HEALTH CONNECTOR ចាប់ផ្តើមទទួលការចុះឈ្មោះធានារ៉ាប់រង
សុខភាពសម្រាប់ឆ្នាំ 2020

ឡូវែល – Health Connector ដែលជាក្រុមហ៊ុនរបស់រដ្ឋផ្តល់ការធានារ៉ាប់រងសុខភាព និងម៉ាត់ធ្មេញ បានកំពុងចាប់បើកឲ្យមានការចុះឈ្មោះជាផ្លូវការនៅរដ្ឋម៉ាសាជូសេតសម្រាប់គម្រោងឆ្នាំថ្មី 2020។ ការទទួលការចុះឈ្មោះនេះ ចាប់ផ្តើមចាប់ពីខែវិច្ឆិការ ទី​23 ឆ្នាំ 2019 រហូតដល់ថ្ងៃទី 23 ខែមករា ឆ្នាំ 2020។

Joan chu Community Organizer and Health Connector Coverage Crew member

ដោយសារតែនៅក្រុងឡូវែលមានចំនួនមិនទាន់ចុះឈ្មោះធានារ៉ាប់រងចំណាត់ថ្នាក់លេខ 2 នៅក្នុងរដ្ឋម៉ាសាជូសេត ក្រុមហ៊ុនបានសហការជាមួយនឹងលោកអភិបាលក្រុងឡូវែល វីលាម សាមារាស និងអ្នកដឹកនាំសហគមន៍ជាច្រើន បើកយុទ្ធាការផ្សព្វផ្សាយឲ្យមានការយល់ដឹងពីសារៈសំខាន់នៃការមានធានារ៉ាប់រងសុខភាព។ បើតាមការឲ្យដឹងពីក្រុមហ៊ុន លោកវីលាម បានមានប្រសាសថា “មានការធានារ៉ាប់រងសុខភាព គឺមានសារៈសំខាន់ណាស់ ហើយបច្ចុប្បន្នការចុះឈ្មោះគឺកាន់តែងាយស្រួលជាមុន”។

ដើម្បីមានភាពងាយស្រួលក្នុងការចុះឈ្មោះ ក្រុមហ៊ុន Health Connector បានបង្កើត mobile platforms នៅគេហទំព័ររបស់ខ្លួន MAhealthconnector.org សម្រាប់ឲ្យបេក្ខជនដាក់ពាក្ស និងសមាជិកទាំងអស់អាចប្រើប្រាស់ជាមួយនិងទូរស័ព្ទដៃ រឺថេប្លេត ប្រសិនបើគ្មានកុំព្យួទ័រ សម្រាប់ផ្តល់ឯកសារផ្សេងៗ ដើម្បីបញ្ជាក់ពីភាពអាចទទួលបានការធានារ៉ាប់រងរបស់ខ្លួន។ ជាមួយគ្នានោះដែរ លោកអ្នកដែលត្រូវការជំនួយ អាចធ្វើការណាត់ជួបដោយផ្ទាល់ជាមួយនឹងអ្នកព្រឹក្សាការដាក់ពាក្សដែលត្រូវបានបណ្តុះបណ្តាល និងមានបទពិសោធន៍ក្នុងការជួយចុះឈ្មោះជាមួយក្រុមហ៊ុនបាន។ ដូច្នេះលោកអ្នកអាចស្វែងរកអ្នកប្រឹក្សាការដាក់ពាក្សនៅក្នុងតំបន់របស់លោកអ្នក រឺអ្នកជួយផ្សេងទៀតតាមរយៈ​ MAhealthconnector.org/enrollment-assisters.