សមាជិកក្រុមប្រឹក្សាក្រុងឡូវែលពិចារណាពីការហាមឃាតការចិញ្ចឹមឆ្កែពូជភីតប៊ូល

ប្រែសម្រួលដោយខ្មែផុស ស.រ.អា

ឡូវែល-  សមាជិកក្រុមប្រឹក្សាក្រុងឡូវ៉ែលគ្រោងនឹងអំពាវនាវឱ្យមានការហាមឃាត់ជាទូទាំងក្រុងឡូវែល បន្ទាប់ពីការស្លាប់របស់ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់នៅឡូវែល។

បើតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មានការវាយប្រហាដោយឆ្កែពូជ ភីតប៊ូលមកលើក្មេង ប្រុសនោះបានកើតឡើងបន្ទាប់ពីមានក្មេងប្រុសនោះ កំពុងលេងបាល់ជាមួយនឹងក្មេងៗប្រហែលជាប្រាំមួយ ទៅប្រាំពីរផ្សេងទៀតម៉ោងប្រហែល៦ល្ងាច។ នៅពេលកំពុងលេងបាល់បានចូលទៅក្នុងរបងផ្ទះនៅលើផ្លូវ Clare Street ដែលមានចិញ្ចឹមឆ្កែភីតប៊ូលចំនួនពីរក្បាលក្មេងប្រុសនោះក៏បានចូលទៅរើស ហើយត្រូវបានឆ្កែទាញខំា រហូតដល់ស្លាប់។

ដោយសារនៅក្រុងឡូវែលបច្ចុប្បន្ននេះ គឺមានប្រជាពលរដ្ឋរស់នៅច្រើន ដូច្នេះគ្មានកន្លែងណាដែលមាន​សុវត្ថិភាពក្នុងការរក្សាទុកប្រភេទឆ្កែភីតប៊ូលការអំពាវនាវនេះ គឺជាវិធានការចាំបាច់ ដើម្បីរក្សានូវសុវត្ថិភាព​ដល់ពលរដ្ឋ បើទោះបីជាការហាមឃាត់ការចញ្ចឹមឆ្កែពូជភីតប៊ូលគឺជាបញ្ហាដ៏ចម្រូងចម្រាស់យ៉ាងណាក៏ដោយ។

សមាជិកក្រុមប្រឹក្សាក្រុងឡូវ៉ែលលោក រាតដី អ៊ីលឡូត បានកំពុងព្យាយាមធ្វើឱ្យមានកិច្ចប្រឹងប្រែងដើម្បីហាម​ឃាត់ចំពោះប្រភេទពូជឆ្កែភីតប៊ូល។ កាលពីឆ្នាំ​ ២០១១ ច្បាប់ដែលបានស្នើឡើងដើម្បីដាក់កម្រិតលើការចិញ្ចឹម​ឆ្កែភីតប៊ូលត្រូវបានលើកឡើងម្តងរួមមកើយ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយត្រូវបានបដិសេដដោយសភា​នីតិបញ្ញត្តិនៅរដ្ឋម៉ាសាឈូសេត តែជំនួសមកវិញ ដោយរដ្ឋបានអនុម័តច្បាប់មួយដោយហាមឃាត់មិនឲ្យមានការ​បង្កើតច្បាប់ក្នុងការហាមមិនឲ្យមានការចិញ្ចឹមពូជឆ្កែគ្រាប់ប្រភេទណាមួយនោះទេ។គួបញ្ជាកថានៅក្នុងឆ្នាំ 2014 មនុស្សចំនួន ១៨៩ នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែឆ្កែខាំនៅរដ្ឋម៉ាសាឈូសេត។