Latest News

‹ប៉ូលិសអាកាដេមិ›បញ្ចេញនាយប៉ូលីសជំនាន់ទី២១

ខ្មែរផុសស.រ.អា ឡូវែលៈ ‹ប៉ូលីសអូហ្វីស័រ›ថ្មី៤៥រូប ទើបនឹងបានប្រឡងចេញជាផ្លូវការនឹងប្រកបដោយជោគជ័យ កាលពីថ្ងៃទី៣ វិច្ឆិកា ២០១៧ នៅ‹អាកាដេមីប៉ូលីសឡូវែល›។

បោះឆ្នោតៈ ចំណាយ១០០លានបន្ថែម សម្រាប់“ដោនថោន៣”

ដោយ អាដាម ព្រិល “ព័ត៌មានថ្មីមួយទើបនឹងផ្សាយដោយវិទ្យុ WCAP នឹងកាសែតឡូសាន់ នាព្រឹកនាព្រឹកទី៣ វិច្ឆិកា នេះថាៈ លោកមេធាវី ភីទ័រ ហ្លីន Peter Flint បានទទួលភាពជាតំណាងឱ្យការិយាល័យវេជ្ជបណ្ឌិត ៦នាក់ នឹងម្ចាស់នៃអាគារមួយចំនួនដែលឋិតនៅ

សម្ភាសន៍ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ សមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ

ដោយ ពិន សំខុន ថ្ងៃទី៣វិច្ឆិកា២០១៧ ឡូវែលៈ ស្នាក់អាស្រ័យនៅរយៈពេល២សប្តាហ៍នៅឡូវែល ព្រះអង្គ ស៊ីសុវត្តិ ធម្មិកោ បានផ្តល់បទសម្ភាសន៍ដល់សារពត៌មានខ្មែរផុសស.រ.អា.ក្នុងពេលដែលគណបក្សសង្គ្រោះជាតិកំពុងរងនូវការវាយប្រហារ, ចាប់ខ្លួនប្រធាន នឹងប៉ងឃាត់ខ្លួនសមាជិកខ្លះទៀត ប៉ុនប៉ងរំលាយគណបក្សពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន, ទាំងនោះបានបង្ករលក្ខណៈស្មុកស្មាញផ្ទៃក្រៅ ដែលព្រះអង្គម្ចាស់ចេញមកស្វែងរកដំណោះស្រាយផ្លូវទូតនៅឯបរទេស… ស្រាប់តែបញ្ហាផ្ទៃក្នុងបក្ស បានផ្ទុះឡើង បង្ហាញការប្រេះឆាយ៉ាងគួរឱ្យព្រួយបារម្ម ចេញមកមួយទៀត នា៣ថ្ងៃចុងក្រោយនេះ។ លោក ហ៊ុន សែន រង់ចាំតែឱកាសរបៀបនេះ ដើម្បីយកជ័យជំនះជាស្ថាពរ… តើគណបក្សសង្គ្រោះជាតិគេចរួចពីការរំលាយ ឬក៏ការចាញ់ឆ្នោត បានដែរឬទេ? សូមតាមដានបទសម្ភាសន៍ខ្មែរផុស ជាមួយព្រះអង្គម្ចាស់ធម្មិកោ ដូចតទៅៈ

គណបក្សសង្គ្រោះជាតិចង់រំលាយខ្លួនឯង

ថ្ងៃទី១វិច្ឆិកា២០១៧ – ដោយ ពិន សំខុន ស្ថានភាពកំពុងច្របូកច្របល់ថា “គណបក្ស សង្គ្រោះជាតិអាចនឹងចូលរួមបោះឆ្នោតបាន”នោះ ចេះតែកើនសំពាធសម្រាប់ “រំលាយគណបក្ស សង្គ្រោះជាតិ”ដោយរដ្ឋាភិបាលខ្មែរជាលំដាប់, សេចក្តីសង្ឃឹមថា សហគមន៍អន្តរជាតិនឹងលូក ដៃមក“ជួយ

ដំណើរ១២ថ្ងៃរបស់ប្រធានាធិតីត្រម ទៅកាន់អាស៊ី

ខ្មែរផុសស.រ.អា USA: លោកប្រធានាធិបតី ឌណល ត្រម នឹងស្ត្រីទី១នៃសហរដ្ឋអាមេរីកម៉ាឡេនីញ៉ា ត្រម បានចាកចេញដំណើរតាមយន្ត ហោះ‹Air Force 1›ពីកោះហាវៃ កាលពីថ្ងៃសុក្រទី៤វិច្ឆិការនេះ សំដៅទៅប្រទេសជប៉ុន ដែលជាដំណាក់ការទី១ នៃដំណើរ ១២ថ្ងៃ ដើម្បីទៅពង្រឹងស្ថានការយុទ្ធសាស្ត្រតំបន់ ដែលកំពុងតែរំជើបរំជួលជាខ្លាំងនៅអាស៊ី។

រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន

តពីលេខមុន រីករាយដោយបានឮរឿងប្លែកៗពីកំពង់ចាម ប្អូន ដែលបានបែកទៅ១ឆ្នាំហើយ…ពិសេស នោះ ឥឡូវមានឫកពារចាស់ទុំនិយាយ ស្តីបាន ល្អមានការទទួលខុសត្រូវច្រើនជាងពេលមុន… ក្មេងៗ អ្នកជុំវិញដែលធ្លាប់ស្គាល់ធ្លាប់លេងជា មួយគ្នាជាមួយ ចៅប៉ុន ក៏មកឈរចាំស្តាប់តាមមាត់ទ្វារ ច្រហរមាត់រហង់ ហើយក៏រីករាយនឹងមាន អារម្មណ៍កោតសសើរណាស់ដែរ

ពលរដ្ឋខ្មែរក្រុមថ្មីត្រៀមនិទេសទៅកាន់កម្ពុជា

ដោយ សុខារ័ត្ន កូយ វ៉ាស៊ីនតោន— យោងតាមសេចក្តីប្រកាស់របស់អង្គការ Southeast Asia Resource Action Center (SEARAC)ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃទី៤ ខែតុលាថាកម្ពុជាអាចត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយកនូវក្រុមថ្មីនៃជននិទេ្ទសជនជាតិអាមេរិកដើមកំណើតខ្មែរនៅក្នុងប៉ុន្មានខែខាងមុខនេះ។

ពិធីខួប១ឆ្នាំនៃរូបសំណាកព្រហ្មបាយ័ន

ឡូវែលៈនៅកន្លែងតាំងរូបសំណាកព្រហ្មបាយ័ន នាមុខ‹ប៉ៃលិនប្លាស្ហា› មានមនុស្សមករួមប្រជុំយ៉ាងអ៊ូអរ នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥តុលាឆ្នាំ២០១៧ គណកម្មការ‹ខាំបូឌីយានថោន›ដឹកនាំដោយអ្នកស្រី ពង្សលក្ខិណា សាធុកា ផល្លី បាននាំគ្នាប្រារព្ធពិធីខួបឆ្នាំទី១នៃរូបសំណាកព្រហ្មបាយ័នផង នឹងសម្ភោធរូបសំណាកតូចៗឯទៀតចំនួន៥ ឆ្លាក់ពីថ្ម ដែលដាក់ដំកល់នៅជុំវិញរូបសំណាកព្រហ្មមុខ៤ផង។

បទសម្ភាសន៍ជាមួយបេក្ខជនក្រុមប្រឹក្សាក្រុងឡូវែល សុខារី ឆាវ

ដោយ ខ្មែរផុសស.រ.អា. យើងជួបសម្ភាសន៍ជាមួយបេក្ខជនទិប្រឹក្សាក្រុងឡូវែល សុខារី ឆាវ ដែលជាខ្មែរ-អាមេរីកាំងកាលពីថ្ងៃទី១៥តុលា២០១៧ វេលាម៉ោង៥រសៀល នៅ‹ប៊ូតមីល›។ លោកទើបនឹងឈរឈ្មោះជាលើកដំបូង ហើយនៅជុំទី១នេះ បានសន្លឹក

បទសម្ភាសន៍ជាមួយវាស្នា នួន បេក្ខជនសមាជិកក្រុមប្រឹក្សាក្រុងឡូវែលជាតិខ្មែរអាមេរីកាំង

ខ្មែរផុសស.រ.អា លោក វាស្នា នួន ជា‹បេក្ខជនសង្ឃឹម›របស់ខ្មែរអាមេរីកាំងនៅឡូវែល ដែលជាអតីតសមាជិកក្រុមប្រឹក្សាក្រុង នា២អាណត្តិមុន ហើយត្រឡប់មកឈរឈ្មោះទៀតប្រកបដោយការព្យាយាមសាជាថ្មី ក្នុងការ‹បោះឆ្នោតទូលំទូលាយ›សម្រាប់តំណែងសមាជិកក្រុមប្រឹក្សាក្រុងឡូវែល។ ខ្មែរផុសស.រ.អា.បានធ្វើបទសម្ភាសន៍ ជាមួយលោក វាស្នា នួន

ពីរសប្តាហ៍សម្រាប់ជួបក្រុមគ្រួសារនៅប្រទេសបារាំង(តនឹងចប់)

ដោយ ពិន សំខុន ធ្វើដំណើរពីកំពុងផែនេសាទ‹កាបួ› តែប្រមាណកន្លះម៉ោងប៉ុណ្ណោះក៏មកដល់ទីក្រុង‹ដូវិល› ទិក្រុងនេះល្បីល្បាញដោយអ្នកអប្សុកដោយកាងារដ៏គួរឱ្យធុញថប់ គេមកលេងស្បែងស៊ីសងនៅ‹កាស៊ីណូ›ដែលមិនសូវមានច្រើនដូចនៅឯស្រុកអាមេរីកនេះ

ពិពណ៌ពាណិជ្ជកម្មសម្រាប់តំបន់‹មេរីម៉ាកវាលឡេ› Biz’Expo of Greater Lowell Chamber of Commerce

  ដោយ ខ្មែរផុសស.រ.អា. By Soben Pin October 17 – The Greater Lowell Chamber of Commerce hosts the 22nd Annual Business Expo at the Radision Hotel in Chelmsford. Over one hundred exhibitors participated

នយោបាយប្រែប្រួលតិចតួចនៅកម្ពុជា

ដោយ ពិនសំខុន តួរឯកនៃនយោបាយនៅកម្ពុជា នៅតែជាលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ដដែលឥឡូវក្លាយជាជម្ងឺ ដែលគ្រូពេទ្យពិភពលោក កំពុងតែរកថ្នាំព្យាបាលទៅហើយ ។ ប្រជាប្រីយភាពដែលស្អុយបញ្ច្រាសខ្យល់ របស់លោក ហ៊ុន សែន បានមកដល់ទីមួយដែលសមាគមអន្តរសភា១៣៧ប្រទេស បានថ្កោលទោស ពីនយោបាយដែលមិនគោរពរដ្ឋធម្មនុញ្ញ នឹងរំលោភ

វិភាគលើលទ្ធផលការបោះឆ្នោតក្រុមប្រឹក្សានៅឡូវែលឆ្នាំ២០១៧

ដោយ ពិន សំខុន អ្នកបោះឆ្នោតថ្ងៃទី ២៧កញ្ញាមុននេះ បានប្រមូលគរទៅលើក្រុមអ្នកដែលនៅជុំវិញលោកអភិបាល ‹អេដ កេណ្ណឺឌី›ដែលបាន ៣២៦៦សម្លេង, អ្នកឯទៀតនោះមានលោក ‹ជន លីហ៊ី› បាន៣២៦២សម្លេង, លោក ‹វីលាម ប៊ីល សាម៉ារ៉ាស› បាន៣២៥៤សម្លេង, លោក‹ជេមមីឡីណាសូ› ដែលបានប្រកាសថាមិនប្រាថ្នាឈរឈ្មោះអាណត្តិថ្មីម្តងទៀតទេស្រាប់តែ

ឡូវែលធ្វើបាតុកម្មគាំទ្រសន្និសិទក្រុងប៉ារីស១៩៩១

ខ្មែរផុសស.រ.អា មនុស្សប្រមាណជា៤-៥០០នាក់ បានមករួមប្រជុំនៅមុខរូបសំណាកជនភៀសខ្លួនខ្មែរ នាទីលានសាលាក្រុងឡូវែល ដើម្បីប្រារព្ធខួបទី២៦នៃសន្និសិទ្ធក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ស្តីអំពីសន្តិភាពនៅកម្ពុជា ដឹកនាំដោយប្រជាពលរដ្ឋនឹងក្រុមយុវជនសង្គ្រោះជាតិ កាលពីរសៀលថ្ងៃអាទិត្យទី២២តុលានេះ។

រឿងប្រលោមលោករឿង”ចៅពិន”តពីលេខមុន

ពេលវេលាក៏បានកន្លងទៅជាង១ខែទៀត យ៉ាងឆាប់រហ័ស ចៅពិន ក៏បាននៅស៊ាំនឹងជីវភាព វត្តទៅហើយដែរ…ប៉ុន្តែនៅចុងសប្តាហ៍នៃខែ កញ្ញាឆ្នាំ១៩៥៣នេះ ចៅពិន មិនបាននៅវត្ត ទៀតទេ ឪពុកម្តាយគេក៏មកថ្វាយបង្គំលោក គ្រូយកកូនទៅវិញ ពីព្រោះដល់ពេលចូលរៀន ហើយ ចៅថាច នៅអាយុកន្លះឆ្នាំទៀត ទើបដល់ អាយុចូលរៀនបាន, ពេលលាគ្នាក៏មកដល់…

ទស្សនៈនយោបាយ ហ៊ុន សែន កំពុងស្រូតទៅក្តាប់អំណាចទាំងមូលនៅកម្ពុជា

ដោយ ពិន សំខុន មិនថា មានលេសធ្វើឱ្យ“គេជឿបាន ឬមិនបាន” ក៏ដោយលោក ហ៊ុន សែន បានរឹតបន្តឹងអំណាចរបស់ខ្លួន មួយកំរឹតទៀតយ៉ាងខ្ពស់ទៅរកការកាន់ អំណាចតែ​ម្នាក់ឯងដោយបញ្ជាឱ្យក្រសួង មហាផ្ទៃបញ្ជូនពាក្យបណ្តឹងឱ្យរំលាយគណបក្សសង្គ្រោះជាតិទៅតុលាការកំពូលនៅថ្ងៃ៦តុលា នេះរួច ហើយ។ នៅមុនឱកាសបោះឆ្នោតសាកលឆ្នាំ២០១៨ លោក ហ៊ុន សែន ត្រូវធ្វើឱ្យមានការធានាថា គណបក្សប្រជាជននឹងឈ្នះឆ្នោតជាស្វ័យប្រវត្តិ ហើយលោក ហ៊ុន សែន នៅតែកាន់អំណាចលើកម្ពុជាដដែល។

ឆ្នោតDVមករស់នៅអាមេរិកចាប់ផ្តើមទទួលការចុះឈ្មោះហើយ

ដោយសុខារ័ត្ន កូយ ឆ្នោតDiversity Visa (DV)គឺជាឆ្នោតមួយដែលរៀបចំឡើយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលទទួលខុសត្រូវដោយក្រសួងការបរទេសអាមេរិក។ ឆ្នោត DV នេះ គឺបើកជារៀងរាល់ឆ្នាំសម្រាប់បេក្ខជនទូទាំងពិភពលោក ដោយមួយឆ្នាំៗសហរដ្ឋអាមេរិកជ្រើសរើសបេក្ខជនចំនួន ៥០០,០០០ នាក់ឲ្យមករស់នៅ និងធ្វើការជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក។

សមាគមខ្មែរប្រជុំសហគមន៍សិក្សាពីអាជិវកម្មអាស៊ី

ដោយ ខ្មែរផុស ស.រ.អា. នាង តារា សុខ ជាម្ចាស់នៃសហគ្រិនផ្តល់សេវ៉ាឯកសារពន្ធដារ នឹង លោក ស៊ុន ម៉ម ជាម្ចាស់ភោជនីយដ្ឋាន សំពៅមាស បានមកធ្វើជាវាគ្មិនពិសេស ក្នុងកម្មវិធី‹E. For All›របស់សមាគមខ្មែរដឹកនាំដោយ ទូច វ៉ាន កាលពីពាក់កណ្តាលខែកញ្ញាវេលាម៉ោង៦ល្ងាច។

ពីរសប្តាហ៍សម្រាប់ជួបក្រុមគ្រួសារនៅប្រទេសបារាំង

ដោយ ពិន សំខុន តពីលេខមុន ក្នុងដំណើរទៅតំបន់‹ន័រម៉ង់ឌី›នេះ យើងមិនចង់ធ្វើដំណើរតាមផ្លូវធំ(HWay)ទេ ពីព្រោះតែគ្មានទេសភាពជាជនបទនៃប្រទេសបារាំងសាមញ្ញនោះ ដូច្នេះយកផ្លូវជនបទជាជម្រើសទេសចរយើង ដែលធ្លាប់ស្គាល់តំបន់នេះកាលពី២០ឆ្នាំមុនមកម្លេះ។

បទសម្ភាសន៍លោក ហុង លីម តំណាងរាស្ត្ររដ្ឋវិកតូរីយ៉ា

ខ្មែរផុសស.រ.អា. មកពិប្រទេសអូស្ត្រាលី លោក ហុង លីម តំណាងរាស្ត្ររដ្ឋ‹វិចតូរីយ៉ា›តាំងពី២២ឆ្នាំមកហើយ, លោកបានមកធ្វើទស្សនកិច្ចនៅទីក្រុងឡូវែលរដ្ឋ‹ម៉ាសាឈូសិត› កាលពីថ្ងៃទី៣០កញ្ញា-១តុលា២០១៧ តាមសេចក្តីអញ្ជើញរបស់បណ្តាញគណបក្ស

សិទ្ធិស្របច្បាប់ក្នុងការទទួលបានការអប់រំ និងសេវាសុខភាពរបស់ជនអន្តោប្រវេសន៍

ប្រែសម្រួលដោយ ខ្មែរផុស ស.រ.អា ប៉ូសស្តុន – ការិយាល័យអគ្គមេធាវីរដ្ឋម៉ាសាជូសេតបានចេញប្រកាស់កាលពីខែឧសភានេះនូវសេចក្តីណែនាំមួយ ដល់មណ្ឌលថែទាំសុខភាព និងសាលារៀនរដ្ឋទាំងអស់ស្តីពីការអនុវត្តន៏ច្បាប់អន្តោប្រវេសន៏ និងការស្មើរសុំ ព័ត៌មានពីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ (ICE)។

Advance Manufacturing Training Opportunity is Open for Free Enrollment at the Lowell Career Center

Class Starts on October 30 By Soben Pin The career in modern manufacturing is much more different than it used to be in the past. “It is not the tedious work and

ឱកាសបណ្តុះបណ្តាលផ្នែកផលិតកម្មជាន់ខ្ពស់ បើកចុះឈ្មោះដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមុខរបរឡូវ៉ែល

ការសិក្សាចាប់ផ្តើមនៅថ្ងៃទី៣០ ខែតុលា ដោយ សុបិន ពិន អាជីពធ្វើការនៅក្នុងការផលិតតាមបែបទំនើប គឺមានភាពខុសគ្នាច្រើនជាងការងារកាលពីសម័យមុន។ លោក Shannon Norton នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលមុខរបរ ឡូវែលបានមានប្រសាសន៍ថា “វាមិនមែនជាការងារដែលធុញទ្រាន់ និងនៅ កន្លែងដែលសម្លេងខ្លាំងៗដែលធ្លាប់មានពីមុននោះទេ ប៉ុន្តែអ្វីៗទាំងអស់ គឺត្រូវបានគេប្រើប្រព័ន្ធកុំព្យូទ័រហើយវាមានលក្ខណៈ ទំនើប និងទាន់សម័យតែស្មុគស្មាញ”។

ភេរវកម្មគ្មានមុខសញ្ញាបាញ់រះលើ“ខនសឺត”ដែលមានមនុស្សច្រើន

ឡាស់វេគ្ហាសៈ ជនចំណាស់៦៤ឆ្នាំម្នាក់ បានបាញ់រះប្រហារលើទស្សនិកជនដែលមកកំសាន្តជាមួយក្រុមភ្លេង“ខោនទ្រី”ដ៏ល្បីឈ្មោះ នៅសណ្ឋាគារ “ម៉ង់ដាឡេ” នារាត្រីទី៣តុលា ឆ្នាំ២០១៧ បណ្តាលឱ្យមានស្លាប់៥៩នាក់ នឹងរបួសជាង៥០០នាក់ ។