ដំណើរ១២ថ្ងៃរបស់ប្រធានាធិតីត្រម ទៅកាន់អាស៊ី

ខ្មែរផុសស.រ.អា

USA: លោកប្រធានាធិបតី ឌណល ត្រម នឹងស្ត្រីទី១នៃសហរដ្ឋអាមេរីកម៉ាឡេនីញ៉ា ត្រម បានចាកចេញដំណើរតាមយន្ត ហោះ‹Air Force 1›ពីកោះហាវៃ កាលពីថ្ងៃសុក្រទី៤វិច្ឆិការនេះ សំដៅទៅប្រទេសជប៉ុន ដែលជាដំណាក់ការទី១ នៃដំណើរ ១២ថ្ងៃ ដើម្បីទៅពង្រឹងស្ថានការយុទ្ធសាស្ត្រតំបន់ ដែលកំពុងតែរំជើបរំជួលជាខ្លាំងនៅអាស៊ី។

ក្នុងដំណើរនេះ លោកមានគម្រោងនឹងចុះចត បន្ទាប់ពី ១-ជប៉ុន គឺទៅ២-កូរ៉េខាងត្បូង ទៅទី៣-ឌាណាងនៃប្រទេសវៀតណាម ទៅ៤-ហាណូយ ទៅ៥-ប្រទេសចិន ទៅ៦-ប្រទេសហ្វីលីពីន មុននឹងត្រឡប់មកស.រ.អាវិញ។

តើមានអ្វីខ្លះកំពុងតែកើតឡើងនៅអាស៊ីៈ

១-ប្រទេសជប៉ុន នឹង កូរ៉េខាងត្បូង ជាប្រទេស‹ប្រជាធិបតេយ្យ-សេរី› គឺជាសម្ធ័ន្ធមិត្រអាមេរីកដ៏រឹងមាំ ដែលមានស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ ក៏មានជំហ៊នឹងគុណភាពរឹងមាំដូចគ្នា អាមេរីកបានដាក់មូលដ្ឋានយោធាដ៏សំខាន់សម្រាប់ភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វីក សម្រាប់ទប់ទល់នឹងប្លុកកុម្មុយនិស្ត ដែលបច្ចុប្បន្នមាន រុស្សី-ចិន-កូរ៉េខាងជើងនឹងវៀតណាម

២-ប្រទេសវៀតណាមមានទំនាស់នឹងចិន ដោយបញ្ហានយោបាយ‹ពង្រីកឥទ្ធិពលនឹងទឹកដី› គេអាចមើលឃើញបំណងវៀតណាម ចង់ងាកចេញពីសម្ព័ន្ធកុម្មុយនិស្តជាមួយនឹងចិន ដែលជាប្រទេសដ៏គ្រោះថ្នាក់ណៅជាប់ព្រុំប្រទល់គ្នា ។ ‹ដាណាង›គឺជាកំពុងផែវៀតណាម ជួលឱ្យអាមេរីកាំងសាជាថ្មី ដែលជាលោកប្រធានាធិបតី ត្រម ដាក់ជាដំណាក់ការចុះចតមួយ ដើម្បីជួបកងទ័ពអាមេរីកាំងដែលកាពារតំបន់សមុទ្រប៉ាស៊ិហ្វីក ផ្នែកខាងត្បូង, គេអាចយល់បានថាគឺជាតំបន់ថ្មី ដែលត្រូវពង្រឹងចាប់តាំងពីអាមេរីកាំងដកទ័ពថយពីវៀតណាម ទុកផ្លូវឱ្យប្រទេសចិនមានវិសាលភាពគ្រប់គ្រងមហាសមុទ្រប៉ាស៊ីហ្វីកខាងត្បូង‹យ៉ាងមានសេរី› ដែលបណ្តាលឱ្យប្រទេសអាស៊ីនៃតំបន់ប៉ាស៊ីហ្វីក ប្រឈមនឹងការគម្រៀមកំហែងយ៉ាងគួរឱ្យព្រួយបារម្ម។

៣-ហាណូយទីក្រុងនៃប្រទេសវៀតណាម ជាទីដែលអាចនឹងមានការផ្លាស់ប្តូរ‹កម្លាំងឥទ្ធិពលនយោបាយ›នៅក្នុងតំបន់ ដែលប្រធានាធិបតី ឌណល ត្រមទៅចូលរួមប្រជុំនៅទីនោះ។បញ្ហាវិបត្តកម្ពុជា ក៍អាចនឹងដោះស្រាយនៅទីនោះដែរ បើលោក នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នៅតែប្រើឥទ្ធីពលរបស់ចិន ហើយវៀតណាមជាអ្នកដឹកនាំឱ្យឈ្នះសង្គ្រាមលើក្រុមប៉ុល ពត នៅកម្ពុជា ហើយមិនចង់ឃើញថាចិនកំពុងតែឈ្នះទឹកចិត្តខ្មែរ នាពេលនេះ – លោកប្រធានាធិបតី ឌណល ត្រម ថ្វីត្បិតតែមិននិយាយអ្វីពីកម្ពុជា តែលោកបានគម្រាមនៅជប៉ុន ទៅដល់ជនផ្តាច់ការថា‹ឱ្យត្រៀមខ្លួនឱ្យហើយទៅ!›- រីឯក្រុមកាងាររបស់លោកនៅឯអាមេរីក កំពុងតែរៀបគម្រោងសម្រាប់បញ្ឈរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញយ៉ាងសកម្មហើយ ។

 

៤-ប្រទេសចិន កំពុងតែប្រើឥទ្ធិពលកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីពង្រឹងកម្លាំងកងទ័ព ហើយវាតឥទ្ធីពលខ្លួននៅតំបន់ប៉ាស៊ីហ្វីកទាំងមូល ដោយមានបំណងរួមកម្លាំងជាមួយនឹងរុស្សី្- បានប្រើកម្លាំងយកប្រជុំកោះ‹ប៉ារ៉ាសែល›នៅប៉ាស៊ីហ្វីក របស់ប្រទេសតូចៗ ដោយមិនឱ្យនរណាហ៊ានតវ៉ាឡើយ ប្រើលុយដុល្លារាប់រយលាន សម្រាប់ទិញប្រធានាធិបតី ហ្វីលីព្ពីន ទិញនាយករដ្ឋមន្ត្រីខ្មែរ ឱ្យបែរមកយកសម្ព័ន្ធភាពជាមួយខ្លួន ដោយថ្នូរនឹងការកាន់ក្តាប់អំណាចរបស់គ្រួសារនៃមេដឹកនាំប្រទេសទាំង២នោះ។ បញ្ហាដែលអាមេរីកាំងនឹងទៅនិយាយជាមួយនឹងចិន ការវាយប្រហារនឹងរំលាយ‹អាវុធនូក្លេអ៊ែរ›នៅកូរ៉េខាងជើង ដែលកំពុងមានការយឺតយ៉ាវនឹងចាប់ប្តើម ពីព្រោះកូរ៉េខាងជើង ដែលហ៊ានក្អេងក្អាង ក៏ដោយសារតែអាងលើកម្លាំងសម្ព័ន្ធភាពជាមួយនេប្រទេសចិន។

៥-ប្រទេសហ្វីលីព្ពីន ជាដំណាក់ការចុងក្រោយបង្អស់របស់លោកប្រធានាធិបតីត្រម គឺជាការជួបមុខជាមួយអតីតនៃប្រមុខសម្ព័ន្ធមិត្រដ៏មានអំណាច ជាមួយប្រធានាធិបតីហ្វីលីព្ពីន‹ឌូទែទឺ›ដែលកំពុងតែក្បត់អាមេរិគ ទៅចូលនឹងចិន។ ហ្វីលីព្ពីនធ្លាប់ជាសម្ព័ន្ធមិត្រអាមេរីកាំងដ៏រឹងមាំមួយ នៅប៉ាស៊ីហ្វីក តែស្រាប់តែបែរក្បាលទៅរកចិន យ៉ាងទាន់ហន់ថែមទាំងជេអាមេរីគយ៉ាងចាស់ដៃ… យើងមិនហ៊ានទាយថា អាមេរីកនឹងទៅស្វែងរកអ្វី? ឬរបៀបណា?នៅឡើយទេរឿងបែរក្បាលរបស់ប្រធានាធិបតី‹ឌូទែទឺ› បានកើតស្របគ្នានឹងការបែរក្បាលពីវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅរកចិននៅពេលជាមួយគ្នា… សង្ឃឹមថាដំណើរទៅហ្វីលីព្ពីនរបស់លោកប្រធានធិបតីត្រម មិនមែនជាការផ្សងពេ្រងនោះទេ សម្រាប់ហ្វីលីព្ពីននោះឡើយ។

លោកប្រធានាធិបតីត្រម ជាប្រធានាធិបតីដែលគេពិបាកនឹងទាយទុកមុន ថានឹងទៅអាស៊ីទៅធ្វើអ្វី? ដោយសារចំណេះនឹងទន្លាប់របស់លោក មិនដូចប្រធានាធិបតីឯទៀតៗធ្លាប់ធ្វើពិមុនមកទេ, តាំងតែពីលោកមកកាន់អំណាចនៅសេដ្ឋវិមាន១ឆ្នាំមកហើយ មានរឿងប្លែកៗជាច្រើនបានកើតខុសទម្លាប់រួចមកហើយ ។ សូមរង់ចាំស្តាប់ ការរៀបរាប់របស់ខ្មែរផុសស.រ.អា. យើងនឹងរៀបរាប់ជាបន្តរបន្ទាប់ ពិសកម្មភាពប្រធានាធិបតីត្រម ជូនជាសណ្តាប់នៅលេកក្រោយៗទៀត៕