អ៊ីឡាមិនឃែរ (Element Care) អបអរសាទរភាពជាអ្នកដឹកនាំក្នុងសហគមន៍ខ្មែរ ជាមួយនឹងពិធីធំដុំដ៏ជោគជ័យ

 

មិនតិចជាង ៧៥ នាក់ នៃភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ មានជាអាទ៍ ចៅហ្វាយក្រុងឡូវែល អ៊ែដវឺដ ខេនេឌី (Edward Kennedy) និង តំណាងរដ្ឋ រ៉ាឌី ម៉ម (Rep. Rady Mom)

ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត៖ ស្ថាប័នអ៊ីឡាមិនឃែរ ផ្តល់សេវាថែទាំសុខភាពមនុស្សចាស់ ហៅកាត់ថា ផេស។ នាពេលថ្មីៗនេះ អ៊ីឡាមិនឃែរ បានប្រារព្ធជាលើកដំបូងនូវការកោតសរសើរភាពជាអ្នកដឹកនាំ និង អរគុណដល់សហគមន៍ខ្មែរ។ ច្រើនជាង ៧០ នាក់នៃភ្ញៀវកិត្តិយសបានចូលរួមប្រារព្ធការសាទរនេះ និង ទទួលទានអាហារច្រើនមុខរបៀបបឺហ្វេ ការកំសាន្តតន្ត្រីបុរាណប្រគុំដោយ ក្រុមតន្រ្តីបុរាណ ប្រជាប្រិយ និង ការតាំងពិពរណ៍ដោយវិចត្រករ ចាន់ថា កែម។

អ៊ីឡាមិនឃែរ បានកសាងទំនាក់ទំនងយ៉ាងជិតដិត និង ស្និទ្ធស្នាលជាមួយសហគមន៍ខ្មែរ ផ្តើមតាំងតែពី ១០ ឆ្នាំមុន ក្នុងក្រុងលីន ជាក្រុងទីមួយ ដែលចុះឈ្មោះទទួលអ្នកចូលរួម មានសញ្ជាតិខ្មែរ ហើយស្ថាប័នមួយនេះ មានមោទនភាពដែលបានរាយសាខា មានទីតាំងក្នុងក្រុងឡូវែល និង ឱកាសបម្រើសហគមន៍នេះ ផ្អែកតាមប្រសាសន៍របស់នាយកប្រតិបត្តិអ៊ីឡាមិនឃែរ លោក រ៉ូបឺត វ៉េកហ្វៀល (Robert Wakefield)។ លោកមានប្រសាសន៍ថា យប់នេះគឺយប់ដែលយើងសូមថ្លែងអំណរគុណដល់សហគមន៍ខ្មែរ ដល់ភាពជាអ្នកដឹកនាំ និង ដល់កិច្ចការទាំងឡាយដែលគេបានធ្វើដើម្បីទ្រទ្រង់សហគមន៍មួយនេះ ដូចជាការគាំទ្រ អ៊ីឡាមិនឃែរ ដែរ។

e4f96624-be2b-4b54-946f-093ce84f8502 image005

ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម មានអ្នកដឹកនាំក្នុងសហគមន៍ខ្មែរ និង ក្រុមនីបញ្ញត្តិក្រុង មានជាអាទិ៍ ចៅហ្វាយក្រុង រ៉ដនី អ៊ីលៀត ខេវី ខាវលីន នាយកប្រតិបត្តិ និង អ្នកគ្រប់គ្រង រៀបចំគម្រោងក្រុងឡូវែល តំណាងរដ្ឋ រ៉ាឌី ម៉ម ទីប្រឹក្សាក្រុងលីន ហុង ណែត សមាជិក្រុមសុខាភិបាល រួមមាន បណ្ឌិត ចេនី ឆៀង និង គិលានុបដ្ឋ ឆាន តូច។

អំពី អ៊ីឡាមិនឃែរ

អ៊ីឡាមិនឃែរ បានបង្កើតឡើងនៅឆ្នាំ ១៩៥៥ ជាស្ថាប័នមិនគិតប្រាក់ចំណេញ ក្រោមបេសកកម្មសាមញ្ញមួយគឺ ជួយមនុស្សចាស់ វ័យ ៥៥ ឆ្នាំ ឡើងទៅ ឲ្យបានរស់នៅល្អប្រសើរ និង សហគមន៍របស់គេឲ្យបានយូរអង្វែង ព្រមទាំងបញ្ជៀសនូវឱកាស ដែលញាំងឲ្យ ការចូលព្យបាលនៅពេទ្យមានកម្រិតទាប។ អីឡាមិនឃេរ ផ្តល់សេវាថែទាំសុខភាពពេញលេញតាមរយៈ កម្មវិធីមួយហៅថា ផេស ទូទាំងរដ្ឋម៉ាសាឈូសេត តំបន់ជ្រលងមែរីម៉ាក់ និងតំបន់ខាងកើតឈាងខាងជើង នៃ ខណ្ឌ ណស្សស្យ័រ។ រាល់ព័រមានបន្ថែម សូម ចូលគេហទំព័រ http://www.elementcare.org/ ៕

Leave a Reply