បោះឆ្នោតសម្រាប់សេដ្ឋវិមានបង្ហាញអ្នកឈ្នះអ្នកចាញ់កាន់តែប្រាកដ

Presidential Election

ដោយ ពិន សំខុន

នៅថ្ងៃអាទីត្យកន្លងទៅនេះ ហ៊ីឡារី ក្លីងតុន នឹងឌណល ត្រម បានចេញមកធ្វើការជជែកប្រកួតគ្នា តាមកញ្ចក់ទូរទស្សន៍ ជូនសាធារណជន ដើម្បីឱ្យអ្នកបោះឆ្នោតស្គាល់កាន់តែច្បាស់ ពីបេក្ខជនប្រធានាធិបតីរបស់គេ។ រំពេចបន្ទាប់មក នាម៉ោង១២យប់ លទ្ធផលពីអ្នកតាមដានទូរទស្សន៍ បានផ្តល់ជ័យជំនះដល់ ‹ហ៊ីឡារី› ៥៤% ទល់នឹង ឌណល ៣៧%។ នេះគឺជាលើកទី២ ដែលប្រជាពលរដ្ឋ អ្នកតាមដានការជជែកទល់មុខ បញ្ចេញមតិគាំទ្រកំរឹតខ្ពស់ចំពោះ ហ៊ីឡារី ក្លីងតុន នៅប្រមាណតែកន្លះខែប៉ុណ្ណោះ មុនការបោះឆ្នោតផ្តាច់ព្រ័ត្រ ថ្ងៃ៨វិច្ឆិកា។

ដូណល ត្រម ​និង ហុីឡារី គ្លីនតុន2
ដូណល ត្រម ​និង ហុីឡារី គ្លីនតុន

នៅប្រមាន១សប្តាហ៍មុននេះសោះ ដែលបេក្ខជនអនុប្រធានាធិបតីទាំងពីរគឺ ម៉ាយ ផេនសឺ ជាដៃគូរ ឌណាល ត្រម បង្ហាញមុខជជែកទល់មុខ ប្រកួតជាមួយនឹងធីម ខេន ដៃគូរ ហ៊ីឡារី ក្លីងតុន បានលទ្ធផលប្រសើរជាង ឌណល បានធ្វើឱ្យអ្នកបោះឆ្នោតចូលចិត្តរហូតដល់ ម៉ាយ បាន៤៨% ទល់នឹង ធីម បានតែ៤២% គឺជាការជួយយោងបេក្ខភាពប្រធានាធីបតី ឌណល ត្រម បានខ្លះមកវិញ តែនេះជាការបោះឆ្នោតប្រធានាធិបតី ដែល ហ៊ីឡារី នឹង ឌណល ឯណោះទេដែលសំខាន់នោះ។

img_0999
ធីម ខេន និង ម៉ាយ ផេនសឺ

គេនៅតែមិនចូលចិត្តបុគ្គលិកលក្ខណនៃបេក្ខជនទាំង២នៅឡើយ ដោយសារតែមានចារឹក‹និយាយតែពីរឿងអាក្រក់ ឈ្លោះគ្នាទៅវិញទៅមក›,តែមានមនុស្សច្រើនជាង បានមើលឃើញ ហ៊ីឡារី មានមានលំនឹងនឹងបទពិសោធន៍ជាប្រធានាធិបតី-មានជំនាញខាងកិច្ចការបរទេស-ដឹងរឿងនឹងអាចដោះស្រាយទំនាស់ប្រជាជាតិ បានប្រសើរជាង ឌណលត្រម ដែលនៅតែ‹មានមាត់ដាច›ហើយមិនទាន់ប្រមូលការគាំទ្របានពីសមាជិកជាន់ខ្ពស់របស់គណបក្សខ្លួនឯងបាននៅឡើយទេ ។

ប្រព័ន្ធផ្សព្វផ្សាយពត៌មាន នឹងធ្វើការប្រកួតទល់មុខម្តងទៀតនៅចុងសប្តាហ៍ថ្ងៃទី១៩ ដើម្បីផ្តល់ជូនម្ចាស់ឆ្នោត នូវការវិភាគគ្រប់ជ្រុងជ្រោយពីបេក្ខជនប្រធានាធិបតីរបស់គេ ដោយគេមិនចង់ឱ្យប្រជាពលរដ្ឋផ្តល់អំណាចកំពូលទៅអនាគតប្រធានាធិបតី ដោយមិនស្គាល់បេក្ខជននោះឱ្យបានច្បាស់លាស់ជាមុននោះទេ។

img_0490
លោក សម​ រង្សី និងខ្មែរផុសស.រ.អា

ចំណែកប្រជាពលរដ្ឋខ្មែរអាមេរីកាំង មិនទាន់មានប្រតិកម្មឯករាជ្យពីគណបក្សដែលខ្លួនប្រកាន់ ចំពោះបេក្ខជនប្រធានាធិបតីនៅឡើយទេ, លោក សម រង្សី ដែលមានវត្តមាននៅឡូវែល កាលពីថ្ងៃទី៩តុលានេះ បាននិយាយថា ‹‹គណបក្សប្រជាធិបតេយ្យ នឹងគណបក្សសាធារណរដ្ឋអាមេរីកកាំង មានគុណូប្បការចំពោះកម្ពុជាខ្ពស់ដូចគ្នា អំពាវនាវឱ្យបងប្អូនខ្មែរអាមេរីកាំង បង្ហាញតម្លៃជាគំរូនៃការបោះឆ្នោតនៅប្រទេសដ៏មានសេរីភាពនេះ››។ ចំណែកឯខ្មែរផុសស.រ.អា ដំណាងដោយ ពិន សំខុន និយាយថា‹‹បេក្ខជន ហ៊ីឡារី ក្លីងតុន ស្គាល់បញ្ហានឹងដំណោះស្រាយដ៏លំបាករបស់ប្រទេសកម្ពុជា ច្រើនជាង ឌណល ត្រម ឆ្ងាយណាស់››៕