រឿងប្រលោមលោករឿង”ចៅពិន”តពីលេខមុន

ពេលវេលាក៏បានកន្លងទៅជាង១ខែទៀត យ៉ាងឆាប់រហ័ស ចៅពិន ក៏បាននៅស៊ាំនឹងជីវភាព វត្តទៅហើយដែរប៉ុន្តែនៅចុងសប្តាហ៍នៃខែ កញ្ញាឆ្នាំ១៩៥៣នេះ ចៅពិន មិនបាននៅវត្ត ទៀតទេ ឪពុកម្តាយគេក៏មកថ្វាយបង្គំលោក គ្រូយកកូនទៅវិញ ពីព្រោះដល់ពេលចូលរៀន ហើយ ចៅថាច នៅអាយុកន្លះឆ្នាំទៀត ទើបដល់ អាយុចូលរៀនបាន, ពេលលាគ្នាក៏មកដល់

-អាថាច អញលាឯងទៅសិនហើយ! បើឯង ទៅបន្ទាយវិញ ទៅរកអញផងណា! ចៅពិន ដើរទៅជិតកាន់ដៃចៅថាច

-អ៊ី ! ទាំងរលីងរលោងទឹកភ្នែក មិនអាច និយាយអ្វីឱ្យលើសពីនេះបាន មិត្តភាពបានចង កុមារទាំងពីរនាក់នេះបានជ្រាលជ្រៅ នាគ្រាក្រ ច្រើនណាស់ទៅហើយ ការបែកគ្នាទៅវិញនា ពេល នេះ មិនដឹងជាពេលណាបានជួបគ្នាវិញទេបន្ទាប់ពីថ្វាយបង្គំលាលោកគ្រូរួចហើយ លោក កុម៉ង់ដង់ម៉ាំង បាននាំកូន ក្នុងរថយន្តហ្សីពទាហ៊ាន ចេញទៅបាត់ តែ ចៅថាច មិនអាចនៅសម្លឹងការ ចេញដំណើរនេះបានទេ ទំនងជាតឹងទ្រូងខ្លាំង ណាស់ហើយ ពុំមាននរណាលួងចិត្តខ្លួនឡើយផ្ទុយគ្នានឹង ចៅថាច ចៅពិន បានអង្គុយយ៉ាង ស្ងៀមស្ងាត់ តែបានម្តាយនៅក្បែរគ្រាន់ជាការ លួងចិត្តដែលកំពុងកំសត់បានគ្រាន់បើបន្តិចដែរ ។

មកដល់បន្ទាយវិញ ទើប ចៅពិន ដឹងថា ឪពុកខ្លួននឹងផ្លាស់ចេញទៅកាន់ទីក្រុងភ្នំពេញ នៅពេលឆាប់ៗខាងមុខហើយ តែមុននឹងចេញដំណើរទៅម្តាយ ចៅពិន បានយកពេលមួយមក ប្រាប់កូនថាៈ

នៅបន្តិចទៀត ប៉ាម៉ាក់ នឹងបងស្រីកូន បងពុំត្រូវចេញដំណើរទៅភ្នំពេញហើយ តែកូន ត្រូវនៅកំពង់ស្ពឺនេះជាមួយអ្នកបងស៊ុននី នៅ រៀនទីនេះជាមួយអ្នកបងឰទេ?

បាទម៉ាក់ ! ចៅពិនឆ្លើយរាងភ្ញាក់ផ្អើល តែ ហាក់ដូចជាមិនមានអារម្មណ៍លំបាកចិត្តមិនសូវ ខ្វល់ពីការចេញដំណើររបស់ឪពុកម្តាយទៅចោល ខ្លួនប៉ុន្មានទេ ទំនងជាដោយសារធ្លាប់បែកពីឪពុក ម្តាយខ្លួននោះ យូរខែបន្តិចហើយ បែកថែមទៀត ក៏មិនអីដែរ ហើយទៅនៅជាមួយបងស្រីខ្លួន ក៏ មិនមែនជាអ្នកក្រៅដែរ

ម្តាយ ចៅពិន ក៏បន្តថា ចាំម៉ាក់ដេរខោ អាវថ្មីៗឱ្យកូនបានទៅរៀន ចូរកូនខំរៀនណា កូន!

លោកស្រី កុម្មង់ដង់ បានរៀនដេរខ្លះៗពីម្តាយកាលពីនៅកោះសូទីន ខែត្រកំពង់ចាម ដែលជាស្រុកកំណើតមុនពេលលោកស្រីរៀបការជាមួយ លោក ម៉ាំង ពេលនោះជាសិស្សសាលានាយទាហ៊ាន ដែលបានចូលមកបំរើគ្រួសារលោកមេស្រុកក្បាលកោះសូទិន ឈ្មោះស៊ឹម ជាច្រើន ឆ្នាំ មុនគេនឹងលោកស៊ីម លើកកូនស្រីឱ្យតាមទំនៀមទំលាប់នៃប្រពៃណីខ្មែរ ។ កាលពីពេលដែលលោកកុម្មងដង់ម៉ាំងផ្លាស់ចេញពីកំពង់ចាម លោកបានទិញម៉ាស៊ីនដេរម៉ាង“សាំងហ្សេ Singerជាម៉ាកដែរល្បីថា ល្អស្រួលប្រើនឹងវិទ្យុ ទំនើបមួយគ្រឿងសម្រាប់ស្តាប់ព័ត៌មាននឹងស្តាប់ ភ្លេងនានាលោកស្រី ម៉ាំង គិតថានឹងឱ្យវត្ថុដ៏មានតម្លៃទាំង២នោះ ទៅឱ្យកូនស្រីបងបន្តទៅទៀត នៅពេលផ្លាស់ចេញទៅភ្នំពេញលើកនេះ។

ចៅពិន នៅជាមួយម្តាយឪពុកមិនយូប៉ុន្មានមួយសប្តាហ៍ក្រោយមក នាថ្ងៃអាទិត្យ លោក កុម៉ង់ដង់ ម៉ាំង លោកស្រីបងស្រី យ៉ាស៊ុន នឹង ចៅពិន ក៏ជិះឡាន “ហ្សីបទាហ៊ានចេញមកផ្ទះបង ស៊ុននី នៅកណ្តាលក្រុង ។ បង ស៊ុននី មានផ្ទះថ្មបីល្វែងមាន២ជាន់ ដែលជាផ្ទះថ្មដំបូងបង្អស់ នាទីក្រុង កំពង់ស្ពឺ ស្ថិតនៅជាប់អូរឬស្សីបែរមុខទៅទិសខាងជើងមើលទៅរការធំដែលឪពុកទើបនឹងសង់ឱ្យ ។ បងវ៉ាន់ថន ជាបងថ្លៃធ្វើការនៅក្រសួង សុរិយោដីរវល់ខ្លាំងណាស់ ដោយក្រុងកំពង់ស្ពឺទាំងមូលកំពុងផ្លាស់ប្តូរពីហាងលក់ដូរនៅជាប់មាត់ផ្លូវត្រូវប្តូរពីហាងឈើ ដែលកាន់តែរខេករខាក ទៅហើយ ឱ្យទៅជាហាងផ្ទះផ្មវិញទាំងអស់, បង វ៉ាន់ថន ដែលជា អ្នកឯកទេសគូរប្លង់ផ្ទះតែម្នាក់គត់នៅប្រចាំក្រុងកំពង់ស្ពឺទាំងមូលបានត្រូវ ទទួលភារៈកិច្ចបន្តបន្ទាប់ឱ្យធ្វើប្លង់ផ្ទះជូនពាណិជ្ជករក្រៅម៉ោងធ្វើ ការតាំងតែពីជិតមួយឆ្នាំមកហើយតែទាំងអស់គ្នាសប្បាយចិត្តណាស់ រាប់ទាំង អាធា ជាកូនស្រីរបស់អ្នកបង ស៊ុននី ផង ក៏រីករាយណាស់នឹងទទួលម្តាយឪពុកក្មេករួមទាំងប្អូនៗធ្វើឱ្យគ្រួសារទាំងមួលបានជួបជុំគ្នា គួរឱ្យរីករាយ ជាទីបំផុត។

លើសពីនេះទៅទៀត ចៅប៉ុនដែលទៅរស់នៅកំពង់ចាម នាសាលាកុមាយោធិន្ទតាំងតែពីឆ្នាំមុនក៏មកដល់កំពង់ស្ពឺ នាថ្ងៃនេះដែរ ដោយសារតែ ពេលវិស្សមកាលសាលាអនុញ្ញាត្តឱ្យសិស្សចេញមកជួបក្រុមគ្រួសារបាន១ខែកន្លះ ហើយនៅសល់ពេលវិស្សមកាល១ខែកន្លះទៀត ជាពេល សម្រាប់ត្រឡប់ទៅហាត់វិជ្ចាកងទ័ពនៅ ក្នុងបន្ទាយវិញ។

ចៅប៉ុនពេលនេះអាយុបាន១១ឆ្នាំហើយ មកដល់ផ្ទះភ្លាមទាំងអស់គ្នាភ្ញាក់ផ្អើលណាស់ ដោយមិនដែលឃើញកូនក្មេងស្លៀក ឯកសណ្ឋានជាទាហ៊ាន ខោអាវគគី ស្បែកជើងស្រោមជើងទាហ៊ាន ពាក់បេរ៉េក្រហម នៅលើស្មាមានពាក់ “បារែត”ដាក់អក្សរ” ចៅពិនរីករាយនឹងពន្យល់ថា  នេះជាពាក្យបារាំងបានន័យថា “Ecole des Enfants de Troupe។ ចៅប៉ុន ចេញដំណើរដោយជិះឡាន ឈ្នួលពីផ្សារកំពង់ចាម តាំងពីម៉ោង៣ទៀបភ្លឺ មុនព្រលឹមស្រាងៗ មក ដល់ក្រុងភ្នំពញប្រមាណម៉ោង៩ព្រឹក ហើយឡើងរថយន្តឈ្នួលមួយទៀតបន្តរដំណើរមកឈប់នៅផ្សារកំពង់ស្ពឺ។ មកដល់ផ្ទះនាថ្ងៃត្រង់ ជម្រាបសួរប៉ាម៉ាក់អ្នកបងស៊ុននី បងពុំ បងវ៉ាន់ ថន រីករាយនឹងឃើញបងប្អូននៅជុំគ្នាថ្ងៃនេះ ណាស់, ចំណែកចៅពិនវិញ តាមនិយាយរកបងប្រុសមិនឈប់ ពីព្រោះចង់ដឹងណាស់ពីជីវិតបង នៅឯកំពង់ចាមតែម្នាក់ឯង ។

ផ្សារកំពង់ចាមតាំងពីម៉ោង៣ទៀបភ្លឺ មុនព្រលឹមស្រាងៗមកដល់ក្រុងភ្នំពញប្រមាណម៉ោង៩ ព្រឹក ហើយឡើងរថយន្តឈ្នួលមួយទៀតបន្ត ដំណើរមកឈប់នៅផ្សារកំពង់ស្ពឺ។ មកដល់ផ្ទះ នាថ្ងៃត្រង់ជម្រាបសួរប៉ាម៉ាក់ អ្នកបងស៊ុននី បងពុំ បងវ៉ាន់ថន រីករាយនឹងឃើញបងប្អូននៅ ជុំគ្នាថ្ងៃនេះណាស់, ចំណែក ចៅពិន វិញ តាមនិយាយរកបងប្រុសមិនឈប់ ពីព្រោះចង់ដឹងណាស់ពីជីវិតបងនៅឯកំពង់ចាមតែម្នាក់ឯង ។

ចៅប៉ុនបានយកពេលនិយាយប្រាប់ប្អូននឹងគ្រួសារដែលនៅជុំវិញរង់ចាំស្តាប់នៅជុំវិញ ក្តាងឿកណ្តាលផ្ទះនោះថាៈ ខ្ញុំបានទៅចូលរៀននៅសាលា រៀនធំទូលាយមួយដែលមានសុទ្ធតែកូនទាហ៊ាន៣០០នាក់ មានតូចមានធំខ្ញុំមានអាយុតិចជាងគេហើយតូចជាងគេ មាននាយទាហ៊ានជាអ្នក បញ្ជានឹងមើលពួកយើងក្មេងៗឱ្យ ហាត់ជាទាហ៊ាន, លោកកុម៉ង់ដង់ខ្ញុំពាក់សក្តិ២ បញ្ជា ទាហ៊ានធំៗ១“សិចស្យុង”ពួកខ្ញុំស្លៀកពាក់ជាទាហ៊ាន ទាំងអស់គ្នាដែលគេបើកឱ្យដូចដូច គ្នា រាល់ខែ “អូដេ” គេបើកប្រាក់ ខែឱ្យខ្ញុំ១០០ រៀលសម្រាប់ទិញនុំញ៉ាំ ហើយគេសន្សំទុកឱ្យ១០០រៀល ទៀត ពួកយើងតូចៗ គេឱ្យដេក នៅ “ស្ហម”មួយវែង លើ“បាប្លង់”គ្នា៣០នាក់ គេឱ្យកន្ទេល១ ភួយ១ មុង១ម្នាក់ ព្រឹកឡើងគេផ្លុំត្រែដាស់ យើងនៅម៉ោង៥កន្លះព្រឹកឱ្យយើងហាត់ប្រាណ  រួចទៅញ៉ាំបបរ រួចទៅងូតទឹកស្លៀក ពាក់ជា“រែក្លឺម៉ង់”រួចទាហ៊ានគេផ្លុំត្រែ“រ៉ាសមប្លឺម៉ង”មាន “សែពឌុយសួ”គេហៅ លេខ, គេលែង ហៅឈ្មោះខ្ញុំហើយ គេហៅលេខខ្ញុំថា “២៩៤” ជាភាសាបារាំង ខ្ញុំត្រូវឆ្លើយតបថា “ប្រេស្ហង់” (ចៅប៉ុន ដម្លើងសម្លេងស្រែកដូចដែលខ្លួនធ្វើរាល់ថ្ងៃនៅសាលាធ្វើឱ្យទាំងអស់គ្នាភ្ញាក់ ហើយសើចគិលឡើង…)​គ្រប់ចំនួនហើយរាយការទៅ “ស៊ែហ្សង់”រួច នាំគ្នាដើរទៅសាលារៀន…”។ ចៅពិននឹកឆ្ងល់ហើយសួរទៅបងខ្លួនថាៈ“បើគ្នាច្រើនអ៊ីចឹងទៅងូតទឹកយ៉ាងម៉េចទៅ?បងប្រុស ឆ្លើយថា“គេមាន “បាសាំង”ធំវែងមួយមានទឹកពេញយើងមានផ្តិលមួយម្នាក់ច្រាសដុសធ្មេញមួយ សាប៊ូ១ដុំម្នាក់ទៅងូតទឹកជុំគ្នា យើងងូតទឹកស្រាតទាំងអស់គ្នា…”  ចៅពិន អាយុ៧ឆ្នាំហើយ ចាប់ផ្តើមយល់ពិការខ្មាសអៀន ក៏ឧទ្ទាន ថា “ធំៗ ហើយស្រាតទាំងអស់គ្នាហា៎!” ហើយក៏រត់ចេញទៅដោយអៀន ជុំនួសគេទាំងអស់គ្នា សើចគិលឡើងម្តងទៀត ហើយក៏បំបែកជួរទាំង    តទៅលេខក្រោយ