ក្រុមហ៊ុន ម៉េសត្រូ ខននិចសិន ហេលស៊ីសស្ទឹម នៅឡរិន ត្រូវពិន័យសំណងចំនួនជាង១លានដុល្លារចំពោះការបំពាន​ច្បាប់ប្រាក់ឈ្នួល

ប៉ូសស្តុន – ក្រុមមហ៊ុន ម៉េសត្រូ ខននិចសិន ហេលស៊ីសស្ទឹម មានទីតាំងនៅឡរិន និងជាក្រុមហ៊ុនដែលផ្តល់សេវាកម្មសុខភាពតាមផ្ទះត្រូវបានទទួលរងការផាកពិន័យចំនួនទឹកប្រាក់ជាង ១ លាន់ដុល្លារ ដោយសារកិបកេញមិនបង់ប្រាក់ម៉ោងបន្ថែមរបស់បុគ្គលិកដែលមានរយៈពេលជិត បីឆ្នាំមកហើយ។

បើយោងតាមការចេញផ្សាយរបស់អគ្គមេធាវីរដ្ឋម៉ាសាជូសេតកាលពីថ្ងៃអង្គារ ទី ២១ ខែវិឆ្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រុមហ៊ុន ម៉េសត្រូនឹងត្រូវបង់ប្រាក់ច្រើនជាង ១ លាន់​ដុល្លារ ជាការសងជំងឺចិត្ត និងការដាក់ទណ្ឌកម្ម ចំពោះការមិនបានបង់ប្រាក់ដែលបុគ្គលិករបស់ខ្លួនធ្វើការងារលើសពី ៤០ ម៉ោងក្នុងមួយសប្តាហ៍។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុននេះ មិនបានបង់ប្រាក់បន្ថែមម៉ោងចំនួន ១.៥ គុណនឹងអាត្រាប្រាក់ម៉ោងធម្មតាសម្រាប់ម៉ោងនិមួយៗ ដែលលើស៤០ ម៉ោងនោះ​ទេ។ ហេតុដូច្នេះហើយ តាមច្បាប់ ក្រុមហ៊ុនម៉េសត្រូ ត្រូវបានការិយាល័យតម្លាភាពការងារតំរូវឲ្យធ្វើការប្រមូលព័ត៌មានបុគ្គលិកដែលធ្វើការងារបន្ថែមម៉ោងក្នុងមួយថ្ងៃៗ និងមួយសប្តាហ៏ៗ ដើម្បីធ្វើការទូតទាត់សងជំងឺចិត្ត។

តែលោក ចច កីអនគេរា ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន ម៉េសត្រូ បានឲ្យដឹងថា ក្រុមហ៊ុនមិនបានរក្សាការកត់ត្រាការចំណាយបងប្រាក់បៀវត្សរ៍បានត្រឹមត្រូវនោះទេក្នុងចន្លះពី ខែមិថុនាឆ្នាំ២០១៣ដល់ខែតុលាឆ្នាំ២០១៦។ បើតាមការប៉ានប្រមាណ បុគ្គលិកនឹងទទួលបានការទូទាត់សងជំងឺចិត្តជាមធ្យមចំនួន ១,៤៥០ ដុល្លារ ពីក្រុមហ៊ុនម៉េសត្រូនេះ។

គួបញ្ចាក់ថា ក្រុមហ៊ុនសត្រូ ខននិចសិន ហូមហេលស៊ីសស្តឹម មានបុគ្គលិកទាំងអស់ចំនួនជាង ៦០០ នាក់ ដោយនៅក្នុងនោះ បុគ្គលិកជាង ១៣០ នាក់ គឺជាអ្នកមកពីនៅឡូវ៉ែល។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែរបានដកស្រង់សំដីរបស់អគ្គមេធាវីលោក មូរ៉ា ហេលីថា “បុគ្គលោកទាំងនេះផ្តល់សេវាថែទាំសុខភាពសំខាន់ៗដល់មនុស្សចាស់និងអ្នកដទៃផ្សេងទៀត ហើយពួកគេសមនឹងទទួលបានការបង់ប្រាក់ដោយត្រឹមត្រូវ មិនសត្រូវបោកប្រាស់ដោយនិយោជករបស់ពួកគេទេ” ។

យោងតាមច្បាប់កាងារនៅម៉ាសាជូសេត ប្រាក់ឈ្នួលអប្បបរមាដែលបានចូលជាធមានកាលពីខែ មករា ឆ្នាំ២០១៧ សម្រាប់អ្នកបំរើការងារភាគច្រើន បានកើនឡើងដល់ ១១ ដុល្លារ ក្នុងមួយម៉ោង និង ៨ ដុល្លារ ក្នុងមួយម៉ោង សម្រាប់អ្នកបំរើការងារនៅក្នុងវិស័យកសិកម្ម។ សម្រាប់ការងារលើសម៉ោង អ្នកបំរើការងារភាគច្រើនដែលធ្វើការលើសពី ៤០ ម៉ោងក្នុងមួយសប្តាហ៏  ត្រូវបងប្រាក់បន្ថែមសម្រាប់កិច្ចការលើសម៉ោងនោះ ដោយគិតអាត្រាយោងហោចណាស់ ១.៥ គុណនឹងអាត្រាប្រាក់ម៉ោងធម្មតាសម្រាប់ម៉ោងនិមួយៗ ដែលលើស៤០ ម៉ោងនោះ។

ច្បាប់ក៏បានអនុញ្ញាតឲ្យអ្នកបំរើការងារ  ប្រើប្រាស់ការឈប់សម្រាក់ពេលមានជំងឺ​(Earned sick time)ប្រសិនបើអ្នកបំរើការងារនោះ (រឺកូន, ប្តីរឺប្រពន្ធ, ឪពុកម្តាយ រឺឪពុកម្តាយរបស់ប្តីរឺប្រពន្ធ) មានជំងឺ, មានគគ្រោះថ្នាក់របួស រឺមានការណាត់ជួបជាមួយគ្រូពេទ្យជាទៀងទាត់ណាមួយនោះ។

ប្រសិនបើសិទ្ធរបស់លោកអ្នកត្រូវបានបំពាន់ក្នុងប្រការណាមួយនៅកន្លែងការងារ សូមទំនាក់ទំនងទៅកាន់ការិយាល័យតម្លាភាពការងារ (Fair Labor Division)តាមរយៈ Hotline (617) 727-3465។ លោកកអ្នកក៏អាចចូលទៅកាន់វ៉ិបសាយ www.mass.gov/ago/fairlaborសម្រាប់ព័ត៌មានទាក់ទងនឹងច្បាប់ប្រាក់ឈ្នួល និងប្រាក់ម៉ោងការងារសម្រាប់រដ្ឋម៉ាសាជូសេត។