រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន

ចៅពិននៅក្នុងបន្ទប់ទឹកឮពាក្យផ្តាំផ្ញើរ បៀបនេះ អៀនណាស់ដែរដែលអាយុប៉ុណ្ណេះ ហើយនៅជុះដាក់ខោនៅឡើយនោះ តែធ្វើដូច ម្តេចបើរាន់ទៅហើយនោះ !

ស្អែកឡើងចៅពិនក្រោកពីដំណេកពីព្រលឹម ព្រលឹមដូចធម្មតា បន្ទាប់ពីឮទាហ៊ានផ្លុំត្រែ “ដាស់” ម៉ោង៥កន្លះ ហើយក៏ដើរទៅរើសពងទា ក្នុងទ្រុងជាមួយបងយ៉ាស៊ុនរីករាយណាស់ ដោយ រើសបានពងទា៣យកមកឱ្យម្តាយសម្រាប់ធ្វើ ម្ហូបតែម្តាយចៅពិនមិនធ្វើដោយខ្លួនឯងទេ ទុក ឱ្យ “អ័រដូណង់”ម្នាក់ទៀតជាចុងភៅជាអ្នកធ្វើ។ ដូចរាល់ព្រឹកលោក កុម៉ង់ដង់ ម៉ាំង ស្រស់ស្រូប នៅម៉ោង៦ព្រឹកជារបៀបខ្មែរមានបបរ ត្រីខ ឬត្រីងៀត ថ្ងៃខ្លះមានម្ហូបបារាំង នុំប៉ាំង “តូស្ហ” បៀកប័រ នឹងដំណាប់ផ្សេងៗ ដែលនៅបន្ទាយ មានម្ហូបបរទេសទាំងនោះមានមិនដែលដាច់ទេ សម្រាប់ផ្គត់ផ្គង់ដល់នាយទាហ៊ាន ចំណែកពល ទាហ៊ានទទួលម្ហូបបរទេសទាំងប្រអប់ពីទាហ៊ាន បារាំងដែលតែងតែយកមកចែកទាហ៊ានខ្មែរជាញឹកញយ ។

ម៉ោង៦កន្លះបន្ទាប់មកនៅពេល បងស្រីចេញដើរទៅរៀននៅសាលាបឋមសិក្សា ដែលនៅប្រមាណ១០នាទីពីបន្ទាយទាហ៊ានជើងខ្មៅ ចៅពិនក៏ត្រៀមខ្លួនចេញផ្ទះទៅវត្តថ្មីដែរ តែរង់ចាំពូសាយមកទទួល គឺបន្ទាប់ពីការផ្លុំ ត្រែគោរពទង់ជាតិរួចហើយ  (ពេលនោះគេប្រើ ទង់ជាតិខ្មែរហើយ ឈប់ប្រើទង់ជាតិដែលប្រើ ជំនាន់បារាំងទៀតទេ) ពូសាយក៏ចេញពីជួរមក ទទួលចៅពិននៅផ្ទះនាំមកបង្ហាញលោកកុម៉ង់ ដង់រួចហើយ ទើបចេញដំណើរទៅវត្តទៀត ដោយឆ្លងកាត់ស្ទឹងព្រែកត្នោតដដែលម្តងទៀត ព្រឹកនេះទឹកឡើងខ្ពស់បន្តិច ធ្វើឱ្យការឆ្លងមាន ការលំបាកបន្តិចដោយត្រូវដើរវាងឆ្លងលើដុំថ្ម ដែលរៀបជាទំនប់សម្រាប់ម៉ាស៊ិនភ្លើង។ នាំ ចៅពិនមកដល់វត្តហើយ ចៅពិនរីករាយក្នុង ចិត្តណាស់ពីព្រោះមានគ្នាលេងទៀតហើយ មាន អ្វីៗប្លែកៗក៏ច្រើន ហើយមានសេរីភាពច្រើន ជាងនៅផ្ទះផង, លោកគ្រូមានសង្ឃដីការប្រាប់ ពូសាយថា “ថ្ងៃនេះអាត្មានឹងចេញទៅបិណ្ឌបាត នៅផ្សារកំពង់ស្ពឺ តែថ្ងៃស្អែកនឹងមិនបានចេញ ពីវត្តទេ ពីព្រោះមានធ្វើបុណ្យខ្មោចមួយត្រូវ អាត្មានៅវត្តតាំងពីព្រឹកទៅ”។

ចេញទៅតាមលោកបិណ្ឌបាត្រព្រឹកនេះ ត្រូវដើរតាមលោកឆ្ងាយបន្តិច ពីព្រោះទៅដល់ ផ្សារកំពង់ស្ពឺនៅឆ្ងាយពីវត្តបន្តិចដែរ និមន្តលើក នេះជាមួយលោក៣អង្គ ហើយកូនសិស្សកាន់ ស្រាក់ក៏បីនាក់ដែរ តែបានម្នាក់ជាសិស្សធំបន្តិច ជួយមើលការខុសត្រូវលើចៅថាចនឹងចៅពិន បាន។ ទៅដល់ផ្សារលោកទៅឈរចំពីរមុខផ្សារ មានពុទ្ធបរិស័ទមានស្រីមានប្រុសមកដាក់បាត្រ ខ្លះក៏មានកញ្ជប់ម្ហូបដាក់ចំហុយក្នុងស្លឹងចេក ខ្លះ ក៏យកចានស្រាក់ទៅដាក់ឆាឬម្ហូបចៀន ខ្លះក៏ដាក់ ផ្លែឈើជាហូរហែរឈរមួយសន្ទុះលោកក៏បន្ត និមន្តទៅតាមផ្ទះដែលនៅជុំវិញផ្សារ ដែលសុទ្ធតែ ជាផ្ទះតៀមផ្ទាល់ដីធ្វើពីឈើ មានមនុស្សភាគ ច្រើនជាកូនចៅចិន ក៏ធ្វើបុណ្យដាក់បាត្រណាស់ ដែរ និមន្តតែមួយជុំប៉ុណ្ណោះចង្ហាន់ពេញស្រាក់ ទាំងបីបាត្រលោកក៏ពេញឡើងធ្ងន់ដែរ ជាហូរ ហែរលោកសូត្រមន្តប្រទានពរដដែលៗ ធ្វើឱ្យ ចៅពិនចាំធម៌ទាំងនោះឡើងរត់មាត់។ ដើរ បណ្តើរគិតបណ្តើរ ចៅពិនចេះតែឆ្ងល់ថា “ហេតុអ្វី បនាជាមនុស្សធំៗទាំងនោះចូលចិត្តយកចង្ហាន់ដ៏ឈ្ងុយឆ្ងាញ់មកប្រគេនព្រះសង្ឃម្តេចក៏មិនចូល ចិត្តឱ្យទៅយាយតាសុំទាននៅតាមសំយ៉ាបផ្សារ ផង?” សំនួរនៅក្នុងចិត្តចៅពិនតែគ្មានចម្លើយ នៅឡើយទេភ្លេចខ្លួនតែបន្តិច ក៏មកដល់វត្ត វិញ ថ្ងៃក៏ខ្ពស់បន្តិចហើយដែរ។ ចៅពិនប្រគល់ ចានស្រាក់ទៅឱ្យលោកតាអាចារ្យលោកសង្ឃក៏ប្រគល់បាត្រទៅតាយាយជើងវត្តលោកគ្រូក៏ដេញ កូនសិស្សទាំង២ឱ្យទៅសំអាតខ្លួន ពីព្រោះដើរ បែកញើសមួយព្រឹកដើរជើងទទេលើដីហុយក៏ ប្រឡាក់ពេញខ្លួនទៅហើយដែរ។ រីករាយណាស់ កូនសិស្សលោកទាំង២ក៏រត់សំដៅស្ទឹងដែលនៅមិនឆ្ងាយ តែលោកគ្រូស្រែកពីក្រោយថា “រូត បន្តិច កុំនៅយូរពេកដល់ពេលលោកឆាន់ឥឡូវ នេះហើយ!” ឮឆ្លើយផងរត់ផងថា “កូណាលោក គ្រូ!”

ពេលឆាន់មកដល់សិស្សទាំងពីរក៏មកដល់ ហើយដែរ ស្លៀកពាក់ចាំលោកគ្រូរួចស្រេចនេះ ក៏ដោយសារចៅថាចបានដឹងពីពេលវេលាច្បាស់លាស់ជាងចៅថាចដែរ ។ ពេលផ្តើមឆាន់លោកគ្រូ ធំសួរទៅលោកភឹកមួយអង្គដែលចេញទៅបិណ្ឌ បាត្រជាមួយលោកនេនមួយអង្គថា “មានអីប្រាប់ លោកគ្រូទេ?” លោក ភឹក នោះមានសង្ឃដីការ ថា“កូណាលោកគ្រូពេលចេញទៅបិណ្ឌយឺត ដំណើរ ដោយរវល់ចាំគ្នា ម៉្លោះហើយមានលោក វត្តផ្សេងបានទៅបិណ្ឌបាត្រតាមផ្ទះញាតិញោម ដែលកូណាធ្លាប់ទៅពេលពួកកូណាទៅដល់គេ ថា មិនទាន់ចង្ហាន់ទេ អីចឹងហើយបានជាថ្ងៃនេះ មិនសូវមានចង្ហាន់មកវិញទេ!” លោកគ្រូបានដឹង ពីររឿងអស់នេះជាមុន ពីព្រោះតាយាយជើង វត្តបានរៀបម្ហូបប្រគេនលោកឆាន់ ត្រូវរាយមុខ ម្ហូបឱ្យបានស្មើរគ្នា មិនថាលោកណាបិណ្ឌបាន តិច ឬច្រើនទេ ហើយលោកតានោះទូលលោក គ្រូមុនពេលគោះជួង លោកគ្រូក៏ឱ្យឱវាតថា “សូម ភឹក ឯងណែនាំនេនៗ ឱ្យរៀនចេញបិណ្ឌ ទៀងម៉ោងទៀងពេល ទើបបំពេញកិច្ចការជា ព្រះសង្ឃបានប្រសើឮទេ?” លោក ភឹក ក៏ទទួល តបថា“កូណាលោកគ្រូ!” ឆាន់រួចហើយ លោក គ្រក៏ចូលទៅសឹងទុកឱ្យចៅទាំង២នៅខាងក្រៅ ជាឱកាសល្អថ្មីទៀតសម្រាប់ចេញទៅលេងខាង ក្រៅតែមិនហ៊ានទៅលេងទឹកស្ទឹងទេ តែលើក នេះក៏មិនហ៊ានរើសផ្លែឈើហូបលេងដូចថ្ងៃមុន ដែរ ពីព្រោះបទពិសោធន៍ពីម្សិលមិញ តែឈឺ ពោះហើយពិបាកខ្លួនណាស់មិនងាយភ្លេចទេ។ ពេលរសៀលលោកគ្រូប្រើឱ្យបំពេញកាងារផ្សេងៗ យ៉ាងមមាញឹកគ្រាន់បើតែម៉ោង៤ទៅហើយ មិនបានឃើញពូសាយមកទទួលដូចថ្ងៃមុនសោះ លោកគ្រូបានឱ្យដឹងថា“ទឹកស្ទឹងឡើងបន្តិច ប្រហែលជាពូសាយមកមិនរួចហើយមើលទៅ!” មានសង្ឃដីការហើយ ក៏ប្រាប់តាយាយជើងវត្ត ឱ្យហៅចៅពិនទៅចូលរួមបាយផង គឺរៀបជា ម្ហូបក្រៀមក្រោះ ដោយសារតែព្រះសង្ឃមិន ឆាន់ល្ងាចទេ តាយាយខ្លះប្រកាន់សីល១០ មាន វិន័យដូចព្រះសង្ឃដែរ ក៏មិនហូបបាយល្ងាចដែរ, ម្លោះហើយម្ហូបល្ងាចមិនមែនជាម្ហូបបិណ្ឌបាត្រ ទេ តែជាម្ហូបយកពីឃ្លាំងដែលរក្សាទេយ្យទាន ពីសប្បុរសជននាឱកាសបុណ្យនានា ដែលពុទ្ធ បរិស័ទយកអង្ករត្រីងៀតត្រីឆ្អើទឹកត្រីទឹកស្អីវស្កសរ មកប្រគេនលោកលោកគ្រូក៏ចែក ចាយទៅវិញ តាមតែសភាពត្រូវការមកដល់ ដូចជាល្ងាចម្សិលមិញនោះ លោកយាយ “យន” អាយុ៦០ឆ្នាំហើយ មានកូនស្រីកើតកូនបានកូន ប្រុសមួយ លោកគ្រូក៏បញ្ជាឱ្យលោកតាអាចារ្យ យកអង្ករត្រីសាច់ខ្លះ ទៅជួយជាកុសលដល់ គ្រួសារយាយ“យន” ពីព្រោះពេលកើតកូនគ្រួសារ តែងតែរីករាយនឹងទទួលអំណោយពីវត្តវ៉ាពី ញាតិមិត្ត ម៉្លោះហើយការដឹងសុខទុក្ខគ្នា គឺ បង្កើតមិត្តភាពយ៉ាងជិតស្និតនៅក្នុងសហគមន៍ នឹងបានជាកុសលផលបុណ្យផង។ ម៉ោងប្រមាណ ៧យប់ ព្រះសង្ឃបានត្រូវនិមន្តមកឆាន់ភេសជ្ជៈ ហើយជាឱកាសសម្រាប់ពិភាក្សាបញ្ហាក្នុងវត្ត រវាងព្រះសង្ឃជាមួយក្រុមអាចារ្យនឹងជើងវត្ត ប្រមាណជា១០នាក់ដែលជាចាស់ទុំនៅប្រចាំការ ស្ម័គ្រចិត្តស្វែងរកលទ្ធផលប្រសើរបំផុតសម្រាប់ ការគ្រប់គ្រងវត្តដល់ពេលឆាន់ភេសជ្ជៈចប់ ប្រមាណជាម៉ោង៨យប់ ទាំងព្រះសង្ឃទាំង គ្រហស្ថក៏បែកគ្នាទៅរកដំណេករៀងៗខ្លួនប៉ុន្តែ ពុំមាននរណានឹករកចៅពិនកំពុងនៅទីណា ឬកំពុង ធ្វើអ្វីនោះទេ។ ពេលលោកគ្រូចូលបន្ទប់ទៅសឹង នៅសាលាឆាន់ដដែលចៅថាចក៏ចងមុងដេក នៅមិនឆ្ងាយពីលោកគ្រូទេ, រីឯ ចៅពិន វិញ ដោយ ចាស់ៗជជែកគ្នាយូរពេក ក៏ដេកលក់នៅលើកៅអី ឈើវែងដាក់ផ្អែកនៅជញ្ជាំងកំពស់១ម៉ែត្រ ផ្នែក ខាងលើគ្មានអ្វីបិតបាំងទេ តាំងពីយូរបន្តិចទៅ ហើយ ជួនជាថ្ងៃជិតពេញបូរមីពន្លឺដ៏ត្រជាក់ ព្រះចន្ទនាំខ្យល់ត្រជាក់ជះមកលើខ្លួនចៅពិនដែល ដេកខ្លួនទទេ រឹតតែធ្វើឱ្យដេកលក់បានស្រួល ថែមទៀត។ ប្រមានជាម៉ោង៣ទៀបភ្លឺមូសបែប ធ្វើទុក ហើយឈឺនោមផងនោះ ចៅពិនបើកភ្នែក ឡើងនៅទីងងឹតឃើញព្រះពុទ្ធរូបធំៗបើកភ្នែក ។ តទៅលេខក្រោយ