សូមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាអោយបានមុនថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០

តើអ្នកដឹងឬទេថាឆ្នាំនេះរដ្ឋម៉ាសាជូសេត​ បានឯកភាពអោយបោះឆ្នោតតាមប្រៃសនីយ៏?តើអ្នកគួរទទួលបានពាក្យសុំ នៅក្នុងប្រអប់សំបុត្ររបស់អ្នកនៅពេលថ្មីៗនេះ។​សូមបំពេញពាក្យសុំនេះភ្លាម ដើម្បីកុំអោយអ្នកខកខានឳកាសបោះឆ្នោតនៅខែវិច្ឆិកា!
បោះឆ្នោតតាមប្រេសនីយ៏គឺងាយដូចបកចេក។ នេះជារបៀបវា :
ជំហានទី១: អ្នកបំពេញ ចុះហត្ថលេខា និងផ្ញើពាក្យសុំសន្លឹកឆ្នោតតាមប្រេសនីយ៏អោយបានមុនថ្ងៃទី ២៤ ខែតុលា។
ជំហានទី២: មន្ត្រីបោះឆ្នោតមូលដ្ឋានរបស់អ្នក ផ្ញើសន្លឹកឆ្នោតតាមប្រៃសនីយ៏អោយអ្នក។
ជំហានទី៣: អ្នកត្រូវបំពេញសន្លឹកឆ្នោតនោះ រួចផ្ញើវាត្រឡប់ទៅមន្ត្រីបោះឆ្នោតវិញតាមប្រៃសនីយ៏ដោយមិនបាច់ចេញពីផ្ទះ!


សូមប្រើបញ្ជីផ្ទៀងផ្ទាត់នេះនៅពេលអ្នកបំពេញសន្លឹកឆ្នោតរបស់អ្នក:
ពិនិត្យអោយច្បាស់លាស់នូវពត៌មាន ថាតើត្រឹមត្រូវតាមបច្ចុប្បន្នភាពរបស់វាឬទេ ជាពិសេសបើអ្នកបានផ្លាស់ប្តូរទីលំនៅ ក្រោយការបោះឆ្នោតលើកមុន!
សូមចុះហត្ថលេខានឹងដាក់ការបរិច្ឆេទនៅលើពាក្យសុំនោះ បើពាក្យសុំរបស់អ្នកអត់មានចុះហត្ថលេខានេះមុននឹងផ្ញើវាចេញ!
ហែកនឹងទម្លាក់វាទៅក្នុងប្រអប់ប្រៃសនីយ៏ អោយបានឆាប់តាមដែលអាចធ្វើទៅបាន!មិនបាច់បិទតែមទេ។
ការិយាល័យបោះឆ្នោតរបស់អ្នក ត្រូវទទួលសំណើនេះអោយបានមុនថ្ងៃទី២៤ ខែតុលាដើម្បីអាចផ្ញើសន្លឹកឆ្នោតតាមប្រៃសនីយ៏នោះ សម្រាប់ការបោះឆ្នោតជាតិថ្ងៃទី ០៣ ខែវិច្ឆិកា។
សូមចំណាំ! បើអត់តម្រង់ជួរ គឺជួយបញ្ឈប់ការឆ្លងជំងឺ។​ ការបោះឆ្នោតនៅផ្ទះធ្វើអោយអ្នកនឹងសហគមន៏របស់អ្នកមានសុខភាពល្អ និងសុវត្ថិភាព។