឥទ្ធិពលយោធាម្តងបន្តិចៗ រហូតដល់បានឈ្នោះជាមហាអំណាច‹នាគ›ក្នុងតំបន់បាន។ ប្រមាណជា១០ឆ្នាំចុងក្រោយនេះ ចិនបានដណ្តើមយកប្រជុំកោះ‹ស្បាតឡី›
ខ្មែរឡូវែលធ្វើបុណ្យ“ហាឡូវីន”
ខ្មែរផុសស.រ.អា នារសៀលថ្ងៃទី ២៩ ខែតុលា នៅភោជនី ដ្ឋាន សាន់នីដា ក្នុងទីក្រុងឡូវែល សហគមន៍ខ្មែរ បានប្រារឰពិធីបុណ្យហាឡូវីន ដែលជាបុណ្យ ប្រពៃណីរបស់ជនជាតិអាមេរិកាំងក្នុងនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគណក្រុម ប្រឹក្សាក្រុងនៃទីក្រុងឡូវែល ព្រមទាំងបងប្អូន ខ្មែរប្រមាណ២០០នាក់ ។ បើទោះជាពិធីបុណ្យហាឡូវីន មិនមែនជា បុណ្យជាតិរបស់ខ្មែរក៏ដោយ ប៉ុន្តែខ្មែរ-អាមេរិ កាំងបានធ្វើឱ្យក្រុមដឹកនាំសិល្បៈរៀបចំកម្មវិធី ទាក់ទាញការចូលចិត្តពីសហគមន៍ខ្មែរបានយ៉ាង ច្រើន គេមានទាំងលើកការសម្តែងសិល្បៈ ល្ខោន បាសាក់ដែលមានលក្ខណៈគូរមុខមាត់ នឹងស្លៀក ពាក់គ្រឿងតាមប្រពៃណី
អ្នកដែលមិនមានប័ណ្ណធានាសុខភាពសូមអានពត៌មានពី‹ហ៊ែលកូណិចទ័រ Health connector›
ការផ្សាយពត៌មាន-ចាប់ពីថ្ងៃទី ១ វិច្ឆិកា ចំពោះលោកអ្នកដែល‹មិនមានប័ណ្ណធានាសុខភាព› លោកអ្នកអាចជួបបុគ្គលិកជំនួយការរបស់ Health connectorដើម្បីចុះឈ្មោះជ្រើសយកផែនការសុខភាពមួយសម្រាប់ឆ្នាំ២០១៧ ដោយមានកម្រៃយ៉ាងថោក ឬក៏ មិនមានយកកម្រៃទេ។ លោកអ្នកអាចអញ្ជើញទៅ ដោយមិនចាំបាច់ណាត់ទុកជាមុននោះទេ ការចុះឈ្មោះអ្នកដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព តាមរយៈ ‹ហ៊ែលកូណិចទ័រ› នេះផ្តើមឡើងនៅថ្ងៃ ១ វិច្ឆិកា ២០១៦ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃ ៣១ មករា ២០១៧។ សម្រាប់អ្នកដែលមានប័ណ្ណរួចហើយ អាចពិចារណាសារថ្មី សម្រាប់គម្រោងឆ្មាំ២០១៧នេះបានដែរ។ កម្មវិធីធានារ៉ាប់រងសុខភាព ហ៊ែលកូណិចទ័រ Health connectorគឺជាកម្មវិធីប័ណ្ណសុខភាពរបស់រដ្ឋ, ហើយគឺជាច្រកតែមួយគត់
វិរៈ អ៊ុយ ឡើងជាប្រធានសមាគមខ្មែរ VirakUy:New CMAA’s President
ដោយ ពិន សំខុន ចាប់ពីថ្ងៃទី១ខែវិច្ឆិកា២០១៦តទៅ លោក វិរៈ អ៊ុយ បានផ្តើមដំណែង ជាប្រធានគណកម្មការនាយកថ្មីរបស់សមាគមខ្មែរ CMAAបន្តរពីនាយិកាចាស់ បុប្ផា ម៉ាឡូន ដែលបានបញ្ចប់អាណត្តិរបស់អ្នកស្រីទៅហើយ។ កាលពីអាណត្តិមុន លោក វិរៈ មានតួរនាទីជាអនុប្រធាន ហើយក៏ធ្លាប់មានតួរនាទី នាអាណត្តិមុនៗទៀត ក្នុងរដ្ឋបាលសមាគមផងដែរ។ នៅ២សប្តាហ៍ មុនលោកចូលទៅកាន់ដំណែងជាប្រធាន‹សមាគមខ្មែរ CMAA›លោក អ៊ុយ វិរៈ បានជួបសម្ភាសន៌ជាមួយសារពត៌មាន‹ខ្មែរផុសស.រ.អា. ដែលមានសេចក្តីសង្ខេបដូចតទៅ៖ ខ្មែរផុសស.រ.អាៈ តើលក្ខណៈអ្វីទៅ ដែលនាំឱ្យលោកចូលមកកាន់ដំណែងជាប្រធានសមាគមខ្មែរបាន? វិរៈ
លទ្ធផលបោះឆ្នោតនៅឡូវែល-សង្កាត់លេខ១៨-នឹងតំបន់ជុំវិញ
ដោយ ខ្មែរផុសស.រ.អា. លទ្ធផលការប្រគួតនៅ‹មីឌលសិច›សង្កាត់លេខ១៨ ការប្រកួតរវាងបេក្ខជនខ្មែរអាមេរីកាំង២រូប គឺ រ៉ាឌី ម៉ម នឹង ខេមរា កៃ នៅសង្កាត់លេខ១៨ មីឌលសិច បានសម្រេចលទ្ធផលដូចតទៅៈ រ៉ាឌី ម៉ម បានឆ្នោត៧១,៧%ត្រូវនឹង៧៩៨៥នាក់ រីឯ ខេមរា កៃ បាន២៧%ត្រូវនឹង៣០៩១នាក់ ក្នុងចំណោមអ្នកបោះឆ្នោតក្នុងសង្កាត់១៨មីឌលសិច ៥៨%ត្រូវនឹង ១២១១៧នាក់។ លទ្ធផលនេះមានន័យយ៉ាងណា?លោក រ៉ាឌី ម៉ម ក៏បានត្រូវតែងតាំងជាតំណាងរដ្ឋក្នុងអាណត្តិថ្មីទៀត។ មុនពេលបោះឆ្នោតផ្តាច់ព្រ័តបន្តិច យើងបានតាំងសំនួរមួយដល់សមាជីកអ្នកគាំទ្របេក្ខជនទាំង២នាក់ ដែលកំពុងកាន់បដារតាមផ្លូវថា‹តើចាប់ពីពេលបោះឆ្នោតរួចហើយទៅ សហគមន៍ខ្មែរយើងនឹងមានការផ្សះផ្សាឈប់ឈ្លោះគ្នាទេ?›ចម្លើយមានដូចគ្នាថា‹ខ្មែរមានទម្លាប់ឈ្លោះគ្នានៅក្នុងឈាមទៅហើយមិនមានផ្តូរបានទេ›,
A Call to Vote Kamara Kay for State Representative
By Soben Pin Over the course of nearly a decade the KhmerPost USA has only ever endorsed one other political candidate: Maura Healey for Attorney General back in 2014. And I am
Governor Charlie Baker Endorses Kamara Kay for State rep. 18th District
Lowell – on Tuesday November 1st, Governor Charlie Baker endorsed Kamara Kay for state representative in the 18th Middlesex District. “Kamara Kay epitomizes the hope and promise of America,” said Governor Baker. “After
ខួបថ្ងៃ២៣តុលាប្រារព្ធនៅឡូវែល
ដោយ ខ្មែរផុសស.រ.អា. រំលឹកខួបថ្ងៃ‹២៣តុលា១៩៩១› មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយសារតែកិច្ចព្រមព្រាងដែលធ្វើនៅក្រុងប៉ារីសនាថ្ងៃនោះ បានសន្យាថានឹងផ្តល់សុខសន្តិភាពនឹងលទ្ធីប្រជាធិបតេយ្យដល់ប្រទេសកម្ពុជា នឹងប្រជាពលរដ្ឋខ្មែរហើយកងរក្សាសន្តិភាពសហប្រជាជាតិ ក៏បានចូលមករៀបចំបញ្ចប់សង្គ្រាមរវាងខ្មែរនឹងខ្មែរ ប្តើមការបោះឆ្នោតសាកល ហើយធានាការគោរពសិទ្ធមនុស្សចាប់តាំងពីពេនោះមក គួរឱ្យមានសង្ឃឹមជាទីបំផុត… ក៏ប៉ុន្តែ ២៥ឆ្នាំក្រោយមក ឈាមខ្មែរនៅតែហូរមិនដែលស្រាក សិទ្ធពលរដ្ឋខ្មែរនៅតែត្រូវខ្មែរគ្នាឯងប្រវ័ញ្ញរំលោភ ជនភៀសខ្លួននយោបាយ ភៀសរបបផ្តាច់ការ ភៀសទូរភឹក្សសេដ្ឋកិច្ច នៅតែបន្ត… ដែលជាបុព្វហេតុ ដែលនៅគ្រប់ទីកន្លែង ធ្វើឱ្យមានការរំលឹកខួបនៃថ្ងៃ‹២៣តុលា១៩៩១› យ៉ាងទូលំទូលាយនៅតាមសហគមន៍ខ្មែរដែលនៅរាយពេញពីភពលោក ហើយទាមទារឱ្យភាគីហត្ថលេខី ត្រឡប់មកពង្រឹងសេចក្តីសម្រេចរបស់ខ្លួន ដើម្បីឱ្យមានការគោរពកិច្ចព្រមព្រាងនោះក្រុងប៉ារីសនោះ ឱ្យបានត្រឹមត្រូវ។ ខួបថ្ងៃទី២៣ត្រូវនឹងថ្ងៃអាទិត្យនៃឆ្នាំនេះនៅឡូវែល តាមការណែនាំរបស់ ឬទ្ធី អ៊ុង
លោក ប្រាហ៊ីម ខៃ គាំទ្របេក្ខភាព ខេមរា ឈរជាដំណាងរដ្ឋ
ឳពុកខេមរា ខៃ គឺលោក ប្រាហ៊ីម ខៃ ជាព្រឹទ្ធាចារ្យសហគមន៏ខ្មែរនៅឡូវែលជាង៣០ឆ្នាំមកហើយ បាននិយាយសម្តែងការគាំទ្រដល់បេក្ខភាពរបស់កូនប្រុសលោក ឈរឱ្យគេបោះឆ្នោតជា‹តំណាងរដ្ឋសង្កាត់លេខ១៨›កាលពីថ្ងៃទី២៤តុលា យ៉ាងនេះថា‹ខ្ញុំគាំទ្រយ៉ាងពេញទំហ៊ឹង បេក្ខភាពរបស់កូនខ្ញុំ ពីព្រោះសហគមន៍ខ្មែរយើង ក៏ដូចជាសហគមន៍ជនភាគតិចឯទៀតៗ ត្រូវការអ្នកចេះដឹង នឹងស្គាល់ខុសត្រូវខ្លាំងណាស់ ខ្ញុំមានជំនឿថា កូនខ្ញុំប្រាកដជាអាចធ្វើការបំរើសហគមន៍ទាំងមូលគួរជាទីទុកចិត្តរបស់ខ្ញុំ នឹងរបស់លោកអ្នកបាន។ ខ្ញុំមិនអាចនិយាយអះអាងនេះដោយសារតែ ខេមរា ជាកូនរបស់ខ្ញុំនោះទេ! តែដោយសារសមត្ថភាពរបស់គេខ្ពង់ខ្ពស់ជាងខ្ញុំ នឹងខ្ញុំយល់ថាប្រាកដជាខ្ពង់ខ្ពស់ជាគូរប្រគួតរបស់គេឆ្ងាយណាស់ ដែលខ្ញុំយល់ថា មិនគួរឱ្យសហគមន៍យើងរង់ចាំទទួលភាពរុងរឿងយូរបានតទៅទៀតទេ។ ខ្ញុំធ្លាប់បូជាកម្លាំងកាយនឹងចិត្តសីលធម៌ ជូនបងប្អូនខ្មែរយើងច្រើនឆ្នាំមកហើយ ហើយនៅតែចង់ឱ្យទម្លាប់នេះមានដំណើរមិនចេះចប់ ជាមួយស្នាដៃកូនខ្ញុំ ដែលខ្ញុំមានជំនឿយ៉ាងមុះមុត ថា បើឈ្នះឆ្នោតទៅ មិនអាចក្បត់ឆន្ទៈបងប្អូនបានទេ។
ចំណាប់អារម្មណ៍បន្ទាប់ពីដំណើរបានបញ្ចប់ (តចប់)
តពីលេខមុន ទាំងតំបន់ប្រជាជន, តំបន់អ្នកមានសម្បត្តិនឹងអំណាច, ទាំងវិហារជំនឿរបស់ប្រជាជនផង – រីឯសឹង្ហបូរីវីញ មាន‹តំបន់កាពារ›ដែរតែតិចជាងនៅសៀងហៃ តែទីនោះបែរជាស ម្បូរ‹សារមន្ទីរ›ទៅវិញ ដោយគេប្រមូលរបស់របរដែលមានតម្លៃប្រវត្តិសាស្ត្រ មកដាក់ឱ្យនៅតែមួយកន្លែង នេះជាវិធីថែររក្សាប្រវត្តិសាស្ត្ររបស់គេ នៅពេលមានដីទំហ៊ំតូច។ ងាកមកកម្ពុជាវិញ មានលំដាប់ថ្នាក់បន្ទាប់ដោយផ្ទះធំៗ មានតែនៅ‹ទីក្រុង› របៀបគ្នានឹងទីក្រុងរបស់វៀតណាមដែរ តែក្រៅក្រុងវិញ គុណភាពបានធ្លាក់ចុះទៅជា‹ជនបទ›យ៉ាងឆាប់រហ័ស់ដូចគ្នា។ សង្គ្រោះបន្ទាន់មានតិចតួច ស្ទើតែអត់ក៏ដូចគ្នា – មធ្យោបាយដឹកជញ្ជូនសាធារណមិនមានដាក់ឱ្យប្រើគ្រប់គ្រាន់ទេ ដែលជាបុព្វហេតុនៃភាពចង្អៀតចង្អល់ក្នុងក្រុង ស្ទះចរាចរគ្រប់កន្លែង ម្លោះហើយតម្រូវឱ្យប្រើកងប៉ូលិសច្រើន(ប៉ូលីសនៅវៀតណាមមានប្រសិទ្ធភាពច្រើនជាង)។ ម្ហូបអាហារសាធារណនៅកម្ពុជា មានគុណភាពទាបជាងនៅវៀតណាមទៅទៀត ភោជនីយដ្ឋានចែកជា២ធុនខុសគ្នា គឺម្ហូបសម្រាប់អ្នកមានលុយច្រើន ដែលប្រណិត, ដែលប្លែក,
កាលបោះឆ្នោតមុនពេលរបស់សហគមន៍
ការបោះឆ្នោតមុន ថ្ងៃបោះឆ្នោតទូទៅគឺនៅថ្ងៃអង្គារ៏ ទី ៨ ខែ វិច្ជិកា ឆ្នាំ ២០១៦ ប៉ុន្តែឆ្នាំនេះគេអាចបោះឆ្នោតមុនបាន ។ អ្នកអាចទៅសាលាក្រុងដើម្បីបោះឆ្នោតនៅថ្ងៃច័ន្ទ ពុធ និងថ្ងៃ ព្រហស្បតិ ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច ថ្ងៃអង្គារ៏ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ និងថ្ងៃសុក្រពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ។ អ្នកក៏អាចបោះឆ្នោតពេលយប់បាននៅតាមទីតាំងនៃការិយាល័យដូចខាងក្រោម : ថ្ងៃច័ន្ទ ទី ២៤
ពិពរណ៌ពាណិជ្ជកម្មនឹងបង្ហាញផលិតផលនៅឡូវែល Business Expo & Showcase Organized by Lowell Chamber of Commerce
ដោយ ខ្មែរផុសស.រ.អា ពាណិជ្ជករ, ឧស្សហករ,ប្រព័ន្ធផ្សព្វផ្សាយ, ហាងលក់ម្ហូបចំណី, ប្រព័ន្ធបំរើសុខភាព, អ្នកបំរើខាងទេសចរ…ក្នុងតំបន់ជុំវិញឡូវែល ជាង១០០ហាង បាននាំគ្នាមកតាំងពិពណ៌ បង្ហាញផលិតផលបង្អួតសាធារណជន នៅសណ្ឋាគារ‹រ៉ាឌីសាន់›ឡូវែល-ឆែមហ្វឺត កាលពីថ្ងៃទី ១៨តុលានេះ បានទាក់ទាញទស្សនិជនច្រើនរយនាក់ ឱ្យមកទទួលពត៌មាន ពីការរីកចំរើនក្នុងតំបន់។ រៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងពាណិជ្ជកម្មឡូវែល ពាណិជ្ជករកាន់តែច្រើនបានមកចូលរួម ផ្តល់ទំនាក់ទំនង នឹងការយល់ដឹងពីការរីកចំរើនកាន់តែធំនៃផ្នែកសេដ្ឋកិច្ច នឹងពាណិជ្ជកម្ម ដើម្បីសម្រួលការរកស៊ី ហើយនឹងបង្កើនគុណភាពផលិតផលបំរើអតិថិជន។ ជន អាណាស្តា John Anasta ធ្លាប់ជាពាណិជ្ជករទីផ្សារ បានមកចូលរួមតាំងពិដើមដំបូង និយាយថា‹ខ្ញុំជាពាណិជ្ជករទី១០ ដែលបានចុះឈ្មោះកាលពីជាង២០ឆ្នាំមុន
ទស្សនៈសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦
Press Review from 1June- 1August ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា តពីលេខមុន ដូច្នេះហើយបានជាគ្មានអ្នកទិញណា ជាប់អារម្មណ៍ពីឈើនោះទេ, តោះជាង្ហៃនេះ ឬថ្ងៃកំណត់ក្រោយមកទៀតក៏ដោយ‹CD du 27.06.16›។ *សេចក្តីរាយការណ៍‹គ្លោបូលវីដណេស›ដែលមានឈ្មោះថា‹‹Hostile takeover››, ចេញផ្សាយនៅថ្ងៃ៧កក្កដា បានបញ្ជាក់ថា‹ហ៊ុន សែន, ព្រមទាំងកូន នឹងក្រុមគ្រួសារ២៧នាក់ កាន់កាប់យ៉ាងហោចណាស់ ប្រាក់២០០លានដុល្លា ដាក់នៅក្នុងក្រុមហ៊ុន១១៤ ជាឯកជន នឹង សាធារណៈ។ ក្រុមហ៊ុនទាំងនោះ គ្រប់គ្រងសកម្មភាពផ្នែកៈ
Scripts of the last State Rep 18th District Debate by Daniel Uk
By Soben Pin The Lowell Sun had held the 18th Middlesex District State Representative Debate on October 19th at the Sun’s meeting room. The candidates were Kamara Kay, a Republican and Rady Mom who
សម រង្សី មានក្តីសង្ឈឹមចំពោះកម្ពុជា
ខ្មែរផុសស.រ.អា ឡូវែលៈ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ស្នាក់នៅបរទេសដោយខ្លាចការចាប់ខ្លួនដាក់ពន្ធនាគារពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ បានមកដល់ទីក្រុងឡូវែលដ៏សម្បូរសមាជីកសាខាគណបក្សរបស់លោក ជាមួយនឹងភរិយាលោក គឺលោកស្រី សូមួរា ជូឡុង សមាជិសភាខ្មែរ កាលពីថ្ងៃទី… វិច្ឆិការនេះ។ លោកបានទៅជួបប្រជាពលរដ្ឋខ្មែរនៅវត្តពន្លឺពុទ្ធចក្រ នាឱកាសបុណ្យកឋិនលោក គិមសៀយ អតីតប្រធានសាខាបក្សសង្គ្រោះជាតិ ថ្វាយបង្គំព្រះសង្ឈ,លើកនេះមិនមានកិច្ចប្រជុំសាធារណៈដូចមុនៗទេ លោកបានធ្វើសេចក្តីរាយការណ៍ខ្លីមួយ នៅគេហដ្ឋាន លោកស្រី រំដួល អតីតសមាជិកសភាខ្មែរ នៅចំពោះមុខសមាជិករបស់លោកប្រមាណ២០នាក់ នឹងសមាជិកសភាខ្មែរម្នាក់ទៀតលោក…. ដែលគេចពីការប៉ុនប៉ងចាប់ខ្លួន ពីសំណាក់អាជ្ញាធរលោក
កម្មវិធីប្រឡងចម្រៀងANGKOR IDOL ទីក្រុងឡូវែល
កម្មវិធីប្រឡងចម្រៀងមួយបានរៀបចំឡើងកាលពីថ្ងៃសៅរ៏ទី ២២ ខែតុលាឆ្នាំ ២០១៦ នៅភោជនីយដ្ឋានសាន់នីដាដើម្បីជ្រើសរើសបេក្ខជននិងបេក្ខនារីទៅចូលរួមក្នុងមហោស្រពសិល្បះចម្រៀងខ្មែរជាសាកលនៅទីក្រុងភ្នំពេញរៀបចំឡើងដោយក្រសួងវប្បធម៏និងវិចិត្រសិល្បះនៃព្រះរាជាណាចក្រកម្ពុជានៅដំណាច់ ខែវិច្ឆិកាដ៏ខ្លីខាងមុខនេះ ។ បេក្ខជននិងបេក្ខនារីចំនួន ១៥នាក់ មកពីក្រុងឡូវែលនិងក្រុងនានាក្នុងរដ្ឋម៉ាសាឈូសេតបានដាក់ពាក្យប្រឡងដើម្បីដណ្តើមជ័យលាភីនេះ។ លោកឪកតុលាយុត្តិប្រធានគណះកម្មការរៀបចំការប្រឡងចម្រៀងនេះបានមានប្រសាសន៏ថានេះគឺជាលើកទី ៣ ហើយដែលយើងបានធ្វើកម្មវិធីប្រឡងចម្រៀងAngkor Idolនេះឡើងក្នុងបំណងរួមចំណែកក្នុងការថែរក្សានូវទំនៀមទំលាប់ ប្រពៃណីនិងសិល្បះចម្រៀងខ្មែរនៅសហរដ្ឋអាមេរិកយើងនេះក៏ដូចជាបង្កើតនូវភាពសប្បាយរីករាយជូនពលរដ្ឋខ្មែរអាមេរិកាំងក្នុងសហគមន៏ ។ លោកបន្តថាឆ្នាំនេះយើងមានបេក្ខនារីតិចតួចត្រឹមតែ ៣នាក់ ចំណែកឯបេក្ខជនវិញមានដល់ទៅ ១២ នាក់ ដែលគ្រប់គ្នាសុទ្ធតែមានទឹកដមសំលេងពិរោះ ។ ការជ្រើសរើសធ្វើឡើងដោយគណះមេប្រយោគចំនួន ៥នាក់ ដែលសុទ្ធសឹងតែមានបទពិសោធន៏ផ្នែកសិល្បះដោយផ្អែកលើគោលការណ៏សំខាន់ៗរួមមានដូចជាសំឡេងចង្វាក់ អក្ខរាវិរុទ្ធរចនាបទនៃបទចម្រៀងមនោសញ្ជេតនាសម្លៀកបំពាក់និងកាយវិកា ។ បេក្ខជនចំនួន ៣នាក់ និងបេក្ខនារី ១
អ្នកស្រី បុប្ផា ម៉ាឡូន សមាជិកគណកម្មការនាយកថ្មីរបស់មហាវិទ្យាល័យសហគមន៌‹មីឌលសិច›
ដោយ ខ្មែរផុសស.រ.អា. អ្នកស្រី បុផ្ផា ម៉ាឡូន បានទទួលការតែងតាំងជាសមាជិកឧត្តម នៃគណកម្មការនាយករបស់មហាវីទ្យាល័យសហគមន៍‹មីឌលសិច›MCCកាលពីពាក់កណ្តាលខែមិថុនាមុននេះជាមួយនឹងតួនាទីចាស់ជា ប្រធានគណកម្មការនាយករបស់សមាគមខ្មែរ CMAA ដែលអ្នកស្រីនៅបន្តរហូតដល់ចុងខែតុលាឆ្នាំ២០១៦នេះ។ មហាវិទ្យាល័យនេះស្ថិតនៅកណ្តាលក្រុងឡូវែល ទទួលយកនិស្សិតមួយភាគធំ ដែលចេញពីវិទ្យាល័យឡូវែល ដែលត្រូវទៅបន្តរវិជ្ជានៅមហាវិទ្យាល័យMCC ឬនៅសាកលវិទ្យាល័យUMassLowell ។ លោកប្រធានគណកម្មការនាយកមហាវិទ្យាល័យ ជេម ខេមបូលបានសម្តែងការអបអរនឹងវត្តមានអ្នកស្រី បុផ្ផា ម៉ាឡូន ដែលជាខ្មែរផង, ជាថ្នាក់ដឹកនាំរបស់ធនាគារក្នុងតំបន់ផង, នឹងជាអ្នកដែលមានភាពជាដំណាងសហគមន៍ខ្មែរផង ដែលបានមកចូលរួមចំណែក ដឹកនាំមហាវិទ្យាល័យដ៏សម្បូរនិស្សិតខ្មែរកំពុងរៀនសូត្រនៅទីនោះ។ អ្នកស្រី បុផ្ផា ម៉ាឡូន បាននិយាយពីតួរនាទីរបស់អ្នកស្រីនៅក្នុងមហាវិទ្យាល័យនោះថា‹ជាអ្នកជួយដល់ភារៈកិច្ចលោកប្រធាន, ជួយភារកិច្ចមហាវិទ្យាល័យឱ្យសិស្សអាចចូលរៀនបាន ឱ្យស្មើមុខគ្នា
‹MCC›ទទួលជំនួយ១,៧លានសម្រាប់សម្រាប់គាំទ្រនិស្សិតអាស៊ាន-អាមេរីកាំង
ដោយខ្មែរផុសស.រ.អា ‹មហាវិទ្យាល័យសហគមន៍មីឌលសិច Middlesex Community College ឬ MCC›បានទទួលជំនួយ១,៧លានដុល្លា ជាលើកដំបូង ពីក្រសួងអប់រំជាតិ សម្រាប់ជួយគាំទ្រដល់ស្ថាប័នកម្មវិធីទាំងឡាយដែលផ្តល់ជំនួយសិក្សា ដល់និស្សិតដែលមកពីសហគមន៍អាស៊ីអាមេរីកាំងនឹងប្រជុំកោះប៉ាស៊ីហ្វីក។ នៅក្រោមថវិការជំនួយនេះ និស្សិតអាស៊ាននឹងបានទទួលនូវសេវាថ្មីមួយចំនួន ដែលនឹងត្រូវរៀបរៀងឡើង ដើម្បីគាំទ្រឱ្យការសិក្សារបស់អ្នកទាំងនោះ បានរឺតតែប្រសើរឡើង ដែលនឹងបង្កើនគុណភាពសិក្សា ព្រមទាំងនឹងបង្កើនចំនួននៃអ្នកត្រូវទទួលជោគជ័យសិក្សានៅក្នុងមហាវិទ្យាល័យនោះផង។ ថ្នាក់ដឹកនាំសាលកវិទ្យាល័យដំណាងដោយ លោកប្រធានគណកម្មការនាយក ជេម ខេមបែល, ព្រមទាំងសមាជិកថ្មីនៃគណកម្មការនាយកលោកម្នាក់ទៀតជាខ្មែរ គឺអ្នកស្រី បុផ្ផា ម៉ាឡូន នឹងនាយកមហាវិទ្យាល័យ អ្នកស្រីខាធី រេស៊ីស្ទើ បានផ្តល់ឱកាសឱ្យ ខ្មែរផុសស.រ.អាតំណាងដោយ សូបិន
នៅថ្ងៃទី៨វិច្ឆិការ២០១៦-តើអ្នកនឹងបោះឆ្នោតឱ្យនរណា? Election Day on November 8th, Who Will You Vote for?
នៅប្រមាណជាង១០ថ្ងៃ មុនឱកាសបោះឆ្នោតសាកលនៅសហរដ្ឋអាមេរីកនេះ មានកិច្ចពិភក្សាទល់មុខរវាងបេក្ខជនគូរប្រជែងក្នុងមុខដំណែងផ្លូវការមួយចំនួន ដែលយើងសូមលើកយក៣គូរ ដែលមានសារៈសំខាន់សម្រាប់តំបន់ឡូវែល មករាយការណ៍សង្ខេបជូនជាសណ្តាប់។ ជជែកពិភក្សាចុងក្រោយនៃបេក្ខជនប្រធានាធិបតីហ៊ីឡារី ក្លីងតុន នឹង ឌណល ត្រម ការជជែកពិភក្សាចុងក្រោយរបស់បេក្ខជនប្រធាធិបតីឌណល់ ត្រម ទល់នឹង ហ៊ីឡារី ក្លីងតុន កាលពីថ្ងៃទី១៩វិច្ឆិការមុននេះ បានធ្វើឱ្យប្រជាជាតិយល់នឹងស្គាល់កាន់តែច្បាស់ពីបេក្ខជនដែលខ្លួននឹងត្រូវបោះឆ្នោត ឱ្យដឹកនាំវាសនាសហរដ្ឋអាមេរីក។ ក្នុងរយៈពេល៩០នាទីដ៏ខ្លី ការជជែកដេញដោលលើបញ្ហាជាតិ លើប្រាជ្ញាឆ្លាសវៃ នឹងបុគ្កលិកលក្ខណៈមនុស្សពេលប្រឈមនឹងសម្ពាតនៃបញ្ហាបានផ្តល់លទ្ធផលស្ទង់មតិរបស់CNN ភ្លាមៗ ថា‹ហ៊ីឡារី បាន៥២%› ឈ្នះលើ‹ឌណល់បាន៣៧%›។ នេះជាលើកទី៣ហើយដែល ឌណល ត្រម ចាញ់ការប្រកួតទល់មុខគ្នាជាមួយបេក្ខនារី
U.S. ATTORNEY’S OFFICE, FBI PREPARED TO RESPOND TO COMPLAINTS OF ELECTION FRAUD & VOTING RIGHTS ABUSES
PROVIDENCE – United States Attorney Peter F. Neronha announced today that Assistant United States Attorney (AUSA) Terrence P. Donnelly will lead the efforts of his Office in connection with the Justice Department’s