នៅថ្ងៃទី៨វិច្ឆិការ២០១៦-តើអ្នកនឹងបោះឆ្នោតឱ្យនរណា? Election Day on November 8th, Who Will You Vote for?

នៅប្រមាណជាង១០ថ្ងៃ មុនឱកាសបោះឆ្នោតសាកលនៅសហរដ្ឋអាមេរីកនេះ មានកិច្ចពិភក្សាទល់មុខរវាងបេក្ខជនគូរប្រជែងក្នុងមុខដំណែងផ្លូវការមួយចំនួន ដែលយើងសូមលើកយក៣គូរ ដែលមានសារៈសំខាន់សម្រាប់តំបន់ឡូវែល មករាយការណ៍សង្ខេបជូនជាសណ្តាប់។

ជជែកពិភក្សាចុងក្រោយនៃបេក្ខជនប្រធានាធិបតីហ៊ីឡារី ក្លីងតុន នឹង ឌណល ត្រម

ការជជែកពិភក្សាចុងក្រោយរបស់បេក្ខជនប្រធាធិបតីឌណល់ ត្រម ទល់នឹង ហ៊ីឡារី ក្លីងតុន កាលពីថ្ងៃទី១៩វិច្ឆិការមុននេះ បានធ្វើឱ្យប្រជាជាតិយល់នឹងស្គាល់កាន់តែច្បាស់ពីបេក្ខជនដែលខ្លួននឹងត្រូវបោះឆ្នោត ឱ្យដឹកនាំវាសនាសហរដ្ឋអាមេរីក។

 

ដណាល់ ត្រម គណបក្សសាធារណរដ្ឋ
ដណាល់ ត្រម គណបក្សសាធារណរដ្ឋ និង ហុីឡារី គ្លីនតុន គណបក្សប្រជាធិបតេយ្យ

ក្នុងរយៈពេល៩០នាទីដ៏ខ្លី ការជជែកដេញដោលលើបញ្ហាជាតិ លើប្រាជ្ញាឆ្លាសវៃ នឹងបុគ្កលិកលក្ខណៈមនុស្សពេលប្រឈមនឹងសម្ពាតនៃបញ្ហាបានផ្តល់លទ្ធផលស្ទង់មតិរបស់CNN ភ្លាមៗ ថា‹ហ៊ីឡារី បាន៥២%› ឈ្នះលើ‹ឌណល់បាន៣៧%›។ នេះជាលើកទី៣ហើយដែល ឌណល ត្រម ចាញ់ការប្រកួតទល់មុខគ្នាជាមួយបេក្ខនារី ហ៊ីឡារី គ្លីងតុន។
ចំំណុចដែលគួរកត់សំគាល់ពី ឌណល ត្រម គឺភាពឆេវឆាវទុបសម្តីមិននិយាយពាក្យអាក្រក់មិនបាន, មានការរៀបចំមិនគ្រប់គ្រាន់ មកទប់ទល់គូប្រឆាំងរបស់ខ្លួន, មានការចេះដឹងតិចតួច ពីស្ថានភាពទំនាស់ក្នុងពិភពលោក…, ប៉ុន្តែមានចំណុចសំខាន់២ដែលជាគំនិតទាក់ទាញឱ្យមានការផ្លាស់ប្តូរនៅក្នុងនយោបាយក្នុងប្រទេសគឺ ១-ធ្វើនយោបាយឱ្យពាណិជ្ជករ នឹងឧស្សហករត្រឡប់មកធ្វើការក្នុងស្រុកវិញ ដើម្បីបង្កើនកាងារក្នុងស្រុក ២-បិទទល់ដែនឱ្យជីតដោយធ្វើជញ្ជាំងនៅព្រុំប្រទល់ដែន កាពារអន្តោប្រវេសន៍ខុសច្បាប់ នឹងភេរវករ កុំឱ្យចូលក្នុងប្រទេសបាន។

ការស្ទង់មតិទូទៅក្នុងប្រទេសបានឱ្យ‹ហ៊ីឡារី ក្លីងតុន នៅតែឈ្នះបាន ៤៤%› ទល់នឹង‹ឌណល ត្រម ដែលបានតែ៤០%›។ សំណាងរបស់‹ឌណល ត្រម›កាន់តែស្តើង ដោយសារគេឃើញ‹ការប្រើពត៌មានមិនពិតកាន់តែច្រើន› នៅពេលបោះឆ្នោតជិតមកដល់, ‹ឌណល ត្រម›បានធ្វើឱ្យគេដឹងថា អាចនឹងមាន‹ភាពមិនប្រក្រតី›នៅពេលបោះឆ្នោត ដូច្នេះ‹មិនច្បាស់ថាខ្លួនគាំទ្រលទ្ធផលការបោះឆ្នោតទេ បើខ្លួនចាញ់ឆ្នោត!› គម្រោងនេះរឺតតែធ្វើឱ្យ ឌណល ខូចប្រជាប្រីយក្នុងចំណោមអ្នកឯករាជ្យនៅកណ្តាលថែមទៀត។

យោបល់ខ្មែរផុសស.រ.អា. ខ្មែរអាមេរីកាំងអាចជ្រើសយក ហ៊ីឡារី ក្លីងតុន នៅថ្ងៃទី៨វិច្ឆិការនេះ ដោយឥតច្រឡំ ពីព្រោះ ហ៊ីឡារី បានទៅកម្ពុជាច្រើនដង ស្គាល់បញ្ហានយោបាយខ្មែរច្បាស់លាស់ ហើយមានទាំងដំណោះស្រាយសន្តិភាពថែមទៀត – គំរូដូចគ្នានេះ គេឃើញមានដំណោះស្រាយរួចហើយ ថ្មីៗនេះនៅប្រទេសភូមា។ ចំណែក ឌណល ត្រម ខុសពី ហ៊ីឡារី នឹងខុសពីគណបក្សសាធារណរដ្ឋខ្លួនឯង មិនស្គាល់បញ្ហានៅកម្ពុជាទេ,… ហើយអ្វីដែលសន្យាសម្រាប់សហរដ្ឋអាមេរីក ក៏ ត្រម    មានភាពមិនស្មោះត្រង់ច្រើនដែរ ដូច្នេះមិនអាចប្រគល់ការទុកចិត្តឱ្យបានទេ។
ជជែកទល់មុខបេក្ខជនព្រឹទ្ធសមាជិកសភាសុងគ្ហាស(គណបក្សប្រជាធិបតេយ្យ) នឺង វ៉លហ្វឺដ (គណបក្សសាធារណរដ្ឋ)

លោកស្រី សុងគ្ហាស មានអតីតភាពច្រើនអាណត្តិមកហើយ លើកនេះក្នុងតំណែងលោកស្រី ប្តើមមានគណបក្សសាធារណរដ្ឋមកប្រជែង គឺលោកស្រី វ៉លហ្វឺដ។ នៅក្នុងការពិភក្សាទល់មុខកាលពីថ្ងៃ១៨ នៅវិទ្យាល័យឡូវែល នៅចំពោះមុខភ្ញៀវភាគច្រើនជានិស្សិតជាង១០០នាក់, កិច្ចពិភក្សាដឹកនាំដោយពិធីករវិទ្យាល័យ‹ឡូហាយ› ការឆ្លើយឆ្លងគ្នា មានភាពរលូន ប្រកបដោយការគោរពគ្នាទៅវិញទៅមក បានយ៉ាងសមរម្យ។

ជជែកទល់មុខរវាង
ជជែកទល់មុខរវាង សុង ហ្គាស និងវ៉ល ហ្វឺត
ព្រឹទ្ធសមាជិក សុង ហ្គាស
ព្រឹទ្ធសមាជិក សុង ហ្គាស

យើងចាប់អារម្មណ៍ទៅលើសំនួរថា តើអ្នកយល់យ៉ាងណាពីអន្តោប្រវេសន៍? វ៉លហ្វឺដ មានគំនិតថាត្រូវកាពារដោយធ្វើជញ្ជាំងនៅព្រុំប្រទល់ដែន ចំណែកលោកស្រី សុងគ្ហាស វិញឱ្យយោបល់ខុសគ្នាថា‹លោកស្រីគាំទ្រអន្តោប្រវេសន៍ ដោយលោកស្រីជាគ្រួសារអន្តោប្រវេសន៍ដែរមកពីអាយឡិន តែមិនអាចកាពារអន្តោប្រវេសន៍ខុសច្បាប់ ដូលជាទប់ស្កាត់នៅព្រុំប្រទល់ដែនដោយប្រើបច្ចេកទេសអេឡិចត្រូនីកទំនើបក៏បានដែរ› ..។ ទាក់ទងទៅនឺងបញ្ហាធាតុអាកាសផ្លាស់ប្តូរ លោកស្រី សុងគ្ហាស យល់ថាការទប់ទល់ដោយប្តូរឋាមពលសព្វថ្ងៃ ទៅជាឋាមពលថ្មីដូចជាពន្លឺថ្ងៃ ឋាមពលខ្យល់ ដែលជាបុព្វហេតុធ្វើឱ្យបាត់បង់កាងារមួយចំនួន… តែលោកស្រី វ៉ល់ហ្វឺដ ហាក់មិនជឿព្រឹត្តិការណ៍នេះទេ ទោះជាគ្មានការឡើងកំដៅក៏មានការបាត់បង់កាងារដែរ…។

យើងមានអារម្មណ៍ថា លោកស្រី សុងគ្ហាស នៅតែមាំមួន នៅតែឈ្លាសវៃក្នុងភារៈកិច្ចនយោបាយ

ដូចដែលលោកស្រីធ្លាប់បានបំពេញនៅឡើយ, ម្យ៉ាងវិញទៀត ក្នុងការគាំទ្រដល់គោរពសិទ្ធមនុស្សនៅប្រទេសកម្ពុជា លោកស្រី សុងគ្ហាស បានចុះហត្ថលេខាជាមួយព្រឹទ្ធសមាជិកសភាអាមេរីកាំងឯទៀតៗ ដើម្បីថ្កោលទោសនឺងទាមទារយ៉ាងចេញមុខ ឱ្យបញ្ឈប់ការរំលោភសិទ្ធមនុស្សពីសំណាក់អាជ្ញាធរខ្មែរ ទៅលើប្រជាពលរដ្ឋខ្លួន នឹងលើបក្សប្រឆាំងទៀតផង។ ចំណែកឯលោកស្រី វ៉លហ្វឺត យើងមិនទាន់ទទួលបានពត៌មានអ្វី ពីស្នាដៃលោកស្រីចំពោះសហគមន៌នៅឡើយទេ។

 

ជជែកទល់មុខបេក្ខជនដំណាងរដ្ឋសង្កាត់១៨ ខេមរា ខៃ (គណបក្សសាធារណរដ្ឋ) នឹងរ៉ាឌី ម៉ម (គណបក្សប្រជាធិបតេយ្យ)

 

‹គ្រីស្តុហ្វឺ ស្កត›នឹង‹ជីម កំប៉ាលីនី›នៃកាសែតឡូសាន់ បានចេញមុខដឹកនាំការជជែកទល់មុខគ្នា (១ម៉ោង) រវាងបេក្ខជន‹ដំណាងរដ្ឋ State rep.›មានដើមកំណើតខ្មែរទាំង២រូប គឺ រ៉ាឌី ម៉ម ទល់នឹង ខេមរា ខៃ កាលពីរាត្រីថ្ងៃទី១៩វិច្ឆិការ២០១៦ នៅទីស្នាក់ការឡូសាន់ នៅផ្លូវ‹ដុតតុន›។

បេក្ខជន ខេមរា កៃ
បេក្ខជន ខេមរា កៃ
នាយកសារព័ត៌មាន
នាយកសារព័ត៌មាន(ឡូសាន់) សួរបេក្ខជនតំណាងរដ្ឋទាំងពីរនាក់

រ៉ាឌី ម៉ម ជាបេក្ខជនកំពុងកាន់ដំណែងជាដំណាងរាស្ត្រសង្កាត់១៨ ហើយឈរឈ្មោះសាជាថ្មី, រីឯ ខេមរា ខៃ ជាបេក្ខជនប្រជែងយកដំណែងពី រ៉ាឌី ម៉ម។ ការដណ្តើមដំណែងតែ១នេះ ធ្វើឱ្យមានសំនួរថា‹រ៉ាឌី ម៉ម ជាមន្ត្រីផ្លូវការខ្មែរំបូងគេបង្អស់ហេតុអ្វីបានជាចាំបាច់ ខេមរា ខៃ មកប្រជែងគ្នា? តើសហគមន៌ខ្មែរចេះតែបែកគ្នាជាក្រុមជាពួកមែនឬ?› ខេមរា ពន្យល់ថា‹មិនមែនជាការបែកបាក់ទេ គឺអ្នកដែលបានបោះឆ្នោតឱ្យគូរប្រជែងខ្ញុំកាលពីលើកមុន គេបានបោះបង់ការទុកចិត្តលើអ្នកជាប់ឆ្នោតពេលនោះ ដោយសារមានទំនាក់ទំនងនឹងរបបភ្នំពេញសព្វថ្ងៃ, អ្នកទាំងនោះបានសុំឱ្យខ្ញុំប្រជែងយកដំណែងនោះមកវិញ, នេះមិនមែនជាការបែកបាក់ទេ គឺជាការធ្វើឱ្យសហគមន៍ខ្មែររឺតតែល្អប្រសើរឡើងទេ – ចំណែកឯ រ៉ាឌី ម៉ម ពន្យល់ថា‹ខ្ញុំមិនបានគិតពីនយោបាយនៅកម្ពុជាទេ ខ្ញុំជាតំណាងនៅសង្កាត់១៨ ខ្ញុំធ្វើការបំរើតែសង្កាត់នេះតែប៉ុណ្ណោះ…›។ ក្នុងការឆ្លើយសំនួរទាំងឡាយរបស់‹គ្រីស្ត›, រ៉ាឌី ម៉ម តែងឆ្លើយដោយពឹងផ្អែកទៅលើ‹ទំនាក់ទំនង›ជាមួយអ្នកនយោបាយជើងចាស់ ដែលមានបទពិសោធន៍ ដើម្បីជួយធ្វើឱ្យបានសម្រេចលទ្ធផលជូនសហគមន៌, បើ ខេមរា ខាង‹រ៉េពុយប្លីកាំង›បែរជាជាប់ឆ្នោតទៅវិញ មុនជាបានលទ្ធផល‹សូន្យ›ហើយពីព្រោះមានតែម្នាក់ឯង,… ចម្លើយនេះវាផ្ទុយពីការបកស្រាយរបស់ ខេមរា ដែលថា ដោយសារតែទំនាក់ទំនងនេះហើយ ដែលកន្លងមក រ៉ាឌី តែងបោះឆ្នោត‹ប្រឆាំង›នៅសភា មិនទទួលយកការផ្តល់ត្រឡប់មកវិញ នូវថវិការដែលនៅសល់ឱ្យសហគមន៍ទេ ជាពិសេសទៅទៀតនោះ លទ្ធផលដែលមានខ្លះមកហើយនោះ រ៉ាឌី គ្រាន់តែពាក់ផ្លាកយក‹ក្រេឌីត›ពីស្នាដៃអ្នកដទៃទេ ដែលគេខំធ្វើការខ្លួនគេតាំងពីយូយារមកហើយតែប៉ុណ្ណោះ›។ នៅលើសំនួរថា‹ថ្មីៗនេះអភិបាលរដ្ឋបានកាត់ថវិការ២០០លានដល្លាតាមយោបល់អ្នកទាំងពីរ តើគេគួរធ្វើយ៉ាងណាដើម្បីជួយសហគមន៍បាន?ខេមរា បានផ្តល់ចម្លើយថា៣ស្ថាប័នដែលត្រូវកាត់បន្ថយ ពីព្រោះជាអ្នកដែលនាំឱ្យបាត់ថវិការចំនួន១០០លានដុល្លា នឹងនៅមានស្ថាប័ន២ទៀត ដែលគួរតែពិនិត្យដើម្បីកាត់បន្ថយ ពីព្រោះជាស្ថាប័នមិនចាំបាច់ ដូច្នេះមិនចាំបាច់តម្លើងពន្ធដារទេ។ រីឯ រ៉ាឌិ វិញនិយាយថាមិនទាន់បានមើលឯកសារនៅឡើយទេ តែយល់ថា‹ត្រូវមើលរក្សាកន្លែងចាំបាច់ឱ្យបាន›… ដោយគ្មានចម្លើយ ច្បាស់លាស់ ជីម កំប៉ាលីនី សួរបន្ថែមថា‹បើមើលឯកសារហើយរក្សាស្ថាប័នចាំបាច់នោះមិនបាន តើគេគួរធ្វើអ្វីទៀត កាត់តាក់ឬ? ទំនងជាទាល់ច្រក រ៉ាឌី ឆ្លើយថា‹ពេលនោះខ្ញុំនឹងសុំពលរដ្ឋឱ្យទទួលយកការយកពន្ធបន្ថែម!›។

នៅក្នុងចម្លើយជាច្រើនដែលផ្ទុយពី ខេមរា ដែលមានការទម្លាក់កំហុសលើគូប្រជែង, រ៉ាឌី បានបន្ថយសម្លេងស្ទើរស្តាប់មិនបាន ហើយសង្កត់ទម្ងន់ភារៈកិច្ចទៅលើ‹ទំនាក់ទំនង›ដើម្បិឱ្យបានលទ្ធផល ហើយលទ្ធផលរបៀបនេះ ដោយសារកាងារនេះតម្រូវឱ្យលោករៀនសូត្រជាបណ្តើរៗ… ខេមរា មើលឃើញថា រ៉ាឌី ធ្វើការមិនបានផលអ្វីនៅឡើយទេ ហើយ‹សិស្សដែលទៅសាលារៀនក៏ត្រូវតែប្រឡងជាប់ពេលណាមួយដែរ›មិនដូចគូរប្រឆាំងខ្ញុំ ដែល២ឆ្នាំហើយនៅតែរៀននោះទេ…។

យោបល់ខ្មែរផុសស.រ.អាៈក្នុងការជជែកទល់មុខថ្ងៃនេះ រ៉ាឌី ម៉ម បានជួបគូរប្រគួតដែលមានថ្វីដៃជាងខ្លួនហើយ ។ ខេមរា ខៃ បានត្រូវគេមើលឃើញពេលនេះថា មានសមត្ថភាព, អាចធ្វើការប្រកបដោយការត្រៀមខ្លួនរួចជាស្រេច, ដោយខ្លួនឯង មិនចាំបាច់ការណែនាំពីនរណាក៏បានដែរ, ជាពិសេសទៅទៀត មានស្មារតីខ្ពស់សម្រាប់កាពារមនុស្សក្នុងសីលធម៌រឹងប៉ឹងបាន។ ចំណែកឯ រ៉ាឌី ម៉ម វិញបានបង្ហាញថា‹មិនបានត្រៀមខ្លួនគ្រប់គ្រាន់ ឬ ក៏មិនមានចំណេះដឹកនាំ, មានត្រឹមតែភាពគួរសម, យកទំនាក់ទំនងជាជំនាញក្នុងនយោបាយ, គឺបទពិសោធន៍កន្លងមកហើយ រួមទាំងកិច្ចពិភក្សាទល់មុខទាំងឡាយដែលបានធ្វើកន្លងមកនេះ គឺ រ៉ាឌី ម៉ម នៅឆ្ងាយពីការរង់ចាំរបស់សហគមន៌នៅឡើយ›។