Category Archives: English

As Health Connector Deadline for January Plans Looms, Members and New Applicants Take Steps for Enrollment

BOSTON – December 14, 2016 – With the Dec. 23 deadline approaching for plans starting Jan. 1, 2017, more than 28,000 current Massachusetts Health Connector members have picked a new plan and

Greater Lowell Community Foundation Scholarship EndowmentHelps Students at Lowell High School with the Cost of College 

December 9, 2016 Lowell, MA-The goal of the Greater Lowell Community Foundation is to improve the quality of people’s lives in Greater Lowell and the Merrimack Valley. The Community Foundation builds a

ការផលិតនឹងប្រើប្រាស់កញ្ឆាឥឡូវបានក្លាយជាស្របច្បាប់ម៉ាសាឈូសិត Marijuanalegalized in Mssachusetts

ដោយ ខ្មែរផុសស.រ.អា. ឡូវែលទើបនឹងបោះឆ្នោត អនុញ្ញាត្តិឱ្យប្រើកញ្ឆានៅរដ្ឋម៉ាសាឈូសិតបាន ច្បាប់នេះនឹងចូលជាធរមាន នៅខែមករាឆ្នាំ២០១៧ខាងមុខនៅរដ្ឋម៉ាសាឈូសិត នេះហើយ។ គេតែងតែនិយាយពីគុណវិបត្តនៃ‹កញ្ឆា›, ប៉ូលិសប្រដេញចាប់អ្នកជក់ អ្នកលក់ អ្នកទីញ នឹងអ្នកដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេង ស្រាប់តែ‹ប្រជាមតិ› បានបញ្ជាឱ្យកែរប្រែទម្លាប់ចាស់នេះទៅវិញ តើបានន័យយ៉ាងណា? រួមសេចក្តីមកថាៈ កញ្ឆាស្របច្បាប់ ១-ប្រើជាលក្ខណៈកំសាន្ត អនុញ្ញាត្តិឱ្យប្រើដល់មនុស្សអាយុពី២១ឆ្នាំឡើងទៅ ២-នៅផ្ទះអាចរក្សាបាន១០‹អោន›ដាក់ក្នុងដប ឬកំប៉ុង ៣-ទៅក្រៅផ្ទះអាចយកតែ១‹អោន›ទៅជាប់នឹងខ្លួនបាន ៤-អាចដាំនៅផ្ទះបាន៦ដើម បើផ្ទះនៅម្នាក់ឯង – បើផ្ទះមានគ្នាច្រើនអាចដាំបាន១២ដើម ៥-ធ្វើអំណោយទៅអ្នកដ៏ទៃ ធ្វើបាន តែតិចជាង១‹អោន› ៦-លក់ដូរកញ្ឆាៈ នៅតេខុសច្បាប់នៅឡើយ

សុខផល ប៉ែន ទើបនឹងត្រឡប់ពីកម្ពុជាវិញ តែមិនបានឃើញភាពរីកចំរើននៃកម្ពុជាទេ

ខ្មែរផុសស.រ.អា ឡូវែលៈ មកដល់ឡូវែលវិញភ្លាម បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជានាខែវិច្ឆិការនឹងដើមខែធ្នូ លោក សុខផល ប៉ែន បានថ្លែងប្រាប់ខ្មែរផុសថា‹‹ខ្ញុំខានទៅកម្ពុជា៨ឆ្នាំហើយ នៅពេលទៅដល់ភ្នំពេញ ខ្ញុំនឹកថាកម្ពុជានឹងបង្ហាញខ្ញុំថា នឹងមានភាពរីកចំរើនប្លែកពីមុន… ប៉ុន្តែគួរឱ្យស្តាយ, ខ្ញុំបែរជាបានឃើញ ប្រជាពលរដ្ឋខ្មែររស់នៅដោយគ្មានការគ្រប់គ្រងអ្វីទាំងអស់ នរណាធ្វើអ្វីបាន រស់នៅយ៉ាងម៉េចបាន ក៏រស់ទៅតាមចិត្តទៅ។ សុខផល ជាប្រធានយុវជន គណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរីក បានទៅដល់ភ្នំពេញនៅថ្ងៃ៨វិច្ឆិការ ជាមួយលោករ៉តនី អេលិយ៉ុត អតីតអភិបាលក្រុងឡូវែល, មានការខកចិត្តដោយបានឃើញចរាចរភ្នំពេញចង្អៀតគាំង ដោយអនាធិបតេយ្យ(បានន័យថាមិនគោរពច្បាប់ចរាចរក៏មិនអីដែរ), បានឃើញរង្គសាល បំរើដោយយុវនារីវ័យក្មេងរាប់រយពាន់ រីកដុះដាលដូចផ្សិត(ដែលធ្វើកាងារពង្វក់ស្មារតីនឹងគ្មានអនាគត់), បានឃើញមនុស្សរស់នៅដោយគ្មាន ការថែររក្សានឹងធានាសុខភាព(សូម្បីតែម្ហូបអាហារក៏មានជាតិពុលគ្រប់កន្លែង),

ស្នាដៃថ្មីនៃនយោបាយលោក ហ៊ុន សែន

ដោយ ពិន សំខុន ក្នុងរយៈពេលតែ១ថ្ងៃ ស្ថានភាពតឹងតែងនៅកម្ពុជា បានក្លាយទៅជាធូរស្រាល ស្ទើរមើលមិនយល់ៈ ពីអ្នកនយោបាយបក្សប្រឆាំងជាប់គុក, ពីការចោទប្រកាន់ពីបាតុកម្មនៅសហរដ្ឋអាមេរីក, ពីការចង់បិទទីស្នាក់ការអង្គការសហប្រជាជាតិ…,ទៅរកការលើកទោសលោក កឹម សុខា, ទៅរកភាពស្ងប់ស្ងាត់នយោបាយក្រៅប្រទេស, បំរ៉ុងលើកលែងទោសឱ្យអ្នកទោសនយោបាយទាំង២៧រូបផ្សេងទៀត…។ល។ គឹជាការបន្ធូរសម្ពាតនយោបាយកម្ពុជាយ៉ាងជាក់ស្តែង កិច្ចព្រមព្រាងថ្មីត្រូវបានចុះហត្ថលេខា ដើម្បីសន្តិភាពនយោបាយទៅថ្ងៃមុខ ដោយលោក ហ៊ុន សែន ដែលគ្រប់អ្នកវិភាគសេរី តែងនិយាយថា‹កិច្ចព្រមព្រាងបានបង្កើតដោយដៃលោកលោក ហ៊ុន សែន ហើយក៏នឹងរំលាយទៅវិញក៏ដោយដៃលោក ហ៊ុន សែន ដដែល យ៉ាងគ្មានអត់ឱន›។ គេពុំបានដឹងថា ការបន្ធូរបរិយាកាសនេះដោយសារអ្វីនោះទេ តែគេបានដឹងថា

ឯកអគ្គរដ្ឋទូត​អាមេរិក​មិន​យល់ស្រប​នឹង​លោក ហ៊ុន សែន ប្រៀបធៀប​ការ​បង្ក្រាប​បាតុកម្ម

ដោយ យាង សុជាមេត្តា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) សម្ដែង​ការ​មិន​យល់ស្រប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រៀបធៀប​ពី​ការ​បង្ក្រាប​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក ទៅ​នឹង​ការ​បង្ក្រាប​នៅ​កម្ពុជា។ ការ​មិន​យល់ស្រប​នេះ ធ្វើ​ឡើង​តាម​រយៈ​កាយវិការ​ឆ្លើយតប​ទៅ​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​កូកាកូឡា ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ។   នៅ​ក្នុង​សុន្ទរកថា​រយៈពេល​ប្រមាណ ១​ម៉ោង លោក ហ៊ុន សែន បាន​ចំណាយ​ពេល​ជិត ៣០​នាទី​និយាយ​ពី​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក និង​ពី​ការ​បង្ក្រាប​បាតុកម្ម ក្រោយ​ការ​បោះឆ្នោត​នៅ​ទីនោះ។ ក្នុង​កាយវិការ​ហាក់​សម្ដែង​ឫកពា​ជា​គ្រូបង្រៀន​ផ្នែក​សេដ្ឋកិច្ច ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ សង្គម

ត្រមៈ ១០០ថ្ងៃដើម្បីរៀបចំគណរដ្ឋមន្ត្រី និងនយោបាយថ្មីស្រឡាង

ដោយ ពិន សំខុន ស.រ.អា.៖  សន្លឹកឆ្នោតរាប់ដោយដៃ ដោយលទ្ធផលនៅប្រកិតគ្នាពេក ហើយគេក៏មិនអាចឱ្យរាប់ច្រឡំបានទេ, ហ៊ីឡារីបានឈ្នះឆ្នោតប្រជាប្រីយ២លានសន្លឹកទៅហើយ តែនៅតែចាញ់ឆ្នោតតំណាង(ឬឆ្នោតប្រតិភូ)ដដែល, គេនៅមិនទាន់ដឹងថានឹងមានអ្វីនាំឱ្យប្តូរលទ្ធផល ទៅជាហ៊ីឡារីឈ្នះវិញបាននៅឡើយនោះទេ។ ថ្មីៗនេះ ឌណល ត្រម ក៏បានត្អូញថា‹មានឆ្នោតរាប់លាននាក់ ចេញពីអ្នកបោះឆ្នោតខុសច្បាប់›ដែរ, ហើយនៅចុងក្រោយបង្អស់ ‹អេហ្វប៊ីអាយ-FBI›ក៏ចេញមកនិយាយថាខ្លួនបានចូលរួមធ្វើឱ្យធ្លាក់សន្លឹកឆ្នោត ហ៊ីឡារី មែនទៀត។ យ៉ាងហោចណាស់លទ្ធផលរបៀបនេះ នឹងនាំឱ្យមានការចាប់អារម្មណ៍ដល់អ្នកដែលធ្វើច្បាប់ជាមិនខាន ពីព្រោះក្នុងលទ្ធិប្រជាធិបតេយ្យ គឺអ្នកដែលទទួលបានសម្លេងច្រើន គួរតែជាអ្នកឈ្នះឆ្នោត។ សម្លេងឈ្លោះគ្នារវាង ឌណល ត្រំ នឹង ហ៊ីឡារី បានត្រូវបន្ថយយ៉ាងច្រើនមែន, តែបាតុកម្មប្រឆាំងនឹងត្រម

បវរកញ្ញាម៉ាសាឈូសិត នឹងយុវៈវ័យម៉ាសាឈូសិតឆ្នាំ២០១៧

ខ្មែរផុសស.រ.អា. ឡូវែលៈ‹បវកញ្ញាជំទង់›ដ៏មានសម្រស់កំពូលស្អាត២០រូប នឹង‹នារីយុវៈវ័យ›២០រូបផ្សេងទៀត ក្នុងសំពត់ពណ៌នឹងម៉ូតប្លែកៗអស្ចារ្យ បានចេញមកសម្តែង បង្ហាញខ្លួនដើម្បីប្រកួតសម្ផស្សគ្នា ដើម្បីដណ្តើមកិត្តយសជាបវរកញ្ញាម៉ាសាឈូសិត កាលពីថ្ងៃទី១៩វិច្ឆិកាកន្លងទៅ នៅមហាសាល‹Lowell Memorial Auditirium›រៀបចំឡើងដោយផលិកម្ម‹Clemente Production, LLC›។ នេះជាការប្រគួតដើមដំបូង មុនជ័យលាភីនឹងទៅប្រកួតយកកិត្តិយសជា បវរកញ្ញាសហរដ្ឋអាមេរីក រួចបន្ទាប់មក ជាបវរកញ្ញាពីភពលោក ថែមទៀត។ ក្លេម៉ង់តេ អ្នកដឹកនាំកម្មវិធីនិយាយថា‹ខ្ញុំមានការកក់ក្តៅណាស់ ចំពោះការចូលប្រកួត នឹងគុណភាពនៃអ្នកចូលរួមមកពីជុំវិញរដ្ឋម៉ាសាឈូសិត,› ក្លេម៉ង់តេ បន្ថែមថា‹… ការប្រឡងបវរកញ្ញា គឺជាមាគ៌ាដ៏អស្ចារ្យមួយសម្រាប់យុវៈនារី ដែលមានបំណងប្រាថ្នានឹងចង់ធ្វើឱ្យបានសម្រេចអ្វីមួយ,ឱ្យអាចដើរទៅដល់គោលដៅផ្ទាល់ខ្លួន នឹងវិជ្ជាជីវៈនោះបាន›។ ការប្រឡងបវរកញ្ញានេះបានប្រព្រឹត្តទៅ២ថ្ងៃ នៅឡូវែលយើងនេះ ហើយបានលទ្ធផលជ័យជំនះទៅកញ្ញា

បុណ្យឯករាជ្យជាតិ-កំណត់ប្រវត្តិសាស្ត្រ

ដកស្រងនឹងបកប្រែពីភាសាបារាំងពីសៀវភៅ‹‹Les Cles du Cambodge›› ដោយខ្មែរផុសស.រ.អា. ឆ្នាំ១៩៤៦ *ថ្ងៃ៤មករា- ចុះហត្ថលេខាព្រមព្រាងខ្មែរ-បារាំង បញ្ចប់របប‹អាណាព្យាបាល›- ឯករាជ្យរដ្ឋបាល, តែនៅរក្សាទីប្រឹក្សាក្រសួងធំៗ នឹងនៅគ្រប់គ្រងក្រសួងកងទ័ពនឹងការបរទេស។ កម្ពុជានៅជាសមាជិកសហព័ន្ធបារាំង។ *ថ្ងៃទី១កញ្ញា-បោះឆ្នោតទី១សម្រាប់‹សភាធម្មនុញ្ញ›-គណបក្សប្រជាធិបតេយ្យបានឆ្នោតភាគច្រើនដាច់ខាត *ថ្ងៃទី១៧វិច្ឆិការ- ដំណោះស្រាយបារាំង-សៀមប្រគល់ដីដែលកាត់យកដោយរដ្ឋបាល‹តូក្យូ›ឱ្យទៅសៀមនាឆ្នាំ១៧៤១- ត្រឡប់មកឱ្យកម្ពុជាវិញ ដូចកិច្ចព្រមព្រាងបារាំង-សៀមកាលពីឆ្នាំ១៩៣៧មកវិញ។ ឆ្នាំឌ១៩៤៧ *ថ្ងៃ៦ឧសភា- ខ្មែរអនុម័ទ‹រដ្ឋធម្មនុញ្ញថ្មី› – ហើយក្លាយទៅជា‹ព្រះរាជាណាចក្រកម្ពុជាអាស្រ័យធម្មនុញ្ញ› *ថ្ងៃទី១១កក្កដា- មេដឹកនាំគណបក្សប្រជាធិបតេយ្យទ្រង់ ស៊ីសុវត្ត យុត្តិវង្ស បានត្រូវសុគតដោយមិនដឹងហេតុ *ថ្ងៃ២១ធ្នូ- បោះឆ្នោតសភាជាតិក្រោមរដ្ឋធម្មនុញ្ញថ្មី- គណបក្សប្រជាធិបតេយ្យទទួលបានអាសនៈភាគច្រើនដាច់ខាត ឆ្នាំ១៩៤៨*ថ្ងៃទី២មករា-

(ភូមិសាស្ត្រនយោបាយ) ចិនដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

ដោយខ្មែរផុសស.រ.អា. គីម យ៉ង់អូន ប្រធានាធិបតីប្រទេសកូរ៉េខាងជើង បានផ្ញើរសារមួយមក ឌណល ត្រម ប្រធានាធិបតីជាប់ឆ្នោតអាមេរីកាំង នៅថ្ងៃបន្ទាប់ពីជាប់ឆ្នោតមក មិនមែនជូនពរទេតែរំលឹកសហរដ្ឋអាមេរីកថា‹កូរ៉េខាងជើងមានអាវុធបរមាណូដែលបានសាករួចហើយ ឱ្យអាមេរីកកុំភ្លេចនឹងធ្វើការចរចារនឹងខ្លួន›។ កូរ៉េខាងជើងចង់ធ្វើមហាអំណាចយោធា ដោយចង់ខិតជីតអាមេរីកាំង បានត្រូវប្រទេសចិនប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាលើកដំបូងនឹងគួរឱ្យចម្លែកនាថ្ងៃបន្ទាប់ភ្លាមមក។   ប្រធានាធិបតីនៃកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គើនហ៊ី មានការព្រួយបារម្មជាងគេ ដោយសារភាពគ្រោះថ្នាក់ដោយអាវុធប្រល័យលោកចម្ងាយខ្លីនេះ នៅក្នុងដៃជនផ្តាច់ការ បានធ្វើការតវ៉ាឱ្យបញ្ឈប់ការបង្កើតអាវុធបរមាណូនៅកូរ៉េខាងជើងនេះតាំងពីខែមិនាមកម្លេះ ហើយអង្គការសហប្រជាជាតិក៏បានសម្រេច ទាមទារឱ្យធ្វើការបញ្ឈប់ផលិតកាំជ្រួចនេះរួចហើយដែរ តែកូរ៉េខាងជើងមិនដែលសម្តែងការខ្វល់ខ្វាយនឹងសេចក្តីសម្រេចនោះទេ។ ជាលើកដំបូងបង្អស់នឹងគួរឱ្យចម្លែក ប្រទេសចិនដែលនៅជិតគ្នានោះ បានបង្ហាញធ្មុងទៅកូរ៉េខាងជើង ដែលតែងតែក្អេងក្អាងដោយកម្លាំងទ័ពដ៏ខ្លាំងក្លារបស់ខ្លួន ដាក់កូរ៉េខាងត្បូងដែលនៅជាប់ព្រុំដែនគ្នា, ដាក់‹ណេតូ›ដែលកំពុងជាប់ដៃនឹង‹អាយស៊ីស›រដ្ឋមូស្លីមនៅតំបន់កណ្តាលខាងកើត,

ជនជាតិ‹ហម៉ុង›ម្នាក់ឡើងជាអភិបាលក្រុង‹ឯកហ្គ្រោ›រដ្ឋកាលីហ្វ័រញ៉ា Elk Grove makes history: Meet America’s first Hmong mayor

ប្រែសម្រួលដោយខ្មែរផុសស.រ.អា. ស្ទីវ លី Steve Lyអាមេរីកាំងដើមកំណើតជាជនជាតិ‹ហម៉ុង›នឹងត្រូវធ្វើសច្ចាប្រណិធាននៅថ្ងៃទី១៤ធ្នូខាងមុខ នៅទីក្រុង‹ឯកហ្គ្រោ›នៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទទួលដំណែងជាអភិបាលក្រុងដែលមានពលរដ្ឋ167,000នាក់ ជាទីដំបូងបង្អស់របស់ប្រវត្តិសាស្ត្រជនជាតិ‹ហម៉ុង›ដែលបានមករស់នៅសហរដ្ឋអាមេរីកនេះ។ គ្រួសារ ស្ទីវ ជាជនជាតិ‹ហម៉ុង›រស់នៅជាជនជាតិភាគតិចរបស់ប្រទេសឡាវ និយាយភាសាខ្លួនឯង មានវប្បធម៌ប្រចាំជនជាតិ ប៉ុន្តែមិនមានប្រទេសទេ។ ជនជាតិ‹ហម៉ុង›រស់នៅជាទាហ៊ានសម្ងាត់របស់សហរដ្ឋអាមេរីក ប្រយុទ្ធប្រឆាំងនឹងកុម្មុយនីស្តដែលរាតត្បាតនៅអាស៊ីអគ្នេយ៍។ ស្ទីវ លី បានមកដល់សហរដ្ឋអាមេរីក កាលពីជាង៣០ឆ្នាំមុន គេចផុតពីការគម្រាមកំហែងរបស់កុម្មុយនិស្ត្ នៅប្រទេសឡាវដែលខ្លួនរស់នៅ, ពេលនោះមានអាយុ៤ឆ្នាំ គ្រួសារគ្មានលុយ ហើយក៏មិនចេះភាសាអាមេរីកាំងថែមទៀត។ ជាទូទៅ ជនជាតិ‹ហម៉ុង›នៅពេលមកដល់សហរដ្ឋអាមេរីក ច្រើនមករស់នៅជុំគ្នាជាសហគមន៍ជនជាតិធំនៅឯ‹មេនីសុតា› នឹង‹កាលីហ្វ័រញ៉ា›។ ស្ទីវ លី មុននឹងមកដល់ពេលកាន់សាលាក្រុង‹ឯកហ្គ្រោ›នេះ

The Salvation Army Holiday Season Has Started

by Soben Pin On November 3rd, I attended the Salvation Army of Greater Lowell’s 24th Annual Christmas Castle Breakfast. It was a kick-off event that marked the beginning of the Holiday Season

‹ប្រវត្តិក្រុងឡូវែល› ពីតំបន់‹កាណាល់ហាមីលតុន›ទៅ‹មណ្ឌលជឿនលឿនអាមេរីកាំង›Hamilton Canal District: A Center of American Innovation

ដោយ ឌីក ហាវ ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា. កាលពីប៉ុន្មានសប្តាហ៍មុន, គណក្រុមប្រឹក្សាក្រុងឡូវែល បានបោះឆ្នោតដាក់ឈ្មោះថ្មីឱ្យ‹តំបន់កាណាលហាមីលតុន›ទៅជា‹មណ្ឌលជឿនលៀនអាមេរីកាំង›ទៅវិញ។ ពាក្យ‹ជឿនលឿន›គឺជាផ្លាកត្រឹមត្រូវ បានត្រូវបំពាក់ឱ្យបំណែកតំបន់ដ៏ទូលំទូលាយនេះ ដែលធ្លាប់មានភាពជឿនលឿនមែននៅក្នុងប្រវត្តិសាស្ត្រ។ គ្រឿងម៉ាស៊ីនដែលបានត្រូវប្រើនៅរោងចក្រឡូវែលដំបូងបង្អស់ គឺធ្វើនៅ‹វ៉លថាំ› ប៉ុន្តែនៅបន្ទាប់ភ្លាមមក ក្រុមហ៊ុនធ្វើម៉ាស៊ីននៅ‹មែរីំម៉ាក›បានបង្កើត‹ហាងធ្វើគ្រឿងចក្រ›សម្រាប់ប្រើខ្លួនឯង ក៏បានរីកដុះដាលក្នុងរោងចក្ររបស់ក្រុង។ ចុះឈ្មោះបង្កើតជាក្រុមហ៊ុនដាច់ពីគ្នានៅឆ្នាំ១៨៤៥ ហាងលក់ម៉ាស៊ីននៅឡូវែល បន្ទាប់មកផលិតបានម៉ាស៊ីនត្បាញសំឡី, ម៉ាស៊ីនបូមទឹក, នឹងបង្កើតក្បាលរថភ្លើងសម្រាប់គ្រុមហ៊ុនប្រើពាសពេញអាមេរីកទៀត។ មកដល់ឆ្នាំ១៨៦០ ឡូវែលបានក្លាយជាទីក្រុងដែលធំបំផុតនៅ‹ម៉ាសឈូសិត›ដែលមានប្រជាជន៣៦,០០០នាក់រស់នៅ ដែលប្រើកម្មករ១៤,០០០នាក់ នៅក្នុងរោងចក្រតំបាញ៥២របស់ក្រុង។ ជារៀងរាល់អាទីត្យ រោងចក្រទាំងនោះ បានបង្វិលសំឡី៨០០,០០០ផោន ឱ្យទៅជាក្រណាត់កាត់ខោអាវប្រវែង២,៤លានយ៉ាដ។ ផ្លូវរថភ្លើងបានទៅជាសំខាន់ខ្លាំងឡើង សម្រាប់ដឹកនាំសំឡីចូលក្រុង នឹងសម្រាប់ដឹកនាំផលិតផលធ្វើហើយចេញពីទីក្រុង

CMAA to host the 32nd Annual Celebration

by KhmerPost USA The Cambodian Mutual Assistance Association of Greater Lowell (CMAA) will hold its 32nd annual celebration on Saturday December 3rd at Sompao Meas Hall in Lowell. The fundraising event will

ព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក បណ្តែត ប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៦

ដោយ ពិទូ ពិន ស្ថិតក្រោមកំដៅថ្ងៃក្តៅគួរសម និងខ្យល់ ទន្លេត្រសៀកៗយុវជនខ្មែរចំរុះវ័យសម្បុរខ្មៅមាឌ មាំប្រកបដោយទឹកមុខញញឹមរីករាយពោរពេញ ទៅដោយក្តីសង្ឍឹមក្នុងសន្តិភាពបានបន្លឺសំលេង ជយោៗ ឈ្នះៗ និងទូងស្គរលាន់រំពងពេញឆ្នេរទន្លេ យុវជននិមួយៗមានឯកសណ្ឋាន អាវយឺត និងមួកដ៍ស្រស់ស្អាតចំរុះពណ៌ មានពណ៌ ស ខៀវ បៃតង ក្រហម លឿង ទឹកក្រូច ត្រួយ ចេក គួបផ្សំនឹងសោភ័ណភាពដ៏អស្ចារ្យគ្មានពីរ នៃទូកង ទូកចែវ គួរជាទីគយគន់នៅក្បាលទូក និងកន្ទុយទូកមានការសែនព្រេនយ៉ាងខ្ជាប់ខ្ជួន ដោយមានជំនឿថា ទូកនិមួយៗមានបារមីសណ្ឋិត ហេតុនេះហើយទូកនិមួយបានរៀបចំឡើងយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីជៀសវាងហេតុការមិន

អ្នកអានសួរពីច្បាប់បោះឆ្នោតនៅសហរដ្ឋអាមេរីក

បោះឆ្នោតរួចហើយ ប្រធានាធិបតីជាប់ឆ្នោតបានទៅ លោក ឌណល ត្រម ប៉ុន្តែ លោកស្រី ហ៊ីឡារី គ្លីងតុង បានសន្លឹកឆ្នោតច្រើនជាង – មិត្តអ្នកអានយើងសួរថាៈ ១-បើបេក្ខនារី ហ៊ីឡារី គ្លីងតុន ទទួលបានសន្លឹកឆ្នោតច្រើនជាង ហេតុអ្វីក៏ទៅជាចាញ់ឆ្នោតទៅវិញ? លោកស្រី ហ៊ីឡារី គ្លីងតុន ទទួលបានសន្លឹករួមទូទាំងប្រទេសឆ្នោតចំនួន 63 600 447 លោក ឌណល ត្រម បានសន្លឹកឆ្នោតទួទាំងប្រទេសចំនួន 61 934 411 ក៏ប៉ុន្តែច្បាប់បោះឆ្នោតអាមេរីកាំង

សហរដ្ឋអាមេរិក-ការផ្លាស់ប្តូរលិខិតឆ្លងដែនថ្មីនិងមកដល់ក្នុងពេលឆាប់ៗនេះ

ទាំងនេះគឺជាអ្វីដែលយើងគួរតែដឹង! ចំពោះលិខិតឆ្លងដែន​ ទូទៅគឺមានពណ៌ខុសគ្នាដូចជា​​​​​​​​​​​​​​៖ ពណ៌ក្រហម, បៃតង, និងខ្មៅ ជាដើម។​ ដោយមានលក្ខ័ណខ្លះៗនៅខាងក្រោយពណ៌ ដូចជា ប្រវត្តិសាស្រ្ត, នយោបាយ និង សាសនា​។ អី្វផ្សេងទៀត?​​ វាអាចដូចទៅនិង ទង់ជាតិ​ រឺជំនឿរ ផ្សេងៗ។​ពេលវេលា កែតំរូវ៖ នៅលើទំរង់លិខិតឆ្លងដែនថ្មីដែលចាប់ផ្តើមពាក់វែនតាលើរូបថតក្នុងលិខិតឆ្លងដែន តំរូវអោយអ្នកធ្វើដំណើរមានការដាក់ស្នើសុំឡើងវិញ​ និង បងប្រាក់សេវាលើទំរង់ឯកសារធ្វើលិខិតឆ្លងដែនសាជាថ្មីម្តងទៀត។ ដោយយោងតាមក្រសួងការបរទេស​ រូបថតអាចផ្ញើរឡើងវិញបានដោយមិនបាច់បង់ថ្លៃសេវាម្តងទៀតនោះទេ។​ កាផ្លាស់ប្តូរលិខិតឆ្លងដែនដែលកំពុងនិងមកដល់ ហើយប្រសិនបើអ្នកមានគំរោងធ្វើដំណើរនាពេលអនាគត​ ជាពិសេសប្រសិនបើអ្នកនៅក្នុងចំណោម ជនជាតិអាមេរិកចំនួន ៤៩លាននាក់ ដែលលិខិតឆ្លងដែនរបស់ពួកគេត្រូវផុតកំណត់ក្នុងកំឡុងពេល ២

ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦

ដោយ ហ្រង់ស្វា ប៉ុងសូ (តពីលេខមុន) ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា   *សេចក្តីថ្លែងការណ៍របស់ សម រង្សី នៅវិមានរដ្ឋាភិបាល ប្រ៊ុចសែល សុំឱ្យសើរើការនាំចូលដោយសេរីនូវផលិតផលតម្បាញខ្មែរមកក្នុងអឺរ៉ុប, ដែលមានតម្លៃ៣,៨កោដិដិល្លា ជាថ្នូរនឹងការតម្លើងគុណភាពនៃស្ថានភាពសិទ្ធីមនុស្ស, បាានបង្ករឱ្យមានមិនពេញចិត្តពីសហជីពមួយចំនួន ដែលមើលឃើញថា សេចក្តីថ្លែងការណ៏នេះ អាចនឹងនាំគ្រោះថ្នាក់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា(CD du 20.07.16). *ប្រទេសជប៉ុនបានធ្វើអំណោយរថយន្តក្រុងចំនួន១៧០ថ្មី ដើម្បីដឹកសាធារណជនខ្មែរ ក្នុងរយៈពេល៤ឆ្នាំទៅមុខ បន្ថែមលើចំនួន៥៧ ដែលបានផ្តល់ នឹងកំពុងប្រើរួចទៅហើយ(CD du 22.07.16) សិក្សាធិការ *ប្រព័ន្ធអាំងទែណែត នឹងត្រូវដាក់ឱ្យប្រើនៅសាលារៀនចំនួន៥,០០០(CD

ភូមិសាស្ត្រនយោបាយ ហ្វីលីពីនដោះដៃពីអាមេរីកាំងទៅចូលចិន

ដោយ ពិន សំខុន ជាប់ឆ្នោតប្រមាណ១ខែប៉ុណ្ណោះ លោកប្រធានាធីបតី រ៉ូឌ្រីហ្គូឌូធើតេ នៃប្រទេសហ្វីលីព្ពីន បានទៅធ្វើទស្សនកិច្ចផ្លូវការណ៍៤ថ្ងៃ នៅប្រទេសចិនមុនសម្ពន្ធមិត្រយូរឆ្នាំ គឺស.រ.អា. ឬ ជប៉ុន មិនតែប៉ុណ្ណោះថែមទាំងប្រកាស យ៉ាងគួរឱ្យភ្ញាក់ផ្អើល នៅប្រទេសចិនថា‹នេះជាឱកាសសម្រាប់បែកគ្នាពីស.រ.អា.›។ ពេលត្រឡប់មកប្រទេសវិញ បាននាំជំនួយចិនចំនួន ១៣.០០០,៥លានមកហ្វីលីព្ពីនវិញផង។សង្គ្រាមត្រជាក់បានផ្ទុះឡើងវិញ មិនមែនអាមេរីកទល់នឹងរុស្សីដូចមុនទៀតទេ តែអាមេរិកទល់នឹងចិន។ ប្រទេសហ្វីលីព្ពីន ជាប្រទេសសម្ពន្ធមិត្រយូរឆ្នាំនៃសហរដ្ឋអាមេរីក មានវិនិយោគអាមេរីកាំងប្រមាណជាង៤ពាន់លានកន្លះ នឹងមានប្រជាពលរដ្ឋមករស់នៅសហរដ្ឋអាមេរីកជីត៣លាននាក់ គឺជាអំណោយផលដែលបានទទួលពីសហរដ្ឋ ដោយសារទំនាក់ទំនងពិសេសនេះ។ ចាប់តាំងពិប្រទេសចិនរកស៊ីមានបាន ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរីកមក ចិនបានបង្កើនឥទ្ធិពលយោធាម្តងបន្តិចៗ រហូតដល់បានឈ្នោះជាមហាអំណាច‹នាគ›ក្នុងតំបន់បាន។ ប្រមាណជា១០ឆ្នាំចុងក្រោយនេះ ចិនបានដណ្តើមយកប្រជុំកោះ‹ស្បាតឡី›

ខ្មែរឡូវែលធ្វើបុណ្យ“ហាឡូវីន”

ខ្មែរផុសស.រ.អា នារសៀលថ្ងៃទី ២៩ ខែតុលា នៅភោជនី ដ្ឋាន សាន់នីដា ក្នុងទីក្រុងឡូវែល សហគមន៍ខ្មែរ បានប្រារឰពិធីបុណ្យហាឡូវីន ដែលជាបុណ្យ ប្រពៃណីរបស់ជនជាតិអាមេរិកាំងក្នុងនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគណក្រុម ប្រឹក្សាក្រុងនៃទីក្រុងឡូវែល ព្រមទាំងបងប្អូន ខ្មែរប្រមាណ២០០នាក់ ។     បើទោះជាពិធីបុណ្យហាឡូវីន មិនមែនជា បុណ្យជាតិរបស់ខ្មែរក៏ដោយ ប៉ុន្តែខ្មែរ-អាមេរិ កាំងបានធ្វើឱ្យក្រុមដឹកនាំសិល្បៈរៀបចំកម្មវិធី ទាក់ទាញការចូលចិត្តពីសហគមន៍ខ្មែរបានយ៉ាង ច្រើន គេមានទាំងលើកការសម្តែងសិល្បៈ ល្ខោន បាសាក់ដែលមានលក្ខណៈគូរមុខមាត់ នឹងស្លៀក ពាក់គ្រឿងតាមប្រពៃណី

លទ្ធផលបោះឆ្នោតនៅឡូវែល-សង្កាត់លេខ១៨-នឹងតំបន់ជុំវិញ

ដោយ ខ្មែរផុសស.រ.អា. លទ្ធផលការប្រគួតនៅ‹មីឌលសិច›សង្កាត់លេខ១៨ ការប្រកួតរវាងបេក្ខជនខ្មែរអាមេរីកាំង២រូប គឺ រ៉ាឌី ម៉ម នឹង ខេមរា កៃ នៅសង្កាត់លេខ១៨ មីឌលសិច បានសម្រេចលទ្ធផលដូចតទៅៈ រ៉ាឌី ម៉ម បានឆ្នោត៧១,៧%ត្រូវនឹង៧៩៨៥នាក់ រីឯ ខេមរា កៃ បាន២៧%ត្រូវនឹង៣០៩១នាក់ ក្នុងចំណោមអ្នកបោះឆ្នោតក្នុងសង្កាត់១៨មីឌលសិច ៥៨%ត្រូវនឹង ១២១១៧នាក់។   លទ្ធផលនេះមានន័យយ៉ាងណា?លោក រ៉ាឌី ម៉ម ក៏បានត្រូវតែងតាំងជាតំណាងរដ្ឋក្នុងអាណត្តិថ្មីទៀត។ មុនពេលបោះឆ្នោតផ្តាច់ព្រ័តបន្តិច យើងបានតាំងសំនួរមួយដល់សមាជីកអ្នកគាំទ្របេក្ខជនទាំង២នាក់ ដែលកំពុងកាន់បដារតាមផ្លូវថា‹តើចាប់ពីពេលបោះឆ្នោតរួចហើយទៅ សហគមន៍ខ្មែរយើងនឹងមានការផ្សះផ្សាឈប់ឈ្លោះគ្នាទេ?›ចម្លើយមានដូចគ្នាថា‹ខ្មែរមានទម្លាប់ឈ្លោះគ្នានៅក្នុងឈាមទៅហើយមិនមានផ្តូរបានទេ›,

A Call to Vote Kamara Kay for State Representative

By Soben Pin Over the course of nearly a decade the KhmerPost USA has only ever endorsed one other political candidate: Maura Healey for Attorney General back in 2014. And I am

Governor Charlie Baker Endorses Kamara Kay for State rep. 18th District

Lowell – on Tuesday November 1st, Governor Charlie Baker endorsed Kamara Kay for state representative in the 18th Middlesex District. “Kamara Kay epitomizes the hope and promise of America,” said Governor Baker. “After

ខួបថ្ងៃ២៣តុលាប្រារព្ធនៅឡូវែល

ដោយ ខ្មែរផុសស.រ.អា. រំលឹកខួបថ្ងៃ‹២៣តុលា១៩៩១› មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយសារតែកិច្ចព្រមព្រាងដែលធ្វើនៅក្រុងប៉ារីសនាថ្ងៃនោះ បានសន្យាថានឹងផ្តល់សុខសន្តិភាពនឹងលទ្ធីប្រជាធិបតេយ្យដល់ប្រទេសកម្ពុជា នឹងប្រជាពលរដ្ឋខ្មែរហើយកងរក្សាសន្តិភាពសហប្រជាជាតិ ក៏បានចូលមករៀបចំបញ្ចប់សង្គ្រាមរវាងខ្មែរនឹងខ្មែរ ប្តើមការបោះឆ្នោតសាកល ហើយធានាការគោរពសិទ្ធមនុស្សចាប់តាំងពីពេនោះមក គួរឱ្យមានសង្ឃឹមជាទីបំផុត… ក៏ប៉ុន្តែ ២៥ឆ្នាំក្រោយមក ឈាមខ្មែរនៅតែហូរមិនដែលស្រាក សិទ្ធពលរដ្ឋខ្មែរនៅតែត្រូវខ្មែរគ្នាឯងប្រវ័ញ្ញរំលោភ ជនភៀសខ្លួននយោបាយ ភៀសរបបផ្តាច់ការ ភៀសទូរភឹក្សសេដ្ឋកិច្ច នៅតែបន្ត… ដែលជាបុព្វហេតុ ដែលនៅគ្រប់ទីកន្លែង ធ្វើឱ្យមានការរំលឹកខួបនៃថ្ងៃ‹២៣តុលា១៩៩១› យ៉ាងទូលំទូលាយនៅតាមសហគមន៍ខ្មែរដែលនៅរាយពេញពីភពលោក ហើយទាមទារឱ្យភាគីហត្ថលេខី ត្រឡប់មកពង្រឹងសេចក្តីសម្រេចរបស់ខ្លួន ដើម្បីឱ្យមានការគោរពកិច្ចព្រមព្រាងនោះក្រុងប៉ារីសនោះ ឱ្យបានត្រឹមត្រូវ។   ខួបថ្ងៃទី២៣ត្រូវនឹងថ្ងៃអាទិត្យនៃឆ្នាំនេះនៅឡូវែល តាមការណែនាំរបស់ ឬទ្ធី អ៊ុង

លោក ប្រាហ៊ីម ខៃ គាំទ្របេក្ខភាព ខេមរា ឈរជាដំណាងរដ្ឋ

ឳពុកខេមរា ខៃ គឺលោក ប្រាហ៊ីម ខៃ ជាព្រឹទ្ធាចារ្យសហគមន៏ខ្មែរនៅឡូវែលជាង៣០ឆ្នាំមកហើយ បាននិយាយសម្តែងការគាំទ្រដល់បេក្ខភាពរបស់កូនប្រុសលោក ឈរឱ្យគេបោះឆ្នោតជា‹តំណាងរដ្ឋសង្កាត់លេខ១៨›កាលពីថ្ងៃទី២៤តុលា យ៉ាងនេះថា‹ខ្ញុំគាំទ្រយ៉ាងពេញទំហ៊ឹង បេក្ខភាពរបស់កូនខ្ញុំ ពីព្រោះសហគមន៍ខ្មែរយើង ក៏ដូចជាសហគមន៍ជនភាគតិចឯទៀតៗ ត្រូវការអ្នកចេះដឹង នឹងស្គាល់ខុសត្រូវខ្លាំងណាស់ ខ្ញុំមានជំនឿថា កូនខ្ញុំប្រាកដជាអាចធ្វើការបំរើសហគមន៍ទាំងមូលគួរជាទីទុកចិត្តរបស់ខ្ញុំ នឹងរបស់លោកអ្នកបាន។ ខ្ញុំមិនអាចនិយាយអះអាងនេះដោយសារតែ ខេមរា ជាកូនរបស់ខ្ញុំនោះទេ! តែដោយសារសមត្ថភាពរបស់គេខ្ពង់ខ្ពស់ជាងខ្ញុំ នឹងខ្ញុំយល់ថាប្រាកដជាខ្ពង់ខ្ពស់ជាគូរប្រគួតរបស់គេឆ្ងាយណាស់ ដែលខ្ញុំយល់ថា មិនគួរឱ្យសហគមន៍យើងរង់ចាំទទួលភាពរុងរឿងយូរបានតទៅទៀតទេ។ ខ្ញុំធ្លាប់បូជាកម្លាំងកាយនឹងចិត្តសីលធម៌ ជូនបងប្អូនខ្មែរយើងច្រើនឆ្នាំមកហើយ ហើយនៅតែចង់ឱ្យទម្លាប់នេះមានដំណើរមិនចេះចប់ ជាមួយស្នាដៃកូនខ្ញុំ ដែលខ្ញុំមានជំនឿយ៉ាងមុះមុត ថា បើឈ្នះឆ្នោតទៅ មិនអាចក្បត់ឆន្ទៈបងប្អូនបានទេ។