Latest News

តាំងពិព័ណ៌ៈ បន្លែបណ្តុះនៅឡូវែល

ដោយខ្មែរផុស ស.រ.អា ការតាំងពិពណ៌របស់‹ក្រុមបណ្តុះបន្លែនៅឡូវែល›កាលពីរសៀលថ្ងៃទី១៨ នៅឡូវែល បាននាំមនុស្សរាប់រយនាក់ឱ្យមកចូលរួមកម្សាន្ត នឹងទទួលពត៌មានពីគោលបំណងដ៏ថ្លៃថ្លា នៃការបង្កើនផលដ៏ងាយស្រួលតាមធម្មជាតិ ស្របគ្នានឹងបំណងការបង្កើនសុខភាពបណ្តាជនដែលរស់នៅក្នុងតំបន់ទៀតផង។ តូបបង្ហាញផលិតផលជាច្រើនប្រមាណ៥០ បានតម្រៀបគ្នានៅជុំវិញទីលានសម្រាប់សម្តែងសិល្បៈរាងមូលមួយនៅចំកណ្តាល ដែលពីធីករនឹងសិល្បៈករឡើងមកសម្តែងស្នាដៃ ជូនទស្សនិកជន ដែលមានទាំងក្មេងទាំងចាស់ មានអ្នកស្ម័ក្រចិត្តរាប់រយ មកចូលរួមរីករាយនឹងលទ្ធផលដែលសមាគម‹Mill City Grow›បានបំពេញច្រើនឆ្នាំមកហើយ។ ពិធិករបានឱ្យដឹងថា ពិធីនេះបានចាប់កំណើតតាំងពី៤ឆ្នាំមកហើយ ហើយចេះតែរីកធំទៅ ជារៀងរាល់ឆ្នាំទៅហើយ។ មនុស្សចាស់នឹងជំទង់ ដើរកំសាន្តសិក្សាពីសមិទ្ធិផលបណ្តុះបន្លែតាមធម្មជាតិ នឹងសាខានៃបច្ចេកវិជ្ជាដដែល ដែលប្រជាជនអាចចូលរួមចំណែកអភិវឌ្ឍន៍ក្នុងសង្កាត់របស់ខ្លួន… រីឯកុមារទៅកំសាន្តនៅកន្លែង‹គូរលើផ្លែល្ពៅ›ឬនៅកន្លែងលេងកីឡា ឬក៏នៅកន្លែង‹គូរគំនូរលើផ្ទៃមុខ›ជាមេអំបៅ ជាមុខឆ្មា ជាកណ្តុរ ជាដើម… ទាំងអស់គ្នាទៅស្រស់ស្រូបអាហារថ្ងៃត្រង់ យ៉ាងរីករាយ

ជីវប្រវត្តិ និងទស្សនៈលោក ខេមរា ខៃ បេក្ខជនដំណាងរដ្ឋសង្កាត់១៨ រដ្ឋម៉ាសាឈូសិត

ដោយ ខ្មែរផុសស.រ.អា. ក្នុងការបោះឆ្នោតជុំទី២ផ្តាច់ព្រ័ត ថ្ងៃទី៨វិច្ឆិការ ខាងមុខ បេក្ខជនខ្មែរ-អាមេរីកាំង២នាក់ប្រកួតគ្នាក្នុងដំណែងតែមួយ។ លោក ខេមរា ខៃ ជាបេក្ខជនមកពីគណបក្ស‹សាធារណរដ្ឋ› ប្រកួតនឹងលោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋចប់អាណត្តិ នៅចុងខែធ្នូខាងមុខ។   ខេមរា ខៃ មានគ្រួសារគិតទៅ១៨ឆ្នាំហើយ ៗមានកូន៣នាក់ ប្រុស២ស្រី១ បានទាំងចៅម្នាក់ផង ។ មកដល់សហរដ្ឋតាំពីឆ្នាំ១៩៨២។ មកដល់ដំបូងនៅក្រុង‹រីជម៉ុន›នៃរដ្ឋ‹វៀជីនា› រៀនសូត្រនៅទីនោះរហូតមកដល់ឆ្នាំ១៩៨៧ ឳពុក(លោកប្រាហ៊ីម ខៃ)បានសម្រេចនាំគ្រួសារចាកចេញពី‹រីចម៉ុន›មកនៅឡូវែលនេះតែម្តង។ នៅបានបន្តិច បន្ទាប់ពីរៀនចប់នៅវិទ្យាល័យឡូវែល ក៏ត្រូវចេញមកបន្តរការសឹក្សានៅមហាវិទ្យាល័យ‹វើម៉ន›រហូតបានអនុបណ្ឌិត‹Master Degree›:

ជីវប្រវត្តិនឹងទស្សនៈសង្ខេបរបស់លោក រ៉ាឌី ម៉ម

ដោយខ្មែរផុសស.រ.អា. លោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋសង្កាត់១៨ លោកឈរឈ្មោះជាបេក្ខជនគណបក្ស‹ប្រជាធិបតេយ្យ›សាជាថ្មី ប្រជែងនៅក្នុងការបោះឆ្នោតជុំទី២នេះដោយលោក ខេមរា ខៃ មកពីគណបក្ស‹សាធារណរដ្ឋ›។   លោក រ៉ាឌី ម៉ម អាយុ៤៦ឆ្នាំ មានភរិយានឹងកូន៤នាក់ៈ ស្រី២ប្រុស២។ លោកមកដល់សហរដ្ឋ ឆ្នាំ១៩៨២ ក្នុងនាមជាជនភៀសខ្លួន ដំបូងនៅរដ្ឋ‹មេនីសូតា›- ឆ្នាំ១៩៨៤ទើបមកដល់‹ឡូវែល›រដ្ឋម៉ាសាឈូសិត រៀនសូត្រនៅសាលាសាធារណ រួចទៅបន្តរវិជ្ជានៅសាលាបច្ចេកទេសខាងចាប់សសៃ នឹងរៀននៅមហាវិទ្យាល័យ‹Middlesex Community College›។ លោកបានទៅរៀនជំនាញបូរាណខាងចាប់សសៃ – មានជំនាញជាអ្នកថតរូបឯកទេស ហើយធ្លាប់ធ្វើការនៅមន្ទីពេទ្យផង។ លោកជាសកម្មជនសម្រាប់សហគមន៌ខ្មែរ

អាគ៌ាក្រសួងយុត្តិធម៌ថ្មីនឹងប្តូរមុខមាត់ឡូវែល

ដោយខ្មែរផុសស.រ.អា មន្ត្រីសំខាន់ៗនៃតំបន់ឡូវែល នឹងមកពីបូស្តុន រដ្ឋម៉ាសាឈូសិត ប្រមាណ៣០០នាក់ បានមកជួបជុំគ្នានៅទីលានដ៏ទួលាយមួយនៅ‹កាណាល់ហាមីលតុន›ដើម្បីសម្ភោធន៍ការដ្ឋានថ្មីមួយដែលមានកំពស់ខ្ពស់ស្កឹមស្កៃ ដែលនឹងក្លាយទៅជាក្រសួងយុត្តិធម្ម នាប្រមាណ៣ឆ្នាំខាងមុខទៀតនេះ។ ក្រោមអធិបតីភាពនៃលោកអភិបាលរដ្ឋម៉ាសាឈូសិត ឆលី បេគ័រ នឹងលោកស្រីអភិបាលរងលោកស្រី ការីន ផលីតូ ពីធីសម្ភោធមួយនេះឱ្យសញ្ញាដល់សាធារណជនថា‹អាគ៌ាថ្មីស្រឡាងមួយនឹងផុសឡើង›នៅចំកន្លែងដែលមនុស្សសំខាន់ៗក្នុងក្រុង កំពុងមកជួបជុំគ្នា ថ្ងៃ២២កញ្ញានេះ នាកណ្តាលក្រុងឡូវែល ហើយដែលមុខមាត់ នៃទីក្រុងឡូវែលដ៏‹តូច›មួយនេះក៏កំពុងប្រែក្លាយទៅជាតំបន់ដ៏‹ធំ›បំផុតមួយ ម្តងបន្តិចៗពីថ្ងៃនេះទៅហើយដែរ។ តាំងពីចៅក្រមថ្នាក់កំពូល-ថ្នាក់កណ្តាល-ថ្នាក់ទាប តាំងពីមេធាវីដ៏ល្បីល្បាញ រហូតដល់មេប៉ូលិស-វិស្វករ-ស្ថាប័ត្យករ ចុងក្រោយបង្អស់ មន្ត្រីសាលាក្រុងដែលជាអ្នកទទួលផល់ពីគម្រោងមានតម្លៃ២០០លានមួយនេះ បានដកដង្ហើមបន្ធូរចិត្ត ដោយការប្រឹងប្រែងបង្កើតអាគ៌ានេះ តាំងពី១៥ឆ្នាំមកហើយ បានមកដល់ពន្លឺនៃទីបញ្ចប់បាន។ នៅទីនោះគេបានដឹងពីតួរនាទីនៃអ្នកទទួលខុសត្រូវគ្រប់ស្រទាប់ ដើម្បីធានាគោលការនៃ‹ការរួមរស់ដោយសន្តិភាព

AG HEALEY KICKS OFF HER OFFICE’S ADVISORY COUNCIL ON NEW AMERICANS

BOSTON, Sept 19th —Attorney General Maura Healey today kicked off the new Advisory Council on New Americans. The 26-member council will work with AG Healey and her staff on how the office

2016 Kinetic Sculpture Race to Take Place in Lowell, MA on September 24

by KhmerPost USA Lowell, Massachusetts will host the first Kinetic Sculpture Race to take place in New England on Saturday, September 24, 2016. Sitting squarely at the crossroads of science, technology, engineering, art and mathematics,

រ៉ាឌី ម៉ម ឈ្នះដាច់គេនៅក្នុងការបោះឆ្នោតជុំទី១

ដោយ ពិន សំខុន ឡូវែលៈ លទ្ធផលនៃការបោះឆ្នោត ដែលគេរង់ចាំ‹អ៊ុត›ជាងគេនោះ គឺការប្រជែងយក‹ដំណាងរដ្ឋ State Rep.›ខ្លះហៅថា‹ចៅសង្កាត់›កាលពីថ្ងៃទី៧កញ្ញា ពីព្រោះបុព្វហេតុ២យ៉ាងៈ ១-សង្កាត់លេខ១៨គឺជាសង្កាត់ដែលសម្បូរសហគមន៍ខ្មែររស់នៅច្រើនជាងគេបង្អស់ ក្នុងសហរដ្ឋអាមេរីកនេះ ២-ការបោះឆ្នោតថ្ងៃទី៧កញ្ញានេះ មានបេក្ខជនខ្មែរ-អាមេរីកាំង២នាក់ក្នុងចំណោមបេក្ខជន៣នាក់ដែលបានឈរឈ្មោះ គឺៈ ខ្មែរអាមេរីកាំង២នាក់នោះគឺ រ៉ាឌី ម៉ម នឹង ចេត គីម, រីឯអាមេរីកាំងម្នាក់នោះគឺ ដេវ អាវឡេត។ អ្នកដែលឈ្នះ បានទៅ លោក រ៉ាឌី ម៉ម (បានឆ្នោត១០៧២) ចំណែកអ្នកលេខ២ គឺលោក

វិចារណកថា វេទិកា ហ៊ុន សែន ជួបជាមួយសាធារណជន

វេទិកា ហ៊ុន សែន ជានាយករដ្ឋមន្ត្រីខ្មែរ ជួបជាមួយសាធារណជន ជាពិសេសជួបជាមួយសកម្មជនស្តីអំពីកិច្ចកាពារបរិដ្ឋានធម្មជាតិ កាលពីថ្ងៃចន្ទទី២២សីហាកន្លងទៅ គឺជារូបភាពនយោបាយថ្មីមួយ មិនដែលមានពីមុនមកទេ។ គេគួរតែឃើញរដ្ឋាភិបាល ធ្វើកិច្ចប្រជុំស្តាប់យោបល់ពលរដ្ឋរបៀបនេះឱ្យបានច្រើនដង យោងតាមស្ថានភាពជាប្រទេសប្រជាធិបតេយ្យ នឹងយោងតាមទំហ៊ំនៃរយពេលដ៏យូរលង់ នៃការគ្រប់គ្រងរបស់លោក ហ៊ុន សែន នៅលើកម្ពុជា។ តាមពិតទៅ លោក ហ៊ុន សែន មុននឹងបានជួបវេទិការសាធារណមួយនេះ ក៏បានជួបសកម្មជនបរិដ្ឋានដដែលទាំងនោះ ស្ទើររាល់ថ្ងៃ ធ្លាប់ឰការទិទានទាំងឡាយលើទំព័រ‹ហ្វេសប៊ុក›របស់លោក ធ្លាប់ទាំងឆ្លើយតបធ្វើអត្ថាធីប្បាយតាមកញ្ចក់ទូទស្សន៍ នឹងធ្លាប់ចាត់វិធានការយ៉ាងតឺងតែងលើសកម្មជនខ្លះទៀតផង – ហើយភាពតឹងតែងដែលរដ្ឋាភិបាលធ្លាប់តែអនុវត្តន៍លើកម្មជនបរិដ្ឋានច្រើនឆ្នាំមកហើយនោះ ក៏បានធ្វើឱ្យអ្នកទាំងនោះក្លាយជាវិរនារី ឬវិរបុរស នារី‹ហ្វេសប៊ុក›រួចទៅហើយ។

ត្រូវតែដោះលែងលោក អ៊ុំសំអាន

​ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៧ ខែ​សីហាលោកទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែននិង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះបោះ​បង្គោល​​ព្រំដែន​គោក​​កម្ពុជា-វៀតណាមលោក វ៉ា គឹមហុង ឲ្យ​ដឹង​ថាភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​លើ​លិខិត​សុំ​ជំនួយ​បច្ចេកទេស​ផ្នែក​ការ​គូស​ចម្លង​ផែនទី​បោន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (1/100.000) និង​ផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000)។ ការពិភាក្សា​គ្នា​គឺលើ​លិខិត​សុំ​ជំនួយ​បច្ចេកទេស​ផ្នែក​ការ​គូស​ចម្លង​ផែនទី​បោន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (1/100.000) និង​ផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000) បានសេចក្តីថា​ផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000)  ដែលយកទៅប្រើការបោះបង្គោលទល់ដែនគឺអត់ត្រឹមត្រូវ បានជាពិចារណា​សម្រេច​លើ​សំណើ​សុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង។ ក្រោយពីកិច្ច​ប្រជុំ​រវាង​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​កម្ពុជា និង​វៀតណាមនា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦លោក វ៉ា គឹមហុង បានឲ្យ​ដឹង​ថាភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​រយៈពេល​លើស​ពី២០​នាទី​ទាក់ទង​នឹង​សេចក្ដី​ព្រាង​សំណើ​សុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង។លោក​បន្ត​ថា ភាគី​វៀតណាម

ព្រះតេជគុណ ប៊ុត ប៊ុនតិញ មកឡូវែល

ដោយ ពិន សំខុន តាមការនិមន្តរបស់សមាជិករបស់‹សាខាយុវជនគណបក្សសង្គ្រោះជាតិនៅឡូវែល› ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជានាយកប្រតិបត្តរបស់‹‹អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព›› បាននិមន្តមកទទួលការប្រគេនចង្ហាន់ នឹងទេសនាជូនប្រជាពលរដ្ឋប្រមាណ៤០០រយនាក់ នៅសាល‹សានីដា›ឡូវែល នាព្រឹកថ្ងៃអាទិត្យទី១១កញ្ញា។ តាមទំហ៊ំនៃការការចូលរួម គឺជាការទទួលបដិសណ្ឋារកិច្ចដ៏សំខាន់មួយ ពីប្រជាពលរដ្ឋ ដែលចង់ដឹងសុខទុក្ខពីព្រះសង្ឃដែលកំពុងល្បីថា‹យកចិត្តទុកដាក់ពីស្ថានភាពទ្រុឌទ្រោមនៃកម្ពុជា› ហើយប្រឈមមុខនឹងឧប្បស័ក្គប្រកបដោយគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដើម្បីកាពារប្រទេសនឹងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។ ដើម្បីណែនាំឱ្យបានស្គាល់ព្រះអង្គ ប៊ុត ប៊ុនតិញ ឱ្យកាន់តែច្បាស់ជូនលោកអ្នកអាន យើងបានធ្វើបទសម្ភាសន៍មួយនៅឡូវែល ដែលមានសេចក្តីដូចតទៅ៖ ខ្មែរផុសសរអាៈ ខ្ញុំព្រះករុណាសូមថ្វាយបង្គំ, ខ្ញុំព្រះករុណាសូមព្រះអង្គរៀបរាប់អំពីប្រវត្តិរបស់អង្គការព្រះសង្ឃរបស់ព្រះអង្គបានទេ? ព្រះអង្គប៊ុនតេងៈអាត្មាភាពដើមឡើយនៅក្នុងបណ្តាញព្រះសង្ឃឯករាជ្យ ហើយ៣ឆ្នាំចុងក្រោយនេះបានបង្កើត‹‹អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព››ដែលនៅស្រុកខ្មែរ ពេលដំបូង នៅថ្ងៃទី៨ខែ៨ឆ្នាំ២០១៣ មានសមាជិក៥អង្គ

ប្រណាំងជំនិះចម្លែកឆ្នាំ២០១៦នៅរដ្ឋម៉ាសាឈូសិតថ្ងៃទី២៤កញ្ញា

ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា ឡូវែល រដ្ឋម៉ាសាឈូសិត នឹងក្លាយជាម្ចាស់ផ្ទះនៃការប្រណាំងយានជំនិះដែលមានរូបរាងចម្លែកមួយ នឹងប្រព្រឹត្តទៅនៅ‹ញូឥនក្លិន›នៅថ្ងៃសៅរ៍ទី២៤ឆ្នាំ២០១៦។ ចាប់កំណើតពិការជួបគ្នានៃវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ នឹង គណិតសាស្ត្រ ការប្រណាំងនៃជំនិះដ៏ចម្លែកនេះ ធ្វើឱ្យគេនឹកទៅដល់ការរត់ប្រណាំង‹ទ្រីយ៉ាតឡុង›នៃសិល្បៈពិភពលោក គឺជាការរួមកម្លាំងវិស្វកម្មធ្វើដោយផ្ទាល់ដៃសម្រាប់ប្រើគ្រប់ស្ថានភាពផ្លូវ ជាយានជំនិះដែលប្រើកម្លាំងមនុស្ស មានរចនាជារូបរាងប្រកបដោយសិល្បៈយ៉ាងចម្លែក។   នៅក្នុងពេលពេញ១ថ្ងៃ យានជំនិះដ៏ចម្លែកទាំងនោះនឹងឆ្លងឧបស័គ្គដូចជា ផ្ទាំងដុំថ្ម ផុកជ្រាំទឹក នឹងដីខ្សាច់។ ក្រុមអ្នកបើកបរមាន អ្នកកាន់ចង្កូត មានអ្នកជួយសម្រាប់យានជាប់ផុងឬក្រឡាប់ឬខូចអ្វីមួយ អ្នកបើកបរ ធាក់ឈ្នាន់បង្វិលកង់នឹងកាច់ចង្កូត នាំជំនិះឱ្យទៅមុខឱ្យបានលឿន។ អ្នកដែលបញ្ចប់ការប្រណាំងបានលឿនជាងគេ នឹងមានទទួលរង្វាន់ ។

សៀងហៃទីក្រុងធំរបស់ចិនកុម្មុយនិស្ត

ដោយ ពិន សំខុន (តពីលេខមុន) ចេញពី‹ព្រៃនគរ›ទីក្រុងភាគខាងត្បូងនៃប្រទេសកុម្មុយនិស្ត‹វៀតណាម› នៅថ្ងៃទី២៥កក្កដា យើងបានលាក្រុមគ្រួសារដែលបានមកជូនដំណើរយើងពិ‹បាយឆាវ› យ៉ាងអាលោះអាល័យ។   កាលពីចេញពិភ្នំពេញមក យើងមានគ្នា៥នាក់ តែឥឡូវ ប៊ុនឡេង នឹង សៀកលឺ ប្តិប្រពន្ធទើបការថ្មីថ្មោង ក៏បានចេញដំណើរទៅភ្នំពេញវិញ តាំងពីព្រឹកព្រលឹមបាត់ទៅហើយ យើង៣នាក់ត្រូវធ្វើដំណើរទៅ‹សៀងហៃ›គឺទិសខុសគ្នា ធ្វើឱ្យបរិយាកាសលាគ្នារឹតតែគ្រាមក្រំសម្រាប់ទាំងអស់គ្នា ខ្លាំងណាស់ទៅទៀត… តែពេលវេលានឹងកាងារប្រចាំថ្ងៃតម្រូវឱ្យយើងត្រូវតែបែកគ្នាមួយរយៈ នាម៉ោង១១យប់ នាអាកាសយានដ្ឋាន‹តាន់ស៊ីងញឹក› ពីព្រោះយន្តហោះទៅ‹សៀងហៃ-Shanghai›របស់យើង នឹងចេញដំណើរនៅម៉ោង២កន្លះ ទៀបភ្លឺ នៃយប់នោះដែរ។ប៉ុណ្ណារ៉ូ ដែលបានដេកលក់លង់តាំងពិម៉ោង១០ម្លេះ ហេវហត់ដោយរត់លេងតាំងពីព្រឹកជាមួយ‹អាម៉ៃ› បងជីដូនមួយ មិនចង់ភ្ញាក់ដើម្បីជួយដើរទៅរកយន្តហោះ‹ឆាយណាអ៊ីសទើន-China

The Collegiate Charter School of Lowell: “A New Home and A New Name”

On the evening of August 25th, hundreds of elementary students and parents gathered at the newest erected building at 1857 Middlesex Street. The Collegiate Charter School of Lowell, formerly known as the

ទស្សនៈសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦

ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា *ថ្ងៃ២៨មិថុនា, នៅចំពោះមុខអង្គទូតជាច្រើន, ថ្ងៃដែលរំលឹកខួបទី៦៥ នៃកំណើតគណបក្សប្រជាជនកម្ពុជា(ឆ្នាំ១៩៥១), លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រាមដាក់គុកលោក កឹម សុខា អស់មួយជីវិតៈ ‹‹បើអ្នកឯងមិនទៅចូលគុកទេ គុកនឹងមករកអ្នកឯង››។ លោកបានអញ្ជើញអង្គទូត ‹កុំឱ្យលើកទឹកចិត្តគណបក្សប្រឆាំង ពីព្រោះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងប្រទេសនោះ ជាមួយនឹងកម្ពុជា›។ ជាមួយគ្នានោះដែរ កាលពីថ្ងៃ១៤មិថុនា រដ្ឋមន្ត្រីអល្លឺម៉ង់ ខាង‹សហប្រតិបត្តិការណ៍នឹងអភិវឌ្ឍន៍›បានទៅជួបសម្តែងការគួរសមចំពោះលោក កឹម សុខា ។ ហើយកាលពីដើមឆ្នាំទៀត រដ្ឋាភិបាលអល្លឺម៉ង់ បានផ្យួរគម្រោងជំនួយ

កឹម មនោវិទ្យាៈ ‹‹យើងកំពុងរងនយោបាយកាត់ក្បាលបំបែកខ្លួន››

ខ្មែរផុស ស.រ.អា. ឡូវែលៈកញ្ញា កឹម មនោវិទ្យា អនុប្រធានការិយាល័យកិច្ចការបរទេសរបស់គណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងឡូវែល កាលពីថ្ងៃទី២៨សីហានេះ ដែលជាដំណាក់ចុងក្រោយ នៃទស្សនកិច្ចនៅរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរីក មុននឹងបន្តរដំណើរទៅ រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារទី៣០។   នៅក្នុងភោជនីយដ្ឋាន‹សំពៅមាស› ចំពោះមុខសមាជិកសមាជិកាជិត៨០នាក់ នាង មនោវិទ្យា ជាភ្ញៀវកិត្តិយសសាខាសង្គ្រោះជាតិឡូវែល បាននិយាយពីព្រឹត្តិការណ៍ចុងក្រោយបង្អស់កាលពិថ្ងៃអាទិត្យនេះថាៈ ‹‹យើងនិយាយពីបញ្ញាថ្មីបង្អស់បានហើយ ពីព្រោះរឿងចាស់បងប្អូនបាដឹងអស់ហើយ, គណបក្សសង្គ្រោះជាតិកំពុងរងការកៀបសង្កត់យ៉ាងខ្លាំងខ្លាពីគណបក្សកាន់អំណាចដើម្បីកុំឱ្យយើងចូលរួមការបោះឆ្នោតបាន គឺប្រើនយោបាយ‹គេកាត់ក្បាលពុសខ្លួន›មកលើយើង គឺធ្វើមិនឱ្យលោកប្រធាន សម រង្សី ត្រឡប់ចូលស្រុកខ្មែរវិញបានដោយសុវត្ថិភាព, បន្ទាប់មកគេបង្កើតរឿងអាស្រូវនៅតុលាការ ដើម្បីចាប់លោកអនុប្រធាន កឹម សុខា

Presidential Politics and Municipal Concerns

  Lowell – Many voters in Massachusetts 18th Middlesex District have been asking me about presidential politics, and who I will cast my vote for in November. Often, Republican and Democratic voters,

ពិធីបុណ្យអុំទូកនៅឡូវែលឆ្នាំ២០១៦

ដោយ ខ្មែរផុសស.រ.អា ទូកចូលរួមប្រណាំងឆ្នាំ២០១៦ ១-ទូកនាគ‹Z› ២-ទូក‹នារីក្លាហាន› ៣-ទូក‹ផាយ៉ាណាក់› ៤-ទូក‹រ៉ូដអាយឡិនផេនិក› ៥-ទូក‹ញូឥនក្លិនថបគ្ហន› ៦-ទូក‹វត្តត្រៃរតនារាម› ៧-ទូក‹អង្គរានវែរីយ័រ› សហគមន័ខ្មែរឡាវនឹងថៃនៅឡូវែល រួមគ្នាជាសមាគម Lowell Southest Asian Water festivalនាំគ្នាប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ២០១៦ជាលើកទី២០នៅលើទន្លេ‹មែរីម៉ាក›ថ្ងៃសៅរ៍ទី២០ខែសីហា។ គឺជាឱកាសដ៏សំខាន់បំផុតមួយ ដែលជនជាតិអាស៊ីនឹងបានមកជួបជុំប្រារព្ធពីធីរួមគ្នាមួយ គឺពិធិបុណ្យអុំទូក ដែលបានក្លាយទៅជាវប្បធម៌ដើមរបស់ជនជាតិអាស៊ីអគ្នេយ៍ទាំងមូលទៅហើយ។ រៀងរាល់ឆ្នាំពីធីនេះ បានធ្វើឱ្យទេសចរលក់រាប់ម៉ឺននាក់មកឃើញទីក្រុងឡូវែល រីករាយនឹងការប្រណាំងទូកងផង មានបង្ហាញស្នាដៃសិល្បៈបូរាណ ដែលជាវប្បធម៌របស់ប្រទេសនិមួយៗផង ថែមទាំងលក់ម្ហូបចំណីអាស៊ី មានទាំងផ្ទាំងគំនូរ ចម្លាក់ នឹងស្នាដៃផ្សេងៗរាប់មិនអស់។ ទេសចរដែលមកពីទិឆ្ងាយ មិនត្រឹមតែបានឃើញ

បោះឆ្នោតដំណាងរដ្ឋនៅសង្កាត់លេខ១៨

ដោយ ខ្មែរផុសស.រ.អា. ការឃោសនារបស់បេក្ខជនអាមេរីកាំងនឹងខ្មែរ កំពុងធ្វើយ៉ាងពេញទំហ៊ឹង នៅឡូវែល ដើម្បីឱ្យពលរដ្ឋខ្មែរ-អាមេរិកាំង មានជំនឿហើយបោះឆ្នោតឱ្យគាត់ ដើម្បីបញ្ជូនទៅកាន់ដំណែងជាមន្ត្រី ដ៏មានគុណសម្បត្តិប្រសើរបំផុត ជាដំណាងឱ្យសហគមន៍ខ្មែរ ដែលមករស់នៅកកកុញ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកនេះ។ *18th.Middlesex State Representative District ប្រជាពលរដ្ឋនៅសង្កាត់លេខ១៨ នៃរដ្ឋម៉ាសាឈូសិត បានត្រូវអញ្ជើញឱ្យទៅបំពេញភារៈកិច្ចជាពលរដ្ឋទទួលខុសត្រូវ ដោយសូមឱ្យទៅបោះឆ្នោតជុំដំបុង(Primary)ជ្រើសរើស‹តំណាងរដ្ឋ›របស់តំបន់ខ្លួននៅថ្ងៃព្រហស្បត៍ទី៨កញ្ញា២០១៦ ។ តំណាងរដ្ឋដែល ជាប់ឆ្នោតទៅធ្វើការនៅ‹បូស្តុន› កាលពីអាណត្តិមុន គឺលោក រ៉ាឌី ម៉ម(Rady Mom) ដែលនឹងបញ្ចប់ភារៈកិច្ចរបស់លោក នៅដំណាច់ឆ្នាំ២០១៦នេះ តែលោកបានដាក់ឈ្មោះ ឈរជាបេក្ខជនបន្តរអាណត្តិ២ឆ្នាំថ្មីទៀតដែរ។

ដំណើរត្រឡប់ទៅអាសុីប្រទេសកំណើតវិញ

*បន្តដំណើរមកដល់កម្ពុជាក្រោម ដោយ ពិន សំខុន ព្រហ៊ាមនៃ ថ្ងៃទី៧កក្កដា២០១៦ ជាថ្ងៃចុងក្រោយនៃការស្នាក់អាស្រ័យនៅកម្ពុជា យើងបានឡើងរថយន្តក្រុងពី‹ផ្សារអូរឬស្សី›នៃទីក្រុងភ្នំពេញ សំដៅមក‹ក្រុងព្រៃនគរ›ដែលឈ្មោះផ្លូវការរបស់គេគឺ‹សាយគ្ហន›ឬ‹ក្រុងហូជីមិញ›ដែលជាទិប្រជុំជនធំដូចរដ្ឋធានីនាផ្នែកខាងត្បូងនៃប្រទេសវៀតណាម។ លើកនេះ ជាមួយនឹងយើង មានភ្ញៀវទើបនឹងរៀបការថ្មីថ្មោង២រូបក៏មករួម‹ដំណើរក្របទឹកឃ្មុំ›ជាមួយគ្នា បានជា៥នាក់ គឺសុបិន-ប៉ុណ្ណារ៉ូ-សៀកលឺ-ប៊ុនឡេង នឹង ខ្ញុំសំខុន ដែលធ្វើឱ្យដំណើរក្លាយជាអ៊ូអរជាងមុនគួរឱ្យរីករាយជាពន់ពេក។ សៀកលឺមិនដែលចេញមកវៀតណាមទេ ធ្វើដំណើរស្ងៀមស្ងាត់ ធ្វើឱ្យប៉ុណ្ណារ៉ូចូលចិត្តនឹងភាពទន់ភ្លន់ទៅគេងលើភ្លៅក្នុងដំណើរដ៏វែងឆ្ងាយនេះរហូតតាមផ្លូវ។ នៅតាមផ្លូវស្រុកខ្មែរមិនមែនចេះតែមានផ្ទះខ្ពស់នឹងមនុស្សច្រើនដូចភ្នំពេញតែគ្រប់កន្លែងនោះទេ រហូតដល់អ្នកលឿង នៅសល់វាលស្រែធំទូលាយពណ៌បៃតងស្រង៉ាត់ឆ្ងាយរហូតដល់ឯជើងភ្នំ យូរៗទើបមានភូមិករមួយៗដែលផ្ទះសម្បែងមិនបានប្រែប្រួលរូបរាងខុសពីសំណង់៥០ឆ្នាំមុនមកប៉ុន្មានទេ… ក៏ប៉ុន្តែផ្លូវទៅវៀតណាមឥឡូវ បានក្លាយទៅជា‹មហាវិថី›ធំទូលាយ ចាក់កៅស៊ូស្អាតភ្លឹងរហូតដល់ព្រុំប្រទល់ដែន គ្មានឆ្លង‹សាឡាង›ដូចមុនទៀតទេ គឹមានស្ពានសម្រាប់ឆ្លងកាត់ទន្លេមេគង្គគ្រប់កន្លែងទាំងអស់ ដូចជា‹ស្ពានអ្នកលឿង›ជាដើម។ ផ្លូវបន្តរពីអ្នកលឿង ទៅដល់បាវិតព្រុំប្រទល់ដែនខ្មែរ-វៀតណាម

ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា ឆ្នាំ២០១៦

ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា នយោបាយក្រៅប្រទេស បញ្ហានៅលើសមុទ្រចិន បានគ្របដណ្តប់នូវនយោបាយក្រៅប្រទេសរបស់កម្ពុជា នា២ខែចុងក្រោយនេះ។ *ដូចដែលកម្ពុជាបានធ្វើនៅឆ្នាំ២០១២ ក្នុងនាមជាប្រទេសប្រធានរបស់អាស៊ាន, កម្ពុជាបានប្រឆាំងនឹងប្រទេសដ៏ទៃទាំងអស់នៃអាស៊ាន ដែលចង់ចរចាបញ្ហាផ្ទៃសមុទ្រ ជាមួយនឹងចិនក្នុងនាមជាក្រុម េតមិនមែនជាឯកជនដែរ។ ដោយសារសេចក្តីសម្រេចរបស់អាស៊ាន ត្រូវធ្វើឡើងជាឯកច្ឆ័ន្ទ, ប្រទេសកម្ពុជាក៏មានអំណាចដ៏ធំមួយ ធំជាងចំនួនប្រជាជន នឹងធំជាងទំហ៊ំសេដ្ឋកិច្ច របស់ខ្លួន។ ថ្ងៃ១៤មិហុនានេះ កម្ពុជាបាទប់ស្កាត់ម្តងទៀត លើ‹សេចក្តីថ្លែងកាណ៍រួម› នាឱកាសចុងបញ្ចប់ នៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ាន នៅ‹គុណមិង›នៃប្រទេសចិន។ ប្រទេសឡាវក៏ធ្វើដូចគ្នានឹងខ្មែរ ដើម្បីកុំឱ្យចិនអន់ចិត្ត(CD du 20.06.16)។ គណបក្សប្រជាជន

លោក ង៉ោ គឹមឈៀង បង្ហាញសំណល់ប្រវត្តិសាស្ត្រនៅកំពង់ឆ្នាំង

ដោយ ខ្មែរផុសស.រ.អា លោក ង៉ោ គឹមឈៀង ជាតំណាងរាស្ត្រខ្មែរ ទៅពី‹ឡូវែល›រដ្ឋម៉ាសាឈូសិត ទៅឈរឈ្មោះ ជាប់ឆ្នោតនៅមណ្ឌលកំពង់ឆ្នាំងអាណត្តិឆ្នាំ២០១៣-១៨។ ក្នុងឱកាសទៅជួបរាស្ត្រនៅមណ្ឌលរបស់លោក កាលពីខែកក្កដាឆ្នាំ២០១៦ លោកបានបង្ហាញសំណល់ប្រវត្តិសាស្ត្រមួយកន្លែង នៅក្រាំងលាវ ដែលយើងមានសេចក្តីរីករាយនឹងរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះដូចតទៅ៖ លោក ង៉ោ គឹមឈៀង ជាតំណាងរាស្ត្រនៅ‹មណ្ឌលប្រវត្តិសាស្ត្រតស៊ូរំដោះជាតិពីអនានិគម›ដ៏ធំធេងមួយ ដែលប្រជារាស្ត្រខ្មែរខែត្តកំពង់ឆ្នាំង បានធ្លាប់ក្រោកតស៊ូប្រឆាំងនឹងបារាំង នាឆ្នាំ១៩២៥ សម្លាប់‹រេសុីដង់បារដែស› ទុកឆ្អឹងនៅទីនោះ។ រូបថតចេតីយដែលយើងថតបានមកនេះ គឺជាទីសំណាក់ចុងក្រោយរបស់‹រេស៊ីដង់ បាដែស› ជាចៅហ្វាយខេត្តកំពង់ឆ្នាំង ដ៏ល្បីល្បាញខាងកាចសាហាវ នឹងពូកែរទារពន្ធដែលចេះតែឡើងមិនឈប់ឈរ។ សៀវភៅប្រវត្តិសាស្ត្រលោក កែវ ប៊ុនឈឿន

ដំណើរត្រឡប់ទៅអាស៊ីប្រទេសកំណើតវិញ

(តពីលេខមុន) ដោយ ពិន សំខុន   យើងត្រូវបំពេញភារកិច្ចសំខាន់មួយជាបុព្វហេតុ ដែលយើងមកភ្នំពេញនេះ គឺចូលរួមពិធីមង្គល ការបុគ្គលិកខ្មែរផុសស.រ.អា. ដែលបានក្លាយជា មិត្តនឹងជាគ្រួសារនៅពេលដែលគ្នាជ្រើសរើសគូរ មង្គលប្រចាំជីវិតរបស់គ្នានៅស្រុកស្អាង។ ថ្ងៃរៀបការនៅ“ស្កាយហាយ” បន្ទាប់ពីបានរៀបការតាមប្រពៃណីជាមួយ មាតាបីតាបង្កើតរបស់ខ្លួននៅភូមិព្រែក ស្រុក ស្អាងមកថ្ងៃអាទិត្យ ទី៣ កក្កដា២០១៦ ខ្មែរផុស ស.រ.អា.បានរៀបមង្គលការដ៏វិសេសវិសាលបំផុត មួយទៀត ជូន“បុគ្គលិកស្ថាបនិក”របស់ខ្លួនគឺ ហេង ឈុនឡេង នឹងកញ្ញា ហ៊ន សៀកលឺ នៅកម្ពុជា។ ពិធីនោះបានកើតនៅទីកន្លែងដ៏ពិសេសមួយ គឺស្ថិតកំពូលជាន់ទី១៧ នៃសណ្ឋាគារ

រំលឹកព្រឹត្តការណ៍ពត៌មានពីថ្ងៃទី១៦មិនាដល់១៥មេសាឆ្នាំ២០១៦

ដោយ ហ្វ្រង់ស្វា ប៉ុងសូ បកប្រែពីភាសាបារាំងដោយខ្មែរផុសស.រ.អា.     *លោកនាយករដ្ឋមន្ត្រី្ហ ហ៊ុន សែន ដែលបានក្លាយទៅជាអ្នកជំនាញខាង‹ហ្វេសប៊ុក›បានសម្តែងថា‹ទទួលបាន៣,៣៧លានចូលចិត្ត› ដែលលេខនេះឋិតនៅឆ្ងាយពីទួរលេខដែលអ្នកប្រឆាំង សម រង្សី មានគឺ២,៣លាន។ លោក សម រង្សី បានចោទថា លោកនាយករដ្ឋមន្ត្រីបានជួយសេវាអ្នកចុច‹ចូលចិត្ត›ពីប្រទេសឥណ្ឌា(៣៨៧.០០០)ពីប្រទេសថៃ នឹងប្រទេសហ្វីលីពីន, មានតែ២០%ប៉ុណ្ណោះ ដែលមកពីស្រុកខ្មែរ។ លោក ហ៊ុន សែន ប្រកែក ហើយបើកដាក់ពាក្យបណ្តឹងលោក សម រង្សីទៅតុលាការ(CD du 24.3.16) ថ្ងៃទី៣០មិនា មានបណ្តឹងថ្មីមួយទៀត ប្រឆាំងនឹង

អុំទូកនៅឡូវែលនឹងមកដល់ថ្ងៃសៅរ៍ ទី២០ សីហា

ដោយ ខ្មែរផុសស.រ.អា សហគមន័​​ ខ្មែរ ឡាវ នឹងថៃ នៅឡូវែល រួមគ្នាជាសមាគម Lowell Southest Asian Water festivalកំពុងរៀបចំប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ២០១៦ នៅលើទន្លេ‹មែរីម៉ាក›ថ្ងៃសៅរ៍ទី២០ខែសីហា ខាងមុខនេះ។ គឺជាឱកាសដ៏សំខាន់បំផុតមួយ ដែលជនជាតិអាស៊ីនឹងបានមកជួបជុំប្រារព្ធពិធីរួមគ្នាមួយ គឺពិធីបុណ្យអុំទូក ដែលបានក្លាយទៅជាវប្បធម៌ដើមរបស់ជនជាតិអាស៊ីអគ្នេយ៍ទាំងមូលទៅហើយ។ រៀងរាល់ឆ្នាំពិធីនេះ បានធ្វើឱ្យទេសចររាប់ម៉ឺននាក់មកចូលរួម រីករាយនឹងការប្រណាំងទូកងផង ថែមទាំងមានបង្ហាញស្នាដៃសិល្បៈបូរាណ ដែលជាវប្បធម៌របស់ប្រទេសនិមួយៗផង ថែមទាំងលក់ម្ហូបចំណីអាស៊ី មានទាំងលក់ផ្ទាំងគំនូរ ចម្លាក់ នឹងស្នាដៃផ្សេងៗរាប់មិនអស់។ ទេសចរដែលមកពីទីឆ្ងាយ មិនត្រឹមតែបានឃើញ ព្រឹត្តិការណ៍ដ៏រីករាយនៅមាត់ទន្លេ‹មែរីម៉ាក›ទេប៉ុណ្ណោះទេ គេក៏អាចទៅទស្សនាទីក្រុងដ៏ស្រស់បំព្រង

ដំណើរទៅកាន់សេតវិមាន

ដោយ ខ្មែរផុសស.រ.អា. ឈ្មោះបេក្ខជនប្រធានាធិបតី២រូប គឺ‹ហ៊ីឡារី គ្លីងតុន›នៃគណបក្សប្រជាធិបតេយ្យ នឹង ‹ឌណល ត្រម›នៃគណបក្សសាធារណរដ្ឋ កំពុងឰខ្ទរខ្ទារពេញសកលលោក ដោយសារក្នងចំណោមនៃអ្នកទាំង២នោះ នឹងមានម្នាក់ក្លាយជាប្រធានាធិបតីនៃមហាប្រទេស ដ៏មានអំណាចកំពូល នាខែមករាឆ្នាំ២០១៧ខាងមុខ ដោយការបោះឆ្នោតសាលក នេះហើយ។ អ្នកទាំង២នឹងមិនគ្រប់គ្រងប្រទេស ក្នុងនយោបាយដូចគ្នាទេ ហេតុនេះហើយ បានជាសាធារណជនម្ចាសឆ្នោត អ្នកសារពត៌មាន ខិតខំស្វះស្វែងជជីករកយល់ ពីជំរៅនៃអ្នកនយោបាយ ដើម្បីខ្លួនអាចជ្រើសរើស ឱ្យត្រូវតាមបំណងរបស់ខ្លួន។ តើកម្លាំងគាំទ្រពីអង្គការគណបក្សផ្ទាល់ខ្លួនមានប៉ុណ្ណាៈ? *‹ហ៊ីឡារី គ្លីងតុន› មានបញ្ហាមួយចំនួនជាមួយ‹សែនឌឺ› នាឱកាសឃោសនាមុនមហាសន្និបាទ ដោយ‹សែនឌឺ›បានទាក់ទាញយកក្រុមយុវជនចរន្តរឹងមាំក្នុងចលនាប្រជាធិបតេយ្យសម័យថ្មីបាន ដោយគេចោទថាការអនុវត្តប្រជាធិបតេយ្យបែប‹គ្លីងតុង›ជាអភិរក្សនិយម ដែលនឹងមិនធ្វើឱ្យមានការចូលរួមទូលំទូលាយបានទេ។