Category Archives: English
36th Annual Lowell Plan Breakfast
by Soben Pin On September 29th, i attended the Lowell Plan 36th Annual Breakfast, an event in Lowell that gathers many city officials and business leaders together to talk about the accomplishments
ឧទ្យានប្រវត្តិសាស្ត្រជាតិមានអាយុ១០០ឆ្នាំហើយ Centenal of Lowell National Historical Park
ដោយ ខ្មែរផុសស.រ.អា. ‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›នៅឡូវែល មានអាយុ១០០ឆ្នាំហើយ គឺជាស្នាដៃថែររក្សាសម្បត្តិជាប្រវត្តិសាស្ត្រជាតិរបស់អ្នកគ្រប់គ្រងតំបន់ រួមទាំងអ្នកគ្រប់គ្រងរដ្ឋដែលបានបន្សល់ទុកនូវភស្តុតាងជាមេរៀននៃអតីតកាល ដល់អ្នកជំនាន់ក្រោយ ឱ្យបានឃើញការប្រឹងប្រែងក៏សាងអនាគតរបស់អ្នកជំនាន់មុន ទុកបន្តរឱ្យបានឃើញជាក់ស្តែង ដែលស្របតាមទ្រឹស្តី‹រៀនពីមេរៀនអតីតកាលសម្រាប់បោះជម្ហៀនទៅមុខ›។ អ្នកគ្រប់គ្រងឧទ្យានជាតិ‹The Rangers›នៅឡូវែល ទើបតែរំលឹកពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កាលពីថ្ងៃទិ២៥សីហាកន្លងទៅ នៅសាលាក្រុងឡូវែល។ ‹សួនឧទ្យានប្រវត្តិសាស្ត្រ›មិនត្រឹមតែសួនច្បារ- ព្រៃឈើ តែប៉ុណ្ណោះទេ គឺរាប់ទាំងអាគ៌ាអាគារធំៗដែលមានជាប់ប្រវត្តិសាស្ត្រ ជ្រលងព្រែកជីកដែលកំពុងហូរកាត់ទីក្រុងឡូវែលរួមទាំងដងស្ទឹង‹មេរីម៉ាក› រូបសំណាក់បូរាណ ឬផ្នូរខ្មោចបុព្វបុរសជាដើម សុទ្ធសឹងបានត្រូវចាត់ទុកជា‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›ទាំងអស់ ដែលក្រុងឡូវែលមានសំណាង ជាពិសេសអស្ចារ្យនោះ ដោយការសារការថែរសម្ភស្សក្រុង ការទុកឱ្យក្រុងនិយាយប្រវត្តិសាស្ត្រដ៏សន្ធឹកសន្ធាប់របស់ខ្លួន ជាហេតុធ្វើឱ្យក្រុងនេះក្លាយជាកន្លែងដែលទាក់ទាញទេសចរកាន់តែច្រើន នឹងជាកន្លែងដែលគួរឱ្យចង់រស់នៅកាន់តែខ្លាំងឡើង។ ទង់ជាតិដំណាងឱ្យ‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›បានត្រូវលើកឡើងនៅសាលាក្រុងឡូវែល ក្នុងរយពេល១ខែ ដោយក្រុមអភិរក្ស
បោះឆ្នោតសម្រាប់សេដ្ឋវិមានបង្ហាញអ្នកឈ្នះអ្នកចាញ់កាន់តែប្រាកដ
Presidential Election ដោយ ពិន សំខុន នៅថ្ងៃអាទីត្យកន្លងទៅនេះ ហ៊ីឡារី ក្លីងតុន នឹងឌណល ត្រម បានចេញមកធ្វើការជជែកប្រកួតគ្នា តាមកញ្ចក់ទូរទស្សន៍ ជូនសាធារណជន ដើម្បីឱ្យអ្នកបោះឆ្នោតស្គាល់កាន់តែច្បាស់ ពីបេក្ខជនប្រធានាធិបតីរបស់គេ។ រំពេចបន្ទាប់មក នាម៉ោង១២យប់ លទ្ធផលពីអ្នកតាមដានទូរទស្សន៍ បានផ្តល់ជ័យជំនះដល់ ‹ហ៊ីឡារី› ៥៤% ទល់នឹង ឌណល ៣៧%។ នេះគឺជាលើកទី២ ដែលប្រជាពលរដ្ឋ អ្នកតាមដានការជជែកទល់មុខ បញ្ចេញមតិគាំទ្រកំរឹតខ្ពស់ចំពោះ ហ៊ីឡារី ក្លីងតុន នៅប្រមាណតែកន្លះខែប៉ុណ្ណោះ មុនការបោះឆ្នោតផ្តាច់ព្រ័ត្រ
Community Forum with U.S. Ambassador William Heidt to Cambodia to held at MCC, Lowell Campus
Lowell — Community Forum with U.S. Ambassador to Cambodia William Heidt on our Lowell campus to be held on Wednesday, October 5th, 2016 at Middlesex Community College, Lowell Campus’s Cafeteria (Cowan Center)
Imagine Boston 2030 Announces Finallized Suggested Reading list to Engage Residents in the Conversation of Boston’s Future
BOSTON – Thursday, September 29, 2016 – As part of Imagine Boston 2030’s community engagement process, Mayor Martin J. Walsh today announced Imagine Boston 2030’s finalized suggested reading list, adding
ក្រុងខ្មែរឡូវែលសម្ភោធន៍រូបចម្លាក់ព្រហ្មបាយ័ន
ដោយខ្មែរផុសស.រ.អា. រូបចម្លាក់‹ព្រហ្មបាយ័ន›គំរូចម្លងពីប្រាសាទព្រហ្មបាយ័ននៅសៀមរាប, ធ្វើពីថ្មភក់ Sandstoneប្រភពថ្មភ្នំខេត្តសៀមរាប, ឆ្លាក់ដោយវិចិត្រករ‹ម៉ៅ ម៉ូវ›នៃក្រុមហ៊ុនសិល្បៈខ្មែរ បានត្រូវយកមកពីប្រទេសកម្ពុជា មកតម្លើងនៅចំនួបផ្លូវ‹មីឌលសិច›នឹងផ្លូវ‹ប្រេន› ដែលជាក្លោងទ្វារនៃក្រុងខ្មែរឡូវែល កាលពីថ្ងៃអាទិត្យទី២៥កញ្ញាឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក ដោយសមាគមក្រុងខ្មែរឡូវែល ដឹកនាំដោយអ្នកស្រី ផល្លីពង្សលក្ខិណាសាធុកា នៅចំពោះមុខភ្ញៀវផ្លូវការនឹងសាធារណជនប្រមាណ១០០ នាក់។ នេះជាលើកដំបូងបំផុត ដែលនៅក្នុងប្រវត្តិនៃសហគមន៍ខ្មែរនៅសហរដ្ឋអាមេរីកនេះ មានការតាំងរូបចម្លាក់ថ្មតំណាងវប្បធម៌ខ្មែរ ជាលក្ខណៈផ្លូវការលើទឹកដីថ្មី កសាងឡើងដោយប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួននៅ‹ឡូវែល› ថ្វីត្បិតតែក្រុងខ្មែរនេះ កើតក្រោយសហគមន៌ខ្មែរដ៏ធំបង្អស់មួយ នាទីក្រុងឡុងប៊ីចក៏ដោយ។ ចាប់តាំងពីព្រលឹមស្រាងៗ តុប្រកបដោយសំណែនពោរពេញ មានក្បាលជ្រូក មានស្ងោ នុំនែកនឹងផ្លែឈើ នៅកន្លែងមានតាំងបាយសី៩ជាន់ ដាក់សែនថ្វាយវត្ថុសាកសិទ្ធមានថ្វាយទាំងភ្លេងពិណពាតប្រកុំដោយក្រុមលោកគ្រូ សុង
ស្ថានភាពប្តូរបន្ទាប់ពីជជែលទល់មុខទីមួយៈ ហីឡារី ក្លីងតុន និង ឌណល ត្រម
បេក្ខជនប្រធានាទីបតិអាមេរីកាំងបាន ធ្វើការជជែកទល់មុខជាលើកដំបូង នៅចំពោះមុខក្រុមអ្នកកាសែតធំៗ កាលពីថ្ងៃ២៦កញ្ញា២០១៦បេលាម៉ោង៩យប់។មកទល់ពេលនេះ បេក្ខជនទាំងពីរ មិនមានប្រជាប្រីយភាពទេ តែបន្ទាប់ពីជជែកទល់មុខទី១ ការស្ទង់មតិCNN ភ្លាមៗ លទ្ធផលលើកិច្ចការបរទេសៈ ហ៊ីឡារី ៦២% ឌណល ២៧ – លទ្ធផលលើសេដ្ឋកិច្ចៈ ហ៊ីឡារី ៥៤% ឌណល ៤៥% ។ នៅមានការជជែកទល់មុខរបៀបនេះ២ដងទៀត នៅមុនពេលបោះឆ្នោត ថ្ងៃទី៨វិច្ឆិការ។
សៀងហៃទីក្រុងធំរបស់ចិនកុម្មុយនិស្ត
ដោយ ពិន សំខុន តពីលេខមុន ‹ប្រព័ន្ធអាំងទែណែត›ពិសណ្ឋាគារទៅ ជាមួយបុគ្គលិកនៅកម្ពុជានឹងនៅឡូវែល… ពេលនោះទើបយើងដឹងថា នៅប្រទេសចិនមិនមាន‹ប្រព័ន្ធគូហ្កោល›នឹងប្រព័ន្ធ‹ហ្វេសប៊ុគ›ដ៏ល្បីល្បាញនៅក្នុងពិភពលោកនោះទេ ដែលធ្វើឱ្យយើងងាកមករកប្រើ‹ប្រព័ន្ធយ៉ាហ៊ូ›ទៅវិញ ដែលទំហ៊ំទំនាក់ទំនងតូចជាង តែនៅប្រើបានក្នុងប្រទេសចិន។ ជាមួយគ្នានោះ យើងដឹងដែរថារូបភាពនយោបាយ ដូចជាការប្រកួតប្រជែងនៅសេដ្ឋវិមានសហរដ្ឋអាមេរីក បានត្រូវរាំងស្ទះមិនឱ្យចេញផ្សព្វផ្សាយបានឃើញជាសាធារណនោះទេ…ផ្ទុយទៅវិញ ព័ត៌មានស្តីពិការបរាជ័យដែល‹អាស៊ាន›មិនបានចេញសេចក្តីថ្លែងការណ៍រួមនៅកិច្ចប្រជុំ‹វៀងចាន›ប្រឆាំងវត្តមានប្រទេសចិននៅដែនសមុទ្រខាងត្បូង បានត្រូវបំពងយ៉ាងខ្ទរខ្ទាទាំងក្នុងទូរទស្សន៌នឹងក្នុងកាសែតជាភាសាអង់គ្លេស(យើងមិនបានដឹងថានៅក្នុងកាសែតជាភាសាចិននិយាយពីអ្វីទេពីព្រោះមិនចេះចិន)។ សណ្ឋាគារ‹រឺណេសង់›ស្ថិតនៅកណ្តាលសង្កាត់ថ្មើជើងមួយ ដែលមានសំណង់ប្រវត្តិសាស្ត្រ ជាអតីតវិហ៊ារបូរាណដ៏ធំ ដែលគេប្រើជាហាងលក់ដូរឥវ៉ាន់នានា។ ទីនោះមានប្រជាប្រីយណាស់ មានមនុស្សទៅមកច្រើនណែនណាន់តាន់តាប់ ទិញរបស់ក៏ច្រើន ពីព្រោះ ជាទូទៅគេលក់របស់ដែលមានតម្លៃទាប… រីឯកន្លែងប្រណិត មានលក់របស់តម្លៃខ្ពស់ មានមនុស្សដើរច្រើនដែរ តែមិនសូវមានអ្នកទីញទេ-ហាងលក់គ្រឿងអលង្កា
ជីវប្រវត្តិ និងទស្សនៈលោក ខេមរា ខៃ បេក្ខជនដំណាងរដ្ឋសង្កាត់១៨ រដ្ឋម៉ាសាឈូសិត
ដោយ ខ្មែរផុសស.រ.អា. ក្នុងការបោះឆ្នោតជុំទី២ផ្តាច់ព្រ័ត ថ្ងៃទី៨វិច្ឆិការ ខាងមុខ បេក្ខជនខ្មែរ-អាមេរីកាំង២នាក់ប្រកួតគ្នាក្នុងដំណែងតែមួយ។ លោក ខេមរា ខៃ ជាបេក្ខជនមកពីគណបក្ស‹សាធារណរដ្ឋ› ប្រកួតនឹងលោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋចប់អាណត្តិ នៅចុងខែធ្នូខាងមុខ។ ខេមរា ខៃ មានគ្រួសារគិតទៅ១៨ឆ្នាំហើយ ៗមានកូន៣នាក់ ប្រុស២ស្រី១ បានទាំងចៅម្នាក់ផង ។ មកដល់សហរដ្ឋតាំពីឆ្នាំ១៩៨២។ មកដល់ដំបូងនៅក្រុង‹រីជម៉ុន›នៃរដ្ឋ‹វៀជីនា› រៀនសូត្រនៅទីនោះរហូតមកដល់ឆ្នាំ១៩៨៧ ឳពុក(លោកប្រាហ៊ីម ខៃ)បានសម្រេចនាំគ្រួសារចាកចេញពី‹រីចម៉ុន›មកនៅឡូវែលនេះតែម្តង។ នៅបានបន្តិច បន្ទាប់ពីរៀនចប់នៅវិទ្យាល័យឡូវែល ក៏ត្រូវចេញមកបន្តរការសឹក្សានៅមហាវិទ្យាល័យ‹វើម៉ន›រហូតបានអនុបណ្ឌិត‹Master Degree›:
ជីវប្រវត្តិនឹងទស្សនៈសង្ខេបរបស់លោក រ៉ាឌី ម៉ម
ដោយខ្មែរផុសស.រ.អា. លោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋសង្កាត់១៨ លោកឈរឈ្មោះជាបេក្ខជនគណបក្ស‹ប្រជាធិបតេយ្យ›សាជាថ្មី ប្រជែងនៅក្នុងការបោះឆ្នោតជុំទី២នេះដោយលោក ខេមរា ខៃ មកពីគណបក្ស‹សាធារណរដ្ឋ›។ លោក រ៉ាឌី ម៉ម អាយុ៤៦ឆ្នាំ មានភរិយានឹងកូន៤នាក់ៈ ស្រី២ប្រុស២។ លោកមកដល់សហរដ្ឋ ឆ្នាំ១៩៨២ ក្នុងនាមជាជនភៀសខ្លួន ដំបូងនៅរដ្ឋ‹មេនីសូតា›- ឆ្នាំ១៩៨៤ទើបមកដល់‹ឡូវែល›រដ្ឋម៉ាសាឈូសិត រៀនសូត្រនៅសាលាសាធារណ រួចទៅបន្តរវិជ្ជានៅសាលាបច្ចេកទេសខាងចាប់សសៃ នឹងរៀននៅមហាវិទ្យាល័យ‹Middlesex Community College›។ លោកបានទៅរៀនជំនាញបូរាណខាងចាប់សសៃ – មានជំនាញជាអ្នកថតរូបឯកទេស ហើយធ្លាប់ធ្វើការនៅមន្ទីពេទ្យផង។ លោកជាសកម្មជនសម្រាប់សហគមន៌ខ្មែរ
អាគ៌ាក្រសួងយុត្តិធម៌ថ្មីនឹងប្តូរមុខមាត់ឡូវែល
ដោយខ្មែរផុសស.រ.អា មន្ត្រីសំខាន់ៗនៃតំបន់ឡូវែល នឹងមកពីបូស្តុន រដ្ឋម៉ាសាឈូសិត ប្រមាណ៣០០នាក់ បានមកជួបជុំគ្នានៅទីលានដ៏ទួលាយមួយនៅ‹កាណាល់ហាមីលតុន›ដើម្បីសម្ភោធន៍ការដ្ឋានថ្មីមួយដែលមានកំពស់ខ្ពស់ស្កឹមស្កៃ ដែលនឹងក្លាយទៅជាក្រសួងយុត្តិធម្ម នាប្រមាណ៣ឆ្នាំខាងមុខទៀតនេះ។ ក្រោមអធិបតីភាពនៃលោកអភិបាលរដ្ឋម៉ាសាឈូសិត ឆលី បេគ័រ នឹងលោកស្រីអភិបាលរងលោកស្រី ការីន ផលីតូ ពីធីសម្ភោធមួយនេះឱ្យសញ្ញាដល់សាធារណជនថា‹អាគ៌ាថ្មីស្រឡាងមួយនឹងផុសឡើង›នៅចំកន្លែងដែលមនុស្សសំខាន់ៗក្នុងក្រុង កំពុងមកជួបជុំគ្នា ថ្ងៃ២២កញ្ញានេះ នាកណ្តាលក្រុងឡូវែល ហើយដែលមុខមាត់ នៃទីក្រុងឡូវែលដ៏‹តូច›មួយនេះក៏កំពុងប្រែក្លាយទៅជាតំបន់ដ៏‹ធំ›បំផុតមួយ ម្តងបន្តិចៗពីថ្ងៃនេះទៅហើយដែរ។ តាំងពីចៅក្រមថ្នាក់កំពូល-ថ្នាក់កណ្តាល-ថ្នាក់ទាប តាំងពីមេធាវីដ៏ល្បីល្បាញ រហូតដល់មេប៉ូលិស-វិស្វករ-ស្ថាប័ត្យករ ចុងក្រោយបង្អស់ មន្ត្រីសាលាក្រុងដែលជាអ្នកទទួលផល់ពីគម្រោងមានតម្លៃ២០០លានមួយនេះ បានដកដង្ហើមបន្ធូរចិត្ត ដោយការប្រឹងប្រែងបង្កើតអាគ៌ានេះ តាំងពី១៥ឆ្នាំមកហើយ បានមកដល់ពន្លឺនៃទីបញ្ចប់បាន។ នៅទីនោះគេបានដឹងពីតួរនាទីនៃអ្នកទទួលខុសត្រូវគ្រប់ស្រទាប់ ដើម្បីធានាគោលការនៃ‹ការរួមរស់ដោយសន្តិភាព
AG HEALEY KICKS OFF HER OFFICE’S ADVISORY COUNCIL ON NEW AMERICANS
BOSTON, Sept 19th —Attorney General Maura Healey today kicked off the new Advisory Council on New Americans. The 26-member council will work with AG Healey and her staff on how the office
2016 Kinetic Sculpture Race to Take Place in Lowell, MA on September 24
by KhmerPost USA Lowell, Massachusetts will host the first Kinetic Sculpture Race to take place in New England on Saturday, September 24, 2016. Sitting squarely at the crossroads of science, technology, engineering, art and mathematics,
វិចារណកថា វេទិកា ហ៊ុន សែន ជួបជាមួយសាធារណជន
វេទិកា ហ៊ុន សែន ជានាយករដ្ឋមន្ត្រីខ្មែរ ជួបជាមួយសាធារណជន ជាពិសេសជួបជាមួយសកម្មជនស្តីអំពីកិច្ចកាពារបរិដ្ឋានធម្មជាតិ កាលពីថ្ងៃចន្ទទី២២សីហាកន្លងទៅ គឺជារូបភាពនយោបាយថ្មីមួយ មិនដែលមានពីមុនមកទេ។ គេគួរតែឃើញរដ្ឋាភិបាល ធ្វើកិច្ចប្រជុំស្តាប់យោបល់ពលរដ្ឋរបៀបនេះឱ្យបានច្រើនដង យោងតាមស្ថានភាពជាប្រទេសប្រជាធិបតេយ្យ នឹងយោងតាមទំហ៊ំនៃរយពេលដ៏យូរលង់ នៃការគ្រប់គ្រងរបស់លោក ហ៊ុន សែន នៅលើកម្ពុជា។ តាមពិតទៅ លោក ហ៊ុន សែន មុននឹងបានជួបវេទិការសាធារណមួយនេះ ក៏បានជួបសកម្មជនបរិដ្ឋានដដែលទាំងនោះ ស្ទើររាល់ថ្ងៃ ធ្លាប់ឰការទិទានទាំងឡាយលើទំព័រ‹ហ្វេសប៊ុក›របស់លោក ធ្លាប់ទាំងឆ្លើយតបធ្វើអត្ថាធីប្បាយតាមកញ្ចក់ទូទស្សន៍ នឹងធ្លាប់ចាត់វិធានការយ៉ាងតឺងតែងលើសកម្មជនខ្លះទៀតផង – ហើយភាពតឹងតែងដែលរដ្ឋាភិបាលធ្លាប់តែអនុវត្តន៍លើកម្មជនបរិដ្ឋានច្រើនឆ្នាំមកហើយនោះ ក៏បានធ្វើឱ្យអ្នកទាំងនោះក្លាយជាវិរនារី ឬវិរបុរស នារី‹ហ្វេសប៊ុក›រួចទៅហើយ។
ត្រូវតែដោះលែងលោក អ៊ុំសំអាន
ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៧ ខែសីហាលោកទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាមលោក វ៉ា គឹមហុង ឲ្យដឹងថាភាគីទាំងពីរនឹងពិភាក្សាគ្នាលើលិខិតសុំជំនួយបច្ចេកទេសផ្នែកការគូសចម្លងផែនទីបោនខ្នាតមួយលើមួយរយពាន់ (1/100.000) និងផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000)។ ការពិភាក្សាគ្នាគឺលើលិខិតសុំជំនួយបច្ចេកទេសផ្នែកការគូសចម្លងផែនទីបោនខ្នាតមួយលើមួយរយពាន់ (1/100.000) និងផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000) បានសេចក្តីថាផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000) ដែលយកទៅប្រើការបោះបង្គោលទល់ដែនគឺអត់ត្រឹមត្រូវ បានជាពិចារណាសម្រេចលើសំណើសុំអន្តរាគមន៍ពីប្រទេសបារាំង។ ក្រោយពីកិច្ចប្រជុំរវាងគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនរបស់កម្ពុជា និងវៀតណាមនាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦លោក វ៉ា គឹមហុង បានឲ្យដឹងថាភាគីទាំងពីរបានជជែកគ្នារយៈពេលលើសពី២០នាទីទាក់ទងនឹងសេចក្ដីព្រាងសំណើសុំអន្តរាគមន៍ពីប្រទេសបារាំង។លោកបន្តថា ភាគីវៀតណាម
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មកឡូវែល
ដោយ ពិន សំខុន តាមការនិមន្តរបស់សមាជិករបស់‹សាខាយុវជនគណបក្សសង្គ្រោះជាតិនៅឡូវែល› ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជានាយកប្រតិបត្តរបស់‹‹អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព›› បាននិមន្តមកទទួលការប្រគេនចង្ហាន់ នឹងទេសនាជូនប្រជាពលរដ្ឋប្រមាណ៤០០រយនាក់ នៅសាល‹សានីដា›ឡូវែល នាព្រឹកថ្ងៃអាទិត្យទី១១កញ្ញា។ តាមទំហ៊ំនៃការការចូលរួម គឺជាការទទួលបដិសណ្ឋារកិច្ចដ៏សំខាន់មួយ ពីប្រជាពលរដ្ឋ ដែលចង់ដឹងសុខទុក្ខពីព្រះសង្ឃដែលកំពុងល្បីថា‹យកចិត្តទុកដាក់ពីស្ថានភាពទ្រុឌទ្រោមនៃកម្ពុជា› ហើយប្រឈមមុខនឹងឧប្បស័ក្គប្រកបដោយគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដើម្បីកាពារប្រទេសនឹងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។ ដើម្បីណែនាំឱ្យបានស្គាល់ព្រះអង្គ ប៊ុត ប៊ុនតិញ ឱ្យកាន់តែច្បាស់ជូនលោកអ្នកអាន យើងបានធ្វើបទសម្ភាសន៍មួយនៅឡូវែល ដែលមានសេចក្តីដូចតទៅ៖ ខ្មែរផុសសរអាៈ ខ្ញុំព្រះករុណាសូមថ្វាយបង្គំ, ខ្ញុំព្រះករុណាសូមព្រះអង្គរៀបរាប់អំពីប្រវត្តិរបស់អង្គការព្រះសង្ឃរបស់ព្រះអង្គបានទេ? ព្រះអង្គប៊ុនតេងៈអាត្មាភាពដើមឡើយនៅក្នុងបណ្តាញព្រះសង្ឃឯករាជ្យ ហើយ៣ឆ្នាំចុងក្រោយនេះបានបង្កើត‹‹អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព››ដែលនៅស្រុកខ្មែរ ពេលដំបូង នៅថ្ងៃទី៨ខែ៨ឆ្នាំ២០១៣ មានសមាជិក៥អង្គ
ប្រណាំងជំនិះចម្លែកឆ្នាំ២០១៦នៅរដ្ឋម៉ាសាឈូសិតថ្ងៃទី២៤កញ្ញា
ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា ឡូវែល រដ្ឋម៉ាសាឈូសិត នឹងក្លាយជាម្ចាស់ផ្ទះនៃការប្រណាំងយានជំនិះដែលមានរូបរាងចម្លែកមួយ នឹងប្រព្រឹត្តទៅនៅ‹ញូឥនក្លិន›នៅថ្ងៃសៅរ៍ទី២៤ឆ្នាំ២០១៦។ ចាប់កំណើតពិការជួបគ្នានៃវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ នឹង គណិតសាស្ត្រ ការប្រណាំងនៃជំនិះដ៏ចម្លែកនេះ ធ្វើឱ្យគេនឹកទៅដល់ការរត់ប្រណាំង‹ទ្រីយ៉ាតឡុង›នៃសិល្បៈពិភពលោក គឺជាការរួមកម្លាំងវិស្វកម្មធ្វើដោយផ្ទាល់ដៃសម្រាប់ប្រើគ្រប់ស្ថានភាពផ្លូវ ជាយានជំនិះដែលប្រើកម្លាំងមនុស្ស មានរចនាជារូបរាងប្រកបដោយសិល្បៈយ៉ាងចម្លែក។ នៅក្នុងពេលពេញ១ថ្ងៃ យានជំនិះដ៏ចម្លែកទាំងនោះនឹងឆ្លងឧបស័គ្គដូចជា ផ្ទាំងដុំថ្ម ផុកជ្រាំទឹក នឹងដីខ្សាច់។ ក្រុមអ្នកបើកបរមាន អ្នកកាន់ចង្កូត មានអ្នកជួយសម្រាប់យានជាប់ផុងឬក្រឡាប់ឬខូចអ្វីមួយ អ្នកបើកបរ ធាក់ឈ្នាន់បង្វិលកង់នឹងកាច់ចង្កូត នាំជំនិះឱ្យទៅមុខឱ្យបានលឿន។ អ្នកដែលបញ្ចប់ការប្រណាំងបានលឿនជាងគេ នឹងមានទទួលរង្វាន់ ។
សៀងហៃទីក្រុងធំរបស់ចិនកុម្មុយនិស្ត
ដោយ ពិន សំខុន (តពីលេខមុន) ចេញពី‹ព្រៃនគរ›ទីក្រុងភាគខាងត្បូងនៃប្រទេសកុម្មុយនិស្ត‹វៀតណាម› នៅថ្ងៃទី២៥កក្កដា យើងបានលាក្រុមគ្រួសារដែលបានមកជូនដំណើរយើងពិ‹បាយឆាវ› យ៉ាងអាលោះអាល័យ។ កាលពីចេញពិភ្នំពេញមក យើងមានគ្នា៥នាក់ តែឥឡូវ ប៊ុនឡេង នឹង សៀកលឺ ប្តិប្រពន្ធទើបការថ្មីថ្មោង ក៏បានចេញដំណើរទៅភ្នំពេញវិញ តាំងពីព្រឹកព្រលឹមបាត់ទៅហើយ យើង៣នាក់ត្រូវធ្វើដំណើរទៅ‹សៀងហៃ›គឺទិសខុសគ្នា ធ្វើឱ្យបរិយាកាសលាគ្នារឹតតែគ្រាមក្រំសម្រាប់ទាំងអស់គ្នា ខ្លាំងណាស់ទៅទៀត… តែពេលវេលានឹងកាងារប្រចាំថ្ងៃតម្រូវឱ្យយើងត្រូវតែបែកគ្នាមួយរយៈ នាម៉ោង១១យប់ នាអាកាសយានដ្ឋាន‹តាន់ស៊ីងញឹក› ពីព្រោះយន្តហោះទៅ‹សៀងហៃ-Shanghai›របស់យើង នឹងចេញដំណើរនៅម៉ោង២កន្លះ ទៀបភ្លឺ នៃយប់នោះដែរ។ប៉ុណ្ណារ៉ូ ដែលបានដេកលក់លង់តាំងពិម៉ោង១០ម្លេះ ហេវហត់ដោយរត់លេងតាំងពីព្រឹកជាមួយ‹អាម៉ៃ› បងជីដូនមួយ មិនចង់ភ្ញាក់ដើម្បីជួយដើរទៅរកយន្តហោះ‹ឆាយណាអ៊ីសទើន-China
The Collegiate Charter School of Lowell: “A New Home and A New Name”
On the evening of August 25th, hundreds of elementary students and parents gathered at the newest erected building at 1857 Middlesex Street. The Collegiate Charter School of Lowell, formerly known as the
ទស្សនៈសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦
ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា *ថ្ងៃ២៨មិថុនា, នៅចំពោះមុខអង្គទូតជាច្រើន, ថ្ងៃដែលរំលឹកខួបទី៦៥ នៃកំណើតគណបក្សប្រជាជនកម្ពុជា(ឆ្នាំ១៩៥១), លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រាមដាក់គុកលោក កឹម សុខា អស់មួយជីវិតៈ ‹‹បើអ្នកឯងមិនទៅចូលគុកទេ គុកនឹងមករកអ្នកឯង››។ លោកបានអញ្ជើញអង្គទូត ‹កុំឱ្យលើកទឹកចិត្តគណបក្សប្រឆាំង ពីព្រោះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងប្រទេសនោះ ជាមួយនឹងកម្ពុជា›។ ជាមួយគ្នានោះដែរ កាលពីថ្ងៃ១៤មិថុនា រដ្ឋមន្ត្រីអល្លឺម៉ង់ ខាង‹សហប្រតិបត្តិការណ៍នឹងអភិវឌ្ឍន៍›បានទៅជួបសម្តែងការគួរសមចំពោះលោក កឹម សុខា ។ ហើយកាលពីដើមឆ្នាំទៀត រដ្ឋាភិបាលអល្លឺម៉ង់ បានផ្យួរគម្រោងជំនួយ
Presidential Politics and Municipal Concerns
Lowell – Many voters in Massachusetts 18th Middlesex District have been asking me about presidential politics, and who I will cast my vote for in November. Often, Republican and Democratic voters,
ពិធីបុណ្យអុំទូកនៅឡូវែលឆ្នាំ២០១៦
ដោយ ខ្មែរផុសស.រ.អា ទូកចូលរួមប្រណាំងឆ្នាំ២០១៦ ១-ទូកនាគ‹Z› ២-ទូក‹នារីក្លាហាន› ៣-ទូក‹ផាយ៉ាណាក់› ៤-ទូក‹រ៉ូដអាយឡិនផេនិក› ៥-ទូក‹ញូឥនក្លិនថបគ្ហន› ៦-ទូក‹វត្តត្រៃរតនារាម› ៧-ទូក‹អង្គរានវែរីយ័រ› សហគមន័ខ្មែរឡាវនឹងថៃនៅឡូវែល រួមគ្នាជាសមាគម Lowell Southest Asian Water festivalនាំគ្នាប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ២០១៦ជាលើកទី២០នៅលើទន្លេ‹មែរីម៉ាក›ថ្ងៃសៅរ៍ទី២០ខែសីហា។ គឺជាឱកាសដ៏សំខាន់បំផុតមួយ ដែលជនជាតិអាស៊ីនឹងបានមកជួបជុំប្រារព្ធពីធីរួមគ្នាមួយ គឺពិធិបុណ្យអុំទូក ដែលបានក្លាយទៅជាវប្បធម៌ដើមរបស់ជនជាតិអាស៊ីអគ្នេយ៍ទាំងមូលទៅហើយ។ រៀងរាល់ឆ្នាំពីធីនេះ បានធ្វើឱ្យទេសចរលក់រាប់ម៉ឺននាក់មកឃើញទីក្រុងឡូវែល រីករាយនឹងការប្រណាំងទូកងផង មានបង្ហាញស្នាដៃសិល្បៈបូរាណ ដែលជាវប្បធម៌របស់ប្រទេសនិមួយៗផង ថែមទាំងលក់ម្ហូបចំណីអាស៊ី មានទាំងផ្ទាំងគំនូរ ចម្លាក់ នឹងស្នាដៃផ្សេងៗរាប់មិនអស់។ ទេសចរដែលមកពីទិឆ្ងាយ មិនត្រឹមតែបានឃើញ
បោះឆ្នោតដំណាងរដ្ឋនៅសង្កាត់លេខ១៨
ដោយ ខ្មែរផុសស.រ.អា. ការឃោសនារបស់បេក្ខជនអាមេរីកាំងនឹងខ្មែរ កំពុងធ្វើយ៉ាងពេញទំហ៊ឹង នៅឡូវែល ដើម្បីឱ្យពលរដ្ឋខ្មែរ-អាមេរិកាំង មានជំនឿហើយបោះឆ្នោតឱ្យគាត់ ដើម្បីបញ្ជូនទៅកាន់ដំណែងជាមន្ត្រី ដ៏មានគុណសម្បត្តិប្រសើរបំផុត ជាដំណាងឱ្យសហគមន៍ខ្មែរ ដែលមករស់នៅកកកុញ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកនេះ។ *18th.Middlesex State Representative District ប្រជាពលរដ្ឋនៅសង្កាត់លេខ១៨ នៃរដ្ឋម៉ាសាឈូសិត បានត្រូវអញ្ជើញឱ្យទៅបំពេញភារៈកិច្ចជាពលរដ្ឋទទួលខុសត្រូវ ដោយសូមឱ្យទៅបោះឆ្នោតជុំដំបុង(Primary)ជ្រើសរើស‹តំណាងរដ្ឋ›របស់តំបន់ខ្លួននៅថ្ងៃព្រហស្បត៍ទី៨កញ្ញា២០១៦ ។ តំណាងរដ្ឋដែល ជាប់ឆ្នោតទៅធ្វើការនៅ‹បូស្តុន› កាលពីអាណត្តិមុន គឺលោក រ៉ាឌី ម៉ម(Rady Mom) ដែលនឹងបញ្ចប់ភារៈកិច្ចរបស់លោក នៅដំណាច់ឆ្នាំ២០១៦នេះ តែលោកបានដាក់ឈ្មោះ ឈរជាបេក្ខជនបន្តរអាណត្តិ២ឆ្នាំថ្មីទៀតដែរ។
ដំណើរត្រឡប់ទៅអាសុីប្រទេសកំណើតវិញ
*បន្តដំណើរមកដល់កម្ពុជាក្រោម ដោយ ពិន សំខុន ព្រហ៊ាមនៃ ថ្ងៃទី៧កក្កដា២០១៦ ជាថ្ងៃចុងក្រោយនៃការស្នាក់អាស្រ័យនៅកម្ពុជា យើងបានឡើងរថយន្តក្រុងពី‹ផ្សារអូរឬស្សី›នៃទីក្រុងភ្នំពេញ សំដៅមក‹ក្រុងព្រៃនគរ›ដែលឈ្មោះផ្លូវការរបស់គេគឺ‹សាយគ្ហន›ឬ‹ក្រុងហូជីមិញ›ដែលជាទិប្រជុំជនធំដូចរដ្ឋធានីនាផ្នែកខាងត្បូងនៃប្រទេសវៀតណាម។ លើកនេះ ជាមួយនឹងយើង មានភ្ញៀវទើបនឹងរៀបការថ្មីថ្មោង២រូបក៏មករួម‹ដំណើរក្របទឹកឃ្មុំ›ជាមួយគ្នា បានជា៥នាក់ គឺសុបិន-ប៉ុណ្ណារ៉ូ-សៀកលឺ-ប៊ុនឡេង នឹង ខ្ញុំសំខុន ដែលធ្វើឱ្យដំណើរក្លាយជាអ៊ូអរជាងមុនគួរឱ្យរីករាយជាពន់ពេក។ សៀកលឺមិនដែលចេញមកវៀតណាមទេ ធ្វើដំណើរស្ងៀមស្ងាត់ ធ្វើឱ្យប៉ុណ្ណារ៉ូចូលចិត្តនឹងភាពទន់ភ្លន់ទៅគេងលើភ្លៅក្នុងដំណើរដ៏វែងឆ្ងាយនេះរហូតតាមផ្លូវ។ នៅតាមផ្លូវស្រុកខ្មែរមិនមែនចេះតែមានផ្ទះខ្ពស់នឹងមនុស្សច្រើនដូចភ្នំពេញតែគ្រប់កន្លែងនោះទេ រហូតដល់អ្នកលឿង នៅសល់វាលស្រែធំទូលាយពណ៌បៃតងស្រង៉ាត់ឆ្ងាយរហូតដល់ឯជើងភ្នំ យូរៗទើបមានភូមិករមួយៗដែលផ្ទះសម្បែងមិនបានប្រែប្រួលរូបរាងខុសពីសំណង់៥០ឆ្នាំមុនមកប៉ុន្មានទេ… ក៏ប៉ុន្តែផ្លូវទៅវៀតណាមឥឡូវ បានក្លាយទៅជា‹មហាវិថី›ធំទូលាយ ចាក់កៅស៊ូស្អាតភ្លឹងរហូតដល់ព្រុំប្រទល់ដែន គ្មានឆ្លង‹សាឡាង›ដូចមុនទៀតទេ គឹមានស្ពានសម្រាប់ឆ្លងកាត់ទន្លេមេគង្គគ្រប់កន្លែងទាំងអស់ ដូចជា‹ស្ពានអ្នកលឿង›ជាដើម។ ផ្លូវបន្តរពីអ្នកលឿង ទៅដល់បាវិតព្រុំប្រទល់ដែនខ្មែរ-វៀតណាម
ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា ឆ្នាំ២០១៦
ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា នយោបាយក្រៅប្រទេស បញ្ហានៅលើសមុទ្រចិន បានគ្របដណ្តប់នូវនយោបាយក្រៅប្រទេសរបស់កម្ពុជា នា២ខែចុងក្រោយនេះ។ *ដូចដែលកម្ពុជាបានធ្វើនៅឆ្នាំ២០១២ ក្នុងនាមជាប្រទេសប្រធានរបស់អាស៊ាន, កម្ពុជាបានប្រឆាំងនឹងប្រទេសដ៏ទៃទាំងអស់នៃអាស៊ាន ដែលចង់ចរចាបញ្ហាផ្ទៃសមុទ្រ ជាមួយនឹងចិនក្នុងនាមជាក្រុម េតមិនមែនជាឯកជនដែរ។ ដោយសារសេចក្តីសម្រេចរបស់អាស៊ាន ត្រូវធ្វើឡើងជាឯកច្ឆ័ន្ទ, ប្រទេសកម្ពុជាក៏មានអំណាចដ៏ធំមួយ ធំជាងចំនួនប្រជាជន នឹងធំជាងទំហ៊ំសេដ្ឋកិច្ច របស់ខ្លួន។ ថ្ងៃ១៤មិហុនានេះ កម្ពុជាបាទប់ស្កាត់ម្តងទៀត លើ‹សេចក្តីថ្លែងកាណ៍រួម› នាឱកាសចុងបញ្ចប់ នៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ាន នៅ‹គុណមិង›នៃប្រទេសចិន។ ប្រទេសឡាវក៏ធ្វើដូចគ្នានឹងខ្មែរ ដើម្បីកុំឱ្យចិនអន់ចិត្ត(CD du 20.06.16)។ គណបក្សប្រជាជន