ពិធីសម្ពោធ ឌណល ត្រម ជាប្រធានាធិបតីអាមេរីកាំង នឹង ព្យូហ៍យាត្រាស្ត្រីពិភពលោក​​Donald Trump’s Inauguration & Women’s March

ដោយ ពិន សំខុន

ថ្ងៃសុក្រទី២០មករាឆ្នាំ២០១៧ ជាថ្ងៃដ៏នក្ខត្តឬកសម្រាប់លោក ឌណល ត្រម ដែលបន្ទាប់ពីបានប្រយុទ្ធក្នុងការឃោសនាយ៉ាងស្វិតស្វាញ អស់រយជិត២ឆ្នាំមកក៏ទទួលបានមកដល់ការកាន់ដំណែងដ៏កំពូលបង្អស់ គឺប្រធានាធិបតីនៅសហរដ្ឋអាមេរីក នឹងជាកំពូលបង្អស់សម្រាប់ពិភពលោកផងដែរ ដោយសារសហរដ្ឋអាមេរីកជាប្រទេសដែលនាំមុខពិភពលោក នឹងនាំមុខវិស័យអាវកាសផង។ ចូលរួមដោយប្រធានាធីបតីមុន៊ផងចំនួន៤ គឺ លោកប្រធានាធីបតី‹ជីមី ការទ័រ› លោកប្រធានាធិបតី‹ប៊ីល គ្លីងតុន› លោកប្រធានាធិបតី‹ជច ឌឺបីលយូ ប៊ូស›នឹងលោកប្រធានាធិបតី‹បារ៉ាក់ អូបាម៉ា›, លោក‹ឌណល ត្រម›បានធ្វើសច្ចាប្រណិធាននៅចំពោះមុខប្រជាជាតិ ចូលកាន់ដំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរីក, បន្ទាប់មកមានសច្ចាប្រណិធាននៃលោក‹ម៉ាយ ផែន›ចូលកាន់ដំណែងជាអនុប្រធានាធិបតី ។ ‹ហ៊ីឡារី គ្លីងតុន›ជាបេក្ខជនអភ័ព នឹងជាអតីតស្ត្រីទី១ជាមួយ‹ប៊ីល គ្លីងតុន›ក៏មានវត្តមានផ្លូវការ ក្នុងពិធីផ្ទេរដំណែងប្រកបដោយសន្តិភាពនេះដែរ។

តែនៅពីក្រៅទីលាន‹វិមានកាពីតូល›ឯណោះ ក៏មានបាតុកររាល់ម៉ឺននាក់ ក៏មកបង្ហាញខ្លួនយ៉ាងកុះករ បង្ហាញពីការមិនពេញចិត្តនឹងការឡើងកាន់ដំណែងប្រធានាទីបតីរបស់‹ឌណល ត្រម›ដោយសម្លេងតិចជាងកូរប្រជែងរបស់ខ្លួន‹ហ៊ីឡារី គ្លីងតុន› ហើយនឹងការមិនពេញចិត្តចំពោះទស្សនៈនៃប្រធានាធិបតីថ្មី ចំពោះស្ត្រី ចំពោះអ្នកកាន់សាសនាមូស្លីម …ហើយបាតុកម្មនោះសន្យានឹងនៅបន្តូរយូរទៅទៀត នឹងកាន់តែធំទៅអនាគត។

តើ‹ឌណល ត្រម›ជានរណា?

Trump copy copy

ឌណល ត្រមDonald Trumpឡើងមកធ្វើសច្ចាប្រណិធាន នៅ‹វិមានកាពីតូល›ចំពោះមុខសភា នឹងចំពោះមុខប្រជាជាតិ ដើម្បីទទួលគោរមងារជាប្រធានាធិបតីទី៤៥នៃសហរដ្ឋអាមេរីក ចូលកាន់កាប់សេដ្ឋវិមាន ជំនួសលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលទើបនឹងបញ្ជប់២អាណត្តិដែលមាន៨ឆ្នាំរបស់លោកមក។ ជាមួយគ្នានោះ ភរិយារបស់លោក គឺ មីឡែញ៉ា ត្រម ក៏ទទួលបានគោរមងារជាស្ត្រីទី១នៃសហរដ្ឋអាមេរីក ហើយលោក ម៉ាយ ផែន ក៏បានទទួលដំណែងជាអនុប្រធានាធិបតីនៃសហរដ្ឋអាមេរីកដែរ។

កើតនៅថ្ងៃទី១៤មិថុនាឆ្នាំ១៩៤៦ លោក ឌណល ត្រម នៅទីក្រុងញូយ៉ក ក្នុងគ្រួសារជាពាណិជ្ជករខាងអចលនវត្ថុ។ លោកបានរៀនចប់នៅមហាវិទ្យាល័យ‹វ៉ថុន› នៅផែនស៊ីវេនា ឆ្នាំ១៩៦៨ ។ លោកបានបន្តរកាន់ការងារពាណិជ្ជកម្មគ្រួសារខាងអចលនវត្ថុដែលមានឈ្មោះថា‹អេលីស្ហាបេត ត្រម នឹង បុត្រ›នោះនៅឆ្នាំ១៩៧១ ក្រោយមកប្តូរឈ្មោះជា‹អង្គការ ត្រម – The Trump Organization›។ ក្នុងអង្គការនោះ ត្រមបានសានសង់‹ប៊លឌីង›ខ្ពស់ៗ, សណ្ឋាគារ, ‹កាសីណូ›, ទីលានវាយកូនគោលជាច្រើន, ថែមទាំងជាម្ចាស់នៃអង្គការ‹បវរកញ្ញាសហរដ្ឋអាមេរីក› នឹងអង្គការ‹បវរកញ្ញាពិភពលោក›ពិឆ្នាំ១៩៩៦ ដល់ ២០១៥, ព្រមទាំងលក់ឈ្មោះលើ‹ផលិផលប្រណិត›ជាច្រើនផង។ ពីឆ្នាំ២០០៤-១៥ ត្រមដឹកនាំការបង្រៀនការលក់ដូរអចលនវត្តុ តាមទូរទស្សន៏‹អិនប៊ីស៊ី›ទៀត, ដែលទាំងអស់នោះបានធ្វើឱ្យអង្គការ‹ហ្វ៊បេស›កំណត់ត្រមថាជាមនុស្សមានសម្បត្តិច្រើនទី៣២៤លើពិភពលោក នឹងទី១១៣ក្នុងសហរដ្ឋអាមេរីក ដោយសារមានសម្បត្តិ$៤,៥ប៊ីលីយ៉ុង។

Wife Trump copy copy

ក្នុងឆាកនយោបាយ ត្រម បានចូលប្រឡូកក្នុង‹គណបក្សកែរទម្រង់ – Reform Party›នៅឆ្នាំ២០០០ តែបានដកខ្លួនចេញមកវិលនៅមុនពេលបោះឆ្នោត។ ឆ្នាំ២០១២ទៅចូល‹គណបក្សសាធារណរដ្ឋ-Republican Party›ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី តែបានដកខ្លួនចេញទៅវិញ, ប៉ុន្តែត្រឡប់មកឈរឈ្មោះម្តងទៀតនាឆ្នាំ២០១៥នេះសម្រាប់ការបោះឆ្នោតឆ្នាំ២០១៦, មិនយូរប៉ុន្មាន ត្រម បានឈ្នះអ្នកដែលចូលមកប្រកួតគ្នា ក្នុងចំណោមបេក្ខជនគណបក្សសាធារណរដ្ឋទាំងអស់ចំនួន១៧រូប ដែលមកឃោសនានៅជុំទីមួយ ការប្រគួតបានបញ្ចប់នៅខែឧសភា២០១៦ ដោយមានការតែងតាំងជាបេក្ខជនគណបក្សសាធារណរដ្ឋជាផ្លូវការក្នុងបហាសន្និបាតខែកក្កដា២០១៦,ពេលនោះលោក ម៉ាយ ផែន ត៏បានទទួលការតែងតាំងជាមួយគ្នា ក្នុងតួរនាទី ‹បេក្ខជនអនុប្រធានាធិបតី›។ ការឃោសនារបស់ ត្រម នឹង ផែន បានទទួលនូវការផ្សព្វផ្សាយខ្លាំងខ្លាមិនដែលធ្លាប់មាន ពីប្រព័ន្ធ‹ម៉េឌីយ៉ា› នឹងសហគមន៍អន្តរជាតិ, ប្រយោគនឹងបទសម្ភាសន៍ជាច្រើនរបស់ ឌណល ត្រម នៅប្រព័ន្ធ‹ម៉េឌីយ៉ា›សង្គមនឹងនៅដង្ហែក្បួនឃោសនាបានបង្កើតជា‹បញ្ហាឬក៏មិនពិត›។

ត្រមបានឈ្នះការបោះឆ្នោតថ្ងៃទី ៨វិច្ឆិការ២០១៦ ប្រកួតនឹងគូប្រជែងលោកស្រី ហ៊ីឡារី គ្លីងតុន មកពីគណបក្សប្រជាធិបតេយ្យ ។ ក្នុងអាយុ៧០ឆ្នាំ លោកក៏បានក្លាយជា‹ប្រធានាធិបតីដែលមានអាយុច្រើនជាងគេបង្អស់› នឹង‹មានសម្បត្តិច្រើនជាងគេបង្អស់› មកឡើងកាន់អំណាចជាប្រធានាធីបតីនៃសហរដ្ឋអាមេរីក, តែក៏ជាប្រជានាធិបតីអាមេរីកដំបូងបង្អស់ ដែល‹គ្មានបទពិសោធន៍ជាកងទ័ព នឹង មិនដែលបំរើក្នុងខាងរដ្ឋាភិបាល›ទេ នឹងជាប្រធានាធិបតីទី៥ ដែល‹មិនបានឈ្នះឆ្នោតប្រជាមតិ-Popular Vote›ច្រើនជាងគេ ។

ជាមួយ ឌណល ត្រម ភរិយារបស់លោក‹មីឡាញ៉ា›បានឡើងមានតួនាទីជាស្ត្រីទី១

– តើមីឡាញ៉ាជានរណា?

មីឡាញ៉ា ត្រម ស្ត្រីទី១នៅអាយុ៤៧ឆ្នាំ កើតកាលពីឆ្នាំ១៩៧០ នៅសាធារណរដ្ឋ‹ស្លូវេញ៉ា›ជាផ្នែកមួយនៃប្រទេស‹យូហ្គោស្លាវី›, មកដល់អាមេរីកឆ្នាំ១៩៩៦, បាន‹គ្រីនខត›ឆ្នាំ២០០១,ចូលសញ្ជាតិអាមេរីកាំងនៅឆ្នាំ២០០៦, មានមុខរបរជាស្ត្រីបង្ហាញម៉ូតសម្លៀកបំពាក់កំរឹតប្រណិតយ៉ាងល្បីល្បាញ តាំងតែពីនៅយូហ្គោស្លាវីមកម្លេះ, ធ្លាប់ចេញនៅទំព័រមុខរបស់ទស្សនាវតីធំៗជាច្រើន នៅស្រុកអ៊ីតាលី នៅបារាំង នឹងក្រោយបង្អស់នៅសហរដ្ឋអាមេរីកនេះ។

តើអនុប្រធានាទិបតី ម៉ាយ ផែន ជានរណា?

My Pen copy copy

ម៉ាយ ផែនMichael RichardMikePenceកើតនៅថ្ងៃ ៧មិថុនា១៧៥៩ នៅ‹កូឡិមប៊ីស-រដ្ឋឥនឌ្យ៉ាណា›មុននឹងបានឡើងជាអនុប្រធានាទិបតី គឺជាអភីបាលរដ្ឋឥនឌ្យ៉ាណាពី២០១៣ដល់២០១៧។ មានសញ្ញាប័ត្រខាងច្បាប់ចេញមកពី‹សាកលវិទ្យាល័យឥនឌ្យ៉ាណា-រ៉ប៊ឺតម៉ាក់គិនហ្សី›។ បន្ទាប់ពីឈរឈ្មោះសភាជាតិមិនជាប់២ដង (១៩៨៨ នឹង ១៩៩០) លោកផែនបានទីធ្វើជាអ្នកបរិយាយវិទ្យុនឹងទូសទស្សន៍ពីឆ្នាំ១៩៩៤-៩៩, ឆ្នាំ២០០០ក៏បានជាប់ជា‹តំណាងសភាជាតិសង្កាត់លេខ២ នឹង លេខ៦នៃក្រុងឥនឌ្យាណា›នៅធ្វើការសភាជាតិពីឆ្នាំ២០០១-២០១៣។ លោកផែន ធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាមហាសន្និបាទរបស់គណបក្សសាធារណរដ្ឋពីឆ្នាំ២០០៩-២០១១។ លោក ម៉ាយ ផែន បានប្រកាសគោលជំហ៊រខ្លួនឯងថាជា‹មនុស្សមនោគមន៍វិជ្ជា› គាំទ្រចលនា‹Tea Party Mouvment› គួរកត់សំគាល់ថាលោកជា‹គ្រីស្ទាន-ប្រកាន់ទំនៀមទំលាប់-នឹងជាអ្នកប្រកាន់ទ្រឹស្តីសាធាររដ្ឋនិយម›។

នៅពេលលោក ឌណល ត្រម ចូលកាន់កាប់សេដ្ឋវិមាន ហើយនឹង រដ្ឋបាលរបស់លោកចាប់ប្តើមធ្វើការ… មនុស្សរាប់សែននាក់នៅកន្លែងរៀងៗខ្លួន ផ្សេងទៀត(បើកសរ៉ុបទៅ មានច្រើនលាននាក់) បានបន្តរធ្វើបាតុកម្ម – កូដកម្ម មានទាំងវាយឱ្យខូចហាងពាណីជ្ជកម្ម ដុតរថយន្ត… ច្រើនកន្លែងក្នុងសហរដ្ឋអាមេរីក ដូចជានៅ‹បូស្តុន› នៅ‹ឈីកាហ្គោ› នៅវ៉ាស៊ីនតោនឌីស៊ី›នឹងនៅវិមានប្រធានាធិបតី…។ល។

217-1009-WOMARCH-059_995x664IMG_2335

ពាក្យស្លោកសម្រាប់ស្ត្រីអាមេរីកាំង នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី២០មករានោះ ‹‹ព្យូហ៍យាត្រារបស់ស្ត្រី››ក្នុងចំនួនច្រើនលានអ្នក បានមករួមប្រជុំគ្នាដើម្បីសម្តែងការមិនពេញចិត្តចំពោះប្រធានាធិបតីថ្មី ដែលបានសម្តែងអកប្បកិរិយាយនឹងប្រើពាក្យសម្តីមើលងាយស្ត្រីជាទូទៅ គឺប្តើមពីស្ត្រីដែលជាបេក្ខជនប្រឈមមុខនឹងត្រមក្នុងការដណ្តើមដំណែងប្រធានាធិបតី បន្តរទៅស្រីដែលមានតួរនាទីតូចតាច ស្ត្រីដែលកាន់សាសនាមូស្លីមក្នុងពិភពលោក … មិនត្រឹមតែស្ត្រីដែល នៅសហរដ្ឋអាមេរីកទេ ដែលចេញមកធ្វើបាតុកម្មដ៏ច្រើនសន្ធឹកសន្ធាប់នៅស្ទើរគ្រប់រដ្ឋ តែនៅជុំវិញពិភពលោកក៏ដូចគ្នាដែរ បានចេញមកសម្តែងការបះបោរប្រឆាំងនឹងការមើលងាយស្ត្រីដូចគ្នានឹងនៅសហរដ្ឋអាមេរីកដែរ៕