ប្រជែងគ្នាដើម្បីសេដ្ឋវិមាននៅសហរដ្ឋអាមេរិក

ខ្មែរផុសស.រ.អា.

បន្ទាប់ពីមហាសន្និបាទគណបក្សប្រជាធិបតេយ្យ ដ៏ត្រចះត្រចង់ ដែលបានប្រព្រឺត្តទៅអស់រយៈពេល៤ថ្ងៃនៅ គ្លីវើឡិន ពីថ្ងៃ១៨-២១កក្កដា២០១៦មក លោក ដូណល ត្រម ក៏បានយល់ព្រមទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរីក នៅក្នុងមហាសន្និបាទដ៏ត្រចះត្រចង់មួយ កាលពិថ្ងៃព្រហស្បត៍២១កក្កដានេះ។ ជាមួយគ្នានោះ គេឃើញមានការតែងតាំង‹បេក្ខជនអនុប្រធានាធិបតី› ខាងគណបក្សសាធារណរដ្ឋដែរ គឺលោក ‹ម៉ាយ ផេនសឺ› ដែលជាអតីតអភិបាលរដ្ឋ‹វៀជីញ៉ា› នឹងបច្ចុប្បន្នជាព្រឹទ្ធសមាជិកសភាអាមេរីកាំងផង។ ដូណល ត្រម មានបញ្ហានិយាយស្តីមិនសមរមជាច្រើន ដែលប៉ះពាល់ដល់ទស្សនៈគណបក្សសាធារណរដ្ឋខ្លួនឯង ធ្វើឱ្យវរជនជាច្រើនដកចិត្តមិនគាំទ្របេក្ខភាព ហើយថែមទាំងធ្វើពហិការប្រឆាំងទៀតផង ក៏ប៉ុន្តែ នៅថ្ងៃមហាសន្និបាទបក្ស ដណល ត្រមបានធ្វើឱ្យសុន្ទរកថាមួយម៉ោង១៥នាទី ប្រកបដោយអត្ថន័យច្បាស់លាស់ មតិជាច្រើនបានឱ្យតម្លៃខ្ពស់សម្រាប់អ្នកដែលនៅរារែកចាក់ខ្សែរនៅឡើយ។ ្្

ចំណែកខាងគណបក្សប្រជាធិបតេយ្យវិញ ហ៊ីឡារី ក្លីងតុង នឹងបង្ហាញបេក្ខជនប្រធាធិបតីរបស់ខ្លួន នៅថ្ងៃអង្គារនាសប្តាហ៍នេះនៅ មហាសន្និបាទគណបក្សប្រជាធិបតេយ្យ‹ហ្វីឡាដែលហ្វៀ›។ ឥឡូវនេះ គេដឹងថា ហ៊ីឡារី នឹងជ្រើសយកលោកព្រឹទ្ធសមាជិក ‹ធីម ខេន›មកធ្វើជាដៃគូរបក្ខជនអនុប្រធានាធិបតីរបស់ខ្លួន ដែលនឹងត្រូវមកបង្ហាញខ្លួននៅក្នុងមហាសន្និបាទនោះដែរ។‹ធីម ខេន›គឺជាមេធាវី ជាអតីតអភិបាលក្រុងវៀជីនៀ បច្ចប្បន្ន ជាសមាជិកសភាដំណាងរាស្ត្រ។ តែនៅថ្ងៃទី១នៃមហាសន្និបាទរបស់ខ្លួន ក្រុម‹ដេឡេហ្គេត›បែរជានៅតែស្រែកចំអកឱ្យ ហ៊ីឡារី នៅឡើយដូចពីកាលដែល សេនដើរ នៅឃោសនានៅឡើយ… ពេលនេះ សេនឌើ នឹង ហ៊ីឡារី គួរតែត្រូវគ្នាដើម្បីតែងតាំង ហ៊ីឡារី គ្លីងតុង ទៅទប់ទល់នឹង ឌណល ត្រម ទៅវិញទេ។ យើងនឹងបន្តរជូនពត៌មានថ្មីទៀត នៅលេខក្រោយ។

ការស្ទង់មតិជាទូទៅម្ចាស់ឆ្នោតតែងចូលចិត្ត ដណល ត្រម ៤ពិន្ទុ តិចជាង ហ៊ីឡារី ក្លីងតុន តែនៅការស្ទង់មតិចុងក្រោយបង្អស់នេះ បានបង្ហាញថា ត្រម នៅចាញ់ ក្លីងតុន តែ១ពិន្ទុតែប៉ុណ្ណោះ។