Latest News
ប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រម នឹងចូលកាន់ដំណែងនៅថ្ងៃទី២០មករា Trump Inauguration 2017
ដោយ ខ្មែរផុសស.រ.អា ថ្ងៃទី ២០មករា២០១៧ លោក ឌណល ត្រម នឹងចូលកាន់កាប់ដំណែងជា‹ប្រធានាធិបតីទី៥០នៃសហរដ្ឋអាមេរីក›កាន់កាប់សេដ្ឋវិមានជាមួយស្ត្រីទី១ មីឡេញ៉ា ត្រម នឹងជាមួយរដ្ឋាភិបាលថ្មីរបស់ខ្លួន ជំនួសរដ្ឋបាលប្រធានាធិបតីចេញ បារ៉ាក់ អូបាម៉ា។ លោកប្រធានាធិបតីថ្មី ឌណល ត្រម បានត្រូវគេពិពត៌នាថា ជាប្រធានាធិបតីអ្នកមានកំពូល មានបទពិសោធន៍ក្នុងរឿងសេដ្ឋកិច្ចធំៗ, ប៉ុន្តែមានបទពិសោធន៍តិចតួច ខាងរដ្ឋបាលនគរ តិចតួចខាងយោធា នឹងតិចតួចខាងកិច្ចការបរទេស។ រីឯគណរដ្ឋមន្ត្រីរបស់លោកទៀតសោត ភាគច្រើនជាអ្នកសេដ្ឋកិច្ច នឹងជាអ្នកមានដូចគ្នា ហើយភាគច្រើនក៏មានបទពិសោធន៍ក្នុងវិស័យទាំង៣ តិចដូចគ្នា។ ឌណល ត្រម មិនបានឈ្នះឆ្នោតដោយសម្លេងគាំទ្រភាគច្រើនទេ,
As Health Connector Deadline for January Plans Looms, Members and New Applicants Take Steps for Enrollment
BOSTON – December 14, 2016 – With the Dec. 23 deadline approaching for plans starting Jan. 1, 2017, more than 28,000 current Massachusetts Health Connector members have picked a new plan and
Greater Lowell Community Foundation Scholarship EndowmentHelps Students at Lowell High School with the Cost of College
December 9, 2016 Lowell, MA-The goal of the Greater Lowell Community Foundation is to improve the quality of people’s lives in Greater Lowell and the Merrimack Valley. The Community Foundation builds a
រឿងប្រលោមលោក “រឿងចៅពិន “
អារម្ភកថា ‹ចៅពិន›ជារឿងរ៉ាវរបស់ក្មេងតូចម្នាក់ ទំនងជាអាយុ៥ឆ្នាំនាឆ្នាំ១៩៥០ គឺជារឿងក្នុងអត្ថបទសិក្សា ដែលគ្រប់ក្មេងទើបនឹងចូលសាលាថ្នាក់កុមារដ្ឋាននាម្តុំពេលនោះ បានស្គាល់នឹងបានរៀនគ្រប់ៗគ្នា ពីព្រោះសៀវភៅថ្នាក់កុមារដ្ឋាននេះ បានត្រូវប្រើច្រើនឆ្នាំ នាជំនាន់ឆ្នាំ១៩៥០ ពុំមានផ្លាស់ប្តូរទេ។ ហេតុនេះហើយបានជា‹ខ្មែរផុសស.រ.អា.›ចាប់យករឿង‹ចៅពិន›មកសរសេរជារឿងជីវិតកុមារ នាជំនាន់ឆ្នាំ ដែលខ្មែរកំពុងចេញពីអនានិគមបារាំង តើមានស្ថានភាពជីវិតយ៉ាងណា? វប្បធម៌ខ្មែរនាពេលនោះមានរូបរាងដូចម្តេច? ខ្ញុំពុំទាន់ឃើញមានអ្នកនិពន្ធណាសរសេរកំណត់រឿងនេះនៅឡើយទេ។ ដូច្នេះ យើងសូមនាំអារម្មណ៏លោកអ្នក ត្រឡប់ទៅរស់នៅជាមួយអតីតកាលរបស់‹ចៅពិន›ដែលថ្វីត្បិតតែជារឿងសិប្បនិមិត្ត តែបានដកស្រង់ពីជីវិតពិត នៃសង្គមខ្មែរជំនាន់មួយ ដែលគេកំពុងតែភ្លេចបន្តិចម្តងៗទៅហើយនោះ ដូចតទៅ៖ ខ្មែរផុសស.រ.អា. ចៅពិនៈ ភាគ១ ១១-ផ្សារកំពុងស្ពឺ ផ្សារនៃទីប្រជុំជនខេត្តកំពុងស្ពី, ចៅពិនដូចក្មេងដ៏ទៃឯទៀត គ្មានតុក្កតាឬល្បែងអ្វីលេងច្រើនទេ ម្លោះហើយនៅពេលរើសបានខ្នងកង់កញ្ចាស់មួយ ដែលគេបោះចោលនាព្រៃសង្កែ
ប្រជាជនខ្មែរនិយមទិញទំនិញ និងម្ហូបអាហារប្រចាំថ្ងៃទៅតាមទម្លាប់ចាស់
ភ្នំពេញៈ ថ្វីត្បិតតែផ្សារទំនើបជាច្រើន បានកំពុងបើកដំណើរការក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប អ៊ីអនមល ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន ៘ ក៏ប្រជាជនប្រមាណ ជាង៩០ភាគរយមិនផ្លាស់ប្តូរទម្លាប់ចាស់តែងតែធ្វើដំណើរទៅទិញម្ហូបអាហារប្រចាំថ្ងៃនៅតាមបណ្តាទីផ្សារប្រជុំជនដែលនៅក្បែរគេហដ្ឋានរបស់ ខ្លួនមូលហេតុទំនិញនៅតាមទីផ្សារប្រជុំជនមាន តម្លៃថោកជាងនៅតាមទីផ្សារទំនើបនានាដែល ធ្វើឱ្យស្ត្រីមេផ្ទះអាចសន្សំសំចៃទៅលើការចំណាយ ប្រចាំថ្ងៃបាន។ ម្ចាស់ផ្សារទំនើបបាយ័នបងស្រីហ័ងបានឱ្យដឹងថា អតិថិជនរបស់ផ្សារទំនើបភាគច្រើនជា ជនជាតិបរទេស ព្រោះពួកគេមិនចូលចិត្តក្លិន ឆ្អេះឆ្អាប និងបរិយាកាសអាប់អួរគ្មានអនាម័យ នៅតាមបណ្តាទីផ្សារនានាឡើយ ទោះបីជាតម្លៃ របស់ផលិតផលនៅតាមផ្សារទំនើបថ្លៃជាងនៅតាមបណ្តាទីផ្សារនានាក្តី ក៏ជាការនិយមរបស់ ជនជាតិបរទេស ។ បងស្រីបានបញ្ជាក់ថា បន្លែ ផ្លែឈើត្រីសាច់ ដែលបានជ្រើសរើសដាក់លក់នៅក្នុងផ្សារទំនើបនេះមានប្រភពដូចបណ្តាទីផ្សារនានាអញ្ចឹងដែរមានលក់ជាបន្លែធម្មតា
រដ្ឋម៉ាសាឈូសិតអាជ្ញាធរប្រព័ន្ធធានារ៉ាប់រងសុខភាពរដ្ឋ
ដោយសារកាលកំណត់របស់ប្រព័ន្ធសុខភាពត្រូវគ្រោងធ្វើនៅខែមករាសមាជិកនឹងអ្នកដាក់ពាក្យ សុំថ្មីដល់ពេលត្រូវមកចុះឈ្មោះមានសមាជិក២៨,០០០នាក់បានចុចយកផែនការសុខភាពសម្រាប់ ឆ្នាំ២០១៧,អ្នកដាក់ពាក្យសុំថ្មីជាង២៤,០០០នាក់បានចុចយកផែនការ ឬឈ្មោះសម្រាប់ឆ្នាំថ្មី បូសតុន –ថ្ងៃទី១៤ ធ្នូ២០១៦ – ដោយសារ កាលកំណត់បញ្ចប់គឺនៅថ្ងៃ២៣ធ្នូ នឹងមកដល់ ឆាប់២សម្រាប់ផែនការសុខភាពដែលនឹងផ្តើមនៅ ថ្ងៃ១មករា ២០១៧ នេះហើយ, បច្ចុប្បន្នសមាជិក “ម៉ាស ហែលេកូណិចទ័រ” ដែលបានចុចយក ផែនការសុខភាពថ្មីនឹងអ្នកដែលបានដាក់ពាក្យចុះឈ្មោះជាង២៤,០០០កំពុងបន្តកន្ទុយរង់ចាំការធានា សុខភាពសម្រាប់ឆ្នាំថ្មីនេះ កំណត់កាលបើកឱ្យចុះឈេនាះផ្តើមនៅ ថ្ងៃ ១វិច្ឆិកា នឹងបន្តរហូតដល់ថ្ងៃ៣១ មករា។ ក៏ប៉ុន្តែ ថ្ងៃកំណត់បញ្ចប់ទី ២៣ធ្នូ គឺជាថ្ងៃប្រចាំឆ្នាំដ៏ សំខាន់បំផុត។ សម្រាប់អ្នកទាំង២ក្រុម៣
មូលនិធិសហគមន៍ឡូវែលសម្រាប់ផ្តល់អាហារូបករណ៍ជួយដល់និស្សិតមធ្យមសិក្សាជាមួយនឹងចំណាយនៅមហាវិទ្យាល័យ
ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ឡូវែល, ម៉ាស– គោលបំណងនៃមូលនិធីសហគមន៏ឡូវែល គឺបង្កើនគុណភាពរបស់ប្រជាជនដែលរស់នៅឡូវែល នឹងតំបន់‹មីរីម៉ាកវ៉ាឡេ›។ មូលនិធិសហគមន៍កសាងសហគមន៍ដែលរឹងមាំ ដោយផ្ជាប់សប្បុរសជន ទៅអង្គការមិនយកកម្រៃនឹងនិស្សិត។ កាលពីឆ្នាំមុន មូលនិធីសហគមន៍បានផ្តល់រង្វាន់$1.7លាន ជាថវិការជំនួយនឹងជាអាហារូបករណ៍ទៅដល់អង្គការមិនយកកម្រៃ នឹងនិស្សិតដោយសារសប្បុរសធម៌នៃអ្នកធ្វើអំណោយ។ មូលនិធិសហគមន៌គ្រប់គ្រងទាយជ្ជទានប័ត្ត$4លានសម្រាប់ជាជំនួយដល់និស្សិតវីទ្យាល័យឡូវែល ជាមួយនឹងចំណាយអប់រំនៅមហាវិទ្យាល័យ ដោយចែកអាហារូបករណ៍ នៅរៀងរាល់ឆ្នាំតាមអំណោយកិត្តិយសនៅកម្មវិធិរាត្រីរបស់វិទ្យាល័យ។ នៅឆ្នាំ២០១៦ និស្សិត២៤០រូបនៅវិទ្យាល័យឡូវែល បានទទួលការផ្តល់អាហារូបករណ៍សរ៉ុប $421,000 ។ អាហារូបករណ៍ផ្តល់ជាជំនួយដល់ចំណាយលើការបង់ថ្លៃសាលា នៅចន្លោះពី $250 ដល់ $5,000. លក្ខខណ្ឌនៃការផ្តល់ថវិការអាហារូបករណ៍
ព័ត៌មានខ្លីៗ: លោក អ៊ុន ឬទ្ធី ជាប្រធានគណបក្សសង្គ្រោះជាតិសាខា‹អាមេរិកខាងជើង›
យើងទើបនឹងទទួលដំណឹងថា លោក អ៊ុន ឬទ្ធី អតិតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល បានជាប់ឆ្នោត ទទួលការតែងតាំងជាប្រធានគណបក្សសង្គ្រោះជាតិ សាខាសហរដ្ឋអាមេរីក ជំនួសលោក រី គា នៅកាលីហ្វ័រញ៉ា ដែលបានបញ្ចប់អាណត្តិ២ឆ្នាំរបស់លោក។ នៅពេលសួរថា‹‹តើការឡើងជាប្រធានសាខាសហរដ្ឋអាមេរីក នឹងបញ្ចប់ការបែងចែកគណបក្សសង្គ្រោះជាតិ‹អាមេរិកខាងជើង› នឹង សាខា‹សហរដ្ឋអាមេរីក›ដែរឬទេ?›› លោក អ៊ុន ឬទ្ធី តបថា‹‹ឥតទេ! តែលោកចង់ធ្វើការបង្រួបបង្រួមគ្នា រវាងសាខាទាំង២ ឱ្យបានក្នុងអាណត្តិរបស់លោក››។ គួររំលឹកថា ប្រធានសាខា‹អាមេរីកខាងជើង›មានប្រធាន គឺវេជ្ជបណ្ឌិត ចាន់ ទូច នៅឡូវែល ហើយសមាជិកនៃសាខានេះ ច្រើនជាសមាជិកដែលស្មោះត្រង់នឹងលោក
ការផលិតនឹងប្រើប្រាស់កញ្ឆាឥឡូវបានក្លាយជាស្របច្បាប់ម៉ាសាឈូសិត Marijuanalegalized in Mssachusetts
ដោយ ខ្មែរផុសស.រ.អា. ឡូវែលទើបនឹងបោះឆ្នោត អនុញ្ញាត្តិឱ្យប្រើកញ្ឆានៅរដ្ឋម៉ាសាឈូសិតបាន ច្បាប់នេះនឹងចូលជាធរមាន នៅខែមករាឆ្នាំ២០១៧ខាងមុខនៅរដ្ឋម៉ាសាឈូសិត នេះហើយ។ គេតែងតែនិយាយពីគុណវិបត្តនៃ‹កញ្ឆា›, ប៉ូលិសប្រដេញចាប់អ្នកជក់ អ្នកលក់ អ្នកទីញ នឹងអ្នកដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេង ស្រាប់តែ‹ប្រជាមតិ› បានបញ្ជាឱ្យកែរប្រែទម្លាប់ចាស់នេះទៅវិញ តើបានន័យយ៉ាងណា? រួមសេចក្តីមកថាៈ កញ្ឆាស្របច្បាប់ ១-ប្រើជាលក្ខណៈកំសាន្ត អនុញ្ញាត្តិឱ្យប្រើដល់មនុស្សអាយុពី២១ឆ្នាំឡើងទៅ ២-នៅផ្ទះអាចរក្សាបាន១០‹អោន›ដាក់ក្នុងដប ឬកំប៉ុង ៣-ទៅក្រៅផ្ទះអាចយកតែ១‹អោន›ទៅជាប់នឹងខ្លួនបាន ៤-អាចដាំនៅផ្ទះបាន៦ដើម បើផ្ទះនៅម្នាក់ឯង – បើផ្ទះមានគ្នាច្រើនអាចដាំបាន១២ដើម ៥-ធ្វើអំណោយទៅអ្នកដ៏ទៃ ធ្វើបាន តែតិចជាង១‹អោន› ៦-លក់ដូរកញ្ឆាៈ នៅតេខុសច្បាប់នៅឡើយ
សុខផល ប៉ែន ទើបនឹងត្រឡប់ពីកម្ពុជាវិញ តែមិនបានឃើញភាពរីកចំរើននៃកម្ពុជាទេ
ខ្មែរផុសស.រ.អា ឡូវែលៈ មកដល់ឡូវែលវិញភ្លាម បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជានាខែវិច្ឆិការនឹងដើមខែធ្នូ លោក សុខផល ប៉ែន បានថ្លែងប្រាប់ខ្មែរផុសថា‹‹ខ្ញុំខានទៅកម្ពុជា៨ឆ្នាំហើយ នៅពេលទៅដល់ភ្នំពេញ ខ្ញុំនឹកថាកម្ពុជានឹងបង្ហាញខ្ញុំថា នឹងមានភាពរីកចំរើនប្លែកពីមុន… ប៉ុន្តែគួរឱ្យស្តាយ, ខ្ញុំបែរជាបានឃើញ ប្រជាពលរដ្ឋខ្មែររស់នៅដោយគ្មានការគ្រប់គ្រងអ្វីទាំងអស់ នរណាធ្វើអ្វីបាន រស់នៅយ៉ាងម៉េចបាន ក៏រស់ទៅតាមចិត្តទៅ។ សុខផល ជាប្រធានយុវជន គណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរីក បានទៅដល់ភ្នំពេញនៅថ្ងៃ៨វិច្ឆិការ ជាមួយលោករ៉តនី អេលិយ៉ុត អតីតអភិបាលក្រុងឡូវែល, មានការខកចិត្តដោយបានឃើញចរាចរភ្នំពេញចង្អៀតគាំង ដោយអនាធិបតេយ្យ(បានន័យថាមិនគោរពច្បាប់ចរាចរក៏មិនអីដែរ), បានឃើញរង្គសាល បំរើដោយយុវនារីវ័យក្មេងរាប់រយពាន់ រីកដុះដាលដូចផ្សិត(ដែលធ្វើកាងារពង្វក់ស្មារតីនឹងគ្មានអនាគត់), បានឃើញមនុស្សរស់នៅដោយគ្មាន ការថែររក្សានឹងធានាសុខភាព(សូម្បីតែម្ហូបអាហារក៏មានជាតិពុលគ្រប់កន្លែង),
ស្នាដៃថ្មីនៃនយោបាយលោក ហ៊ុន សែន
ដោយ ពិន សំខុន ក្នុងរយៈពេលតែ១ថ្ងៃ ស្ថានភាពតឹងតែងនៅកម្ពុជា បានក្លាយទៅជាធូរស្រាល ស្ទើរមើលមិនយល់ៈ ពីអ្នកនយោបាយបក្សប្រឆាំងជាប់គុក, ពីការចោទប្រកាន់ពីបាតុកម្មនៅសហរដ្ឋអាមេរីក, ពីការចង់បិទទីស្នាក់ការអង្គការសហប្រជាជាតិ…,ទៅរកការលើកទោសលោក កឹម សុខា, ទៅរកភាពស្ងប់ស្ងាត់នយោបាយក្រៅប្រទេស, បំរ៉ុងលើកលែងទោសឱ្យអ្នកទោសនយោបាយទាំង២៧រូបផ្សេងទៀត…។ល។ គឹជាការបន្ធូរសម្ពាតនយោបាយកម្ពុជាយ៉ាងជាក់ស្តែង កិច្ចព្រមព្រាងថ្មីត្រូវបានចុះហត្ថលេខា ដើម្បីសន្តិភាពនយោបាយទៅថ្ងៃមុខ ដោយលោក ហ៊ុន សែន ដែលគ្រប់អ្នកវិភាគសេរី តែងនិយាយថា‹កិច្ចព្រមព្រាងបានបង្កើតដោយដៃលោកលោក ហ៊ុន សែន ហើយក៏នឹងរំលាយទៅវិញក៏ដោយដៃលោក ហ៊ុន សែន ដដែល យ៉ាងគ្មានអត់ឱន›។ គេពុំបានដឹងថា ការបន្ធូរបរិយាកាសនេះដោយសារអ្វីនោះទេ តែគេបានដឹងថា
(ភូមិសាស្ត្រនយោបាយនៅអាស៊ីអគ្នេយ៍) ត្រមៈ ‹‹គិតផលប្រយោជន៍អាមេរីកាំងជាមុន››
ដោយ ពិន សំខុន ក្នុងនយោបាយការបរទេស បើទោះបីជាកម្ពុជាជាប្រទេសតូចក្តី គឺជា‹កាំមួយនៃច្រវ៉ាក់›ដ៏មានតម្លៃសម្រាប់ជួសជុលនយោបាយក្រៅប្រទេសរបស់សហរដ្ឋអាមេរីកដែរ ពីព្រោះតែប្រទេសកម្ពុជាកំពុង‹ឆ្លាក់នយោបាយវាតទីរបស់ចិន›ដ៏សំខាន់បំផុតនៅអាស៊ីអគ្នេយ៍ បន្ទាប់ពីរជ្ជកាល នរោត្តម ស៊ីហនុ មក។ ‹គិតផលប្រយោជន៍អាមេរីកាំងជាមុន› គឺដើម្បី‹លំនឹងលោកខាងលិចនឹងខាងកើតទប់ទល់នឹងកុម្មុយនិស្ត›អាមេរីកាំងឈប់ចំណាយលុយនឹងពេលវេលាទៅលើកម្ពុជា ដែលគ្មានការទទួលខុសត្រូវតទៅទៀត… តើហេតុអ្វី? ភូមិសាស្ត្រនយោបាយនៅឈូងសមុទ្រចិនៈប្រទេសអាស៊ីស្ទើរតែទាំងអស់បានក្លាយទៅជាប្រទេសផ្តាច់ការ ក្រោមច្រមុះអាមេរីកាំងដែលមិនបានធ្វើអ្វីដែលខ្លួនត្រូវថែររក្សា ក្នុងនាមខ្លួនជាលោកខាងលិច។ ប្រទេសថៃដែលជាសម្ពន្ធមិត្តនៃលោកខាងលិច ហើយក៏ជារនាំងទប់ទល់ការរំកិលរបស់លោកខាងកើត គឺកុម្មុយនិស្តចិនឬរុស្សី បានក្លាយទៅជាប្រទេសយោធានិយមផ្តាច់ការ យូរឆ្នាំ ងាយស្រួលនឹងខិតទៅខាងកុម្មុយនិស្ត ដោយសារតែភ្លេចគិតថានេះ‹ជាផលប្រយោជន៍អាមេរីកាំងជាមុន› ដែលត្រូវធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសប្រជាធីបតេយ្យមកវិញ ហើយទទួលខុសត្រូវចំពោះមុខប្រជាជាតិខ្លួន ដោយខ្លួនឯង។ នៅមានប្រទេសហ្វីលីព្ពីន ដែលជាកូនសោសំខាន់របស់អាមេរីកាំង ប្រឈមមុខនឹងចិន
ឯកអគ្គរដ្ឋទូតអាមេរិកមិនយល់ស្របនឹងលោក ហ៊ុន សែន ប្រៀបធៀបការបង្ក្រាបបាតុកម្ម
ដោយ យាង សុជាមេត្តា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) សម្ដែងការមិនយល់ស្របជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រៀបធៀបពីការបង្ក្រាបបាតុកម្មនៅសហរដ្ឋអាមេរិក ទៅនឹងការបង្ក្រាបនៅកម្ពុជា។ ការមិនយល់ស្របនេះ ធ្វើឡើងតាមរយៈកាយវិការឆ្លើយតបទៅនឹងសម្ដីរបស់លោក ហ៊ុន សែន ដែលថ្លែងសុន្ទរកថានៅក្នុងពិធីសម្ពោធរោងចក្រថ្មីរបស់ក្រុមហ៊ុនកូកាកូឡា ឋិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី៥ ធ្នូ។ នៅក្នុងសុន្ទរកថារយៈពេលប្រមាណ ១ម៉ោង លោក ហ៊ុន សែន បានចំណាយពេលជិត ៣០នាទីនិយាយពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងពីការបង្ក្រាបបាតុកម្ម ក្រោយការបោះឆ្នោតនៅទីនោះ។ ក្នុងកាយវិការហាក់សម្ដែងឫកពាជាគ្រូបង្រៀនផ្នែកសេដ្ឋកិច្ច ផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គម
បទសម្ភាសន៍ជាមួយលោក រ៉តនីយ អេលីយ៉ុត
ដោយសុបិន ពិន ទើបត្រឡប់មកពីទស្សនៈកិច្ចមនុស្សធម៌នៅកម្ពុជា ជនួន១០ថ្ងៃ កាលពីខែវិច្ឆិការកន្លងទៅនេះ លោក រ៉តនីយ អេលីយ៉ុត សមាជិកក្រុមប្រឹក្សាសាលាក្រុងឡូវែល បានផ្តល់បទសម្ភាសន៌ ដល់ខ្មៃរផុសស.រ.អា.កាលពិរសៀលថ្ងៃចន្ទកន្លងទៅ ដើម្បី ជម្រាបជូនលោកអ្នកអាន នូវស្ថានភាព ជីវភាពប្រជាពលរដ្ឋខ្មែរ នឹងសន្តិសុខ នៃការធ្វើដំណើរ ដូចតទៅនេះ សូបិនៈសូមស្វាគមន៍នៅពេលត្រឡប់មកដល់ផ្ទះវិញ! លោក រ៉តនីយ អេលិយ៉ុត… តើដូចត្រឡប់មកឋានកណ្តាលវិញទេ? រ៉តនីយ អេលីយ៉ុតៈ បាទ! ជាគឺដំណើរដ៏អស្ចារ្យមួយ នៅពេលទៅដល់ផ្នែកម្ខាងទៀតនៃពិភពលោក ខ្ញុំមានសេចត្កីរីរាយនឹងត្រឡប់មកដែនដីខ្ញុំវិញ សុបិនៈលោកបានធ្វើឱ្យគេភ្ញាក់ផ្អើល ដោយលោកមិនបានប្រាប់ឱ្យដឹងពីគម្រោងដំណើរនេះជាមុន
ត្រមៈ ១០០ថ្ងៃដើម្បីរៀបចំគណរដ្ឋមន្ត្រី និងនយោបាយថ្មីស្រឡាង
ដោយ ពិន សំខុន ស.រ.អា.៖ សន្លឹកឆ្នោតរាប់ដោយដៃ ដោយលទ្ធផលនៅប្រកិតគ្នាពេក ហើយគេក៏មិនអាចឱ្យរាប់ច្រឡំបានទេ, ហ៊ីឡារីបានឈ្នះឆ្នោតប្រជាប្រីយ២លានសន្លឹកទៅហើយ តែនៅតែចាញ់ឆ្នោតតំណាង(ឬឆ្នោតប្រតិភូ)ដដែល, គេនៅមិនទាន់ដឹងថានឹងមានអ្វីនាំឱ្យប្តូរលទ្ធផល ទៅជាហ៊ីឡារីឈ្នះវិញបាននៅឡើយនោះទេ។ ថ្មីៗនេះ ឌណល ត្រម ក៏បានត្អូញថា‹មានឆ្នោតរាប់លាននាក់ ចេញពីអ្នកបោះឆ្នោតខុសច្បាប់›ដែរ, ហើយនៅចុងក្រោយបង្អស់ ‹អេហ្វប៊ីអាយ-FBI›ក៏ចេញមកនិយាយថាខ្លួនបានចូលរួមធ្វើឱ្យធ្លាក់សន្លឹកឆ្នោត ហ៊ីឡារី មែនទៀត។ យ៉ាងហោចណាស់លទ្ធផលរបៀបនេះ នឹងនាំឱ្យមានការចាប់អារម្មណ៍ដល់អ្នកដែលធ្វើច្បាប់ជាមិនខាន ពីព្រោះក្នុងលទ្ធិប្រជាធិបតេយ្យ គឺអ្នកដែលទទួលបានសម្លេងច្រើន គួរតែជាអ្នកឈ្នះឆ្នោត។ សម្លេងឈ្លោះគ្នារវាង ឌណល ត្រំ នឹង ហ៊ីឡារី បានត្រូវបន្ថយយ៉ាងច្រើនមែន, តែបាតុកម្មប្រឆាំងនឹងត្រម
(ទស្សនៈនយោបាយកម្ពុជា) ទីស្នាក់ការអង្គការសហប្រជាជាតិនៅភ្នំពេញត្រូវបិទទ្វារឬ?
ដោយ ពិន សំខុន ភ្នំពេញៈ ទីស្នាក់ការអង្គការសហប្រជាជាតិ(អ.ស.ប.)នៅភ្នំពេញ បានត្រូវលោករដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ប្រាក់ សុខុន គម្រាមថា‹នឹងត្រូវបិទទ្វារនៅដាច់ខែធ្នូខាងមុខ ប្រសិនបើគ្មានកិច្ចព្រមព្រាងទេនោះ។ កិច្ចព្រមព្រាងផ្លូវការនោះបានត្រូវបន្តរបីដងរួចហើយ គិតចាប់តាំងពីឆ្នាំ១៩៩៣មក, ហើយចុងក្រោយនេះបានត្រូវបញ្ចប់កាលពីចុងខែធ្នូឆ្នាំ២០១៥ មកម្លេះ, រដ្ឋាភិបាលខ្មែរក៏មិនចង់បន្តរកិច្ចព្រមព្រាងនោះដែរ ដោយសារតែអ.ស.ប.មិនទាន់ពេញចិត្តនឹងទទួលយកការគោរពសិទ្ធមនុស្សរបស់កម្ពុជា ថាបានមកដល់កំរឹត‹ស្តង់ដា› រីឯរដ្ឋបាលកម្ពុជាក៏មិនចង់តម្លើងកំពស់‹ស្តង់ដា›នោះ ឱ្យខ្ពស់ជាងនេះទៀតដែរ។ ការបិទទីស្នាក់ការនេះ នឹងក្លាយជាការគម្រាមកំហែងយ៉ាងជាក់ស្តែង ដល់សិទ្ធប្រជាពលរដ្ឋនឹងដល់អង្គការក្រៅរដ្ឋាភិបាល ដែលមានតួរនាទីជាភ្នែកជាច្រមុះរបស់អ.ស.ប.នៅកម្ពុជាដែរ។ អ.ស.ប. មិនមានបំណងចាកចេញពីកម្ពុជាពេលនេះទេ។ហេតុអ្វីក៏អ.ស.ប.ក្រាញនៅកម្ពជា?កាលពីខែមុននេះ តំណាងអ.ស.ប.នៅភ្នំពេញ បានធ្វើអត្ថាធិប្បាយថា‹រដ្ឋាភិបាលខ្មែរមិនមានមូលដ្ខានច្បាប់សម្រាប់ឃាត់លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិមិនឱ្យត្រឡប់មកប្រទេសខ្លួនទេ› ប្រយោគនេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន
បវរកញ្ញាម៉ាសាឈូសិត នឹងយុវៈវ័យម៉ាសាឈូសិតឆ្នាំ២០១៧
ខ្មែរផុសស.រ.អា. ឡូវែលៈ‹បវកញ្ញាជំទង់›ដ៏មានសម្រស់កំពូលស្អាត២០រូប នឹង‹នារីយុវៈវ័យ›២០រូបផ្សេងទៀត ក្នុងសំពត់ពណ៌នឹងម៉ូតប្លែកៗអស្ចារ្យ បានចេញមកសម្តែង បង្ហាញខ្លួនដើម្បីប្រកួតសម្ផស្សគ្នា ដើម្បីដណ្តើមកិត្តយសជាបវរកញ្ញាម៉ាសាឈូសិត កាលពីថ្ងៃទី១៩វិច្ឆិកាកន្លងទៅ នៅមហាសាល‹Lowell Memorial Auditirium›រៀបចំឡើងដោយផលិកម្ម‹Clemente Production, LLC›។ នេះជាការប្រគួតដើមដំបូង មុនជ័យលាភីនឹងទៅប្រកួតយកកិត្តិយសជា បវរកញ្ញាសហរដ្ឋអាមេរីក រួចបន្ទាប់មក ជាបវរកញ្ញាពីភពលោក ថែមទៀត។ ក្លេម៉ង់តេ អ្នកដឹកនាំកម្មវិធីនិយាយថា‹ខ្ញុំមានការកក់ក្តៅណាស់ ចំពោះការចូលប្រកួត នឹងគុណភាពនៃអ្នកចូលរួមមកពីជុំវិញរដ្ឋម៉ាសាឈូសិត,› ក្លេម៉ង់តេ បន្ថែមថា‹… ការប្រឡងបវរកញ្ញា គឺជាមាគ៌ាដ៏អស្ចារ្យមួយសម្រាប់យុវៈនារី ដែលមានបំណងប្រាថ្នានឹងចង់ធ្វើឱ្យបានសម្រេចអ្វីមួយ,ឱ្យអាចដើរទៅដល់គោលដៅផ្ទាល់ខ្លួន នឹងវិជ្ជាជីវៈនោះបាន›។ ការប្រឡងបវរកញ្ញានេះបានប្រព្រឹត្តទៅ២ថ្ងៃ នៅឡូវែលយើងនេះ ហើយបានលទ្ធផលជ័យជំនះទៅកញ្ញា
‹ពិណបញ្ចពណ៌›សមាគមអង្គរសម្តែងឬទ្ធិមិនចេះឈប់
ដោយ ពិន សំខុន មនុស្សប្រមាណ២០០នាក់ បានមកទស្សនាសិល្បៈជាវប្បធម៌បូរាណខ្មែរ នារាត្រីទី១៨វិច្ឆិការ ក្នុងកម្មវិធីរបស់‹សមាគមអង្គរ› ចូលរួមដោយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិចិត្រសិល្បនៃទីក្រុងភ្នំពេញ នឹងតន្ត្រីករសាកលវិទ្យាល័យយូម៉ាស់ឡូវែលផង។ ជាថ្មីម្តងទៀតនាថការី នឹងនាថករបានបញ្ចេញថ្វីដៃសិល្បៈខ្មែរ កំរឹតខ្ពស់ នាំអារម្មណ៍ទស្សនិកជនឱ្យចូលស្លុង ក្នុងសាច់រឿងនិមួយៗដោយតាមដានយ៉ាងស្ងប់ស្ងៀម ស្ទើរភ្លេចដកដង្ហើម។ លើកនេះប្លែកពីការសម្តែងឆ្នាំមុន ដោយរបាំនិមួយៗ ចងផ្ជាប់ដោយសម្លេងភ្លេងច្បាស់លាស់ អ្នកសម្តែងអាចចូលតួរឯកខ្លួនឯង បានយ៉ាងស៊ុប ពន្លឺភ្លើងតាមចង្អុលតាមដានបង្ហាញពីកន្លែងកើតហេតុ ធ្វើឱ្យសាច់រឿងលេចសោភណ្ឌភាពចេញពីការសម្តែង គួរឱ្យចាប់ចិត្តក្រៃលែង។ តាំងពីដើមទី ដែលគេយករបាំបូរាណមកសម្តែងជារឿង‹រាមកេរ›, បង្ហាញពីតួរកុមារ‹រាមលក្សណ៍›នឹង‹ជប់លក្សណ៍›ដេញចាប់សេះជិះលេងកំសាន្ត តែត្រូវបាន‹ហនុម៉ាន›រារាំងមិនឱ្យលេងនោះ, ទស្សនិកជនមានអារម្មណ៍រំភើប ដោយឃើញការបកស្រាយរឿងទៅតាមកាយវិការក្បាច់របាំបូរាណ យ៉ាងងាយស្រួល ងាយនឹងយល់ របស់រាជកុមារទ្រង់គ្រឿងជាកូនស្តេច,
បុណ្យឯករាជ្យជាតិ-កំណត់ប្រវត្តិសាស្ត្រ
ដកស្រងនឹងបកប្រែពីភាសាបារាំងពីសៀវភៅ‹‹Les Cles du Cambodge›› ដោយខ្មែរផុសស.រ.អា. ឆ្នាំ១៩៤៦ *ថ្ងៃ៤មករា- ចុះហត្ថលេខាព្រមព្រាងខ្មែរ-បារាំង បញ្ចប់របប‹អាណាព្យាបាល›- ឯករាជ្យរដ្ឋបាល, តែនៅរក្សាទីប្រឹក្សាក្រសួងធំៗ នឹងនៅគ្រប់គ្រងក្រសួងកងទ័ពនឹងការបរទេស។ កម្ពុជានៅជាសមាជិកសហព័ន្ធបារាំង។ *ថ្ងៃទី១កញ្ញា-បោះឆ្នោតទី១សម្រាប់‹សភាធម្មនុញ្ញ›-គណបក្សប្រជាធិបតេយ្យបានឆ្នោតភាគច្រើនដាច់ខាត *ថ្ងៃទី១៧វិច្ឆិការ- ដំណោះស្រាយបារាំង-សៀមប្រគល់ដីដែលកាត់យកដោយរដ្ឋបាល‹តូក្យូ›ឱ្យទៅសៀមនាឆ្នាំ១៧៤១- ត្រឡប់មកឱ្យកម្ពុជាវិញ ដូចកិច្ចព្រមព្រាងបារាំង-សៀមកាលពីឆ្នាំ១៩៣៧មកវិញ។ ឆ្នាំឌ១៩៤៧ *ថ្ងៃ៦ឧសភា- ខ្មែរអនុម័ទ‹រដ្ឋធម្មនុញ្ញថ្មី› – ហើយក្លាយទៅជា‹ព្រះរាជាណាចក្រកម្ពុជាអាស្រ័យធម្មនុញ្ញ› *ថ្ងៃទី១១កក្កដា- មេដឹកនាំគណបក្សប្រជាធិបតេយ្យទ្រង់ ស៊ីសុវត្ត យុត្តិវង្ស បានត្រូវសុគតដោយមិនដឹងហេតុ *ថ្ងៃ២១ធ្នូ- បោះឆ្នោតសភាជាតិក្រោមរដ្ឋធម្មនុញ្ញថ្មី- គណបក្សប្រជាធិបតេយ្យទទួលបានអាសនៈភាគច្រើនដាច់ខាត ឆ្នាំ១៩៤៨*ថ្ងៃទី២មករា-
ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦ (តពីលេខមុន)
ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា សុខាភិបាល *៤៣%ក្នុងចំណោមស្ត្រី៧២០នាក់ មានជម្ងឺខ្វះឈាមក្រហម Anemieដែលគេមិនដឹងថាមកពីបុព្វហេតុអ្វីពិតប្រាកដ(CD du 13.06.16) *ពន្ធនាគារនៅក្រុងព្រះស៊ីហនុ នឹង ខេត្តពោធិសត្វ ដែលប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនកាន់កាប់ នឹងត្រូវសង់នៅលើដីឯកជន(CD du 29.06.16) *‹កណ្តុរយន្ត›ដែលបង្កើតដោយសាកលវិទ្យាល័យ‹វីឡាណូវ៉ា›រដ្ឋផេនស៊ីវេនាសហរដ្ឋអាមេរីក មានតម្លៃពី៥ម៉ឺន ដល់២០ម៉ឺន, មានខ្លះនឹងត្រូវប្រើយកទៅដោះមីន(CD du 04.06.16)។ ថ្ងៃ១៨មិថុនា ‹វិរកណ្តុរ›ទាំងនោះ បានរំដោះដីចំនួន៨ហិកតានៅខេត្តសៀមរាប(CD du 20.06.16) *ជម្ងឺឆ្លង‹អេដ› បានកើនឡើងជិត២ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមកចំនួននោះមាន៨២.៩៧០នាក់។
(ភូមិសាស្ត្រនយោបាយ) ចិនដាក់ទណ្ឌកម្មលើកូរ៉េខាងជើង
ដោយខ្មែរផុសស.រ.អា. គីម យ៉ង់អូន ប្រធានាធិបតីប្រទេសកូរ៉េខាងជើង បានផ្ញើរសារមួយមក ឌណល ត្រម ប្រធានាធិបតីជាប់ឆ្នោតអាមេរីកាំង នៅថ្ងៃបន្ទាប់ពីជាប់ឆ្នោតមក មិនមែនជូនពរទេតែរំលឹកសហរដ្ឋអាមេរីកថា‹កូរ៉េខាងជើងមានអាវុធបរមាណូដែលបានសាករួចហើយ ឱ្យអាមេរីកកុំភ្លេចនឹងធ្វើការចរចារនឹងខ្លួន›។ កូរ៉េខាងជើងចង់ធ្វើមហាអំណាចយោធា ដោយចង់ខិតជីតអាមេរីកាំង បានត្រូវប្រទេសចិនប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាលើកដំបូងនឹងគួរឱ្យចម្លែកនាថ្ងៃបន្ទាប់ភ្លាមមក។ ប្រធានាធិបតីនៃកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គើនហ៊ី មានការព្រួយបារម្មជាងគេ ដោយសារភាពគ្រោះថ្នាក់ដោយអាវុធប្រល័យលោកចម្ងាយខ្លីនេះ នៅក្នុងដៃជនផ្តាច់ការ បានធ្វើការតវ៉ាឱ្យបញ្ឈប់ការបង្កើតអាវុធបរមាណូនៅកូរ៉េខាងជើងនេះតាំងពីខែមិនាមកម្លេះ ហើយអង្គការសហប្រជាជាតិក៏បានសម្រេច ទាមទារឱ្យធ្វើការបញ្ឈប់ផលិតកាំជ្រួចនេះរួចហើយដែរ តែកូរ៉េខាងជើងមិនដែលសម្តែងការខ្វល់ខ្វាយនឹងសេចក្តីសម្រេចនោះទេ។ ជាលើកដំបូងបង្អស់នឹងគួរឱ្យចម្លែក ប្រទេសចិនដែលនៅជិតគ្នានោះ បានបង្ហាញធ្មុងទៅកូរ៉េខាងជើង ដែលតែងតែក្អេងក្អាងដោយកម្លាំងទ័ពដ៏ខ្លាំងក្លារបស់ខ្លួន ដាក់កូរ៉េខាងត្បូងដែលនៅជាប់ព្រុំដែនគ្នា, ដាក់‹ណេតូ›ដែលកំពុងជាប់ដៃនឹង‹អាយស៊ីស›រដ្ឋមូស្លីមនៅតំបន់កណ្តាលខាងកើត,
ជនជាតិ‹ហម៉ុង›ម្នាក់ឡើងជាអភិបាលក្រុង‹ឯកហ្គ្រោ›រដ្ឋកាលីហ្វ័រញ៉ា Elk Grove makes history: Meet America’s first Hmong mayor
ប្រែសម្រួលដោយខ្មែរផុសស.រ.អា. ស្ទីវ លី Steve Lyអាមេរីកាំងដើមកំណើតជាជនជាតិ‹ហម៉ុង›នឹងត្រូវធ្វើសច្ចាប្រណិធាននៅថ្ងៃទី១៤ធ្នូខាងមុខ នៅទីក្រុង‹ឯកហ្គ្រោ›នៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទទួលដំណែងជាអភិបាលក្រុងដែលមានពលរដ្ឋ167,000នាក់ ជាទីដំបូងបង្អស់របស់ប្រវត្តិសាស្ត្រជនជាតិ‹ហម៉ុង›ដែលបានមករស់នៅសហរដ្ឋអាមេរីកនេះ។ គ្រួសារ ស្ទីវ ជាជនជាតិ‹ហម៉ុង›រស់នៅជាជនជាតិភាគតិចរបស់ប្រទេសឡាវ និយាយភាសាខ្លួនឯង មានវប្បធម៌ប្រចាំជនជាតិ ប៉ុន្តែមិនមានប្រទេសទេ។ ជនជាតិ‹ហម៉ុង›រស់នៅជាទាហ៊ានសម្ងាត់របស់សហរដ្ឋអាមេរីក ប្រយុទ្ធប្រឆាំងនឹងកុម្មុយនីស្តដែលរាតត្បាតនៅអាស៊ីអគ្នេយ៍។ ស្ទីវ លី បានមកដល់សហរដ្ឋអាមេរីក កាលពីជាង៣០ឆ្នាំមុន គេចផុតពីការគម្រាមកំហែងរបស់កុម្មុយនិស្ត្ នៅប្រទេសឡាវដែលខ្លួនរស់នៅ, ពេលនោះមានអាយុ៤ឆ្នាំ គ្រួសារគ្មានលុយ ហើយក៏មិនចេះភាសាអាមេរីកាំងថែមទៀត។ ជាទូទៅ ជនជាតិ‹ហម៉ុង›នៅពេលមកដល់សហរដ្ឋអាមេរីក ច្រើនមករស់នៅជុំគ្នាជាសហគមន៍ជនជាតិធំនៅឯ‹មេនីសុតា› នឹង‹កាលីហ្វ័រញ៉ា›។ ស្ទីវ លី មុននឹងមកដល់ពេលកាន់សាលាក្រុង‹ឯកហ្គ្រោ›នេះ
The Salvation Army Holiday Season Has Started
by Soben Pin On November 3rd, I attended the Salvation Army of Greater Lowell’s 24th Annual Christmas Castle Breakfast. It was a kick-off event that marked the beginning of the Holiday Season
‹ប្រវត្តិក្រុងឡូវែល› ពីតំបន់‹កាណាល់ហាមីលតុន›ទៅ‹មណ្ឌលជឿនលឿនអាមេរីកាំង›Hamilton Canal District: A Center of American Innovation
ដោយ ឌីក ហាវ ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា. កាលពីប៉ុន្មានសប្តាហ៍មុន, គណក្រុមប្រឹក្សាក្រុងឡូវែល បានបោះឆ្នោតដាក់ឈ្មោះថ្មីឱ្យ‹តំបន់កាណាលហាមីលតុន›ទៅជា‹មណ្ឌលជឿនលៀនអាមេរីកាំង›ទៅវិញ។ ពាក្យ‹ជឿនលឿន›គឺជាផ្លាកត្រឹមត្រូវ បានត្រូវបំពាក់ឱ្យបំណែកតំបន់ដ៏ទូលំទូលាយនេះ ដែលធ្លាប់មានភាពជឿនលឿនមែននៅក្នុងប្រវត្តិសាស្ត្រ។ គ្រឿងម៉ាស៊ីនដែលបានត្រូវប្រើនៅរោងចក្រឡូវែលដំបូងបង្អស់ គឺធ្វើនៅ‹វ៉លថាំ› ប៉ុន្តែនៅបន្ទាប់ភ្លាមមក ក្រុមហ៊ុនធ្វើម៉ាស៊ីននៅ‹មែរីំម៉ាក›បានបង្កើត‹ហាងធ្វើគ្រឿងចក្រ›សម្រាប់ប្រើខ្លួនឯង ក៏បានរីកដុះដាលក្នុងរោងចក្ររបស់ក្រុង។ ចុះឈ្មោះបង្កើតជាក្រុមហ៊ុនដាច់ពីគ្នានៅឆ្នាំ១៨៤៥ ហាងលក់ម៉ាស៊ីននៅឡូវែល បន្ទាប់មកផលិតបានម៉ាស៊ីនត្បាញសំឡី, ម៉ាស៊ីនបូមទឹក, នឹងបង្កើតក្បាលរថភ្លើងសម្រាប់គ្រុមហ៊ុនប្រើពាសពេញអាមេរីកទៀត។ មកដល់ឆ្នាំ១៨៦០ ឡូវែលបានក្លាយជាទីក្រុងដែលធំបំផុតនៅ‹ម៉ាសឈូសិត›ដែលមានប្រជាជន៣៦,០០០នាក់រស់នៅ ដែលប្រើកម្មករ១៤,០០០នាក់ នៅក្នុងរោងចក្រតំបាញ៥២របស់ក្រុង។ ជារៀងរាល់អាទីត្យ រោងចក្រទាំងនោះ បានបង្វិលសំឡី៨០០,០០០ផោន ឱ្យទៅជាក្រណាត់កាត់ខោអាវប្រវែង២,៤លានយ៉ាដ។ ផ្លូវរថភ្លើងបានទៅជាសំខាន់ខ្លាំងឡើង សម្រាប់ដឹកនាំសំឡីចូលក្រុង នឹងសម្រាប់ដឹកនាំផលិតផលធ្វើហើយចេញពីទីក្រុង
CMAA to host the 32nd Annual Celebration
by KhmerPost USA The Cambodian Mutual Assistance Association of Greater Lowell (CMAA) will hold its 32nd annual celebration on Saturday December 3rd at Sompao Meas Hall in Lowell. The fundraising event will