Race for the White House

ប្រកួតគ្នាទៅសេដ្ឋវិមាន

ដោយខ្មែរផុសសរអា

គណបក្សអាមេរីកាំង២ បន្តរប្រកួតគ្នាដើម្បីដណ្តើមយកឈ្នះ នា‹ស៊ូប័រធូសដេយ›ទី៥មេសាជាថ្មីម្តងទៀត នៅ‹រដ្ឋវីកុងសិន›។ ខាងគណបក្សសាធារណរដ្ឋមាន ឌណល់ ត្រម – ថេដ គ្រូស នឹងBern ខេស៊ីក រីឯខាងគណបក្សប្រជាធីបតេយ្យមាន ហ៊ីឡារី គ្លីងតុន នឹង បេនី សេនឌឺ។ លទ្ធផលនៅរដ្ឋវីសកុងសិន នាវេលាម៉ោង១០យប់នោះ មានដូចតទៅ៖
១-ខាងគណបក្សប្រជាធិបតេយ្យៈ គោលដៅគឺឱ្យបានដំណាង‹ដេឡេគ្ហេត›៖ ២៣៣២
-បេនី សេនឌឺ ឈ្នះបាន ៣៤៨.៤០៦សម្លេង គឺ ៥៥.៨% បានតំណាង‹ដេឡេគ្ហេត›សារ៉ុប ១០៦១
-ហ៊ីឡារី គ្លីងតុន បាន ២៧៤.០៩៨ សម្លេង គឺ ៤៣.៩% បានតំណាង‹ដេឡេគ្ហេត›សារ៉ុប ១៧៤៩
ថ្វីត្បិតតែ ហ៊ីឡារី មិនបានឈ្នះនៅ‹វិសកុនស៊ន›នេះក៏ដោយ ក៏ចំនួនតំណាងបានឡើងទៅជិតដល់គោលដៅណាស់ទៅហើយ ដូច្នេះសេចក្តីសង្ឈឹមរបស់ បេនី សេនឌឺ ដែលជាអ្នកឈ្នះនាថ្ងៃនេះ នៅសល់តែតិចតួចប៉ុណ្ណោះ ហើយមណ្ឌលបោះឆ្នោតទៅថ្ងៃមុខ ក៏មាន‹ដេឡេគ្ហេត›ចំនួនច្រើន ដូចជា ញូយ៉ក ឬ កាលីហ្វ័រញ៉ា ជាដើម ដែលTed Cruzជាកន្លែងខ្លាំងរបស់ ហ៊ីឡារី ផង។ ទំនងជា បេនី អាចនឹងដកខ្លួនមុនទៅជួប‹មហាសន្និបាតបក្ស កុនវិនសិន›ផងក៏មិនដឹង។

២-ខាងគណបក្សសាធារណរដ្ឋៈ គោលដៅគឺឱ្យបានដំណាង‹ដេឡេគ្ហេត›៖ ១២៣៧
១-ថេដ គ្រូស ឈ្នះបាន ៣៤៧.៧៣៥ សម្លេង គឺ ៥០.២% បានតំណាង‹ដេឡេគ្ហេត›សារ៉ុប› ៥១៧
២-ឌណាល់ ត្រម បាន ២២៧.០៤៥ សម្លេង គឺ ៣២.៨% បានដំណាង‹ដេឡេគ្ហេត›សារ៉ុប ៧៤៣
៣-ជន ខេស៊ីក បាន ១០០,៨៤៥ សម្លេង គឺ ១៤.៦% បានដំណាង‹ដេឡេគ្ហេត›សារ៉ុប ១៤៥
ដូចគ្នានឹង ហ៊ីឡារី ដែរ ថេដ គ្រូស បានឈ្នះនៅ‹វីកុងស៊ីន›មែន តែបូកសារ៉ុបចំនួន‹ដេឡិគ្ហេត›ទៅ នៅតែចាញ់ ឌណល ត្រម ជាង២០០‹ដេឡេគ្ហេត›ដដែល ។ រីឯ ជន ខេស៊ីក បើទោះជាមិនJohnមានសង្ឃឹមថាឈ្នះក៍ដោយ ក៏នៅតែត្រដ៏បន្តរឈរឈ្មោះដដែល។ ខាងគណបក្សសាធារណរដ្ឋ មួយចំនួនយល់ថា ប្រយោគរបល់ ឌណល ត្រម មានភាពតឹងតែង មិនគួរក្លាយជាដំណាងឱ្យគណបក្សសាធារណរដ្ឋទេ តែគេមិនដឹងធ្វើដូចម្តេច ដើម្បីបញ្ឈប់ ឌណល ត្រម បាន – ដូច្នេះការបន្តររបស់ ជន ខេស៊ីក គឺគេអាចយល់ថា មានបំណងខ្ទាស់មិនឱ្យ ឌណល ត្រម បាន‹ដេឡេគ្ហេត›គ្រប់ចំនួន១២៣៧ ដើម្បីឱ្យគេតែងតាំងបាន។ នេះជាបច្ចេកទេសមួយ ដែលអាចធ្វើឱ្យ‹មហាសន្និបាទ កុនវិនសិន›អាចុចយកបេក្ខជនណាម្នាក់ក៏បាន ហើយគេអាចចុចបេក្ខជន ផ្សេងពី ឌណល ត្រម ផង។
សន្និដ្ឋានៈ ហ៊ីឡារី គ្លីងតុន ខាងគណបក្សប្រជាធិបតេយ្យ កំពុងដឹកមុខ ចំនួន ១៧៤៣ ‹ដេឡេគ្ហេត›
ឌណល ត្រម ខាងគណបក្សសាធារណរដ្ឋ ក៏កំពុងដឹកមុខដោយចំនួន‹ដេឡេគ្ហេត› ៧៤៣នាក់៕